ផ្ការំដួល

ពីវិគីភីឌា

ផ្ការំដួល
Scientific classification
រជ្ជៈ:
(អឋានន្តរ):
(អឋានន្តរ):
លំដាប់:
អំបូរ:
Genus:
ប្រភេទ:
M. mesnyi
Binomial name
Mitrella mesnyi
(Pierre) Tien Bân[១]

រំដួល (នាមភូតគ្រាសាស្ដ្រឡាតាំងSphaerocoryne affinis, វេវចននាមMitrella mesnyiPopowia aberrans) គឺជាផ្កាតំណាងឲ្យប្រទេសកម្ពុជា មានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ជា ប្រភេទដើមឈើដែល មានកម្ពស់ចាប់ពី 3-15 ម. សំបកពណ៌ត្នោត រលោងរាបស្មើ ឬមានលក្ខណះ គ្រើមៗបែកមែកសាខា ស្លឹកទោលរៀង តែផ្ទុយគ្នា រលោង ស្រួចចុង ពណ៌បៃតងចាស់។ ចំណែកឯ ផ្នែកខាង ក្រោមរបស់ស្លឹកមានពណ៌បៃតងខ្ចី ចេញផ្កាតាមខ្នែងស្លឹក និងតាមចុងមែក មានពណ៌ លឿងក្លិនក្រអូប មាន២ស្រទាប់ ស្រទាប់ទាំងពីរមានលក្ខណះស្រដៀងគ្នា មានកម្រាស់ក្រាស់ ហើយរឹង។ ផ្ការំដួលមាន ៦ ត្របក រៀងគ្នាជា ២ ស្រទាប់ ក្នុង ១ ស្រទាប់មាន ៣ ត្របកហើយត្របក ខាងក្នុងមានខ្នាតតូច និងកោងជាង ចុងត្របកមានលក្ខណះស្រួច ចាប់ផ្តើមផ្កាពីខែធ្នូ - មីនា ផ្លែមានពណ៌បៃតងខ្ចី មូលតូចរលោង មានគ្រាប់ប្រមាណជា 1-2 គ្រាប់ ជាលក្ខណះកញ្ចុំ ពេលទុំ មានពណ៌ខ្មៅ រសជាតិជូរអែម។ រំដួលមានគុណប្រយោជន៍ខាងឱសថបុរាណដូចជាៈ សំបកជួយ បំបាត់អាការៈក្តៅក្នុងខ្លួន ផ្កាជួយបំបាត់ការវិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម កេសរអាចផ្សំជាឱសថជំនួយកម្លាំង ជំនួយឈាម និងជួយបំបាត់អាការៈវិលមុខ ខ្យល់គរ។

ផ្ការំដួលមានក្លិនក្រអូប ជាពិសេសនៅពេលល្ងាច ដោយសារភាពទាក់ទាញនេះ ចាស់បុរាណខ្មែរ តែងតែប្រដូចស្រីក្រមុំមកផ្ការំដួលថាមានក្លិនក្រអូប និងរូបរាងស្រស់ស្អាត។ បច្ចុប្បន្នគេអាចរក មើលបាននៅតាមសួនច្បារមួយចំនួនក្នុងប្រទេសកម្ពុជា។ ប៉ុន្តែក្រៅពីយកផ្ការំដួលដំណាងឲ្យប្រទេស កម្ពុជាហើយនោះខាងមន្ទីរកសិកម្មក៏បានយកផ្កានេះដំណាងឱ្យវិស័យកសិកម្មទៀតផង។ ដូចនេះ ប្រជាជនខ្មែរគ្រប់រូបពិសេសយុវជនខ្មែរទាំងអស់ចូរចងចាំ និងធ្វើខ្លួនឱ្យមានក្លិនក្រអូប និងស្រស់ស្អាត ដូចជាផ្ការំដួលដែលតំណាងឱ្យប្រទេសក៏ដូចជាខ្លួនផ្ទាល់។

ឯកសារយោង[កែប្រែ]