ព្រះរតនត្រ័យ

ដោយវិគីភីឌា

ព្រះរតនត្រ័យ



'បទសរភញ្ញ'

១.​សូមថ្វាយបង្គំព្រះសម្ពុទ្ធ ប្រសើរបំផុតក្នុងលោកា​ ជាគ្រូនៃមនុស្ស និងទេវតា ទ្រង់ត្រាស់ទេសនាប្រដៅសត្វ។ ចង្អុលឲ្យដើរផ្លូវកណ្តាល មាគ៌ាត្រកាលអាចកំចាត់​ ទុក្ខភ័យចង្រៃអោយខ្ចាយបាត់ អាចកាត់សង្សារទុក្ខបាន ។​

២.សាសនាព្រះអង្គនៅសព្វថ្ងៃ សត្វមាននិស្ស័យពីបុរាណ​ ប្រឹងរៀនប្រឹងស្តាប់ចេះចាំបាន កាន់តាមលំអានបានក្តីសុខ។ ឥតមានសុខណាស្មើក្តីស្ងប់ បញ្ចប់ត្រឹមសុខឃ្លាតចាកទុក្ខ​ តាំងពីលោកនេះតទៅមុខ ក្តីសុខនឹងមានព្រោះធម៌ស្ងប់។​

៣.ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌ ព្រះសង្ឃបវរទាំងសព្វគ្រប់ រួមជាត្រៃរ័ត្នគួរគោរព ជាម្លប់ត្រជាក់នៃលោកា

ព្រះរូបព្រះធាតុនៃព្រះពុទ្ធ វិសុទ្ធតាងអង្គព្រះសាស្តា​ សូមគុណត្រៃរត័្នជួយខេមរា ឲ្យបានសុខាតរៀងទៅ ៕

ព្រះរាជនិពន្ធ សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត

Link to the chanting video on YouTube.


ភិក្ខុ ឃឹម សាលីម សរសេរអត្ថបទ។




ឧបករណ៍ផ្ទាល់ខ្លួន

អថេរ
សកម្មភាព​
ទិសដៅ
សហគមន៍
បោះពុម្ព​/នាំចេញ​
ប្រអប់​ឧបករណ៍
ជាភាសាដទៃទៀត