បញ្ចក្ខន្ធ

ដោយវិគីភីឌា
ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា

DharmaWheelGIF.gif
គន្ថធុរៈ

ប្រពៃណីពុទ្ធសាសនា
ថេរវាទ · មហាយាន

ព្រះធម៌
សង្គាយនា · ឈាន
លោកុត្តរបដិច្ចសមុប្បាទ
លោកិយបដិច្ចសមុប្បាទ១២
ពោធិបក្ខិយធម៌ · អរិយសច្ច៤
បញ្ចក្ខន្ធ · អាយតនៈ
សស្សតទិដ្ឋិ · ឧច្ឆេទទិដ្ឋិ
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍
ច្បាប់នៃកម្ម · បញ្ញាព្រះពោធិសត្វ
វិសុទ្ធិមគ្គ · នីវរណធម៌
មិច្ឆត្តធម៌ · សំយោជនៈ
កិលេស · អាសវៈ
ពោជ្ឈង្គ៧ · អរិយអដ្ឋង្គិកមគ្គ
សម្បជញ្ញៈ · មហាភូតរូប
ចិត្ត៨៩ · ព្រះនិព្វាន៤ថ្នាក់

វិបស្សនាធុរៈ
អានាបានស្សតិ · សតិប្បដ្ឋាន
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍

ព្រះអភិធម្ម
វីថិចិត្ត

មាតិកា

[កែប្រែ] បញ្ចក្ខន្ធ

បញ្ចក្ខន្ធ មកពីពាក្យ បញ្ច = ៥ + ខន្ធ = ក្រុម ពួក ។ ខន្ធ khandha ជាពាក្យបាលី សំស្រ្កឹតហៅថា ស្កន្ធ skandha គឺជាបាតុភូត៥យ៉ាង ដែលជាឧបករណ៍នៅជាប់ ជាមួយខ្លួន និងជាមូលដ្ឋាននៃវិញ្ញាណ ឲ្យដឹងអំពីខ្លួនឯង ។ ព្រះពុទ្ធបានបង្រៀនថាក្នុងបញ្ចក្ខន្ធនេះ គ្មានអ្វីជា អញ ឬជា របស់អញ ឡើយ ។ ក្នុងប្រពៃណីថេរវាទ សេចក្តីទុក្ខកើតឡើង កាលណាគេជាប់ជំពាក់ (ឧបាទាន) ចិត្តទៅជាមួយនឹងខន្ធ៥ គឺថាសេចក្តីទុក្ខនឹងរំលត់បាន ដោយការបោះបង់ ការជាប់ជំពាក់នឹងខន្ធ៥ចោល ។ ប្រពៃណីមហាយាន ពោលបន្ថែមទៀតថា ការរួចរំដោះចុងក្រោយបង្អស់ សម្រេចទៅបាន ដោយការចូលជ្រៅទៅក្នុង ធម្មជាតិនៃបញ្ចក្ខន្ធ ថាជារបស់សោះសូន្យទទេ ឥតខ្លឹមសារ ។

បកប្រែជាភាសាដទៃ

បញ្ចក្ខន្ធ

English: aggregate, mass, heap
Pali: khandha
Sanskrit: स्कन्ध (skandha)
Burmese: ခန္ဒာ
(IPA: [[WP:IPA for Burmese|[[kʰàɴdà]]]])
Chinese: 五蘊(T) / 五蕴(S)
(pinyinwǔyùn)
Japanese: 五蘊
Korean: 오온
(RR: o-on)
Shan: ၶၼ်ႇထႃႇ
([khan2 thaa2])
Tibetan: ཕུང་པོ་ལྔ་
(phung po lnga)
Thai: ขันธ์
Vietnamese: Ngũ uẩn
Glossary of Buddhism
បង្ហាញ · ការពិភាក្សា · កែប្រែ

[កែប្រែ] សេចក្តីពន្យល់អំពីបញ្ចក្ខន្ធ

ទ្រឹស្តីក្នុងព្រះពុទ្ធសាសនា ពន្យល់បញ្ចក្ខន្ធដូចខាងក្រោមនេះ៖

  • ១- រូបក្ខន្ធ ក្រុមរូប គឺគ្រឿងក្រៅនិងក្នុងរបស់ខ្លួនប្រាណ រាប់ទាំងប្រដាប់វិញ្ញាណផង ។ ក្រុមរូបនេះឬហៅថារូបធម៌ មាន២៨គឺ មហាភូតរូប៤ និងឧបាទាយរូប២៤ ។ រូបទាំង២៨នេះមានលក្ខណៈផ្សេងៗគ្នា ខ្លះរឹង រាវ ក្តៅត្រជាក់ ល្ហើយ, ខ្លះមើលឃើញ ខ្លះមើលមិនឃើញ តែបើពោលតាមលក្ខណៈរួមវិញ មានតែមួយ គឺជាធម្មជាតិកើតឡើង ហើយរលត់សានសូន្យទៅវិញ ដូចគ្នាគ្រប់រូបទាំងអស់ ។
  • ២- វេទនាខន្ធ ក្រុមវេទនា ការសោយអារម្មណ៍ដោយចិត្ត ៥យ៉ាងគឺ សុខវេទនា១ ទុក្ខវេទនា១ សោមនស្សវេទនា១ ទោមនស្សវេទនា១ និងអទុក្ខអសុខវេទនា១ ។
  • ៣- សញ្ញាខន្ធ ក្រុមសញ្ញា ការចាំឬស្គាល់នូវអារម្មណ៍ ថាជាអ្វី ដូចជាសម្លេងជួង ដើម ឈើជាដើម បានដល់សញ្ញាដែលកើត ជាមួយចិត្ត៨៩ដួង ។
  • ៤- សង្ខារក្ខន្ធ ក្រុមសង្ខារ កិរិយារបស់ចិត្ត ដូចជាការគិត ការចង់ ការយល់ឃើញ ការ សម្រេចចិត្ត ដែលធ្វើប្រតិកម្ម បន្ទាប់ពីបានទទួលអារម្មណ៍ណាមួយ ជាក្រុមតាក់តែងនូវអារម្មណ៍ បានដល់ចេតសិក៥០ គឺចេតសិកទាំងអស់៥២ ដកវេទនា១និងសញ្ញា១ចេញ ។
  • ៥- វិញ្ញាណក្ខន្ធ ក្រុមវិញ្ញាណ ការដឹងច្បាស់នូវអារម្មណ៍ បានដល់ចិត្ត៨៩ដួង ។
- តាមគម្ពីរនិកាយ: អ្វីដែលឲ្យគេដឹងអារម្មណ៍ ។
- តាមគម្ពីរព្រះអភិធម្ម: ការដឹងតៗគ្នាជាខ្សែយ៉ាងរហ័ស
- តាមប្រភពមហាយានខ្លះ: ជាជើងទ្រនៃអ្វីៗដែលមាន ។

វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ជាខន្ធរបស់ចិត្ត ហៅថានាមធម៌ ។ ក្នុងគម្ពីរបិដក និងគម្ពីរអាគម Āgama សេចក្តីបរិយាយភាគច្រើន ដែលផ្តោតទៅលើបញ្ចក្ខន្ធ ផ្តល់ការពិភាក្សាថា ជាគោលការណ៍នៃសេចក្តីយល់ដឹង និងការរំដោះចេញពីទុក្ខ ដោយមិនពន្យល់ពីការទាក់ទងគ្នា រវាងបញ្ចក្ខន្ធទេ ។ យ៉ាងហោចណាស់ តាមការបរិយាយខាងសាសនាខ្លះ ក៏គេអាចទាញយក ការជាប់ទាក់ទងគ្នាដោយបច្ច័យ រវាងបញ្ចក្ខន្ធដែរ ។ រូប ឬរូបក្ខន្ធ ជាធម្មជាតិកើតឡើង ហើយប្រែប្រួលនិងរលត់សាបសូន្យទៅវិញជាធម្មតា បានដល់ រូប២៨ តាមព្រះអភិធម្ម ។ រូបម្យ៉ាងទៀត គឺអ្វីៗដែលគេទទួលដឹងបានដោយសារវិញ្ញាណ ដូចជាដើមឈើ (ដោយភ្នែក) សម្លេង (ដោយត្រចៀក) ខ្លិន (ដោយច្រមុះ) រសជាតិ (ដោយអណ្តាត) ផោដ្ឋព្វ (ដោយកាយ) ។ រូប សម្លេង ខ្លិន រស និងផោដ្ឋព្វ ក៏មានឈ្មោះថាជារូបដែរ (ខុសគ្នាពីរូបក្ខន្ធ) ។ អារម្មណ៍ដែលកើតឡើងជាមួយនឹងបសាទ មានចក្ខុបសាទជាដើម រួមជាមួយនឹងវិញ្ញាណ ទាំងអស់នេះហៅថាផស្សៈ ការពាល់ត្រូវ (នៃអារម្មណ៍) ។ ខន្ធ៣ទៀតក៏កើតឡើងបន្តបន្ទាប់គ្នា គឺសញ្ញាខន្ធ-វេទនាខន្ធ-សង្ខារខន្ធ ។ វេទនា សញ្ញា សង្ខារ វិញ្ញាណ ខន្ធទាំង៤នេះឈ្មោះថា អរូបក្ខន្ធ ។ ដូច្នេះបញ្ចក្ខន្ធចែកជា២ផ្នែកគឺ នាម(អរូបក្ខន្ធ៤) និងរូប(រូបក្ខន្ធ ១)។ នាមនិងរូបអាស្រ័យដោយគ្នានឹងគ្នា ទៅវិញទៅមកទើបស្ថិតស្ថេរបាន ។

[កែប្រែ] ចំណែកផ្សេងៗនៃរថ

តាមគម្ពីរសំយុត្តនិកាយ ព្រះពុទ្ធមានព្រះបន្ទូលថា រថកើតឡើងដោយសារ ការផ្តុំគ្នានៃចំណែកផ្សេងៗ ក៏ដូចគ្នានឹងគំនិតថា បុគ្គលកើតឡើងដោយសារតែខន្ធ៥ ។ ដូច្នេះរថដែលជាឧទាហរណ៍ ជាក់ស្តែង ក៏ដូចគ្នានឹងបុគ្គលដែរ ។ ការវិភាគដូចគ្នានេះ ក៏មានចំពោះចំណែកនិមួយៗរបស់រថដែរ វាមិនមានរូបរាងពិតទេ ព្រោះកើតឡើងដោយសារតែបច្ច័យ ដូចគ្នានឹងរថទាំងមូលដែរ ។ ការមិនទទួលព្រមដ៏ជាក់លាក់ ថាជារបស់ដែល មានពិត ចំពោះចំណែកផ្សេងៗរបស់បុគ្គល (ខន្ធ៥) ក្នុងគម្ពីរជំនាន់ដើម គឺរឿងមួយដែលពួកមហាយានល្បីល្បាញ ជំនាន់ក្រោយ បានពោលថា៖ រូបទាំងឡាយដូចជាពពុះទឹក វេទនាដូចពពុះខ្យល់ សញ្ញាដូចជាស្រមោលក្នុងទឹក វិញ្ញាណដូចជាការស្រមៃ ដូចព្រះពុទ្ធបានពន្យល់ ដោយឧទាហរណ៍ អំពីធម្មជាតិនៃខន្ធ ។

[កែប្រែ] ទស្សនៈរបស់ថេរវាទ

ក្នុងអរិយសច្ចៈទី១ (ទុក្ខសច្ចៈ) ដែលព្រះពុទ្ធបានសំដែង បញ្ចក្ខន្ធជា ឧបាទានក្ខន្ធ គឺខន្ធដែលប្រកបដោយ ការជាប់ជំពាក់និងសេចក្តីទុក្ខ ជាហេតុជាបច្ច័យ ឲ្យទុក្ខក្នុងអនាគត ខាងមុខទៀត ។ ដើម្បីរំដោះខ្លួន ឲ្យផុតអំពីទុក្ខទាំងពួង ត្រូវតែកុំឲ្យមានបញ្ចក្ខន្ធតទៅទៀត ។

ឧបករណ៍ផ្ទាល់ខ្លួន

អថេរ
សកម្មភាព​
ទិសដៅ
សហគមន៍
បោះពុម្ព​/នាំចេញ​
ប្រអប់​ឧបករណ៍
ជាភាសាដទៃទៀត