បិសាចស្រមោល

ពីវិគីភីឌា

កំណាព្យប្រស្នា បិសាចស្រមោល (បទ ពាក្យ៨)

កំណាព្យប្រស្នា បិសាចស្រមោល (បទ ពាក្យ៨)

បិសាចស្រមោលអន្ទោលតាមប្រាណ ដើរតាមរំខានពេលមានរស្មី

ពេលមេឃងងឹតមិនឃើញបំភ័យ អរុណោទ័យចេញតាមបន្ដ។
 

ខិតខំរត់គេចចូលព្រៃលាក់ខ្លួន តាំងសិល្ប៍បិទពួនក្នុងរូងក្រំថ្ម

អ្នកស្រុកអាណិតនាំបាយអង្ករ មានម្ហូបត្រីខជូនដល់កន្លែង។

 
ម្ភៃឆ្នាំរងកម្មកន្លងផុតទៅ ចេញមកក្បែរផ្លូវមើលផ្ទះសំបែង

គ្រាន់តែសូរិយារស្មីចាំងចែង ស្រមោលរិទ្ធស្ដែងតាមមកដដែល។

និពន្ធដោយ សុខគឹមហេង ០៤ មិនា ២០១១