ប្រ៊ុយណេ
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
ប្រទេសប៊្រុយណេដារូសាឡឹម ជាប្រទេសមួយស្ថិតនៅភាគខាងជើងកោះបរនេអូ នៅតំបន់អាស៊ីអាគ្នេយ៍។ ប៊្រុយណេមានព្រំដែនជាប់ មហាសមុទ្រចិនខាងត្បួង និង រដ្ឋសារ៉ាវ៉ាក់របស់ប្រទេសម៉ាឡេស៊ី។ ដែនដីប៊្រុយណេមានភូមិសាស្ត្រចែកចេញជា២ផ្នែកដោយតំបន់លីមបាង របស់រដ្ឋសារ៉ាវ៉ាក់។ ប៊្រុយណេជារាជាណាចក្រស៊ុលតង់។ ប៊្រុយណេទទួលឯករាជ្យពីរាជាណាចក្ររួមនៅថ្ងៃទី ១ មករា ១៩៨៤។
មាតិកា |
[កែប្រែ] ប្រវត្តិសាស្ត្រ
រាជាណាចក្រស៊ុលតង់នៃប៊្រុយណេធ្លាប់ជារដ្ឋមានអំនាចខ្លាំងនៅសតវត្សរ៍ទី១៤ដល់ទី១៦។ រាជាណាចក្រនេះលាតសន្ឋឹងលើកោះបរនេអូទាំងមូលនិងតំបន់និរតីហ្វីលីពីនបច្ចុប្បន្ន។ ការមកដល់នៃពួកអឺរ៉ុបបានធ្វើអោយរាជាណាចក្រនេះទន់ខ្សោយជាបណ្ដើរៗ។ ចក្រភពប៊្រុយណេធ្លាក់ទន់ខ្សោយបំផុតនៅសតវត្សរ៍ទី១៩ ពេលដែលប្រទេសនេះបាត់បង់ដែនដីមួយភាគធំរបស់ខ្លួនទៅពួក White Rajahs នៃរដ្ឋសារ៉ាវ៉ាក់ រួចក៏រួមតូចនិងដាច់ជា២ដូចបច្ចុប្បន្ន។ ប៊្រុយណេស្ថិតក្រោមអាណាព្យាបាលអង់គ្លេសពីឆ្នាំ ១៨៨៨ ដល់ឆ្នាំ ១៩៨៤។
មានកាបះបោរតូចមួយប្រឆាំងនឹងរាជានិយមនាទសវត្សរ៍៦០ ដែលត្រូវបង្ក្រាបដោយរាជាណាចក្ររួម។ ព្រឹត្តិការណ៍នេះត្រូវបានគេអោយឈ្មោះថា «បដិវត្តន៍ប៊្រុយណេ» ដែលបានរួមចំនែកក្នុងការបង្អាក់ការបង្កើតសហព័ន្ឋបរនេអូខាងជើង។
[កែប្រែ] នយោបាយ
ព្រះចៅស៊ុលតង់ហាសាណាល់ បុលគៀស របស់ប៊្រុយណេ (ងារនេះត្រូវបានបន្តរាប់តំនក្នុងរាជវង្ស) គឺជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាលប៊្រុយណេ។ ព្រះអង្គគ្រប់គ្រងប្រទេសដោយប្រឹក្សាជាមួយក្រុមប្រឹក្សាជាច្រើន និង គណរដ្ឋមន្ត្រី។ បណ្ដាញផ្សព្វផ្សាយសារពត៌មានកាន់ជើងរដ្ឋាភិបាលទាំងស្រុង។ គ្រួសាររាជវង្សនៅតែជាឋានៈដែលត្រូវបានប្រជាជនទូទាំងប្រទេសគោរព។ គ្មានអង្គការនីតិបញ្ញត្តិដែលជ្រើសឡើងដោយការបោះឆ្នោតសកលទេ។ នៅខែសីហា ២០០៤ ព្រះចៅស៊ុលតង់បានតែងតាំងសភា១ តែតាមពិតសភានោះមិនមានអំណាចគ្រប់គ្រាន់ក្នុងការផ្តល់យោបល់ដល់ព្រះមហាក្សត្រទេ។
គ្មានសេរីភាពសារពត៌មានក្នុងប្រទេសប៊្រុយណេទេ។ គេកំរឃើញការរិះគន់រដ្ឋាភិបាលឬព្រះមហាក្សត្រណាស់។
[កែប្រែ] ភូមិវិទ្យា
ប៊្រុយណេមានដែនដីដាច់ចេញជា២ផ្នែក និងមានផ្ទៃដីសរុប ៥ ៧៦៥ គ.ម២។ ប្រជាជន៩៧%រស់នៅផ្នែកខាងលិច(ផ្នែកធំ) ខណៈមានប្រជាជនតែ១ម៉ឺននាក់ប៉ុណ្ណោះរស់នៅផ្នែកខាងកើតដែលជាតំបន់ភ្នំ(ស្រុកតេមប៊ូរ៉ុង)។ ប្រជាជនសរុបមាន ៣៨៣ ០០០នាក់ ដែលក្នុងនោះ ៤៦ ០០០នាក់រស់នៅរាជធានីបង់ដារសិរីបេហ្គាវ៉ាន់ (Bandar Seri Begawan)។ ទីក្រុងសំខាន់ៗផ្សេងទៀតមាន ទីក្រុងកំពង់ផែ មួរ៉ា ទីក្រុងផលិតប្រេងកាត សេរៀ និងទីក្រុង កូឡាបេឡៃ។
ប៊្រុយណេមានស្រុក៤គឺ៖
- បេឡៃ (Belait)
- ប៊្រុយណេ និង មួរ៉ា (Brunei and Muara)
- តេមប៊ូរ៉ុង (Temburong)
- ទូតុង (Tutong)
ប៊្រុយណេមានអាកាសធាតុត្រូពិចអេក្វាទ័រ ដោយមានសីតុណ្ហភាពខ្ពស់ សំនើមខ្ពស់ សំបូរកំដៅថ្ងៃនិងភ្លៀង។
[កែប្រែ] សេដ្ឋកិច្ច
ប៊្រុយណេជាប្រទេសតូចតែមាន។ ចំនួលពាក់កណ្ដាលបានមកពីផលិតកម្មប្រេងកាតឆៅនិងឧស្ម័នធម្មជាតិ។ រដ្ឋាភិបាលផ្ដល់នូវសេវាសុខភាព ស្បៀងអាហារ និងទីជំរក។ រដ្ឋមានគំរោងនាពេលអនាគតក្នុងការលើកកំពស់ពលកម្មការងារ កាត់បន្ថយអត្រានៃភាពអត់ការងារធ្វើ ពង្រឹងវិស័យធនាគារនិងទេសចរណ៍ និងពង្រីកមូលដ្ឋានសេដ្ឋកិច្ច។ ក្រុមហ៊ុនអាកាសចរណ៍ជាតិភូមិន្ទប៊្រុយណេ (Royal Brunei) កំពុងព្យាយាមធ្វើអោយប៊្រុយណេក្លាយជាច្រកឆ្លងកាត់អន្តរជាតិរវាងអឺរ៉ុប និងអូស្ត្រាលី/ញូហ្សៀលែន។
[កែប្រែ] វិស័យសុខាភិបាល
ប៊្រុយណេផ្ដល់សេវាសុខភាពឥតគិតថ្លៃដល់ពលរដ្ឋទាំងអស់ តាមរយៈមន្ទីរពេទ្យសាធារណៈ។ មកទល់ឆ្នាំ២០០៨ គ្មានមន្ទីរពេទ្យណាមួយនៅប៊្រុយណេដែលទទួលបានការទទួលស្គាល់ការថែទាំសុខភាពអន្តរជាតិទេ។ បច្ចុប្បន្នគ្មានសាលាវេជ្ជសាស្ត្រនៅក្នុងប្រទេសទេ។ អ្នកដែលមានបំនងក្លាយជាគ្រូពេទ្យត្រូវតែទៅសិក្សានៅបរទេស។ ដើម្បីធានាបាននូវការថែទាំសុខភាពសាធារណៈ រដ្ឋចាំបាច់ត្រូវជួលគ្រូពេទ្យមានជំនាញពីបរទេស។ សាលាគិលានុបដ្ឋាយិកាមួយត្រូវបានបង្កើតក្នុងឆ្នាំ ១៩៥៣។
[កែប្រែ] ប្រជាសាស្ត្រនិងវប្បធម៌
ប្រហែល២ភាគ៣នៃប្រជាជនប៊្រុយណេមានដើមកំនើតពីជនជាតិម៉ាឡេ។ ភាសាផ្លូវការគឺភាសាម៉ាឡេ និង ភាសាអង់គ្លេស។ មានប្រជាជននិយាយភាសាចិនមួយក្រុមតូចដែរ។
សាសនាឥស្លាមជាសាសនារបស់រដ្ឋ។ សាសនាផ្សេងទៀតមាន ពុទ្ឋសាសនា និង គ្រឹស្តសាសនា និងសាសនាជនជាតិដើមតូចៗជាច្រើនទៀតនៅតំបន់ដាច់ស្រយ៉ាល។
ប៊្រុយណេហាមមិនអោយមានការជួញដូរនិងការផឹកគ្រឿងស្រវឹងជាសាធារណៈទេ។ ជនបរទេសនិងជនមិនមែនមូស្លីមត្រូវបានអនុញ្ញាតអោយយកចូលជាអតិបរមា ១២កំប៉ុងចំពោះស្របៀ និងចំនុះ២លីតចំពោះគ្រឿងស្រវឹងផ្សេងទៀត។ តាំងពីមានការហាមឃាត់នោះមក ហាងស្រានិងបារទាំងអស់ត្រូវបានបង្ខំអោយបិទទ្វារ។ ទោះជាបែបនេះក៏ដោយ នៅមានភោជនីយដ្ឋានមួយចំនួននៅតែផ្ដល់សេវាកម្មគ្រឿងស្រវឹងក្នុងប៉ាន់តែ ដោយខុសច្បាប់។
[កែប្រែ] តំនភ្ជាប់ខាងក្រៅ
[កែប្រែ] សូមមើលផងដែរ
|
|
||||||
|---|---|---|---|---|---|---|
|
||||||
| Association of Southeast Asian Nations (ASEAN) |
|
|
||
|---|---|---|
| អាស៊ីខាងកើត | ||
| អាស៊ីអាគ្នេយ៍ | ||
| អាស៊ីខាងត្បូង | ឥណ្ឌា | នេប៉ាល់ | បង់ក្លាដែស្ស | ស្រីលង្កា | ប៉ាគីស្ថាន | ប៊ូតាន | អាហ្វហ្គានីស្ថាន | ម៉ាឌីវ | អ៊ឺរង់ | |
| អាស៊ីកណ្តាល | កាហ្សាក់ស្ថាន ១ | គីរ៍ហ្គីហ្ស៍ | តាជីគីស្ថាន | តូមិននីស្ថាន | អ៊ុយប៊ែគីស្ថាន | |
| អាស៊ីខាងជើង | ||
| អាស៊ីខាងលិច | ក្វាតា | គុយវែត | ចចចៀ ១ | តួគី ១ | បារ៉េន | ប៉ាឡេស្ទីន | យ៉េម៉េន៣ |សហភាពអារ៉ាបអេមីរ៉េត | ស៊ីប | ហ្សកដង់ | ឡេបាណន់ | អារមឺនៀ | អារ៉ាប៊ីសាអូឌីត | អាហ្សែបែហ្សង់ ១ | អូម៉ង់ | អ៊ីរ៉ាក់ | អ៊ីស្រាអែល | អេហ្សីប៣ | |
| សំគាល់
១ ជាផ្នែកមួយនៃសហគមន៍អ៊ឺរ៉ុប។ |
||
|
|
|||||
|---|---|---|---|---|---|
|

