ពេជ្រ សោភា

ពីវិគីភីឌា

ពេជ្រ សោភា

Cambodian Pop Singer Pich Sophea
ឈ្មោះ ពេជ្រ សោភា
ថ្ងៃ.ខែ.ឆ្នាំកំណើត (1983-06-09) 9 June 1983 (អាយុ 40)[១]
សញ្ជាតិ  កម្ពុជា
ប្រភេទតន្ត្រី ​Khmer traditional Music, Pop, Classic, R&B, Rock & Hip hop.
ឆ្នាំសកម្ម 2004-បច្ចុប្បន្ន
អជីបសិល្បៈ
  • អ្នកចម្រៀង
  • អ្នកនិពន្ធចម្រៀង
  • តួសម្ដែងស្រី
  • អគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកល្បី

(Brand Ambassador)

ស្លាកតន្ត្រី ផលិតកម្ម រស្មីហង្សមាស (RHM)

2004-បច្ចុប្បន្ន

ពេជ្រ សោភា (អង់គ្លេស: Pich Sophea) (កើតនៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ១៩៨៣) នាងគឺជាតារាចម្រៀងកម្ពុជាមួយរូប ដែលទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិជន ជាមួយនិងការបង្ហាញខ្លួនរបស់នាងក្នុងឆ្នាំ ២០០៤ ជាមួយនិង អាល់ប៊ុម (Album) បទចម្រៀងជាលើកដំបូងក្នុងបទ (Better Day) ជាមួយនិងតារាចម្រៀងរ៉េប (Raper) "ឌីជេ-ស្ដី" (DJ-Sdey) ចេញផ្សាយដោយ ផលិតកម្ម រស្មីហង្សមាស (Rasmey Hang Meas Production) បទចម្រៀងមួយនេះ ធ្វើឱ្យនាងទទួលបានការទទួលស្គាល់ពីទស្សនិជន និង ទទួលបានប្រជាប្រិយភាពជាបន្តបន្ទាប់ អ្នកនាងក៏ ជាតារាភាពយន្ត ជាអគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកយីហោល្បី ហើយត្រូវបានគេស្គាល់ថាជាចៅក្រម និងជាសមាជិកគណៈកម្មាធិការ សវនាកម្មដែលជាអ្នកវាយតម្លៃ សម្រាប់ភាពពិតនៃសម្លេងដែលបង្ហាញក្នុងវគ្គ Blind audition ក្នុងកម្មវិធី The Voice Cambodia ផងដែរ ។

ជីវិតចាប់ផ្ដើម[កែប្រែ]

Early Life

ពេជ្រ សោភា កើតនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៨៣ នៅសង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។ មានឪពុកឈ្មោះ ពេជ្រ សាវ៉ាន និង ម្ដាយឈ្មោះ សួ សុភាព និងមានបងប្អូនចំនួន ៤នាក់ ឪពុកម្ដាយ របស់នាងមានមុខរបរជាអ្នកលក់ដូរ ដូចនេះក្នុងវ័យកុមារភាព "សោភា" ត្រូវជួយលក់ដូរឪពុកម្ដាយផង ដើម្បីទទួលបានថវិកាគាំទ្រក្នុងការសិក្សា ដោយជីវភាពខ្វះខាត "សោភា" ត្រូវទៅច្រៀងឱ្យភោជនីដ្ឋានមួយកន្លែងក្នុងក្រុងភ្នំពេញ រហូតដល់នាងសម្រេចបញ្ចប់ការសិក្សាត្រឹម កម្រិតវប្បធម៌ ទុទិយភូមិ (ថ្នាក់ទី១២) ក្នុងអំឡុងឆ្នាំ ២០០៣ នាងបានប្ដូរទៅច្រៀង ឱ្យមជ្ឈមណ្ឌលកំសាន្តមួយ មានឈ្មោះថា "មជ្ឈមណ្ឌលកំសាន្តស្ពាក" នាងច្រៀងបានតែប្រហែលមួយឆ្នាំ នាងក៏ត្រូវបានទាក់ទងទៅច្រៀងឱ្យផលិតកម្មយក្សមួយនៅក្នុងប្រទេសកម្ពុជា ដែលគេស្គាល់ថា "ផលិតកម្មរស្មីហង្សមាស" (Hang Meas Production) ក្នុងអំឡុងឆ្នាំ ២០០៤ ដែលចេញក្នុង អាលប៊ុម (Album) ទី១ របស់នាងមានចំណងជើងថា (Better Day) ដែលជាបទល្បីទី១ របស់នាងក្នុងការបោះជំហ៊ានទៅក្នុងពិភពសិល្បៈ ។[២]

អជីបតន្ត្រី[កែប្រែ]

Music career

ភាពពេញនិយម (២០០៥-២០១០)[កែប្រែ]

Popularity (2005-2010)

ក្នុងអំឡុឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១០ ប្រជាប្រិយភាពរបស់កញ្ញា ពេជ្រ សាភា បានកើនឡើងជាលំដាប់និងពេញនិយមចាក់ស្ដាប់ នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យរូបនាងបានជាប់ឈ្មោះជាកំពូលតារាចម្រៀង ប្រចាំប្រទេសកម្ពុជាផងដែរ ។ បទល្បីៗជាច្រើនរបស់ សោភា ដែលចេញអំឡុងឆ្នាំ ២០០៥ អាល់ប៊ុម U Better Not Come Home, Dream about you, បានក្លាយជា Hits Album ប្រចាំឆ្នាំ ក្លាយជាកំពូលបទចម្រៀងដែលចាក់ស្ដាប់ច្រើនបំផុតក្នុងស្ថានីយ៍វិទ្យុ នៅកម្ពុជា ដែលជាបទចម្រៀងដែលទទួលបានភាពពេញនិយមនិងការគាំទ្រជាច្រើនលើសលប់ក្នុងពេលនោះ ដែលបទ (U Better Not Come Home) បានជាប់ក្នុង Top1 Music Radio FM.97 (2005) by Apsara Radio FM 97 ទន្ទឹមនិងភាពល្បីល្បាញនេះនាងត្រូវបាន អ្នកគាំទ្រអញ្ជើញនាងឱ្យទៅសម្ដែងការច្រៀងនា ប្រទេសអូស្ត្រាលី ផងដែរ ។[៣] ក្នុងអំឡុងឆ្នាំ ២០០៦ ដល់ ឆ្នាំ ២០០៨ សោភា បានចេញនូវបទចម្រៀងជាបន្តបន្ទាប់ និងបានបង្ហាញខ្លួនក្នុងការប្រគំុតន្ត្រីដ៏ធំ ប្រចាំប្រទេសកម្ពុជាផងដែរនោះគឺ concert Best of The Best 2006-2007-2008 ការប្រគំុតន្រ្តីដ៏ធំនេះមានអ្នកចូលរួមទស្សនារាប់មុឺននាក់ ដែលស្ថិតក្នុងបរិវេណ ស្តាតអូឡាំពិច ។[៤] ក្នុងអំឡុងឆ្នាំ ២០០៩ សោភា ត្រូវបានអ្នកគាំទ្ររបស់នាងអញ្ជើញ ឱ្យទៅសម្ដែងការច្រៀងនា ប្រទេសបារាំង ហើយនាងទទួលបានការគាំទ្រយ៉ាងខ្លាំង លើសពីការរំពឹងទុក រហូតមកដល់ឆ្នាំ ២០១០ សោភា ត្រូវបាន ទូរទស្សន៍ប៉ុស្ថិ៍លេខ៥ Archived 2021-12-07 at the វេយប៊ែខ ម៉ាស៊ីន. (Cambodia TV5) អញ្ជើញឱ្យទៅសម្តែងការច្រៀងនៅក្នុងកម្មវិធីប្រគំុតន្ត្រីតំណាំងឱ្យអាស៊ានទាំង១០ ផងដែរ (Asean Top10 Music) ។[៥]

តន្ត្រីទេសចរណ៍ (២០១១-២០១៣)[កែប្រែ]

Pich Sophea Music Tour (2011-2013)

ក្នុងអំឡុងឆ្នាំ ២០១១-១០១៣ កញ្ញា ពេជ្រសាភា ត្រូវបានអ្នកគាំទ្ររបស់នាងអញ្ជើញឱ្យទៅសម្ដែងច្រៀង តន្ត្រីទេសចរណ៍នាប្រទេស អាមេរិក រយៈពេល ២ខែ តាមរយៈ សមាគមន៍សិល្បៈកម្ពុជានៅទីនោះ ដែលធ្វើឱ្យនាងទទួលបានការគាំទ្រយ៉ាងច្រើន ពីបណ្តាលជនជាតិខ្មែរដែលរស់នៅសហរដ្ឋអាមេរិកផងដែរ ។[៦] ក្នុងអំឡុងឆ្នាំ ២០១២ កញ្ញាពេជ្រ សាភា បានចូលរួមក្នុងការធ្វើបទបង្ហាញលើកទឹកចិត្តអំពីការអប់រំក្នុងកម្មវិធី Sols 24/7 GDI Cambodia Free Education For All របស់អង្គការមួយដើម្បីគាំទ្រដល់វិស័យអប់រំ និង ការសិក្សានៅកម្ពុជា ដែលបង្ហាញជាទង្វើសប្បុរសធម៌មួយសម្រាប់សង្គមជាតិផងដែរ ។[៧] ក្នុងអំឡុងឆ្នាំ ២០១៣ សោភា ត្រូវបានអញ្ញើញឱ្យសម្ដែងច្រៀង តន្ត្រីទេសចរណ៍នាប្រទេស អាមេរិក ជាលើកទី២ នាទីក្រុងស្តុកតុន (Stockton) ក្នុងរដ្ឋកាលីហ្វរញ៉ា (California) ដែលនេះជាភាពជោគជ័យរបស់នាងក្នុងការសាងកេរ្តិ៍ឈ្មោះ បង្កើនប្រជាប្រិយភាព ពីពលរដ្ឋខ្មែរអាមេរិកាំង ដែលស្រលាញ់ចូលចិត្តនិងគាំទ្រដល់រូបនាង ក៏ដូចជាបានជួយលើកដម្កើងដល់សិល្បៈករកម្ពុជាផងដែរ ។[៨]

គ្រូបង្វឹកសម្លេង (២០១៤-២០១៦)[កែប្រែ]

The Voice Coach (2014-2016)

ឯកសារ:Pich Sophea on The Voice Cambodia.jpg
Pich Sophea on The Voice Cambodia 2014

សោភា ត្រូវបានគេស្គាល់ថាជាគ្រូបង្វឹកនៃចៅក្រម និងជាសមាជិកគណៈកម្មាធិការ សវនាកម្មដែលជាអ្នកវាយតម្លៃ សម្រាប់ភាពពិតនៃសម្លេងដែលបង្ហាញក្នុងវគ្គ Blind audition ក្នុងកម្មវិធី The Voice Cambodia របស់ទូរទស្សន៍ហង្សមាស (Hang Meas-HDTV) រដូវកាលទី១ និង រដូវកាលទី២ តាំងពីការចាប់ផ្ដើមរបស់ខ្លួនក្នុងឆ្នាំ 2014 ដែលកូនក្រុមទី១ របស់នាងគឺលោក សយ រតនៈ បានជាប់ក្នុងវគ្គជុំចុងក្រោយ The Final (RunnerUp) Episode 16 នៃសប្ដាហ៍ទី៦ និង រដូវកាលទី២ ក្នុងឆ្នាំ 2016 ដែលកូនក្រុមទី២ គឺកញ្ញា (សាន ស្រីឡៃ/មរណៈភាព) បានជាប់ក្នុងវគ្គជុំចុងក្រោយ The Final (RunnerUp) Episode 16 នៃសប្ដាហ៍ទី៦ ។ ក្រោយបញ្ចប់កម្មវិធី The Voice Cambodia សោភា បានចាកចេញពីកម្ពុជាទៅកាន់ ប្រទេសបារាំង ផងដែរ ដើម្បីទៅពិនិត្យសុខភាពនៅទីនោះ ។[៩]

បទចម្រៀង ពេញនិយម (២០១៥-២០១៦)[កែប្រែ]

Pich Sophea Pop Music (2015-2016)

ក្នុងអំឡុងឆ្នាំ ២០១៥-២០១៦ សោភា បានចេញបទចម្រៀងពេញនិយមជាច្រើន ដែលត្រូវបានគេស្គាល់ថា (Pop Music) បានចាប់ដៃគូជាមួយតារាចម្រៀងរ៉េប G-Devith ដែលលោកគឺជា អ្នកកាត់តតន្ត្រីមុិច (Sound Mixed Editing) ផងដែរ អ្នកទាំងពីរបានទម្លាក់បទចម្រៀង អាល់ប៊ុម កាហ្វេ 1500 គឺជាបទ Original Song ដែលល្បីពេញនិយមក្នុងអំឡុងពេលនោះ ដែលស្រូបទាញបានអ្នកគាំទ្រយ៉ាងច្រើនលើសលុបពីសំណាក់យុវវ័យ បទ កាហ្វេ 1500 នេះដែរត្រូវបានសោភា យកទៅប្រកួតក្នុងកម្មវិធីតន្ត្រី MAMF Migrant's Arirang Multicultural Festival 2015 នាប្រទេស កូរ៉េខាងត្បូង ហើយបទមួយនេះផងដែរ បានជាប់ចំណាត់ថ្នាក់លេខ ៣ តំណាងឱអ្នកវប្បធម៌សិល្បៈចម្រៀងមកពីប្រទេសកម្ពុជាផងដែរ ។[១០]

ក្នុងឆ្នាំ ២០១៦ សោភា និង ដេវីត បានចេញនូវអាល់ប៊ុនរួមគ្នាមួយក្នុងអំឡុង ពិធីបុណ្យចូលឆ្នាំខ្មែរ គឺបទ «រាំញីកែងជើង» ដែលជា Hits Album ផ្ទុះល្បីទូទាំងប្រទេសកម្ពុជា ដែលត្រូវបានពេញនិយមចាក់ស្ដាប់ច្រើនបំផុតទាំងក្នុងបណ្ដាញសង្គមផ្សព្វផ្សាយ (Social Media) ទាំងសង្គមខាងក្រៅ (External society) ផងដែរ ហើយត្រូវបាន សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា គឺលោក ហ៊ុនសែន ប្រកាសជាបទចម្រៀងពេញនិយមប្រចាំឆ្នាំ (Music of the years) និងបានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់តារាចម្រៀងទាំងពីររូបនេះ នូវទឹកប្រាក់ចំនួន ១៦២ លានរៀល ដោយស្មើនិងប្រមាណជា ៤ម៉ឺនដុល្លារ អាមេរិកផងដែរ ។[១១]

អគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកល្បី[កែប្រែ]

Brand Ambassador

ក្នុងអំឡុងឆ្នាំ ២០១៦ ក្រុមហ៊ុនទូរគមនាគមន៍ចល័ត អុបប៉ូ/Oppo ដែលមានមូលដ្ឋាននៅ គ័ងទុង (Guangdong) ប្រទេសចិន បានជ្រើសរើសយក តារាចម្រៀង ពេជ្រ សាភា ដោយប្រកាសតែងតាំងផ្លូវការណ៍ ជាតំណាង អគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកល្បី (Brand Ambassador) នៃក្រុមហ៊ុនស្មាតហ្វូន (Oppo Cambodia) ​។ លោក​ សឿ​ រិ​ទ្ធី​យ៉ា​ ដែល​ជា​ប្រធាន​ទីផ្សារ​របស់​ក្រុមហ៊ុនទូរស័ព្ទ​ដៃ​ OPPO​ Cambodia បាន​មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុនទូរស័ព្ទ​ដៃ​ OPPO​ មាន​វត្តមាន​ជាង 2​ឆ្នាំ​ហើយ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ថ្ងៃនេះ​ ក្រុមហ៊ុន​ បាន​ជ្រើស​យក​កំពូល​តារាចម្រៀង​ ពេជ្រ​ សោភា​ ឱ្យធ្វើ​ជា​តំណាង​ផលិតផល​របស់​ខ្លួន​ ពីព្រោះ​លោក​ចាត់​ទុក​ថា​ ការ​ផ្សព្វផ្សាយ​ផលិតផល​តរបស់​តារា ​ដែល​កំពុង​តែ​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​និងបង្កើន ឱ្យមានកំណើននៃការ​គាំទ្រ​ច្រើន​ទៅលើ Oppo Cambodia ផងដែរ ។[១២]

បទ​ចម្រៀង​ល្បី (២០១៧-២០១៩)[កែប្រែ]

Hits Songs (2017-2019)

ក្នុងឆ្នាំ ២០១៧-២០១៨ ទោះជាមិនមានវត្តមានដៃគូចម្រៀងជាមួយលោក ជី-ដេវីត/G-Devith ក៏ប្រជាប្រិយភាព សោភា នៅតែមានការគាំទ្រដល់រូបនាង ហើយនាងបានចេញបទចម្រៀងល្បីៗជាបន្តបន្ទាប់ ដែលទទួលបានអ្នកទស្សនា ច្រើនជាង ២០លានដង នៅលើបណ្ដាញសង្គមយូធូប (Over 20 millions views on Youtube) ក្នុងនោះមានបទ៖ What's Your Names, ហុយហុយ, កង្កែបពាក់មួក, ដែលមានអ្នកចូលមើលច្រើនជាង ២០លានដង នៅលើបណ្ដាញសង្គម យូធូប/YouTube ដែលធ្វើឱ្យបទចម្រៀងរបស់នាង ល្បីពេញនិយម នាពេលនោះ ។[១៣]

សមិទ្ធិផល[កែប្រែ]

Achievement

ឆ្នាំ ការដាក់ចូល ប្រភេទពាន លទ្ធផល ស្ថាប័នផ្សព្វផ្សាយ
2005 U Better Not Come Home Top1 Music Apsara FM Nominated Apsara Radio FM.97 Cambodia
2015 កាហ្វេ 1500 Top 3 Nominated (MAMF)

South Korea

2016 រាំញីកែងជើង

(Heel Dance)

Music of the year Nominated Hun Sen

Prime Minister of Cambodia

កាត់ឡុកតន្ត្រី[កែប្រែ]

Discography

អាល់ប៊ុម ឆ្នាំចេញផ្សាយ ផលិតកម្ម
Better Day 2004 រស្មីហង្សមាស

CD Vol.219

Dream about you 2005 រស្មីហង្សមាស

CD Vol.248

U Better Not Come Home 2005 រស្មីហង្សមាស

CD Vol.255

សត្វរំពេ 2005 រស្មីហង្សមាស

CD Vol.287

Dhoom Dhoom 2005 រស្មីហង្សមាស

CD Vol.294

៣៦៦ថ្ងៃ 2012 រស្មីហង្សមាស

CD Vol.451

Stay 2012 រស្មីហង្សមាស

CD Vol.466

Recall 2013 រស្មីហង្សមាស

CD Vol.486

កាហ្វេ​ 1500 2015 រស្មីហង្សមាស

CD Vol.527

Queen 2016 រស្មីហង្សមាស

CD Vol.539

ដូច្នេះ[កែប្រែ]

Also

ឯកសារយោង[កែប្រែ]

  1. Pleng by Smart (2021) រីករាយថ្ងៃកំណើត ពេជ្រ សាភា, Retrieved: June 9, 2021
  2. Pich Sophea’s Biography in Brief (2012) Cambodia singer Pich Sophea Top Singer of Cambodia at Hang Meas Production Website: Popstar.Com.Kh
  3. Khmerload (2005) បទល្បីកាល១០ឆ្នាំជាងមុន «Dream about you», Retrieved: June 10, 2020
  4. World Muzik (2012) RHM Best of the Best 2006, © Laypheng Lida All Right Reserved, Designed by iAXE, Access-Date: Aug-02-2012
  5. Pipopkomsan-News (2018) Powered by Blogger Theme images by Michael Elkan.
  6. The Phnom Penh Post (2011) Pop-singer-prepares-two-month-us-tour, Website: phnompenhpost.com
  7. GDI Cambodia Free Education (2012) Pich Sophea Speach in AHHA Education, Website: www.ahhaeducation.org
  8. Asian Movies (2013) Pich Sophea 2013 USA Tour, Website: movies.blogspot.com
  9. Daily Pushs (2016) Pich Sophea prepared to treat the disease in France after rarely appeared in the wedding singer, Website: dailypushs.blogspot.com, Publication: June 28, 2016
  10. 4PN For People Network (2015) MAMF (MIGRANT’ ARIRANG MULTICULTURAL FESTIVAL) FESTIVAL, Website: 4people.asia, Publication: 4pn Posted 2015년 October 14일 In 미분류
  11. នគរដ្រេស្គន (NKDnews) (2016) របស់ដេវីត និងពេជ្រ សោភា ទទួលបាន៤ម៉ឺនដុល្លារពីសម្តេចតេជោ[តំណភ្ជាប់ខូច], Website: nkdnews.com
  12. Sabay News (2017) ពេជ្រ​ សោភា​ ឡើង​កូដ​ខ្លាំង ធ្វើ Brand Ambassador ផលិត​ផល​ជាច្រើន, Website: news.sabay.com.kh
  13. Steemit (2018) What's Your Name?" by Pich Sophea, Music Video Review, Website: steemit.com