ព្រែកជីកស៊ុយអេ
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
ព្រែកជីកស៊ុយអេ (The Suez Canal) ជាព្រែកជីកសិម្បនិម្មិតដ៏ធំនៅប្រទេសអេហ្ស៊ីប តភ្ជាប់សមុទ្រមេឌីទែររ៉ានេ និង សមុទ្រក្រហម។ វាមានប្រវែង ១៦៣គ.ម និងមានទទឹងអប្បបរមា ៣០០ម។
ព្រែកជីកនេះអនុញ្ញាតអោយមានការដឹកជញ្ជូនទាំង២ទិសដៅ រវាងទ្វីបអឺរ៉ុបនិងទ្វីបអាស៊ី ដោយមិនចាំបាច់វាងតាមទ្វីបអាហ្វ្រិកទេ។ មុនការដាក់អោយប្រើប្រាស់ព្រែកជីកនេះនៅឆ្នាំ ១៨៦៩ ទំនិញទាំងឡាយត្រូវបានគេផ្ទេរចេញពីនាវា១ រួចដឹកជញ្ជូនតាមផ្លូវគោកទៅនាវាមួយទៀតដែលចាំនៅចុងម្ខាងទៀត។

