Jump to content

ប្លុក(វែបសាយ៍)

ពីវិគីភីឌា

ប្លុក(វែបសាយ៍)

[កែប្រែ]
រូបភាពឡូហ្កូនៃប្លុក

ប្លុក(ភាសាអង់គ្លេសសរសេរថាBlogដែលដំបូងឡើយមកពីអក្សរកាត់ថាវែបឡក Weblog)គឺជាគេហទំព័រមួយដែលកំពុងពេញនិយមនៅក្នុងពិភពលោកដែលគេហៅថាជាប្រភេទ​ បណ្តាញផ្សព្វផ្សាយពត៍មានផេ្សងៗដែលកើតមានឡើងនៅលើពិភពលោកយើងនេះ។មិនត្រឹមតែបរទេសប៉ុណ្ណោះទេដែលប្រើបា្រស់វា នៅប្រទេសកម្ពុជាក៏មានអ្នកប្រើប្រាស់ច្រើនសន្ធឹកសន្ធាប់ផងដែរ ដែលភាគច្រើននៃអ្នកប្រើប្រាស់ជាសិស្សនិស្សិត ជាបណ្តាក្រុម​ហ៊ុនធំៗមួយចំនួនដើម្បីធ្វើការផ្សព្វផ្សាយនូវមុខជំនួញរបស់ពួកគេ។

ប្រវត្តិនៃប្លុក

[កែប្រែ]

លោក ចន​ បេហ្គ័រ​ (John Barger)គឺជាមនុស្សតំបូងដែលបាន​ដាក់ឈ្មោះអោយប្លុក ហើយតំបូងឡើយប្លុកគឺជាកំណត់ហេតុសំរាប់សរសេរអំពីពត៍មានផ្ទាល់ខ្លួនរបស់មនុស្សនីមួយៗប៉ុណ្ណោះ តែដោយមានការវិវឌ្ឍន៍បន្តិចម្ដងៗទើបធ្វើអោយប្លុកក្លាយជាវែបសាយ៍(Website)ដ៏ល្បីល្បាញនៅលើសកលលោក។ លោក ចាស្ទីន ហល៏ (Justin Hall)ជាមនុស្សម្នាក់ដែលបានបង្កើតប្លុកតំបូងគេបង្អស់នៅក្នុងឆ្នាំ ១៩៩៤​ ប៉ុន្តែនៅឆ្នាំ ២០០៣ មានមនុស្សជាច្រើនបាននាំគ្នាបង្កើតប្លុកដើម្បីធ្វើជាវែបសាយ៍ផ្ទាល់ខ្លួន។ តាមស្ថិតិបានអោយដឹងថាមានប្លុកចំនួន១៥៦លាននៅក្នុងពិភពលោក ហើយវាបង្កើតឡើងដើម្បីបនែ្ថមកម្មវិធីផ្សេងៗលើប្រពន្ធ័អ៊ីនធឺណិត(Internet) ហើយនរណាក៍អាចបង្កើតប្លុកបានដែរ ព្រោះថាវាជាសេវាកម្មមួយដែលប្រើប្រាស់ដោយឥតគិតថ្លៃ(Free service)។​ អ្វីដែលសំខាន់នៅក្នុងប្លកគឹមិនមែនជាការរចនាម៉ូត ឬ​ រូបភាពអ្វីឡើយតែវាជាបញ្ជីពត៍មានដែលយើងបានសរសេរវានៅលើវែបសាយ៍(Website)។

ពត៍មានឬទិន្ន័យនៃមេតា(Meta information)

[កែប្រែ]

មេតា(Meta)គឹជាពត៍មានឬទិន្ន័យបច្ចេកទេសដែលយើងបានដាក់វានៅលើវែបសាយ៍របស់យើងទៅតាមលំដាប់លំដោយដែលត្រូបានបង្ហាញដោយមាស៊ីនស្វែងរកដូចជាហ្គូហ្គល ស៊ើច៍(Google Search)ជាដើម។ ក្នុងមេតានោះមានធាតុសំខាន់បីគឺ៖

  • យូ អ័រ អិល(URL=Uniform Resource Locator)គឺជាអាស័យដ្ឋាននៃវែបសាយ៍ដែលស្ថិតនៅលើប្រព័ន្ធអ៊ីនធឺណិត(Internet)។

ឧទាហរណ៏ដូចជា៖www.blogspot.comគឺជា យូ អ័រ អិល របស់ប្លុកជាដើម។

  • ជាធម្មតាប្លុកត្រូវបានរក្សាទុកនៅក្នុងបណ្តាញធំមួយ ហើយនៅពេលដែលយើងបង្កើតយូ អ័រ អិលនៃប្លុករបស់យើង វានិងតភ្ជាប់យូ អ័រ អិលដោយ​ស្វ័យប្រវត្តិទៅកាន់បណ្តាញធំនោះ។
  • យូ អ័រ អិលត្រូវតែមានលក្ខណៈធម្មតា ដោយងាយស្រួលក្នុងការចាំនិង​ខ្លី ឧទាហរណ៏ដូចជា៖Learnersc20.blogspot.com
  • ក្នុងលំដាប់នៃការប្រើប្រាស់យូ អ័រ អិលហើយនិងភាពចំបងនៃប្លុករបស់យើង យើងត្រូវតែគិតថាតើប្លុករបស់យើងមានអត្ថបទអ្វី? សរសេរពីអ្វី? នៅឯណា? ពេលណា?
  • ពត៍មានដែលមាននៅលើប្លុកត្រូវតែជាពត៍មានដែលមានភាពច្បាស់លាស់ មិន​លំអៀងនិងមានកាលបរិច្ឆេទត្រឹមត្រូវ។

ចំណងជើងនៃប្លុក(Title)

[កែប្រែ]

ចំណងជើងនៃប្លុក(Title)អាចមានភាពផ្សេងគ្នាពី យូ អ័រ អិល ប៉ុន្តែវាក៏មានគោលគំនិតដូច យូ អ័រ អិល (URL)ដែរ ពីព្រោះថានៅពេលដែលយើងចង់ស្វែងរកនូវប្លុកណាមួយ យើងអាចសរសេរជាចំណងជើងក៏បានឬក៏សរសេរជាយូ អ័រ អិលក៏បានដែរតាមរយៈមាស៊ីនស្វែងរក(Google Search)វានិងបង្ហាញនូវប្លុកណាមួយដែលយើងចង់រកដូចគ្នា។ ឧទាហរណ៏ដូចជា៖ ផ្លែឈើនៅខេត្តកំពត (ជាចំណងជើង)និង kompotfruit.blogspot.com (ជា យូ អ័រ អិល)ហើយអ្នកដែលចង់ស្វែងរកនោះនិងបានដឹងអំពីពត៍មាននៃផ្លែឈើនៅខេត្តកំពតដូចគ្នា។

ការពណ៍នារបស់មេតា(Meta Description)

[កែប្រែ]

ការពណ៍នារបស់មេតាគឺជាអ្វីដែលយើងបានសរសេរនៅលើប្លុក ហើយយើងអាចអានវាបានតាមរយៈម៉ាស៊ីនស្វែងរក(Google​ Search)ជាដើម ហើយជាធម្មតាវាមានលក្ខណៈ សរសេរបានយ៉ាងក្បោះក្បាយទៅតាមភាសានីមួយៗនិងមានអត្ថន័យច្បាស់លាស់ថាតើចង់និយាយពីអ្វី?