នីវរណធម៌
| ផ្នែកមួយនៃ ព្រះពុទ្ធសាសនា |
|
ព្រះធម៌ |
|
វិបស្សនាធុរៈ |
|
ព្រះអភិធម្ម |
នីវរណធម៌៥[កែប្រែ]
នៅក្នុងព្រះពុទ្ធសាសនា នីវរណធម៌៥ (Pali: Nivaraṇa EN: Five hindrances) គឺជាអកុសលចេតសិក ដែលរារាំងមិនឲ្យ សមាធិឈាន កើតឡើងបាន ហើយដែលនាំ ឲ្យឆ្ងាយពីព្រះនិព្វាន ។ នីវរណធម៌៥នោះគឺ៖
-
-
- ១- កាមឆន្ទៈ Kāmacchanda សេចក្តីផ្គងចិត្តទុក ចុះក្នុងកិលេសកាម និងវត្ថុកាម
- ២- ព្យាបាទៈ Byāpāda, Vyāpāda ការចងគំនុំអាឃាត ចំពោះអារម្មណ៍ មិនជាទីប្រាថ្នា
- ៣- ថីនមិទ្ធៈ Thīna-middha សេចក្តីធុញទ្រាន់ងុយងោក ច្រអូសកាយច្រអូសចិត្ត
- ៤- ឧទ្ធច្ចកុក្កុច្ចៈ Uddhacca-kukkucca សេចក្តីរាយមាយរំខានចិត្ត អណ្តែតអណ្តូង ក្តៅក្រហាយចិត្ត
- ៥- វិចិកិច្ឆា Vicikicchā សេចក្តីសង្ស័យ មិនអស់មិនហើយក្នុងចិត្ត ។
-
ក្នុងបិដកបាលី[កែប្រែ]
ក្នុងបិដកបាលី សំយុត្តនិកាយ ធម្មទេសនាជាច្រើន បានដាក់នីវរណធម៌ផ្ទឹមគ្នា ជាមួយនឹងពោជ្ឈង្គ៧ (កត្តានៃការត្រាស់ដឹង៧) ដូចជាតាមសំយុត្តនិកាយ៤៦.៣៧ ព្រះពុទ្ធបានត្រាស់បន្ទូលថាៈ ម្នាលភិក្ខុទាំងឡាយ! មានឧបសគ្គ៥នេះ ជាគ្រឿងរារាំង ជាគ្រឿងពុករលួយនៃចិត្ត ជាគ្រឿងឲ្យបញ្ញាអាប់ឱន ។ តើ៥អ្វីខ្លះ? គឺកាមឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា ។
ម្នាលភិក្ខុទាំងឡាយ! មានកត្តានៃការត្រាស់ដឹង៧ ដែលមិនជាឧបសគ្គ ដែលមិនជាគ្រឿងរារាំង ដែលមិនជាគ្រឿង ពុករលួយនៃចិត្ត កាលណាគេយកមកចម្រើន នឹងបណ្តុះបណ្តាល វានឹងនាំទៅដល់ផល គឺផ្លែផ្កានៃសេចក្តីយល់ដឹងពិត នឹងការរំដោះខ្លួន ។ តើ៧អ្វីខ្លះ? គឺកត្តានៃការត្រាស់ដឹង៧ សតិ ធម្មវិចិយៈ វិរិយៈ បីតិ បស្សទ្ធិ សមាធិ ឧបេក្ខា ។
ក្នុងន័យនៃការបំពេញបញ្ញា និងការយកជ័យជំនះ លើនីវរណធម៌ តាមសតិបដ្ឋានសូត្រ ព្រះពុទ្ធបានបញ្ជាក់ថា ម្នាលភិក្ខុ! តើភិក្ខុរស់នៅពិចារណា នូវធម៌ក្នុងធម៌ទាំងឡាយ គឺនីវរណធម៌ យ៉ាងដូចម្តេច? ម្នាលភិក្ខុ! កាលណាមានកាមឆន្ទៈ ភិក្ខុនោះដឹងថា អាត្មាអញមានកាមឆន្ទៈ កាលមិនមានកាមឆន្ទៈ ភិក្ខុនោះដឹងថា អាត្មាអញមិនមានកាមឆន្ទៈ ។ ភិក្ខុនោះដឹងថា កាមច្ឆន្ទៈដែលមិនទាន់កើត កើតឡើងយ៉ាងដូចម្តេច ភិក្ខុនោះដឹងថាការលះបង់កាមឆន្ទៈ ដែលខ្លួនមានហើយ យ៉ាងដូចម្តេច ហើយភិក្ខុនោះដឹងទៀតថា កាមឆន្ទៈ ដែលមិនទាន់មាន នឹងត្រូវលះបង់ក្នុងអនាគត យ៉ាងដូចម្តេច ។
ធម៌និមួយៗនៃនីវរណធម៌៤ទៀត ក៏មានសេចក្តីបរិយាយ ដូចគ្នានឹងកាមឆន្ទៈដែរ ។
ព្រះពុទ្ធបានបង្ហាញភាពស្រដៀងគ្នា ក្នុងសម្មញ្ញផលសូត្រ (ទិឃនិកាយ២) ដូចតទៅនេះ៖
កាលណានីវរណធម៌ក្នុងខ្លួន មិនបានលះបង់ ភិក្ខុឃើញវាជាបំណុល ជាជម្ងឺ ជាការឃុំឃាំង ជាទាសករ ផ្លូវឆ្លងកាត់ដែនដ៏ក្រៀមក្រោះ ។ ប៉ុន្តែកាលណា នីវរណធម៌ក្នុងខ្លួន បានលះបង់បានហ់យ ភិក្ខុឃើញថាជា ការរួចខ្លួនពីបំណុល ជាសុខភាពល្អ ជាការរួចអំពីការឃុំឃាំង ជាសេរីភាព កន្លែងនិរភ័យ ។ ដូចគ្នាម្យ៉ាងទៀត ក្នុងសង្គារវសូត្រ (សំយុត្តនិកាយ៤៦.៥៥) ព្រះពុទ្ធប្រៀបកាមឆន្ទៈ ទៅនឹងការឆ្លុះមុខ ក្នុងទឹកដែលលាយដោយលក្ខណ៍ ល្មៀតនិងពណ៌ ព្យាបាទៈទៅនឹងទឹកពុះ ថីនមិទ្ធៈទៅនឹងទឹក ដែលមានវារីជាតិដុះត្រាពីលើ ឧទ្ធច្ចកុក្កុច្ចៈទៅនឹងទឺក ដែលរញ្ជួយញ័រដោយសារខ្យល់ វិចិកិច្ឆាទៅនឹងទឹកល្អក់ កំពុងក្រឡក កករដោយភក់ នៅក្នុងទីងងឹត ។
អក្សរសាស្រ្តក្រោយគម្ពីរបាលី[កែប្រែ]
| របៀប កំចាត់បង់ |
ផ្លូវ ផ្តាច់ឫសគល់ |
|||
|---|---|---|---|---|
| កាម ឆន្ទៈ |
ឈាន ទី១ ក្នុង អសុភនិមិត្ត |
អនាគាមិ ឬ អរហន្ត |
||
| ព្យាបាទៈ | ឈាន ទី១ ក្នុង មេត្តា |
អនាគាមិ | ||
| ថីនៈ មិទ្ធៈ |
ពន្លឺកសិណ | អរហត្ត | ||
| ឧទ្ធច្ចៈ និងកុក្កុច្ចៈ |
សមថៈ | អរហន្ត និង អនាគាមិ |
||
| វិចិកិច្ឆា | ការពន្យល់បាតុភូត (ធម្មវវដ្ឋាន) |
សោតាបន្ន | ||
| របៀបនៃអត្ថកថាបាលី និងផ្លូវកំចាត់បង់នីវរណធម៌ |
||||
តាមអត្ថកថាព្រះវិសុទ្ធិមគ្គ ក្នុងគ្រឹស្តសតវត្ស៍ទី១ នីវរណធម៌៥រាប់បញ្ចូល គ្រប់សំយោជនៈទាំង១០ ការជាប់ជំពាក់ណាមួយ ជាមួយនឹងលោភៈ រាប់ចូលក្នុងកាមឆន្ទៈ អកុសលចេតសិកទាំងអស់ នៃទោសៈ រាប់ចូលក្នុងព្យាបាទៈ ហើយអកុសលចេតសិក ទាំងអស់នៃរាគៈ រាប់ចូលក្នុង ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ និងវិចិកិច្ឆា ។ ព្រះវិសុទ្ធិមគ្គថែម ទាំងបង្ហាញភាពខុសគ្នាថា ថីនៈជារបស់ចេតសិក ចំណែកឯមិទ្ធៈវិញ ជាវិបាក (ផល) នៃកាយសង្ខារ មកពីអាហារឬពេលវេលា ឬចេតសិក ។ បើមិទ្ធៈជាវិបាករបស់អាហារ ឬកាល គេកំចាត់វាដោយវិរិយៈ ក្រៅពីនេះ គេកំចាត់វាដោយសមាធិ ។ ម្យ៉ាងទៀត ព្រះវិសុទ្ធិមគ្គ កត់សំគាល់វិចិកិច្ឆា៥យ៉ាងគឺៈ
-
-
- ១- សេចក្តីសង្ស័យចំពោះអត្តា គឺនីវរណៈ (រារាំង) ចំពោះសមថៈ សេចក្តីស្ងប់
- ២- សេចក្តីសង្ស័យចំពោះ អរិយសច្ចៈនិងត្រៃលោក ជានីវរណៈចំពោះបញ្ញា
- ៣- សេចក្តីសង្ស័យចំពោះ ត្រៃរតនៈ ជានីវរណៈចំពោះ សេចក្តីស្ងប់និងបញ្ញា
- ៤- សេចក្តីសង្ស័យចំពោះ កន្លែងនិងមនុស្ស ជានីវរណៈចំពោះ របស់គ្មានទ្រឹស្តី
- ៥- សេចក្តីសង្ស័យចំពោះ ព្រះត្រៃបិដក ជានីវរណៈចំពោះ ការចេញសាងភ្នួស
-
តាមអត្ថកថាសារដ្ឋប្បកាសិនី Sāratthappakāsinī របស់ព្រះពុទ្ធឃោសៈ ចំពោះសំយុត្តនិកាយ គ្រឹស្តសតវត្ស៍ទី៥ បុគ្គលម្នាក់អាចរំដោះ រួចអំពីនីវរណធម៌ ដោយសារការធ្វើឈាន ឬវិបស្សនា ហើយដូចមានសេចក្តីអធិប្បាយ ក្នុងគម្ពីរវិសុទ្ធិមគ្គដែរនោះ បុគ្គលនោះអាច ផ្តាច់ឫសគល់នៃនីវរណធម៌ ដោយការសម្រេច លោកុត្តរឈានណាមួយ ដូចមានបង្ហាញ ក្នុងតារាងលេខ១ខាងឆ្វេងនេះ ។