ព្រះបាទពញាយ៉ាត
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
នៅឆ្នាំ១៣៩៣ ទីក្រុងអង្គរបានធ្លាក់នៅក្រោមការត្រួតត្រារបស់ពួកសៀម។ គ្រានោះ ព្រះបាទពញាយ៉ាតបានរត់ភៀសខ្លួន ហើយបានបង្កើតចលនាតស៊ូរំដោះជាតិ និងទីក្រុងអង្គរ ក្រោមដំនឹកនាំផ្ទាល់របស់ទ្រង់។
ឆ្នាំ១៤៣១ ទ្រង់បានលើករាជធានីមកតាំងនៅទួលបាសានក្នុងខេត្តស្រីសឈរ។ ដោយមានទឹកជំនន់ធំខុសធម្មតា ទ្រង់ក៏បានបញ្ជាឲ្យលើករាជធានីមកតាំងនៅភ្នំដូនពេញចតុមុខវិញ។ ព្រះបាទពញាយ៉ាត ជាស្ថាបនិកដំបូងគេ ដែលបានរៀបចំទីក្រុងថ្មីនៅភ្នំដូនពេញ(ទន្លេចតុមុខ)។ ទ្រង់បានសុគតនៅឆ្នាំ១៤៦៦ ដោយបានបន្សល់ទុកស្នាព្រះហស្តរហូតមកដល់សព្វថ្ងៃមាន ភ្នំដូនពេញ(លើកដីចាក់បន្ថែមលើភ្នំចាស់របស់ដូនពេញឲ្យកាន់តែខ្ពស់) ចេតិយ វិហារថ្មីនៅលើកំពូលភ្នំ(ដោយសារព្រះវិហារកសាងឡើងដោយដូនពេញទ្រុឌទ្រោម) និងទ្រង់បានចាត់ឲ្យគេកសាងវត្តអារាមជាច្រើនក្នុងរាជធានីភ្នំពេញ ដូចជា វត្តឧណ្ណាលោម វត្តកោះ វត្តបទុមវត្តីឬវត្តខ្ពបតាយ៉ងជាដើម។ ក្រៅពីនេះ ព្រះអង្គបានចាត់ចែងឲ្យជីកប្រព័ន្ធប្រឡាយសម្រាប់ផ្ដល់ទឹកដល់ប្រជារាស្ត្រប្រើប្រាស់ក្នុងរាជធានីទៀតផង៕