និកាយនៃព្រះពុទ្ធសាសនា

ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា

ទៅកាន់៖ ទិសដៅ, ស្វែងរក

ភិក្ខុមង្គលរក្ខិតោ ឃឹម សាលីម និស្សិតឆ្នាំទី១នៃមហាវិទ្យាល័យមហាបញ្ញា



ព្រះពុទ្ធសាសនាបានបំនែកចេញជាច្រើននិកាយគឺថេរវាទ (ឬ ហិនយាន) និងមហាយាន។ បណ្ឌិតទាំងឡាយបានកំណត់សំគាល់និងបែកចែកនិកាយជា៣យ៉ាងគឺៈ មហាយានបំបែកចេញទៅ

អាស៊ីបូព៌ា (មានឈ្មោះសាមញ្ញដែលគេស្គាល់គឺ មហាយាន១ ប្រពៃណីទីបេ (សាសនាឡាមៈ ឬលទ្ធិឡាមៈ ឬវជរយាន ដែលក្រោយមកបានរាប់បញ្ចូលទាំងនិកាយហ្សិង្គង់របស់ជប៉ុន)១។


មាតិកា

[កែប្រែ] ចំណាត់ថ្នាក់

អត្ថបទ (ព្រះពុទ្ធសាសនា) និង (និកាយនៃព្រះពុទ្ធសាសនា) ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធើណេត (សព្វវចនាធិប្បាយនៃសាសនា) ចំណែកចេញជា៣ប្រភេទផ្សេងៗគ្នា៖

[កែប្រែ] សមោធានស័ព្ទ

យោងតាមសមោធានស័ព្ទក្នុងបំនែងចែកព្រះពុទ្ធសាសនាអាចមានភាពស្មុគស្មាញបន្តិចបន្តួចដូចជាការបែងនិកាយនៃព្រះពុទ្ធសាសនាដោយពួកអ្នកប្រាជ្ញនិង​អ្នកបដិបត្តិធម៌ទាំង

ឡាយទៅតាមកម្រិតនៃការយល់ដឹងមិនថាដោយទស្សនវិទ្យា ឬប្រវត្តិសាស្ត្រ និងតាមតំបន់ដែលខ្លួនរស់នៅនោះទេ ហើយព្រមជាមួយនឹងការដាក់ឈ្មោះផ្សេងៗគ្នានិងជាញឹកញាប់

ត្រូវបានប្រើក្នុងបរិបទផ្សេងៗគ្នាទៀតផង។ ខាងក្រោមនេះអាចមានការប៉ះពាល់ដល់ការពិព៌ណនានូវការបែងចែកជានិកាយធំៗទាំងឡាយនៃព្រះពុទ្ធសាសនាផងដែរ៖ និកាយអភិរក្ស

និយម បានដល់ពួកដែលរក្សាទុកនូវធម៌វិន័យដូចដើមគឺពួកវិភជ្ជវាទី​(មានឈ្មោះហៅឆ្លាស់គ្នាសម្រាប់និកាយដំបូងៗនៃព្រះពុទ្ធសាសនា។

បឋមនិកាយនៃព្រះពុទ្ធសាសនា
និកាយដំបូងៗក្នុងព្រះពុទ្ធសាសនាដែលបានបែកញែកជទៅតាមប្រទេសមួយចំនួនខ្លះនោះ មានតែមួយនិកាយប៉ុណ្ណោះដែលនៅមានទល់សព្វថ្ងៃគឺនិកាយថេរវាទ។
ព្រះពុទ្ធសាសនាក្នុងអាស៊ីបូព៌ា
ឈ្មោះដែលពួកអ្នកប្រាជ្ញទាំងឡាយប្រើប្រាសនោះ បានគ្រប់ដណ្តប់ទាំងប្រពៃណីព្រះពុទ្ធសាសនានៅជប៉ុន កូរ៉េ សិង្ហបូរី និងភាគច្រើននៅប្រទេសចិននិងប្រទេសវៀតណាម។
ព្រះពុទ្ធសាសនាបូព៌ា
ការដាក់ឈ្មោះឲ្យពួកអភិរក្សនិយមដោយអ្នកប្រាជ្ញទាំងឡាយចំពោះព្រះពុទ្ធសាសនាអាស៊ីបូព៌ា ជូនណាគេប្រើដោយយោងទៅលើទម្រង់វប្បធម៌ប្រពៃណីនៃព្រះពុទ្ធសាសនាថា

ដូចជាការញែកខ្លួនចេញពីបែបពួកបស្ចិមនោះ។

ព្រះពុទ្ធសាសនាបែបបរមត្ថធម៌
ជាធម្មតាគេបានចាត់ទុកនូវភាពស្រដៀងគ្នានេះទៅនឹងនិកាយវជរយាន។ ពួកអ្នកប្រាជ្ញទាំងឡាយបានឲ្យឈ្មោះស្របទៅនឹងការប្រព្រឹត្តបដិបត្តិនូវធម៌វិន័យតាមបែបថេរវាទ ដោយចំពោះ

គឺព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជាហ្នឹងឯង។

ហីនយាន
យានតូច​ ឬនិកាយអន់ថយដែលពួកនិកាយមហាយានបានបន្ថោកបន្ទាបចំពោះដៃគូរប្រកួតគឺនិកាយថេរវាទហ្នឹងឯង។ ពេលខ្លះត្រូវបានគេហៅដោយផ្អែកទៅលើនិកាយដំបូងបង្អស់នៃ

ព្រះពុទ្ធសាសនារួមទាំងនិកាយថេរវាទក្នុងពេលស្របគ្នា ហេតុដូច្នេះសូម្បីតែនិកាយថេរវាទមានភាពត្រឹមត្រូវទៅនឹងធម៌វិន័យដែល ចងក្រងដោយព្រះអរហន្ត៥០០អង្គមានព្រះមហាកស្សប

ព្រះអានន្ទ និងព្រះឧបាលីជាដើមហើយក៏ដោយ ក៏ត្រូវបានគេបង្ករវិវាទនាពេលក្រោយផងដែរ។ ជាពិសេសគោលបំណងនៃការផ្សព្វផ្សាយព្រះពុទ្ធសាសនានិកាយមហាយានដោយពួកអ្នក

ប្រាជ្ញទាំងឡាយទៅតាមតំនង់ទាំងឡាយមានប្រទេសចិន កូរ៉េ ទីបេ និងជប៉ុនក៏គឺវាទប្បដិវាទហ្នឹងឯង ដែលក្រោយមកនិកាយមហាយាននេះស្ទើរតែមិននៅសល់ភាពដើមពោលគឺពុទ្ធវចនៈ

ដើមៗ ឬមិនមានសោះក៏ថាបាន។ មានក្រុមខ្លះគោរពប្រតិបត្តិធម៌វិន័យដែលកាត់បំផ្លែងពីពុទ្ធវចនៈផ្ទាល់ព្រះឱស្ឋ ដែលគេស្គាល់ថាជាពួកនិកាយអាស៊ីបូព៌ា និងប្រពៃណីទីបេដែលជាពួក

អាស្រ័យចិត្តវិញ្ញាណជាធម៌វិន័យហើយមិនត្រូវបានគេចាត់ទុកថាជានិកាយណាទេ។

លទ្ធិឡាមៈ
ឬព្រះពុទ្ធសាសនានិកាយឡាម គឺមានពាក្យតាំងពីបរមបូរាណមកហើយដែលត្រូវបានគេថាឡាមៈៗដូច្នេះ និងមានភាពប្រហាក់ប្រហែលទៅនឹងព្រះពុទ្ធសាសនាទីបេ ហើយដោយរួម

ត្រូវបានគេមើលដោយទស្សនៈអវិជ្ជមាន។

មហាយាន
ជាចលនាថ្មីមួយដែលបានញែកខ្លួនចេញពីបឋមនិកាយរួមទាំងពួកជំនាន់ក្រោយៗបានដល់ពួកនិកាយអាស៊ីបូព៌ា និងពុទ្ធសាសនាទីបេ។ ពេលខ្លះគេចាត់ទុកនិកាយវជរយានក្នុងបញ្ជី

ដោយឡែកពីគេឯង។ ធម៌វិន័យគ្រឹះរបស់ពួកនិកាយអាស៊ីបូព៌ានិងទីបេគឺអាស្រ័យចិត្តវិញ្ញាណជាគោល។

នទីពុទ្ធសាសនា
ព្រះពុទ្ធសាសនាប្រៀបដូចប្រភពទឹកស្ទឹងបានដល់ការឲ្យឈ្មោះដោយពួកអ្នកប្រាជ្ញទៅលើនិកាយដំបូងៗ ឬបឋមនិកាយនៃព្រះពុទ្ធសាសនា។
មន្រ្តយាន
ជាធម្មតាគេចាត់ទុកថាជានិកាយវជរយាន។ និកាយតេនដៃនៃប្រទេសជប៉ុនត្រូវបានគេអធិប្បាយថាបានជះឥទ្ធិពលមកពីនិកាយមន្ត្រយាន។
និកាយក្នុងព្រះពុទ្ធសាសនា
ពាក្យ ឬឈ្មោះប្រើសម្រាប់ហៅពួកបឋមនិកាយ (បឋមនិកាយនៃព្រះពុទ្ធសាសនា)។
មិនមែនមហាយាន
ពាក្យ ឬឈ្មោះប្រើសម្រាប់ហៅពួកបឋមនិកាយ (បឋមនិកាយនៃព្រះពុទ្ធសាសនា)។
ឧត្តរពុទ្ធសាសនា ព្រះពុទ្ធសាសនាប៉ែកខាងជើង
ពាក្យ ឬឈ្មោះសម្រាប់ហៅព្រះពុទ្ធសាសនាទីបេ មានពាក្យបូរាណដែលពេលខ្លះសំដៅយកទាំងនិកាយអាស៊ីបូព៌ានិងនិកាយទីបេរួមគ្នា​ តែពេលខ្លះទៀតសម្រាប់ហៅតែនិកាយ

អាស៊ីបូព៌ាមិនសំដៅដល់ពួកនិកាយទីបេទេ។

ពុទ្ធសាសននិកាយ
ពាក្យ ឬឈ្មោះសម្រាប់ហៅពួកបឋមនិកាយ (បឋមនិកាយនៃព្រះពុទ្ធសាសនា)។
ព្រះពុទ្ធសាសនាអាស៊ីអាគ្នេយ៍
ពាក្យ​ ឬឈ្មោះសម្រាប់ហៅដោយពួកអ្នកប្រាជ្ញសំដៅយកនិកាយថេរវាទ។
ព្រះពុទ្ធសាសនាទក្សិណនិកាយ
ពាក្យ​ ឬឈ្មោះសម្រាប់ហៅដោយពួកអ្នកប្រាជ្ញសំដៅយកនិកាយថេរវាទ។
សាវកយាន
ពាក្យ ឬឈ្មោះសម្រាប់ហៅពួកបឋមនិកាយ (បឋមនិកាយនៃព្រះពុទ្ធសាសនា)។
តន្រ្តយាន ឬព្រះពុទ្ធសាសនានិកាយតន្រ្តៈ
និកាយនេះមានភាពស្រដៀងគ្នាទៅនឺងនិកាយវជរយាន ហើយគេបានចាត់ទុកថាជានិកាយនេះឯង។ ទោះជាយ៉ាងណាក៏ដោយ ពួកអ្នកប្រាជ្ញបានពណ៌នាថានិកាយតន្ត្រៈ

ជាផ្នែកមួយនៃគម្ពីរសាសនាខាងទីបេរួមបញ្ចួលទាំងគម្ពីសាវកយាន មហាយាន និងវជរយាន។ អ្នកប្រាជ្ញខ្លះបានប្រើពាក្យថាតន្រ្តិកថេរវាទដោយសំអាងទៅលើការគោរព

ប្រតិបត្តិដែល បានគេរកឃើញ ជាពិសេសគឺព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា។

ថេរវាទ
ប្រពៃណីព្រះពុទ្ធសាសនានៃប្រទេសស្រីលង្កា ភូមា ថែឡង់ដ៍ ឡាវ កម្ពុជា និងមួយផ្នែកនៅប្រទេសវៀតណាម ចិន ឥណ្ឌា បង់ក្លាដេស និងម៉ាឡេស៊ី។ នេះជានិកាយដែល

នៅរស់រាន មានជីវិតទល់សព្វថ្ងៃនៃប្រវត្តិសាស្ត្រពុទ្ធសាសននិកាយ (បឋមនិកាយនៃព្រះពុទ្ធសាសនា)។ ពាក្យថាថេរវាទ ជាទូទៅប្រើសម្រាប់ហៅនិកាយដំបូងហ្នឹងឯង។

ព្រះពុទ្ធសាសនាទីបេ
រាប់បញ្ចូលទាំងព្រះពុទ្ធសាសនានៃប្រទេសទីបេ មង់គូល ភូតាន និងផ្នែកផ្សេងៗនៃចិន ឥណ្ឌា និងរុស្ស៊ីដែលគោរពតាមប្រពៃណីទីបេ។
វជរយាន
ជាចលនាមួយបានវិវឌ្ឍន៍ចេញពីនិកាយមហាយានរបស់ឥណ្ឌារួមទាំងនិកាយក្រោយៗផង។ មានភាពមិនចុះសម្រុងគ្នាតាមភាពជាក់ស្តែងទៅនឹងបំនែកនិកាយទាំងនេះ។

ព្រះពុទ្ធសាសនាទីបេ បានទទួលស្គាល់ជាសកលថាមានការបែងចែកដូច្នេះ ភាគច្រើនដែលរាប់បញ្ចូលទាំងនិកាយស្ហិង្គង់របស់ជប៉ុន។ ខ្លះទៀតសំដៅយកទំនៀមមិលគ្យោ

របស់កូរ៉េដែលមិនបានបំបែកជានិកាយទេ។ អ្នកប្រាជ្ញម្នាក់បានមានប្រសាសន៍ថា ក្រៅពីភាពប្រឹងប្រែងរបស់ពួកជនជំនាន់ក្រោយនៃពុទ្ធសាសនិកផ្លាល់ វានៅតែមានភាព

លំបាកយ៉ាងខ្លាំងចំពោះការឲ្យឈ្មោះដោយចំៗថានិកាយវជរយាន ជាផ្នែកមួយដែលបែកចេញពីនិកាយណាមក។

[កែប្រែ] បឋមនិកាយ

An image of Gautama Buddha with a Manji, traditionally a Buddhist symbol of infinity, on his chest. Ananda, the Buddha's disciple, appears in the background. This statue is from Hsi Lai Temple.

ទំព័រគំរូ:Main

Numerous attempts have been made to tabulate these schools. Here is one.

ទំព័រគំរូ:Fact

[កែប្រែ] និកាយទាំង២០នៃព្រះពុទ្ធសាសនា

ខាងក្រោមនេះគឺជាឈ្មោះនៃនិកាយហិនយាន ហើយខ្លះទៀតជានិកាយមហាយាន
ស្ថាវិរវាទ ត្រូវបានបំបែកចេញជា១១និកាយគឺ៖
(ស៌វស្តិវាទី)១ (ហេមវ័ត)១ (វជ្ជីបុត្រិយៈ)១ (ធម្មុត្តរៈ)១ (ភទ្រយនិយៈ)១ (សម្មិតិយៈ)១ (ឆន្នគិរិកៈ)១ (មហិសាសកៈ)១ (ធម្មគុត្តកៈ)១ (កស្សបិយៈ)១ (សុត្តន្តិកៈ)១.
 ស្ថាវិរវាទ─┬─ ហេមវ័ត────────────────────────────────────────────
              └─ ស៌វស្តិវាទី─┬───────────────────────────────────
                               ├ វជ្ជីបុត្រិយៈ ─┬────────────────────
                               │               ├ ធម្មុត្តរៈ───────
                               │               ├ ភទ្រយនិយៈ─────
                               │               ├ សម្មិតិយៈ──────── 
                               │               └ ឆន្នគិរិកៈ─────
                               ├ មហិសាសកៈ─┬─────────────────────
                               │            └ ធម្មគុត្តកៈ──────
                               ├ កស្សបិយៈ────────────────────────
                               └ សុត្តន្តិកៈ──────────────────────
មហាសង្ឃិកៈ ត្រូវបានបំបែកចេញជា៩និកាយគឺ៖
(ឯកព្យាហារកៈ)១ (លោកុត្តរវាទី)១ (កុក្កុតិកៈ)១ (ពហុសុតិ្តយៈ)១ (បញ្ញប្បតិវាទ)១ (ចិត្តិកៈ)១ (អបរសីល)១ (ឧត្តរសីល)១.
មហាសង្ឃិកៈ─┬──────────────────────┬─────
             ├ ឯកព្យាហារកៈចិត្តិកៈលោកុត្តរវាទីអបរសីលកុក្កុតិកៈឧត្តរសីលពហុសុត្តិយៈបញ្ញប្បតិវាទី

[កែប្រែ] ឥទ្ធិពលក្នុងអាស៊ីបូព៌ា

និកាយក្រោយៗខាងក្រោមនេះប្រតិបត្តិវិន័យនៃ ធម្មគុត្តកៈ
  • ព្រះពុទ្ធសាសនាចិន ជាពិសេសគឺវិនយនិកាយ
  • ព្រះពុទ្ធសាសនាកូរ៉េ ជាពិសេសគឺ គ្យេ ឧល
  • ព្រះពុទ្ធសាសនាវៀតណាម
  • ព្រះពុទ្ធសាសនាជប៉ុន ឫត្សុ
ខាងក្រោមនេះជាប់ទាក់ទិននឹងឥទ្ធិពលទស្សនវិជ្ជា

[កែប្រែ] ថេរវាទនិកាយ

និកាយផ្សេងៗនៃថេរវាទបានឲ្យទម្ងន់យ៉ាងខ្លាំងទៅលើចំណុចផ្សេងៗ ឬផ្នែកផ្សេងៗនៃព្រះត្រ័យបិដក ហើយក្រោយមក្នុងគម្ពីរអដ្ឋកថា

ឬផ្សេងពីធម្មបតិបត្តិពិតៗ។ មានភាពខុសគ្នាសំខាន់ៗជាច្រើនអន្លើនៃការប្រព្រឹត្តរឹង ឬធូររលុងចំពោះវិន័យ។

[កែប្រែ] និកាយមហាយាន

Chinese Glazed stoneware of a Buddhist monk, or Future Buddha, dated to the 20th year of the Chenghua Emperor, or 1468 AD.

[កែប្រែ] និកាយតន្រ្តិកៈ

see also: Vajrayāna Subcategorised according to predecessors

[កែប្រែ] មើលបន្ថែម

[កែប្រែ] អត្ថបទយោង

Coleman, Graham, ed. (1993). A Handbook of Tibetan Culture. Boston: Shambhala Publications, Inc.. ISBN 1-57062-002-4.

Warder, A.K. (1970). Indian Buddhism. Delhi: Motilal Banarsidass.

[កែប្រែ] តំនខាងក្រៅ

ឧបករណ៍ផ្ទាល់ខ្លួន