ផ្វានឆាង

ពីវិគីភីឌា
ឆាង
កុរុង
រជ្ជកាលគ.ស ២៤៨
រាជ្យមុនកុរុងធរណីន្ទ្រវម៌្ម
រាជ្យបន្តកុរុងអស្សាជយ
ព្រះនាមពេញ
កុរុងផ្វានឆាង
សន្តតិវង្សឝ្រីមារញ
បិតាកុរុងឝ្រីមារញ
មាតាប្រហែលព្រះកន្និដ្ឋាព្រះមហាក្សត្រចាម ឝ្រីមារ
ប្រសូតគ.ស ២២៨
នគរភ្វូណាន
សុគតគ.ស ២៤៨
នគរភ្វូណាន

កុរុងផ្វានឆាង (ចិន:范長, ភិងអ៊ិង:Fàn Cháng រឺ យ៉ាត់ផេង:faan6coeng4, ផ្វានឆឹង ជាកន្តាំង) (គ.ស ២២៨-២៤៨) រជ្ជកាល (គ.ស ២៤៨) ពេលដែលឝ្រីមារញបានសោយទិវង្គតទៅ ព្រះអង្គនៅមានបុត្រមួយអង្គទៀត ប៉ុន្តែនៅបៅដោះនៅឡើយ។ បុត្រអង្គនោះឈ្មោះ ផ្វានឆាង បានរស់នៅក្នុងចំណោមប្រជារាស្ត្រ។ លុះធំបានព្រះជន្ម ២០ វស្សាបានប្រមូលស្ម័គ្របក្សពួកទៅធ្វើគត់ធរណីន្ទ្រវិញ ដើម្បី​សងសឹកឱ្យ​ឪពុក។ កុរុងធរណីន្ទ្រវម៌្មស្ដេចនៅក្នុងរាជសម្បត្តិដល់មកក្នុងឆ្នាំ ព.ស ៧៨៧ ក៏ត្រូវព្រះផ្វានឆាង ព្រះរាជឱរសបន្ទាប់របស់ឝ្រីមារញលបប្លុងព្រះជន្មបង់ ដើម្បីយករាជបល្ល័ង្ក។ កុរុងធរណីន្ទ្រវម៌្ម ទោះបីទ្រង់សោយទិវង្គតដោយអាករមិនប្រក្រតីក៏ដោយ តែព្រះអង្គក៏នៅតែមានព្រះកិត្តិយសជារាជាធិរាជ ១ អង្គទៀតក្នុងប្រវត្តិសាស្ត្រ។ ផ្វានឆាង​បាន​ដណ្ដើម​យក​រាជ្យ​មក​វិញ។ តែ​ព្រះរាជបុត្រ​អង្គ​នេះ មិន​បាន​សោយរាជ្យសម្បត្តិ​ដូច​ក្ដី​បំណង​ទេ។ ព្រះអង្គ​ត្រូវ​មេទ័ព​ធំ​ម្នាក់​របស់​ស្ដេចធរណីន្ទ្រវម៌្មទី១ ឈ្មោះ អស្សាជយ ធ្វើ​ឃាត។ មេទ័ព​អស្សាជយបាន​លើក​ទ័ព​មក​ច្បាំង​ដណ្ដើម​អំណាច ដោយ​សំអាងយក​លេស​ថា​មក​សងសឹក​ជំនួស​ស្ដេច។ ឆ្លៀត​ឱកាស​ដ៏​ល្អ​នោះ មេទ័ព​អស្សាជយ ក៏​ប្រកាស​ខ្លួន​ភ្លាម​ជា​ស្ដេច​នគរ​ភ្វូណាន គឺ​ប្រហែល​ជា​ក្នុង​គ.ស ​២៤០ (អ្នកប្រវត្តិវិទូ​ខ្លះ សរសេរ​ថា​ព្រឹត្តិការណ៍​នេះ បាន​កើត​នៅ​ក្នុង​គ.ស ​២៥០)។

ព្រះរាជពង្សាវលី[កែប្រែ]

ឯកសារយោង[កែប្រែ]

គោរម្យងារសំរាប់រាជ្យ
មុនដោយ
កុរុងធរណីន្ទ្រវម៌្ម
កុរុងភ្វូណាន រឺ វ្យាធបុរ តដោយ
កុរុងអស្សាជយ