ប៉េតា
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
ប៉េតា (និមិត្តសញ្ញា៖ P) ជាបុព្វបទនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ សំដៅលើ 1015 ឬ 1 000 000 000 000 000។
បុព្វបទនេះត្រូវបានដាក់អោយប្រើនៅឆ្នាំ១៩75។ ប៉េតាក្លាយពីភាសាក្រិចថា πέντε ដែលមានន័យថា ប្រាំ ព្រោះវាស្មើនឹង 10005។
នៅក្នុងវិទ្យាសាស្ត្រកុំព្យូទ័រ ប៉េតាអាចមានន័យថា 250 = 10245 ដង។ ដូចជា ប៉េតាបៃ(petabyte) មានតំលៃ 250 បៃ។ ដើម្បីចៀសវាងការភ័នច្រលំ ថ្មីៗនេះគេបានបង្កើតបុព្វបទថ្មី ថា ប៉េប៊ី(pebi និមិត្តសញ្ញា៖Pi)ដែលមានតំលៃ 250ដង។
ឧទាហរណ៍៖ 1 ឆ្នាំពន្លឺ = 9.461 Pm
|
|
|---|
| យ៉ុតតា • ហ្សិតតា • អិចសា • ប៉េតា • តេរ៉ា • ហ្គីហ្គា • មេហ្គា • គីឡូ • ហិកតូ • ដេកា |
| ដេស៊ី • សង់ទី • មីល្លី • មីក្រូ • ណាណូ • ពីកូ • ហ្វង់តូ • អាត់តូ • ហ្សិបតូ • យ៉ុកតូ |

