វត្តព្រះកែវមរកត
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
វត្តព្រះកែវមរកតត្រូវបានកសាងឡើងតាំងពីឆ្នាំ១៨៩២ដល់ឆ្នាំ១៩០២ តាមលំនាំស្ថាបត្យកម្មខ្មែរ ហើយត្រូវបានរុះរើសាងសង់ជាថ្មីឡើងវិញនៅក្នុងឆ្នាំ១៩៦២។ វត្តនេះពីដើមមានឈ្មោះហៅថា វត្តឧបោសថរតនារាម ដោយមកពីព្រះមហាក្សត្រទ្រង់យកទីកន្លែងនេះកាន់ឧបោសថសីលជារៀងរាល់ថ្ងៃ។ ក្រៅពីនេះក៏មានព្រះវត្តមានព្រះរាជ វង្សានិវង្ស និង នាម៉ឺនសព្វមុខមន្ត្រីក៏បានប្រារព្ធពិធីបុណ្យផ្សេងៗតាមទំនៀមទំលាប់ព្រះពុទ្ធសាសនានៅទីនេះដែរ។
មាតិកា |
[កែប្រែ] ប្រវត្តិ
នៅក្នុងវត្តនេះពុំមានព្រះសង្ឍគង់នៅទេ។ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ គង់នៅទៅនោះ ក្នុងពេលព្រះអង្គសាងព្រះផ្នួសរយៈពេលមួយព្រះវស្សា (ថ្ងៃទី១៤កើត ខែទុតិយសាធ ឆ្នាំកុរ នព្វស័ក ព.ស២៤៩០ ត្រូវនឹងថ្ងៃទី៣១ ខែកក្តដា ឆ្នាំ១៩៤៧)។ ហេតុដូច្នេះហើយបានជាមានពាក្យសាមញ្ញហៅថា ព្រះវិហារព្រះកែវ ពោលគឺឥតមានវត្ត ក្នុងពាក្យនោះទេ។ នៅពេលណាដែលព្រះរាជាទ្រង់ប្រារព្វព្រះរាជពិធីតាមព្រះពុទ្ធសាសនាគឺត្រូវនិមន្តព្រះសង្ឍគង់ពីវត្តដទៃទៀតក្នុងរាជធានីភ្នំពេញ ដូចជានៅវត្តឧណ្ណាលោម វត្តបទុមវត្តី ជាដើម។
[កែប្រែ] ទីតាំង
វត្តនេះស្ថិតនៅខាងត្បូងនៃផ្ទៃព្រះបរមរាជវាំង ដែលហ៊ុំព័ទ្ធទៅដោយថែវរាងខ្ពស់ស្រឡះ។ នៅតាមបណ្តោយថែវនេះ គែធ្លាប់បានប្រើប្រាស់ជាថ្នាក់រៀនភាសាបាលី សំរាប់ព្រះសង្ឍដែលគង់នៅតាមវត្តក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន មុនពេលបង្កើតសាលាបាលីនៅភ្នំពេញ នាថ្ងៃទី១៦ខែធ្នូឆ្នាំ១៩៣០។
[កែប្រែ] រូបគំនូរលើជញ្ជាំងថែវនៃព្រះវិហារ
នៅលើជញ្ជាំងថែវមានរូបគំនូរបុរាណដែលនិទានពិរឿងរាមកេរ្តិ៍ ពីដើមដល់ចប់។ គំនូរនេះត្រូវបានគូរឡើងនៅក្នុងឆ្នាំ១៩០៣-១៩០៤ ក្រោមការដឹកនាំរបស់ ឧកញ្ញា ទេពនិមិត្ត ឆ្លាក់រួមជាមួយវិចិត្រករខ្មែរចំនួន៤០នាក់។ គំនូរនេះចាប់ផ្តើមរឿងពីថែវខាងកើតផ្នែកខាងត្បូងទៅ ព័ទ្ធមួយជុំថែវទាំងមូលដែលមានប្រវែង៦៤២ម៉ែត្រ និងកំពស់៣ម៉ែត្រ។ ដូចនេះមានន័យថា គេមើលថែវគំនូរនេះតាមរង្វង់ប្រទក្សិណ។ គំនូរបុរាណនៅជុំវិញថែវ រឿងរាមកេរ្តិ៍បានបង្ហាញពីលក្ខណៈពិសេសរបស់ប្លែកដែលពុំមែនផ្តិតយក ឬក៏ចំលងទាំងស្រុងពីរឿងរាមាយណៈរបស់ឥណ្ឌាឡើយពីព្រោះក្នុងរឿងរាមកេរ្តិ៍ ដំណើររឿងមានអន្លើខ្លះហាក់បីដូចជាស្ថិតក្នុងភាពអាថ៌កំបាំង ទាល់តែមើលឱ្យឆ្ងាយតៗទៅមុខ ទើបដឹងដំណើរប្រវត្តិរឿងខាងក្រោមវិញ។ ឬមួយទាល់តែដឹងរឿងបែបរាមាយណៈខ្លះ ទើបឆាប់យល់។ ខ្លឹមសាររឿងរាមកេរ្តិ៍នេះ ត្រូវបានគេបកស្រាយឈុតខ្លះជាល្ខោនខោលស្បែកធំ ឬធ្វើជារូបចំលាក់ផ្សេងៗ និងប្រើជាការទស្សន៏ទាយរបស់ហោរាមើលជោជតារាសី។ បច្ចុប្បន្ននេះគំនូរទាំងនេះមានសភាពទ្រុឌទ្រោម និងរលុបបាត់បន្តិចម្តងៗដោយសារធាតុអាកាស និងមេរោគស៊ីថ្ម ព្រមទាំងការបំផ្លិចបំផ្លាញដោយមនុស្ស។ នៅក្នុងឆ្នាំ១៩៨៥ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយរដ្ឋាភិបាលប៉ូឡូញ លើកគំរោងការការពារ និងជួសជុលរូបគំនូរ តែការជួសជុលរូបគំនូរនោះដំណើរការបានតែ ៥ឆ្នាំប៉ណ្ណោះ ក្រោយមកក៏ត្រូវបានបញ្ចប់ ដោយមកពីថវិកាសំរាប់ចំណាយលើគំរោងនេះផុតកំណត់។
[កែប្រែ] តំនភ្ជាប់
|
|
|---|
| វត្តលង្ការ ព្រះសក្យមុនីចេតីយ៍ វត្តចន្រ្កានតាព្រហ្ម វត្តមហាមន្រ្តី វត្តភិទូរង្សី វត្តព្រះពុទ្ធមានបុណ្យ វត្តសារាវន្ត វត្តស្វាយពពែ វត្តទួលទំពូង វត្តព្រះកែវមរកត វត្តបុទម វត្តកោះ វត្តថាន់ វត្តនុមន្នី វត្តភ្នំ វត្តប្រាយុវង្ស វត្តសំពៅមាស វត្តស្រះចក វត្តស្វាយដង្គំ វត្តឧណ្ណាលោម |
| វត្តអារាមក្នុងទីក្រុងភ្នំពេញ មានចំនួន១៩ |