Jump to content

ប្រាជ្ញ ឈួន

ពីវិគីភីឌា

ប្រាជ្ញ ឈួន

[[ឯកសា|thumb|400px|រូបភាពព្រឹទ្ធាចារ្យវោហោ ប្រាជ្ញ ឈួន]]
ជីវប្រវត្តិសង្ខេប
នាម​ពេញ ប្រាជ្ញ ឈួន
រហស្សនាម ព្រឹទ្ធាចារ្យភិរម្យវោហោ
សញ្ជាតិ  កម្ពុជា
អាជីព
  • អ្នកចម្រៀងចាប៉ីដងវែង
  • និពន្ធទំនុកច្រៀងចាប៉ីដងវែង
  • ទំនុកភ្លេង សម្រួលតន្ត្រីចាប៉ីដងវែង
  • តន្ត្រីករចាប៉ីដងវែង
ជំនាញ ចាប៉ីដងវែង
ថ្ងៃខែឆ្នាំកំណើត (1936-09-10) 10 កញ្ញា 1936 (អាយុ 88)
មានអ្នកសារព័ត៌មានបានចុះផ្សាយថាគាត់ កើតនៅខែតុលា ឆ្នាំ1936
ថ្ងៃទទួលមរណភាព 17 វិច្ឆិកា 2018; 6 ឆ្នាំកន្លងទៅ (2018-១១-17)
ទទួលមរណភាពដោយសារ
  • លើសឈាម
  • តម្រង់នោម
  • បេះដូង
  • សួត
ស្រុកកំណើត ​ភូមិត្រពាំងកក់ បច្ចុប្បន្នភូមិនេះស្ថិតនៅក្នុងឃុំអង្គកែវ តែ ភូមិសម៉ ត្រូវបានបែងចែកជា២ មាន ភូមិសម៉លើ និង ភូមិសម៉ក្រោម ស្ថិតនៅ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ
ឪពុក ប្រាជ្ញ អូន
ម្តាយ ជ្រឹង ភា
បងប្អូន

ចំនួន ៦ នាក់ គឺ ប្រុស ៥ ស្រី ១

  • លោកតា ប្រាជ្ញ ឈិន
  • លោកយាយ ប្រាជ្ញ អ៊ុល
  • លោកតា ប្រាជ្ញ ឈាង
  • លោកតា ប្រាជ្ញ ឈាន
  • លោកតា ប្រាជ្ញ ដោក
  • លោកតា ប្រាជ្ញ ឈួន
ភរិយា កៅ ព្រីង
បុត្រ ៥នាក់
  • ប្រាជ្ញ ឆាត
ព្រឹទ្ធាចារ្យចាប៉ីដងវែងជំនាន់មុខ
អ្នកចាប៉ីដងវែងជំនាន់ក្រោយ
ដៃគូ

ប្រវត្តិ

[កែប្រែ]

លោក​តាព្រឹទ្ធាចារ្យ ភិរម្យវោហារ ប្រាជ្ញ ឈួន​ចាប់​កំណើត​នៅ​ខែ​តុលា​ឆ្នាំ​១៩៣៦ ​ជា​កូន​ពៅ​ក្នុង​គ្រួសារ​កសិករ​ ដែល​មាន​កូន​ប្រាំ​មួយ​នាក់​នៅ​ភូមិ​ត្រពាំង​កក់ ​ឃុំខ្វាវ​ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ។ លោក​តា បានចាប់​ផ្តើម​រៀន​ចាប៉ី​នៅ​អាយុ​ ៩​ឆ្នាំ​ពី​ឪពុកមារ​ខាង​ឪពុក​ម្នាក់​ឈ្មោះ​ប៉ែត ឌុប​ ហៅ​ចង្កូម​ប្រាំបី។ លោក​តា ជា​កូន​សិស្ស​របស់​លោក​សង្ឃ​ព្រះ​នាម​អេតសែន​ក្នុង​វត្ត​ប្រមរ។​ ព្រះ​សង្ឃ​បាន​បង្ហាត់​បង្រៀន​បាលី​ ចម្រៀង ​កំណាព្យ​ និង​រឿង​និទាន​អក្សរ​សិល្ប៍​ផ្សេងៗ​ដល់​រូប​លោក​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​សម្បូរវោហារ​ និង​ចេះ​ដឹង​ផ្នែក​អក្សរ​សាស្ដ្រ​បាន​ច្រើន។​ ក្រោយពី​រៀន​ចេះ​វិជ្ជា​ដេញ​ចាប៉ី​ដងវែង​ហើយ ​ទស្សនិក​ជន​ដំបូង​របស់​លោក​គឺ​អ្នករួម​ស្រុក​ទាំង​ឡាយ។​ លោកតា ​ប្រាជ្ញ ឈួន​ ​ជា​អ្នក​ចម្រៀង​ចាប៉ី​ដែល​មាន​សំឡេង​ធំ​មូល​ក្រអួន​ប្រកប​ដោយ​ទឹក​ដម​និង​ភាព​ប៉ិន​ប្រសព្វ។

​ប្រវត្តិ​​​តស៊ូ ​និង​ដើម​​ចម​ក្លាយ​ជា​អ្នក​លេង​ចាប៉ី ៖

[កែប្រែ]

​​​លោក​មាន​ចំណូល​ចិត្ត​ផ្នែក​លេង​ចាប៉ី​ដង​វែង​តាំង​ពី​កុមារ​ភាព ​ខុស​ពី​បង​ប្រុស​ទាំង​៤​ បាន​ក្លាយ​ជា​​ទាហាន ​និង​បង​ស្រី​ម្នាក់​ទៀត​ ​ធ្វើ​ស្រែ​ចម្ការ។ នៅ​អាយុ​៩​ឆ្នាំ ឪពុក​មារ​របស់​លោក​ឈ្មោះ ​ប៉ែត ​ឌុប ​ហៅ​​ចង្កូម​ប្រាំ​បី ​បាន​បង្ហាត់​បង្រៀន​ជំនាញ​​នេះ ព្រម​ទាំង​បង្រៀន​បាលី ​ចម្រៀង កំណាព្យ ​និង​រឿង​និទាន​អក្សរសិល្ប៍​ផ្សេងៗ​ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​កាន់​តែ​ពូ​កែ​វោហា​ស័ព្ទ ​និង​ចេះ​​ដឹង​ផ្នែក​អក្សរ​សាស្ត្រ​បាន​ច្រើន។​​​​​​​​​​ ​​ចម្រៀង​របស់​លោក​​ ច្រើន​រៀប​រាប់​ពី​ច្បាប់​ស្រី ​ច្បាប់​ក្រម​ង៉ុយ ​​មាន​ជា​កំប្លែង​ខ្លះ ​ហើយ​ភាគ​ច្រើន​​បង្កប់​ន័យ​​អប់រំ។ លើស​ពី​នេះ ​លោក​​​អាច​​តែង​បទ​ចម្រៀង​ ច្រៀង​ភ្លាម​ៗ​ ស្រប​ពេល​កំពុង​លេង​ចាប៉ី ​ហើយ​ឃ្លា​ឃ្លោង​វិញ ​មាន​ចំណាប់​ជួន​ល្អ​ណាស់។​ ​នៅ​ឆ្នាំ​ ១៩​៦២ ​លោក​បាន​ចូល​ការ​ប្រលង​ប្រជែង​​ជ្រើស​រើស​អ្នក​ចេះ​ដឹង​ ផ្នែក​ចាប៉ី​ដង​វែង ​របស់​វិទ្យុ​ជាតិ ​ដោយ​ទទួល​ចំណាត់​ថ្នាក់​លេខ១ ​។ ក្រោយ​មក ​កេរ្តិ៍​ឈ្មោះ​លោក ចាប់​ផ្ដើម​ល្បី​ល្បាញ​ពេញ​ប្រទេស ​ ដោយ​លោក​​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​​ក្រៅ​ប្រទេស​ដូច​ជា ​អាមេរិក បារាំង សិង្ហបុរី​ជា​ដើម។

ស្ថានភាពគ្រួសារ

[កែប្រែ]

មានកូនប្រុសចំនួន៥នាក់ ក្នុងនោះមាន៣នាក់រស់នៅជាមួយលោក ប៉ុន្តែលោកតា ប្រាជ្ញ ឈួន មិនបានបង្រៀនចាប៉ីដល់កូនៗឲ្យបន្តតំណែងឡើយ។ ជាច្រើនទសវត្សរ៍មកហើយដែលលោកតាប្រាជ្ញ ឈួនមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងអាជីពអ្នកច្រៀងចាប៉ី។ ទោះបីជាសព្វថ្ងៃលោកបានសម្រាកពីការច្រៀងហើយសុខភាពរបស់លោកក៏ចុះទ្រុឌទ្រោម ប៉ុន្តែឈ្មោះរបស់លោកនៅតែនៅជាប់លើទំព័រប្រវត្តិសាស្រ្តសិល្បៈភ្លេងខ្មែរដដែល។ ក្នុងទឹកមុខញញឹមញញែម លោកប្រាជ្ញ ឈួន បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅដល់អ្នកយកព័ត៌មានវីអូអេ ដោយសំនៀងចាប៉ីអមនឹងការច្រៀងឥតព្រៀងទុក។ អង្គុយនៅលើគ្រែធ្វើពីឈើមួយនៅក្នុងភូមិត្រពាំងកក់ ខេត្តតាកែវ លោកប្រាជ្ញ ឈួនយកដៃដ៏ជ្រីវជ្រួញរបស់គាត់ខាងឆ្វេងចាប់ខ្ទង់ចាប៉ី និងដៃខាងស្តាំកេសខ្សែចាប៉ីដងវែងនិងច្រៀងយ៉ាងស្ទាត់ជំនាញ ដោយមានសំឡេងញ័របន្តិចៗ។នេះគឺជាចម្រៀងដែលមិនបានគ្រោងទុក ក៏ប៉ុន្តែលោកប្រាជ្ញ ឈួនបានចាប់យកពាក្យមកតម្រៀបជាចុងជួនស្ទើរតែងាយស្រួលជាងលើកដុំឥដ្ឋតម្រៀបលើគ្នាទៅទៀត។ ទេពកោសល្យនេះបានចារឹកយ៉ាងច្បាស់ក្នុងអាជីពរបស់លោកជាអ្នកចម្រៀងចាប៉ីរយៈពេលជាង៥០ឆ្នាំ។ ក្នុងអាយុ៧៨ឆ្នាំ លោកប្រាជ្ញឈួនជ្រុះធ្មេញស្ទើរទាំងអស់នៅសល់តែធ្មេញក្រោមពីរបីប៉ុណ្ណោះសម្រាប់ជួយទប់សំឡេង នៅពេលដែលគាត់ច្រៀងម្តងៗ។ គាត់អង្គុយនៅក្នុងខ្ទមស្លឹកហាក់ដូចជារម្ងាប់នូវភាពចាស់ជរារបស់គាត់។ លោកបង្ហាញនូវស្នាមញញឹមមិនឈប់ នៅពេលដេញចាប៉ី ហើយទឹកមុខលោកកាន់តែរីករាយនៅពេលឮសូរសំឡេងទះដៃ បើទោះជាភ្នែកទាំងគូរបស់លោកមិនអាចមើលឃើញក៏ដោយ។«ឥឡូវហ្នឹងវា ទារុណទារា គ្រាំគ្រា ចាស់ហើយ។ ច្រៀងបានប៉ិនហ្នឹងហៅថា គ្រាន់បន្តិច។ ប៉ុន្តែក្រៅពីហ្នឹង អ្នកណាជួលបី បួនប្រាំអី ក៏មិនហ៊ានដែរ។ព្រោះកាលពីមុន​សំឡេង​ក៏​ពិរោះ​ដែរ​ ហើយ​ច្រៀង​ក៏​ជួន​ដែរ»។លោក​ប្រាជ្ញ ឈួន​ចាប់​កំណើត​នៅ​ខែ​តុលា​ឆ្នាំ​១៩៣៦(?) ជាកូនពៅក្នុងគ្រួសារកសិករដែលមានកូនប្រាំ​មួយ​នាក់​នៅ​ភូមិ​ត្រពាំង​កក់(?) ​ឃុំខ្វាវ​ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ។ ​អ្នក​ចម្រៀង​ចាប៉ី​វ័យ​ជរា​នេះ​ពិការ​ភ្នែង​ទាំង​សងខាង​តាំងពី​អាយុ​៥​ឆ្នាំ​ដោយ​សារ​រោគ​កញ្ជ្រិល។ ​ថ្វី​ថា​ពិការ​ភ្នែក​មែន​ ប៉ុន្តែ​លោក​នៅ​អាច​បែង​ចែក​ពេល​ថ្ងៃ​និង​ពេល​យប់ ​និង​អាច​មើល​ឃើញ​ព្រាលៗ​នូវ​វត្ថុ​ដែល​នៅ​ជិត​នឹង​ភ្នែក​បាន។ លោក​ប្រាជ្ញ ​ឈួន​មាន​អាជីព​ខុស​ពី​បង​ប្រុស​ទាំង​៤​នាក់​ដែល​ធ្វើ​ជា​ទាហាន​ និង​បងស្រី​ម្នាក់​ទៀត​ដែល​ជួយ​ការងារ​ស្រែ​ចម្ការ។​ លោក​ចាប់​ផ្តើម​រៀន​ចាប៉ី​នៅ​អាយុ​៩​ឆ្នាំ​ពី​ឪពុកមារ​ខាង​ឪពុក​ម្នាក់​ឈ្មោះ​ប៉ែត ឌុប​ ហៅ​ចង្កូម​ប្រាំបី។​ «មាជីដូនមួយគាត់ថា ឯង​ពិការ​ភ្នែក​អញ្ចឹង រៀន​ចាប៉ី​ឲ្យ​ចេះ​ទៅ​ ក្រែងលោ​គ្រាន់​បើ។​ គាត់​ថា​ អញ្ចឹង។​ ដល់​រៀនៗ​ទៅ ​ចេះ​មែន»។​ រី​ឯ​ខាង​វប្បធម៌​អក្សរ​សាស្រ្ត​វិញ ​លោក​ជា​កូន​សិស្ស​របស់​លោក​សង្ឃ​ព្រះ​នាម​អេតសែន​ក្នុង​វត្ត​ប្រមរ។​ ព្រះ​សង្ឃ​បាន​បង្ហាត់​បង្រៀន​បាលី​ ចម្រៀង ​កំណាព្យ​ និង​រឿង​និទាន​អក្សរ​សិល្ប៍​ផ្សេងៗ​ដល់​រូប​លោក​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​សម្បូរវោហារ​ និង​ចេះ​ដឹង​ផ្នែក​អក្សរ​សាស្ដ្រ​បាន​ច្រើន។​ ក្រោយពី​រៀន​ចេះ​វិជ្ជា​ដេញ​ចាប៉ី​ដងវែង​ហើយ ​ទស្សនិក​ជន​ដំបូង​របស់​លោក​គឺ​អ្នករួម​ស្រុក​ទាំង​ឡាយ។​ លោក​ប្រាជ្ញ ឈួន​គឺ​ជា​អ្នក​ចម្រៀង​ចាប៉ី​ដែល​មាន​សំឡេង​ធំ​មូល​ក្រអួន​ប្រកប​ដោយ​ទឹក​ដម​និង​ភាព​ប៉ិន​ប្រសព្វ។​ ក្រោយ​មក​នៅ​ឆ្នាំ​១៩៦២ ​លោក​បាន​ចូល​រួម​«ការ​ប្រឡង​ប្រជែង​ដើម្បី​ជ្រើសរើស​អ្នក​ចេះ​ដឹង​ផ្នែក​ចាប៉ី​ដង​វែង»​របស់​វិទ្យុ​ជាតិ​ ហើយ​ក៏​បាន​ឈ្នះ​ការ​ប្រកួត​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ចំណោម​អ្នក​ចូលរួម​ទាំង​២០​នាក់។​ ចាប់​តាំងពី​ពេល​នោះ​មក ​លោក​តា​ក៏​ចាប់​ផ្តើម​ច្រៀង​ដាក់​វិទ្យុ​ជាតិ​នៅ​ឯ​ភ្នំពេញ។​ ខ្លឹម​សារ​នៃ​ចម្រៀង​គឺ​ត្រូវ​បាន​កំណត់​ដោយ​ចាងហ្វាង​វិទ្យុ​ ដែល​ក្នុង​នោះ​ច្រើនតែ​ទាក់ទង​នឹង​ប្រវត្តិ​សាស្រ្ត ​នយោបាយ ​និង​អ្នក​ល្បីៗ​ជា​ច្រើន​នៅ​ក្នុង​សហ​ប្រជាជាតិ។​ លោក​បាន​មាន​ប្រសាសន៍​ថា​ ការ​ច្រៀង​ចាប៉ី​តម្រូវ​ឲ្យ​អ្នក​ច្រៀង​ចេះ​កំណាព្យ​ ពាក្យ​កាព្យ​ និង​ពាក្យ​ជួន​ឲ្យ​បាន​ច្រើន​ ហើយ​ចំពោះ​ការ​ដេញ​ចាប៉ី​វិញ​ គឺ​ត្រូវ​ចេះ​ដេញ​ឲ្យ​ស្ទាត់​នូវ​ទំនុក​ចម្រៀង​ទាំង​៧​របស់​ចាប៉ី​ដង​វែង។​ ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​កម្ពុជា​ដទៃ​ទៀត​ដែរ ​លោក​ប្រាជ្ញ ឈួនត្រូវ​ពួក​ខ្មែរ​ក្រហម​ជម្លៀសចេញ​ពី​ភ្នំពេញ​ទៅកាន់​ទី​ជន​បទ​នៅ​ឆ្នាំ​១៩៧៥។ ​ ​ក្រោយ​មក ​លោក​បាន​ត្រឡប់​មក​កាន់​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​តាកែវ។​ នៅ​ទីនោះ​ លោក​ត្រូវ​ធ្វើ​ស្រែ​រាល់​ថ្ងៃ។​ លោក​ទទួល​រង​ការ​គំរាម​សម្លាប់​ចោល​ ប៉ុន្តែ​សំណាង​ល្អ​លោក​បាន​រួច​ខ្លួន​វិញ។​ «គេ​ចង់​កកេរ​កករ​ហៅ​ទៅ​សម្លាប់​ដែរ​ ប៉ុន្តែ​គេ​ថា​ អ្នក​ធំៗ​គេ​ថា​ អេ!​ អាហ្នឹង​វា​មាន​ចេះ​បាញ់​ឯ​ណា​វា!​ ច្រៀងតែ​ចាប៉ី​ហ្នឹង! ​សម្លាប់​វា​នាំ​តែ​ចង្រៃ​បដិវត្ត​យើង!​ អញ្ចឹង​ទុក​វា​ទៅ! ​គង់តែ​វា​ងាប់​ខ្លួន​វា​ក៏​បាន។​ គេ​ថា​អញ្ចឹង»។​ ក្រោយ​ពី​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ទៅ​នៅ​ថ្ងៃ​ទី​៧​មករា​ឆ្នាំ​១៩៧៩​ លោក​ប្រាជ្ញ ឈួនបាន​ចាប់​ផ្តើម​អាជីព​ជា​អ្នក​ច្រៀង​ចាប៉ី​ឡើង​វិញ។​ លោកបាន​ត្រឡប់​មក​ភ្នំពេញ​និង​បាន​ច្រៀង​នៅ​កម្ម​វិធី​វិទ្យុជាតិ​កម្ពុជា។​ក្រៅ​ពី​នោះ​ លោក​ក៏​បាន​ទទួល​ការ​អញ្ជើញ​ឲ្យ​ទៅ​ច្រៀង​ក្នុង​កម្មវិធី​ផ្សេងៗ​ទៀត​ដែរ។​ បច្ចុប្បន្ន​លោក​ប្រាជ្ញ ឈួន​មាន​កូន​ចំនួន​៥​នាក់​ ក្នុង​នោះ​មាន​៣​នាក់​ដែល​រស់​នៅ​ជាមួយ​គាត់។​ មួយ​ជីវិត​របស់​លោក​កាន់​ដង​ចាប៉ី​ជា​ប្រចាំ។ ហើយ​ដោយ​សារ​ភាព​ល្បី​ល្បាញ​របស់​លោក​ លោក​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​ច្រៀង​នៅ​តាម​ខេត្តនិង​រាជធានី​មួយ​ចំនួន​ដូច​ជា​ខេត្ត​រតនគីរី ​មណ្ឌលគីរី ​ឧត្តរមានជ័យ ​និង​រាជធានី​ភ្នំពេញ​ជាដើម។​ លើសពី​នេះ​ទៅ​ទៀត ​លោក​តា​ក៏​ធ្លាប់​ទៅ​បញ្ចេញ​សំនៀង​នៅ​ឯ​បរទេស​ផង​ដែរ​ ដូចជា​នៅ​សហ​រដ្ឋ​អាមេរិក​២​ដង ​ប្រទេស​បារាំង​បាន​៣​ដង​ និង​ទៅ​ប្រទេស​សឹង្ហ​បុរីបាន​ម្តង។​ ចម្រៀង​របស់​លោក​មាន​ជា​កំប្លែង​ខ្លះ​ ហើយ​ភាគ​ច្រើន​គឺ​ផ្តល់​ជា​ការ​អប់រំ។​ លោក​ចូលចិត្ត​ច្រៀង​រៀបរាប់​ច្បាប់​ស្រី ​ហើយ​លោក​តា​ចេះ​ច្រៀង​ច្បាប់​ក្រម​ង៉ុយ​ដល់​ទៅ​៤​ច្បាប់។ ​មិនតែ​ប៉ុណ្ណោះ ​លោក​នៅ​ចេះ​តែង​បទ​ចម្រៀង​ភ្លាមៗ​ស្រប​ពេល​នឹង​កំពុង​ច្រៀង​ទៀត​ផង ​ហើយ​ឃ្លា​ឃ្លោង​ក៏​ជួន​គ្នា​បាន​ល្អ​ទៀត។​ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្តាយ​ដែល​កូនៗ​ទាំង​ប្រាំ​របស់​លោក​ប្រាជ្ញ ឈួន​ មិន​បាន​រៀន​ចាប៉ី​បន្ត​តំណែង​របស់​លោក​ទេ។​ «ខ្ញុំ​ច្រៀង​ពិបាក​ពេក​ មិន​ចង់​ឲ្យ​កូនៗ​ចេះ​ ចុះ​ថ្នាក់​ច្រៀង​៥​ម៉ោង​អី​ នរណា​ដែល​ច្រៀង​ ហើយ​ឈប់​តែ​បន្តិចៗ​ទេ។ ​ច្រៀង​ឥត​ព្រៀង​អញ្ចឹង​ពិបាក​ណាស់»។​ ប៉ុន្តែ​ម្យ៉ាងវិញ​ទៀត​ភាព​មិន​សូវទាក់ទាញ​នៃ​វិជ្ជា​ច្រៀង​ចាប៉ី​ទំនង​ដោយសារ​ការ​រក​កម្រៃ​មិន​សូវ​កាក់កប។​ យ៉ាង​ណា​ក៏​ដោយ ​លោក​ប្រាជ្ញ ឈួន​ក៏ឆ្លៀត​បង្ហាត់​បង្រៀន​កូន​សិស្ស​បាន​មួយ​ចំនួន​ដែរ។​ ប៉ុន្តែ​ពួក​គេ​មិន​មាន​ថ្វី​ដៃ​ល្អ​ដូច​លោក​ទេ។​ សព្វ​ថ្ងៃ​ អ្នក​ចម្រៀង​ចាប៉ី​ល្បី​ល្បាញ​រូប​នេះ​រស់​នៅ​ជាមួយ​នឹង​ក្រុម​គ្រួសារ​និង​កូន​ទាំង​៤​នាក់​របស់​គាត់។ ដោយសារ​វ័យ​ជរា ​លោក​ក​រុំ​ព័ទ្ធ​ដោយ​រោគា​ជាច្រើន​ដូច​ជា​ជំងឺ​បេះដូង ​និង​ជំងឺ​ទឹក​នោម​ផ្អែម។​ លោក​ហាក់​ដូច​ជា​ទទួល​ស្គាល់​នូវ​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ជីវិត​របស់​ខ្លួន។​ «អាយុ​វែង​ពេក​ មិនចូល​ចិត្ត​នៅ​ទេ!​ បើ​មច្ចុរាជ​យក​ទៅ​ក៏អរ​ដែរ​ ព្រោះ​នៅ​ធ្វើការ​ឲ្យ​គេ​មិន​កើត​ដដែល»។​ ពេញ​មួយ​ជីវិត​នៃ​អាជីព​ជា​អ្នក​រស់​ដោយ​ប្រើ​សំឡេង​ លោកប្រាជ្ញ ឈួន​បាន​បន្សល់​ទុក​នូវ​កេរ​ដំណែល​ជា​មរតក​សំនៀង​ជាច្រើន។​ «កេរ​តំណែល​ថត​សាយ័នណារា។​ គេ​ថត​ឲ្យ​ហ្នឹង​ មាន​ច្បាប់​ក្រម​ង៉ុយ​៥​ច្បាប់​ អាចារ្យ​ចុង​១​ច្បាប់​ ហើយ​សុវណ្ណសាម​១​ច្បាប់ ​ពុទ្ធ​ប្រវត្ត​១​ច្បាប់ ​រាម​កេរ្តិ៍​១​ច្បាប់។​ បើ​អញ្ចឹង​មានតែ​ប៉ុណ្ណឹង​ទេ​ដែល​សេស​សល់។ ​ឥឡូវ​យូរៗ​ឮ​សូរ​អ្នក​ស្រុក​គេ​ចាក់​ម្តង​ដែរ​ ​ហើយ​ឥឡូវ​រ៉ាដ្យូ​ (វិទ្យុ)​គោកធ្លក​នោះ​ចាប់​ថ្ងៃអាទិត្យ ​ថ្ងៃ​សៅរ៍ ​ថ្ងៃ​សុក្រ​ គេ​ចាក់​កន្លះៗ​ម៉ោង។ ​នៅ​សល់តែ​ប៉ុណ្ណឹង​ទេ។ ​តា​គ្មាន​អី​នៅ​សល់​ទេ»។​ បើ​ទោះ​ជា​ភាព​ល្បី​រន្ទឺ​នៃ​កេរ្តិ៍​ឈ្មោះ​របស់​លោក​យ៉ាង​នេះ​ក្តី ​ក៏​ភាព​ល្បី​ល្បាញ​នេះ​មិន​បាន​ផ្តល់​ឱកាស​ឲ្យ​លោក​ប្រាជ្ញ ឈួន​ឋិត​ក្នុង​ជីវិត​ចុង​ក្រោយ​ក្នុង​ភាព​ជា​អ្នក​មាន​បាន​ដូច​សិល្បករ​ សិល្បការិនីបែប​បុរាណ​ជា​ច្រើន​ទៀត​ទេ។​ ថ្វី​បើ​បែប​នេះ​ក្តី​ ក្តី​ស្រឡាញ់​វិស័យ​សិល្បៈ​បាន​ចាក់​គ្រឹះ​យ៉ាង​រឹងមាំ​ក្នុង​បេះ​ដូង​របស់​អ្នក​ចម្រៀង​ចាប៉ី​ជើង​ចាស់​រូប​នេះ។​ ស្ថិត​ក្នុង​ជីវិតចុង​ក្រោយ ​លោកប្រាជ្ញ ឈួន​នៅតែ​បារម្ភ​ចំពោះ​អនាគត​សិល្បៈ​ចាប៉ី​មួយ​នេះ។​ «របស់​នេះ​ជា​របស់​ខ្មែរ​យើង​ បើ​សិន​ណា​ជា​ចៅ​ឯង​ចេះ​ថែ​រក្សា​ទុក​អញ្ចឹង​ កុំ​ឲ្យ​បាត់​បង់ ​ព្រោះ​យើង​ស្តាយ​របស់​ខ្មែរ។ ​ហើយ​ក្រៅពី​ហ្នឹង ​ល្ខោន​បាសាក់​ ភ្លេង​សម័យ​អី ​មិន​ខ្វះ​គេ​គាំទ្រ​ទេ។​ ប៉ុន្តែ​ចាប៉ី​នេះ​មិន​ងាយ​ទេ»[]

កុមារភាព

[កែប្រែ]

​​​លោក​មាន​ចំណូល​ចិត្ត​ផ្នែក​លេង​ចាប៉ី​ដង​វែង​តាំង​ពី​កុមារ​ភាព ​ខុស​ពី​បង​ប្រុស​ទាំង​៤​ បាន​ក្លាយ​ជា​​ទាហាន ​និង​បងស្រី​ម្នាក់ទៀត ជា​អ្នក​ចម្ការ។

នៅ​អាយុ​៩​ឆ្នាំ ឪពុក​មារ​របស់​លោក​ឈ្មោះ ​ប៉ែត ​ឌុប(​​ចង្កូម​ប្រាំ​បី) ​បាន​បង្ហាត់​បង្រៀន​ជំនាញ​​នេះ ព្រម​ទាំង​បង្រៀន​បាលី ​ចម្រៀង កំណាព្យ ​និង​រឿង​និទាន​អក្សរសិល្ប៍​ផ្សេងៗ​ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​កាន់​តែ​ពូ​កែ​វោហា​ស័ព្ទ ​និង​ចេះ​​ដឹង​ផ្នែក​អក្សរ​សាស្ត្រ​បាន​ច្រើន។ ​​​​​​​​​​

ស្នាដៃ

[កែប្រែ]
  • ​នៅ​ឆ្នាំ​ ១៩​៦២ ​លោក​បាន​ចូល​ការ​ប្រលង​ប្រជែង​​ជ្រើស​រើស​អ្នក​ចេះ​ដឹង​ ផ្នែក​ចាប៉ី​ដង​វែង ​របស់​វិទ្យុ​ជាតិ ​ដោយ​ទទួល​ចំណាត់​ថ្នាក់​លេខ១ ដែលមានអ្នកចូលរួបប្រឡង ២០រូប។

ចម្រៀង​របស់​លោក​​ ច្រើន​រៀប​រាប់​ពី​ ច្បាប់​ស្រី ច្បាប់​ក្រម​ង៉ុយ ​​មាន​ជា​កំប្លែង​ខ្លះ ​ហើយ​ភាគ​ច្រើន​​បង្កប់​ន័យ​​អប់រំ។ លើស​ពី​នេះ ​លោក​​​អាច​​តែង​បទ​ចម្រៀង​ ច្រៀង​ភ្លាម​ៗ​ ស្រប​ពេល​កំពុង​លេង​ចាប៉ី ​ហើយ​ឃ្លា​ឃ្លោង​វិញ ​មាន​ចំណាប់​ជួន​ល្អ​ណាស់។​

  • ពេញ​មួយ​ជីវិត​របស់លោកតា ប្រាជ្ញ ឈួន គាត់​បាន​បន្សល់​ទុក​នូវ​​មរតក​សំនៀង​ជាច្រើនដូចជា ​សាយ័នណារា​ ​ច្បាប់​ក្រម​ង៉ុយ​​ អាចារ្យ​ចុង​ រឿង​សុវណ្ណសាម​ ​ពុទ្ធ​ប្រវត្តិ និងរឿង​រាម​កេរ្តិ៍​ និងមានស្នារដៃជាច្រើនទៀត។

មុន​អនិច្ចកម្ម លោក​តែង​មាន​ជំ​ងឺ​ប្រចាំ​កាយ ​ខ្សោយ​អស់​កម្លាំង ​និង​ពិសា​បាយ​មិន​សូវ​បាន​នោះ​ទេ។ លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ពី​ខេត្ត​តាកែវ មក​សង្គ្រោះ និង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ កាលពីថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៨។

មរណភាព

[កែប្រែ]
  • ម៉ម ប៉ុណ្ណារ៉ាយ
  • ព្រឹទ្ធ​ភិរម្យ​វោហា​សាស្ត្រ​ ប្រាជ្ញ​ ឈួន​ បាន​ទទួល​មរណភាព​ ​នៅ​វេលា​ម៉ោង១ និង ៣០​នាទី រំលង​អាធ្រាត្រ ថ្ងៃទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨ ដោយ​រោគា​ពាធ ក្នុង​ព្រះ​ជន្ម៨២​ឆ្នាំ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ។
  1. ប្រវត្តិសង្ខេបរបស់លោកតា ប្រាជ្ញ ឈួន ដែលបានសម្ភាសន៍ជាមួយវិទ្យុ VOA Khmer ។