ព្រះបាទសូរ្យវរ្ម័នទី១

ដោយវិគីភីឌា

ព្រះបាទសូរ្យវរ្ម័នទី១ (១០១០​-១០៥០ នៃគ.ស)​ ដែលជាព្រះមហាក្សត្រខ្មែរមួយព្រះអង្គ បានបន្សល់ទុកស្ថាបត្យកម្ម​ប្រាង្គប្រាសាទជាច្រើន ព្រមទាំងសិលាចារឹកមូយចំនូនគូរជាទីមោទនៈ ។ រីឯព្រះមហាក្សត្រ ដែលបានសោយរាជ្យមុនព្រះអង្គ គឺព្រះបាទជ័យវរ្ម័នទេវៈ (១០០២​ ១០១០នៃគ.ស) ។

យោងតាមការវិភាគអត្ថបទសិលាចារឹកដូចជា K ២៩២,K ៣៣៨,K ៥១៣,K ៥៨៥​,K ៥៨៧,K ៦៦១ ដោយឡែក Ka ១៧ Ka ១៨,ដែលរូបយើងជាអ្នករកឃើញនៅភូមិអំពិល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ នៅប្រាសាទវិមានអាកាស​ព្រះអង្គបានបន្សល់ទុក អត្ថបទសិលាចារឹកជាពាក្យសម្បថ តំរួតពលដ៏ល្បីល្បាយ (K ២៩២)​នៅឆ្នាំ ៩៣៣ នៃមហាសករាជ ។ គេអាចស្គាល់អំពីព្រឹត្តិការណ៏សំខាន់ៗ ក្នុងរាជ្ជកាលរបស់ព្រះអង្គ ព្រមទាំងវិស័យជំនឿសាសនា ​នាសម័យបុរាណ ។ ក្នុងរាជ្ជកាលរបស់ព្រះបាទសុរិយាវរ្ម័ន ព្រះអង្គជាស្តេចស្ថាបនិក បានស្ថាបនានូវ​ប្រាសាទមួយចំនួន សំរាប់ឧទ្ទិសដល់ព្រះឥសូរដែលមានជាអាទិ៏ដូចជា ប្រាសាទវត្តភូ ដែលបានកសាងបង្ហើយដោយព្រះបាទជ័យវរ្ម័នទី៦ (១០៨០ ១១០៧នៃគ.ស) ប្រាសាទភ្នំជីសូរ ប្រាសាទឃ្លាំង្រ ប្រាសាទព្រះវិហារ ប្រាសាទភ្នំព្រះនេត្រព្រះ បា្រសាទវត្តបាសែត ប្រាសាទខ្នារ បា្រសាទបេង ។ល។

អត្ថប្រយោជន៏មួយទៀត របស់ការសិក្សាសិលាចារឹក ខាងលើវិញអាចធ្វើអោយយើងកែតម្រូវលទ្ធិផលនៃការវិភាគកន្លងមក គេបានដឹងថាព្រះមហាក្សត្រខ្មែរបានឡើងសោយរាជ្យសម្បត្តិស្នងព្រះបាទ​ឧទ្យាទិត្យវរ្ម័ន ដែលបានចូលទីវង្គតនៅចន្លោះឆ្នាំ ១០០២ នៃគ.ស ក៏ប៉ុន្តែព្រះមិនមែនជាជនបរទេស ដូចជាគេបានស្មាននោះទេ ។ ការសិក្សាវិភាគសិលាចារឹក K ៩២ នឹង K ៥៧៣ បានបញ្ជាក់អោយដឹងថា ព្រះបាទសូរ្យវរ្មួ័នទី១ មានប្រភពពីសន្តតិវង្សជ័យវរ្ម័ន ក៏ប៉ុនែ្តជាត្រកូលនៃស្រឡាយសូរ្យវង្សទៅវិញ ។ ដោយឡែក​ការសិក្សា​ស្រាវជ្រាវថ្មី ក៏បានអោយដឹងទៀតថា បា្រសាទធំៗ ដែលព្រះអង្គបានកសាងលើកំពូលភ្នំដូចជា ភ្នំជីសូរ ភ្នំព្រះវិហារ ភ្នំវត្តភូ ជាដើម កសាងឡើងសម្រាប់តម្កល់ព្រះសិវលិង្គរាជរបស់ព្រះអង្គ ដែលមាន​ឈ្មោះថាសិខរេស្វរៈ សូរ្យទ្រិ សូរ្យវម៌េតេស្វរៈ នឹង ជយលេស្ហេត្រ ។ល។

យោងទៅលើការវិភាគទិន្ន័យសិលាចារឹក យើងអាចនិយាយបានថា សិលាចារឹកទាក់ទិនទៅនិងពាក្យសម្បថនៅប្រាសាទវិមានអាកាស ក៏ដូចជាពាក្យសម្បថនៅទីកន្លែងផ្សេងៗ​ទៀតដែរ គឺជាអត្ថបទ​អក្សរសិល្ប៏ ហើយវាក៏ជាកំណត់ត្រាប្រវត្តិសាស្រ្តមួយយ៉ាងសំខាន់ បានបង្ហាញថា ជនជាតិខ្មែរនាសម័យមហានគរ ជាជនជាតិមូយច្បាស់លាស់ដឹងបុណ្យដឹងបាប ដឹងខុសដឹងត្រូវ ហើយបានលើក​តំលៃនៃសច្ចធម៌ សីលធម៌ យុត្តិធម៌និងភក្តីភាពយ៉ាងខ្ពស់ស្មើនិងជីវិត ។ ហេតុនេះពាក្យសម្បថតម្រួតពល មានអត្ថន័យ និងខ្លឹមសារដូចជាអត្ថបទសច្ចា​​ប្រណិធានរបស់​មន្រ្តីសម័យទំនើបនេះ ។ ក្នុងអត្ថបទសម្បថរបស់ព្រះបាទសុរ្យវរ្មួ័នទី១ យើងឃើញថា​មន្រ្តីគ្រប់ជាន់ថ្នាក់ក្នុងព្រះរាជាណាចក្រកម្ពូជា ហ៊ានថ្វាយជីវិត កាត់ដៃ បើសិនជាក្បត់នឹងព្រះមហាក្សត្រ ដោយឃុបឃឹតជាមួយសត្រូវ ។ ម្យ៉ាងទៀង ពួកគេក៏សុខចិត្តចុះនរក​ ៣២ជាន់ ដើម្បីរងទុក្ខជារៀងរហូតដ៏រាបណាព្រះអាទិត្យ និងព្រះចន្ទនៅតែមានពន្លឺ ដ៏រាបនោះពួកគេនៅតែសោយទុក្ខវេទនា ។

ការស្រាវជា្រវថ្មីៗរបស់យើង​ បានបំបាតនូវភាពស្រពិចស្រពិលក្នុងប្រវត្តិសាស្ត្រកម្ពូជា ដែលពាក់ពាន់ទៅនឹងបញ្ហាដែលចោទឡើងថា តើព្រះបាទសូរ្យវរ្ម័នទេវៈ​ និងព្រះបាទសូរ្យវរ្ម័ន ជាព្រះរាជាតែមួយ​ព្រះអង្គទេ ឫមួយយ៉ាងតិចណា? ចំពោះយើង ព្រះនាមស្តេចទាំងពីរខាងលើនេះ គឺតំណាងអោយព្រះរាជាមួយព្រះអង្គ គឺព្រះបាទសូរ្យវរ្ម័នទី១ ពោលគឺពុំមែនជាឈ្មោះមួយទៀតនៃព្រះបាទជ័យវីវរ្ម័នទេវៈ ដូចដែលលោក​ អៃ ម៉ូនីញេ និងលោក ល្វីហ្វីណូត៌ បានសន្និដ្ឋាននោះទេ​ ។