បទពាក្យ៨

ពីវិគីភីឌា

រង្វាស់កាព្យ[កែប្រែ]

ក្នុង១វគ្គ មាន៤ឃ្លា ក្នុង១ឃ្លា មាន៨ព្យាង្គ។

គំនូសតាង[កែប្រែ]

ចំណាប់ជួន[កែប្រែ]

ជួនក្នុងវគ្គ[កែប្រែ]

  • ព្យាង្គ៨ ឃ្លា១ វគ្គ១ |=| ព្យាង្គ៣ ឬ ព្យាង្គ៥ ឃ្លា២ វគ្គ១
  • ព្យាង្គ៨ ឃ្លា២ វគ្គ១ |=| ព្យាង្គ៨ ឃ្លា៣ វគ្គ១ |=| ព្យាង្គ៣ ឬ ព្យាង្គ៥ ឃ្លា៤ វគ្គ១។

ជួនឆ្លងវគ្គ[កែប្រែ]

ព្យាង្គ៨ ឃ្លា៤ វគ្គ១ |=| ព្យាង្គ៨ ឃ្លា២ វគ្គ២។

ចង្វាក់[កែប្រែ]

បទនេះសង្កត់សំឡេងលើព្យាង្គទី៣ និងទី៥ រៀងរាល់ឃ្លា។

បរិយាកាស[កែប្រែ]

បទនេះគេប្រើបានគ្រប់បរិយាកាសទាំងអស់។

បទពាក្យ៨ គឺជាបទមួយដែលគេប្រើប្រាស់តាំងពីសម័យចតុមុខមកម្ល៉េះ នេះបើតាមសៀវភៅ “រៀនតែងកំណាព្យខ្មែរ” របស់លោក តឿម សុភ័ស្ត៕

សិស្សល្អ[កែប្រែ]

រៀន​រស់​រៀន​រក​រៀន​រាប់​រាក់​ទាក់ រៀន​ចេះ​ជឿ​ជាក់​រៀន​ជួយ​ខ្លួន​ឯង

រៀន​ស្រាយ​កំហឹង​រៀន​កុំ​ចំបែង រៀន​ខំ​ប្រឹង​ប្រែង​រៀន​ក្រែង​ចិត្ត​គេ។

រៀន​រួម​ធ្វើការ​រៀន​ការ​ចាត់​ចែង រៀន​គ្រប់​កន្លែង​កុំ​បី​ទំនេរ

រៀន​ស្អប់​ពាក្យ​ឈ្លោះ​តែ​កុំ​រៀន​ជេរ រៀន​ធ្វើ​ឲ្យ​គេ​មាន​ទំនុក​ចិត្ត។

រៀន​ចេះ​រាប់​អាន​រៀន​កុំ​រើស​អើង រៀន​រស់​មិន​ឆ្មើង​រៀន​រស់​ស្នាល​ស្និទ្ធ

រៀន​កុំលោភ​លន់​បំភាន់​បាំង​បិទ រៀន​​ឲ្យ​លម្អិត​របៀប​រស់​នៅ។

រៀន​ដឹង​រៀន​ដាស់​ច្បាស់​តួនាទី រៀន​ដើរ​រក​ស៊ី​រៀន​ចាប់​គោល​ដៅ

រៀន​ធ្វើ​អ្នក​ចេះ​កុំ​ស្អប់​អ្នក​ខ្លៅ រៀន​ចៀស​រណ្តៅ​អបាយ​តណ្ហា៕