ប្រជុំភាសិត

ពីវិគីភីឌា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រៃប្រណាមសង្ខេប ​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្វាយគ្រឿងសក្ការៈដល់ព្រះរតនត្រៃ ​​​​​​​​​​​​​​​​​​​​ឥមេហិ ទីបធូបា ទិសក្ការេហិ ពុទ្ធំ ធម្មំ សង្ឃំ អភិបូជយាមិ ​​​​​​​​​​​​​​​​​​​​មាតាបិតាទីនំ គុណវន្តានពា្ចទីឃរត្តំអត្ថាយ ហិតាយ សុខាយ ។ ​​​​​​​​​​​​ប្រែថាខ្ញុំព្រះករុណាសូមបូជាចំពោះនូវព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់ ដោយគ្រឿ ងសក្ការៈទាំងឡាយមានទៀន ​និងធូបជាដើមនេះ ដើម្បីជាប្រយោជន៏ដើម្បីសេចក្តី សុខដល់អ្នកដ៏មានគុណទាំងឡាយ មានមាតាបិតាជាដើមផងដល់ខ្ញុំព្រះករុណាផង អស់កាលជាអងែ្វងទៅហោង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​ពុទ្ធរតនប្បណាម ​​​​​​​​​​​​​​​​​​​​​​​​​ថ្វាយបង្គំព្រះពុទ្ធរតនៈ ​​​​​​​​​​​​​​​​​​នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (៣ដង) ​​​​​​​​​​​​ប្រែថា រីកិរិយាថ្វាយបង្គំនៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ។ ​​​​​​​​​​​​​​​​​​​​​សូត្របាលីបីចប់ សម្រាយតែមួយចប់ក៏បាន។ ​​​​​​​​​​​​​​​​យោ សន្និសិន្នោ វរពោធិមូលេ មារំ សសេនំមហតឹ វិជេយ្យា ​​​​​​​​​​​​​​​​សម្ពោធិមាគច្ឆិ អនន្តញ្ញាណោ លោកុត្តមោ តំ បនមាមិ ពុទ្ធំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រែថាព្រះសម្មាសម្ពុទ្ធអង្គឯណាទ្រង់គង់ចំរើននូវព្រះអានាបានស្សតិកម្មដ្ឋានលើរតនបល័ង្គក្រោមម្លប់ពោធិព្រឹក្សដ៏ប្រសើរ បានផ្ចាញ់នូវមារាធិរាជព្រមទាំងសេនា ដ៏ច្រើនហើយទ្រង់ត្រាស់ដឹងនូវសម្មាសម្ពោធិញាណ មានប្រាជ្ញារកទីបំផុតគ្មាន ព្រះអង្គប្រសើរជាងសត្វលោក ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនូវព្រះសម្មាសម្ពុទ្ធអង្គ នោះដោយគោរព។