ប្រាសាទក្រវាន់

ដោយវិគីភីឌា
ឈ្មោះពិតមិនត្រូវបានគេស្គាល់ទេ
Prasat Kravan.jpg
ឈ្មោះ: ឈ្មោះពិតមិនត្រូវបានគេស្គាល់ទេ
អ្នកកសាង: មន្ត្រីកាត់​ក្តី​ជាន់ខ្ពស់​របស់​ព្រះបាទហស៌វរ្ម័នទី ១
កាលបរិច្ឆេទកសាង: គ.ស. ៩២១
ឧទ្ទិសថ្វាយ: ព្រះវិស្ណុ (ព្រះ​នារាយណ៍)
ស្ថាបត្យកម្ម: ដើមសម័យអង្គរ
ទីតាំង: តំបន់អង្គរ ខាងត្បូងប្រាសាទបន្ទាយក្តី

ប្រាសាទក្រវាន់​មាន​ទីតាំង​ស្ថិត​នៅ​ខាង​កើត​ប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី។ ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​នៅ​ឆ្នាំ ៩២១ ក្នុង​រាជ​ព្រះបាទហស៌វរ្ម័នទី១ ឧទ្ទិស​ដល់​ព្រះវិស្ណុ​ (ព្រះ​នារាយណ៍) ក្នុង​ព្រហ្មញ្ញសាសនា។ ប្រាសាទ​​នេះ​ប្រហែល​ជា​ត្រូវ​បាន​សាងសង់​​ដោយមន្ត្រីកាត់ក្តីជាន់ខ្ពស់ម្នាក់។ ទោះបី​ជា​ប្រាសាទ​នេះ​មាន​លក្ខណៈ​តូចតែចម្លាក់នៅ ឥដ្ឋ​មាន​លក្ខណៈ​ល្អ​ឥត​ខ្ទោះ។ ប្រាសាទ​នេះ​មាន​តួរ​ប៉ម​ប្រាំ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត។

អំពីឈ្មោះប្រាសាទ [កែប្រែ]

រហូត​មក​ដល់​សព្វថ្ងៃ​ គេ​ពុំ​ទាន់​ស្រាវជ្រាវដឹង​ច្បាស់​អំពីឈ្មោះ​ដើមនៃប្រាសាទនេះនៅឡើយ។ តាម​សៀវភៅ​បរទេសភាគ​ច្រើន​ដែល​ស្តាប់ពុំ​ច្បាស់នូវសម្ដីនៃអ្នកស្រុកដើមនិយាយ​ទៅ​ជា​សរសេរ ក្រវាញ តែ​តាម​ការណ៍ពិត​ប្រជាជន​ហៅ​ប្រាសាទ​នេះ​ថា ក្រវាន់ (អាន​ថា ក្រវ៉ាន់) ព្រោះ​ប្រជាជន​យល់ថា​ក្រវាន់នេះជា​ឈ្មោះដើមឈើ​ដែល​សម្បូរដុះនៅម្ដុំនោះ។ តាមសៀវភៅវចនានុក្រមខ្មែររបស់ពុទ្ធសាសន​បណ្ឌិត្យបោះពុម្ពគ្រាទី៥ ព.ស.២៥១១ គ.ស.១៩៦៧ ក្រវាន់​ជា​ឈ្មោះឈើមួយប្រភេទមាន​ផ្កា​ក្រអូបឈ្ងុយ ​ស្រដៀង​នឹងក្លិនចេកនួនទុំ។

ប្រភពឯកសារ [កែប្រែ]

សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បោះពុម្ព​ឆ្នាំ ២០០៥​ ដោយលោក កែវ ភួង

រូបភាព [កែប្រែ]

ចំនាត់ថ្នាក់ក្រុម៖ ប្រាសាទ