ខេត្តបន្ទាយមានជ័យ
| ស្ថិតិ | |
|---|---|
| ផ្ទៃដី: | 6,679 គម២ |
| ប្រជាជន: | 577,772 (1998) |
| ដង់ស៊ីតេ: | 86.5 នាក់/គម២ |
| ISO 3166-2: | KH-1 |
| ផែនទី | |
ខេត្តបន្ទាយមានជ័យ ជា ខេត្តនៃប្រទេសកម្ពុជា។ ខេត្តបន្ទាយមានជ័យ មានទីតាំងស្ថិតនៅ ប៉ែកពាយ័ព្យ នៃប្រទេសកម្ពុជា។ ខេត្តបន្ទាយមានជ័យ មានទីរួមខេត្តឈ្មោះសិរីសោភ័ណ។ ប៉ោយប៉ែតជាទីប្រជុំជននៅជាប់ជាយដែនជាមួយថៃ។
មាតិកា |
ភូមិវិទ្យា [កែប្រែ]
ខេត្តបន្ទាយមានជ័យស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជា និងមានចម្ងាយ ៣៦០ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ ខេត្តដែលនៅជុំវិញមាន ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និង ខេត្តសាកែវ និងខេត្តបុរីរ៉ាំ របស់ប្រទេសថៃ។ ប៉ោយប៉ែតជាទីប្រជុំជននៅជាប់ជាយដែនជាមួយថៃ។ ប៉ោយប៉ែតជាកូនសោរសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងវិស័យពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។ ប៉ោយប៉ែតនៅជាប់នឹងក្រុងអារញ្ញប្រាថេត (ឬហៅដោយខ្លីថាអារញ្ញដែលនៅខាងថៃ។ ផ្ទៃដីខេត្តភាគច្រើនជាតំបន់ទំនាប ជាមួយនឹងតំបន់ភ្នំខ្លះៗនៅភាគខាងជើងនិងខាងកើត។ ស្ទឹងសំខាន់ៗមាន ស្ទឹងមង្គលបុរី និង ស្ទឹងស៊ីសុផុន។
សីតុណ្ហភាពមធ្យមរបស់ខេត្តបន្ទាយមានជ័យគឺនៅចន្លោះពី៣០ទៅ៣៣អង្សា។ អាកាសធាតុមានលក្ខណៈក្ដៅសើមដូចនៅទូទាំងប្រទេសកម្ពុជាដែរ។ រដូវវស្សាចាប់ពីខែមិថុនាទៅតុលា រដូវរងារចាប់ពីខែវិច្ឆិកាដល់កុម្ភៈ និងរដូវក្ដៅចាប់ពីខែមិនាទៅខែឧសភា។
ប្រវត្តិ [កែប្រែ]
តំបន់នេះជាផ្នែកមួយនៃអាណាចក្រខ្មែរ ដោយសារនៅភាគខាងជើងខេត្តគេឃើញមាន ប្រាសាទបន្ទាយឆ្មារ ដែលគេជឿថាត្រូវបានសាងឡើងនៅរវាងសតវត្សទី១២ និង ទី១៣។ នៅសតវត្សទី ១៧ សៀមបានឈ្លានពានកាន់កាប់ប្រទេសកម្ពុជា ហើយបានប្រែឈ្មោះខេត្តបន្ទាយមានជ័យជាខេត្តស៊ីសុផុន។ នៅឆ្នាំ ១៩០៧ សៀមបានប្រគល់ខេត្តនេះទៅបារាំង ដែលក្រោយមកត្រូវបានបញ្ចូល ជាដីខេត្តបាត់ដំបងវិញ។នៅឆ្នាំ ១៩៨៨ ខេត្តបន្ទាយមានជ័យត្រូវបានបំបែកចេញពីខេត្តបាត់ដំបង ដោយមានស្រុកដំបូង៥គឺ ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក។
រដ្ឋបាល [កែប្រែ]
ខេត្តបន្ទាយមានជ័យមាន ៨ស្រុក ៦៤ឃុំ និង ៦៣៤ភូមិ [១][២]៖
| កូដស្រុក | ស្រុក | ឈ្មោះស្រុកជាអក្សរឡាតាំង |
|---|---|---|
| ០១០២ | ស្រុកមង្គលបុរី | Mongkol Borei |
| ០១០៣ | ស្រុកភ្នំស្រុក | Phnum Srok |
| ០១០៤ | ស្រុកព្រះនេត្រព្រះ | Preah Netr Preah |
| ០១០៥ | ស្រុកអូរជ្រៅ | Ou Chrov |
| ០១០៦ | ស្រុកសិរីសោភ័ណ | Serei Saophoan |
| ០១០៧ | ស្រុកថ្មពួក | Thma Puok |
| ០១០៨ | ស្រុកស្វាយចេក | Svay Chek |
| ០១០៩ | ស្រុកម៉ាឡៃ | Malaii |
ប្រជាសាស្ត្រ [កែប្រែ]
ខេត្តបន្ទាយមានជ័យមានប្រជាជនសរុប ៨១៦ ៣៨២ ឬ ៥,២៤២%នៃប្រជាជនកម្ពុជាសរុប (ទិន្នន័យរដ្ឋាភិបាលកម្ពុជាឆ្នាំ២០០៧)។ ក្នុងនោះមានបុរស ៤០២ ២០១ (ត្រូវជា៤៩,១១%) និង ស្ត្រី ៤១៤ ១៨១ (ត្រូវជា៥០,៨៩%)។ អត្រាកំនើនប្រជាជនស្មើនឹង ៥,៩៣%។ ប្រជាជនខេត្តបន្ទាយមានជ័យ៩៣%ជាកសិករ ៥%ជាពាណិជ្ជករ ១,១៧%ជាអ្នកនេសាទ និង ០.៨៣%ទៀតជាមន្ត្រីរាជការ។
សេដ្ឋកិច្ច [កែប្រែ]
សេដ្ឋកិច្ចខេត្ត៩៣%ពឹងផ្អែកលើកសិកម្មនិងនៅសល់៧%ទៀតគឺការនេសាទនិងពាណិជ្ជកម្ម។ ដោយសារតែខេត្តនេះមានព្រំដែនជាប់នឹងប្រទេសថៃ អាជីកម្មបនល្បែង (កាស៊ីណូ) កំពុងតែរីកដុះដាលយ៉ាងខ្លាំង ដែលកំពុងក្លាយជាប្រភពចំនូលដ៏សំខាន់សំរាប់ខេត្ត។
តំនភ្ជាប់ខាងក្រៅ [កែប្រែ]
ឯកសារយោង [កែប្រែ]
សូមមើលផងដែរ [កែប្រែ]
|
||||||||||||||||||||||||||||||||||||
|
||||||||||||||