ប្រាសាទបាយ៉ង់កោរ
ដោយវិគីភីឌា
ប្រាសាទបាយ៉ង់កោរស្ថិតនៅភូមិញេធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ មានចម្ងាយ ១២១ គីឡូម៉ែត្រពីភ្នំពេញ និង មានចម្ងាយ ៤៣ គីឡូម៉ែត្រ ខាងត្បូងខេត្តតាកែវ ។ ប្រាសាទស្ថាបនាឡើងនៅលើកំពូលភ្នំបាយ៉ង់កោរ មានកម្ពស់ ៣១៣ ម៉ែត្រ មានជណ្តើរ ចំនួនបី សង់ឡើងនៅសតវត្សរ៍ទី ៧ គ្រិស្តសករាជ ៦១៥ ដល់ ៦៣៥ ដោយព្រះបាទភវរ្ម័នទី២ ធ្វើពីថ្មបាយក្រៀម ឥដ្ឋ ថ្មស៊ីស្ត និង ថ្មស្រទាប់ មានបណ្តោយ ១៣ ម៉ែត្រ ទទឹង ៩ ម៉ែត្រ កម្ពស់ ១២ ម៉ែត្រ ។ ក្រៅពីប្រាសាទបាយ៉ង់ មានរាង្គ ចំនួនបួនទៀតនៅក្បែរនោះ ប្រាសាទព្រះគោ ប្រាសាទកាណាងនៅខាងលិច ប្រាសាទកាណាងខាងកើត និង ប្រាសាទកំពូលកាណង់ ។ រឹតតែធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលនេះ គឺនៅភាគខាងត្បូងមានរ៉ែត្បូងមួយកន្លែងដែល កំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំងគឺរ៉ែត្បូងនៅទឹកធ្លាក់ជ្រោះផ្អោក។
| អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |