ភូមិត្រពាំងរពៅ

ពីវិគីភីឌា

ភូមិត្រពាំងរពៅគឺជាភូមិមួយដែលខាងទិសលិចស្ថិតនៅជាប់ក្រុងព្រះសីហនុគឺភូមិព្រែកប្រស់​ ហើយ​ទិសខាងកើតជាប់នឹងព្រែកក្រែងខាងត្បូងជាប់នឹងសមុទ្រ ខាងជើងជាប់និងភ្នំបូកគោ ហើយភូមិនេះស្ថិត​នៅក្នុង​ឃុំព្រែកត្នោត។ហើយក្នុងឃុំព្រែកត្នោត មានភូមិទាំងអស់ចំនួន០៥ គឺ:ភូមិត្រពាំងរពៅ ភូមិព្រែកក្រែង ភូមិ​ព្រែកត្នោត​ និង ភូមិចង្ហោន។នៅក្នុងភូមិត្រពាំងរពៅមានប្រជាជនភាគច្រើនជាអ្នកនេសាទ កសិករ អាជីវករ អ្នកទាំងអស់គ្នាខិតខំធ្វើការងារខ្លាំងណាស់។ ក្នុងភូមិនេះមានគ្រួសារ​ប្រហែលជាង៥៦០គ្រួសារដែលបានរស់នៅទីនេះ។ភូមិនេះផងដែរក៏មានទេសភាពដ៏ស្រស់ស្អាតផងដែរដូចជា:មានដើមឈើធំៗមានម្លប់ត្រជាក់គួរឲទាក់ទាញភ្ញៀវទេសចរគ្រប់ៗរូប។មានភ្នំបូកគោref>ពុទ្ធប្រវត្តិ និង សាសនាព្រះពុទ្ធ</ref>

ដ៏គួរឲទាក់ទាញមើលទៅឃើញភ្នំច្បាស់ៗទេសភាពល្អស្រស់ឆើតឆាយខៀវបំប្រងមានកុកហើរទាំងគូរៗមើលទៅគួរឲចាប់ចិត្ដជាពន់ពេក។​ ជាពិសេសភូមិនេះនៅជាប់សមុទ្រ ធ្វើឲកាន់តែងាយស្រួលក្នុងការដើរលេងសមុទ្រ​ និងងាយស្រូលញាំម្ហូបអាហារសមុទ្រមានដូចជា:ក្ដាម ខ្យង​ ងាវ គ្រំ មឹគ .ល.។ហើយមានប្រជាជនរស់នៅចំនួន106,977នាក់នោក្នុងឆ្នាំ២០០៨និងមនុស្សមានគ្រួសារចំនួន6,121 និងចំនួនគ្រិះស្ថានចំនួន2,542[១]

ទីតាំងភូមិសាស្រ្ត[កែប្រែ]

ភូមិត្រពាំងរពៅ គឺជាភូមិមួយពាក។កណ្តាលនៃឃុំព្រែកត្នោតហើយាភាគខាងកើតជាប់ភូមិចំនួនបីគឺ ភូមិព្រែកក្រែង​ ភូមិព្រែកត្នោត និងភូមិចង្ហោន​ ភាគខាងជើងជាប់នឹងភ្នំបូកគោ ភាគខាងលិចជាប់ជាមួយភូមិព្រែកប្រស់ និងខាងត្បូងជាប់នឹងសមុទ្រ។

សេដ្ឋកិច្ច[កែប្រែ]

ប្រជាជននៅក្នុងភូមិនេះភាគច្រើនគឺប្រកបមុខរបរនេសាទ៦០% ការប្រកបមុខរបរនេះពួកគេអាចរកប្រាក់កម្រៃបានសមរម្យ ប់ុន្តែក៏មានប្រជាជនមួយចំនួនមានជិវភាពខ្វះខាតខ្លះដែរ។ ប្រជាជន២៥%គឺប្រកបរបរធ្វើអាជីវកម្មនិងធ្វើជំនួញ​ ពួកគេទាំងអស់មានជីវភាពល្អ។​ ចំណែកប្រជាជន១៥%​ គឺធ្វើស្រែចម្ការ។

អាកាសធាតុ[កែប្រែ]

ជារៀងរាល់ឆ្នាំភូមិនេះមានអំណោយផលល្អ ប្រជាជនអាចធ្វើការបង្ករបង្កើនផលបានយ៉ាងល្អ ប់ុន្តែប់ុន្មានឆ្នាំកន្លងមកនេះដោយអាកាសាធាតុមានការប្រែប្រួល​ ប្រជាជនធ្វើការបង្ករបង្កើនផលមិនបានល្អទេ​​ ពេលរដូវវស្សាភ្លៀងមិនទៀងទាត់ ជួនកាលបង្ករជាទឺកជំនន់នាំអោយមានការប៉ះពាល់ដល់​ផលកសិកម្មរបស់ពួកគេ។​ មួយវិញទៀតនៅពេលរដូវប្រាំងធ្វើអោយមានភាពរាំងស្ងួតយ៉ាងចខ្លាំងនាំអោយប្រជាជនខ្វះខាតទឹកប្រើប្រាស់។

ការាអប់រំ[កែប្រែ]

ភូមិនេះមានសាលារៀនពីកម្រិតគឺកម្រិតបឋមសិក្សានិងកម្រិតអនុវិទ្យាល័យ​​ បច្ចុប្បន្ននេះកុមារបានចូលសាលារៀនមាន៩០%សម្រាប់គ្រួសារដែលមានលទ្ធភាាពមធ្យមនិងគ្រួសារដែលមាន ជីវភាពធូរធារ​ ចំណែកឯកុមារ១០%គឺមិនបានចូលសាលារៀនទេដោយជីវភាពក្រួសារខ្វះខាត ហើយភូមិ ឃុំមិនខ្វល់អំពីបញ្ហាទាំងនេះសោះ។​ ចំណែកឯយុវជនបានបោះបង់សាលាមិនសិក្សា បន្តទេភាគច្រើនបុរសដែលឃើញទឹកប្រាក់ជាធំ​​ ចាប់ពីអាយុ១៥ ២៣ឆ្នាំគឺឺឈប់រៀនដើម្បីរកប្រាក់។

ការអភិវឌ្ឍ[កែប្រែ]

កាលពីដើមភូមិនេះមិនទាន់ការអភិវឌ្ឍទេគឹសំបូរទៅដោយព្រៃតូចៗជាច្រើន ហើយសាលារៀនមិនមានច្រើនទេ ទីផ្សារតូចចង្អៀត ប្រជាជនមានជីវភាពខ្វះខាតច្រើន មន្ទីរពទ្យគ្មានទេ ប៉ុន្តែមកដល់បច្ចុប្បន្ននេះមានការអភិវឌ្ឍច្រើនគ្រប់វិស័យដូចជា វិស័យអប់រំ ហេដ្ឋារចនាសម្ពន័ មានមន្ទីរពេទ្យ ផ្លូវលំជាច្រើន។


​សាសនាព្រះពុទ្ធ[កែប្រែ]

ពុទ្ធប្រវត្តិសង្ខេប

ព្រះសម្មាសម្ពុទ[កែប្រែ]

ព្រះគោតម​សម្មា​សម្ពុទ្ធ​គឺ​ជា​ព្រះ​ពុទ្ធ​អង្គ​ទី​៤​នៅ​ក្នុង​ភទ្ទកប្ប​នេះ។ បាន​ជា​កប្ប​នេះ​ឈ្មោះ​ភទ្ទកប្ប​ ព្រោះ​អត្ថ​ថា ជា​កប្ប​ដ៏​ចម្រើន ដែល​មាន​ព្រះ​ពុទ្ធ​៥​ព្រះ​អង្គ​ត្រាស់​ដឹង តួ​យ៉ាង​ដូច​ជា​កប្ប​យើង​សព្វ​ថ្ងៃ​នេះ មាន​ព្រះ​សព្វញ្ញូពុទ្ធ​៥​ព្រះ​អង្គ​គឺ ព្រះ​ពុទ្ធ​កកុសន្ធៈ ព្រះ​ពុទ្ធ​កោនាគមនៈ ព្រះ​ពុទ្ធ​កស្សបៈ ព្រះ​ពុទ្ធ​គោតម និង​ព្រះ​ពុទ្ធ​ដែល​នឹង​បាន​ត្រាស់​នា​អនាគត​កាល ព្រះ​នាម​ ព្រះ​អរិយមេតេ្តយ្យ។ រាជវង្ស កំណើត

ព្រះបាទ​សុទ្ធោទន រាជវង្ស គោតម ព្រះ​រាជា​បក្ស​សម្ព័ន សាក្យៈ​សោយ​រាជ​សម្បត្តិ នៅ​នគរ​កបិលពស្តុ ព្រះ​អគ្គ​មហេសី​ព្រះ​នាម សិរិមហាមយា ជា​បុត្រី​ព្រះ​រាជា​បក្ស​សម្ព័ន​កោឌយៈ នៅ​នគរ​ទេវទហៈ ជាប់​ព្រំ​ដែន​នគរ​កបិលពស្តុ​ ព្រះ​នាង សិរិមហាមយា ទ្រង់​បាន​សុបិន​និមិត្ត​ឃើញ​ដំរី​ស​មួយ​មាន​ភ្លុក​៦ ចុះ​ពី​ស្ថាន​តុសិត ហើយ​ចូល​មក​ក្នុង​ព្រះ​ឧទរ​ព្រះ​នាង​ផ្នែក​ខាង​ស្តាំ ទំ​នាយ​ថា ព្រះ​នាង​នឹង​មាន​រាជ​បុត្រ​មួយ​ព្រះ​អង្គ ប្រកប​ដោយ​បុណ្យ​បារមី​យ៉ាង​លើស​លុប​ខ្ពស់​អស់​សព្វ​សត្វ​ទាំង​ពួង។ តាម​រយៈ​គម្ពីរ​មហា​វេស្សន្តរ​ជាតក មាន​ទេវ​បុត្រ​មួយ​ព្រះ​អង្គ​ ព្រះនាម​ សន្តុសិត​ទេវបុត្រ បាន​យាង​ចុះ​ពី​ឋាន​តុសិត​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ​ព្រះ​នាង។ ​ក្នុង​កំឡុង​ដែល​ព្រះ​ពោធិសត្វ​នៅ​ក្នុង​ឧទរ​នៃ​ព្រះ​មាតា​ មាន​ទេវបុត្រ​៤​អង្គ​តែង​ចូល​ទៅ​រក្សា​ក្នុង​ទិស​ទាំង​៤​ ដោយ​គិត​ថា កុំ​អោយ​មាន​មនុស្ស​ និង​អមនុស្ស​ណា​មួយ​មក​បៀត​បៀន​ព្រះ​ពោធិសត្វ និង​ព្រះ​មាតា​ព្រះ​ពោធិសត្វ​បាន​ឡើយ។ ព្រះនាង​មាយា បាន​​ទ្រង់​គភ៌​អស់​ចំនួន​១០​ខែ​គត់។ ដល់គម្រប់​១០ខែ គឺ​នៅថ្ងៃសុក្រ ១៥​កើត​ពេញ​បូណមី ខែ​ពិសាខ ឆ្នាំច​ ​ព្រះ​នាង​​មាន​ព្រះ​រាជ​បំណង​នឹង​ស្តេច​យាង​ទៅ​កាន់​នគរ​ទេវទហៈ​ដែល​ជា​ ជាតិ​ភូមិ​របស់​ព្រះ​នាង ទើប​ក្រាប​បង្គំ​ទូល​ព្រះ​បាទ​សុទ្ធោទន​មហារាជ​ថា បពិត្រ​ព្រះ​សម្មតិ​ទេព ខ្ញុំ​ម្ចាស់​ប្រា​ថ្នា​នឹង​ទៅ​កាន់​នគរ​ទេវទហៈ។ គ្រា​នោះ​ព្រះ​បាទ​សុទ្ធោទនៈ ទ្រង់​អនុញ្ញាតិ ហើយ​ទ្រង់​ត្រាស់​បង្គាប់​អោយ​ពួក​សេវកាមាត្យ​​រៀប​ចំ​ក្បួន​ដើម្បី​ដង្ហែរ​ ព្រះ​នាង​ទេវី។ ទៅ​ដល់​ចន្លោះ​ព្រំ​ប្រទល់​នគរ​ទាំង​ពីរ គឺ​កបិលវត្ថុ​និង​ទេវទហៈមាន​សាល​វ័ន​ជា​មង្គល​មួយ​ឈ្មោះ លុម្ពិនីវ័ន ដែល​មាន​ផ្ការីក​យ៉ាង​ល្អ និង​ហ្វូង​បក្សី​៥​ពណ៌។ ព្រះ​នាង​ទេវី​ក៏​ប្រាថ្នា​នឹង​ឈប់​សម្រាក​ទី​នោះ។ ខណៈ​ដែល​ព្រះ​នាង​យាង​ទៅ​ដល់​ក្រោម​ដើម​សាលព្រឹក្ស​មួយ​ដើម ខ្យល់​កម្មជ្ជវាត​ក៏​បណ្តាល​កម្រើក​ឡើង​នៅ​ក្នុង​ព្រះ​ឧទរ​នៃ​ព្រះ​នាង។ មហាជន​បាន​ជ្រាប​ហេតុ​ជិត​នឹង​ប្រសូត្រ​ ក៏​បាន​រៀប​ចំ​បិទ​បាំងនៅ​ក្រោម​ដើម​នោះ ហើយ​ថយ​ចេញ​មក។ ព្រះនាង​ទ្រង់​ឈោង​ចាប់​មែក​សាល​ព្រឹក្ស​ប្រថាប់​ឈរ ព្រះ​ពោធិសត្វ​ក៏​ប្រសូត្រចាក​ព្រះ​ឧទរ​នៃ​ព្រះ​វរ​មាតាក្នុង​វេលា​នោះ។ ក្នុង​ថ្ងៃ​ដែល​ព្រះ​ពោធិសត្វ​ប្រសូត្រ​នោះ ព្រះ​រាជ​ទេវី​ពិម្ពារ១ ឆន្ន​អាមាត្យ១ កាឡុទាយី​អាមាត្យ​១ ព្រះ​អានន្ទ១ សេះ​កណ្ឋកៈ១ មហាពោធិព្រឹក្ស​១ កំណប់​ទ្រព្យ​ទាំង​៤​រណ្តៅ១ បាន​កើត​ឡើង​ព្រម​គ្នា។ ពួក​អ្នក​នគរ​បាន​នាំ​ព្រះ​ពោធិសត្វ​ត្រឡប់​ទៅ​នគរ​កបិលពស្តុវិញ។ ពិធីថ្វាយព្រះនាម

ក្រោយ​ពី​ព្រះ​រាជ​ឱរស​ប្រសូត​បាន​ប្រាំ​ថ្ងៃ ព្រះបាទ​សុទ្ធោទនៈ​បានជ្រើស​រើស​ព្រាហ្មណ៍ដ៏ពូកែ​ៗ​៨​នាក់ ដើម្បីអោយ​ថ្វាយព្រះនាម ​មើល​និង​ទាយ​នូវ​លក្ខណៈ​របស់​ព្រះ​ពោធិសត្វ។ ព្រះ​នាម​របស់​ព្រះ​បរម​ពោធិសត្វ​ត្រូវបាន​ជ្រើស​រើស​​ថា សិទ្ធត្ថ ដែល​ប្រែ​ថា អ្នក​សំ​រេច​ប្រយោជន៏​គ្រប់​យ៉ាង។ ក្រោយពីមើលលក្ខណៈព្រះពោធិសត្វរួច ឃើញថា ព្រះអង្គ​ប្រកប​ដោយ​មហា​បុរិស​លក្ខណៈ​៣២​ប្រការ ព្រាហ្មណ៍​៧​នាក់​ក៏​លើក​ម្រាម​ដៃ​ពីរ​ទាយ​ថា បើ​ព្រះ​រាជ​កុមារ​ស្ថិត​នៅ​ជា​ក្សត្រ ព្រះ​អង្គ​នឹង​បាន​ជា​ស្តេច​ចក្រ​ពត្តិ បើ​ព្រះ​អង្គ​ចេញ​សាង​ផ្នួស​​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ កាលនោះ​ព្រាហ្មណ៍​ម្នាក់​នៅ​ក្មេង​ជាង​គេ​ឈ្មោះ កោណ្ឌញ្ញ​ ព្រាហ្មណ៍​បាន​ពិចារណា​លើ​ទី​កន្លែង​ដែល​ទ្រង់​ប្រសូត​ គឺ​នៅ​ក្នុង​ឧទ្យាន​ក៏​លើក​ម្រាម​ដៃ​តែ​មួយ​ទាយ​ថា ព្រះ​រាជ​កុមារ​ប្រាកដ​ជា​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ។ ក្រោយ​ពេល​ព្រះ​អង្គ​ប្រសូត​បាន​៧​ថ្ងៃ​ ព្រះ​មាតាព្រះអង្គក៏​សោយ​ទី​វង្គត់។ ព្រះ​រាជ​កុមារ​សិទ្ធត្ថ ត្រូវ​បាន​ព្រះ​មាតុច្ឆាព្រះអង្គ​​ព្រះ​នាម​មហា​បជា​បតី​គោតមី​បី​បាច់​រក្សា​ត​មក។

រាជពិសេក[កែប្រែ]

ព្រះ​សិទ្ធត្ថ​ទ្រង់​ចំរើន​ព្រះ​ជន្ម​បាន ១៦​ព្រះ​វស្សា ទ្រង់​បាន​រៀប​អភិសេក​ជា​មួយ​បុត្រី​ស្តេច​សុប្បពុទ្ធព្រះ​នាម ពិម្ពាយសោធរា​ ដែល​ជា​នារី​ល្អ​ឯក​លើស​អស់​សព្វ​នារី​ទាំង​ពួង។ ដោយ​ចង់​អោយ​ព្រះ​សិទ្ធត្ថ​ក្លាយ​ជា​ស្តេច​ចក្រ​ពត្តិ ព្រះ​បិតា​គឺ​ព្រះ​បាទ​សុទ្ធោទនៈ​បាន​រៀប​ចំ​ចាត់​ចែង​គ្រប់​យ៉ាង​ ដើម្បី​ឃា​ឃាំង​អោយ​ព្រះ​សិទ្ធត្ថ​ទ្រង់​គង់​នៅ​ជា​ស្តេច​ដោយ​សុខ​សប្បាយ។ ព្រះបាទ​សុទ្ធោទនៈ ទ្រង់​បាន​ជ្រើស​រើស​យក​តែ​មនុស្ស​ក្មេង​ៗ​មក​នៅ​បំរើ​ព្រះ​ពោធិសត្វ ឯ​មនុស្ស​ចាស់​ជរា ឈឺ​ជាដើម ព្រះអង្គ​មិន​អោយ​ព្រះ​ពោធិសត្វ​បាន​ឃើញ​ឡើយ។ ព្រះបាទ​សុទ្ធោទនៈ​​ទ្រង់​ចាត់​អោយ​គេ​សង់​ប្រាសាទ​បី តម្រូវ​ទៅ​តាម​កាល​រដូវ​ទាំង​បី គឺ​សំរាប់​រដូវ​ក្តៅ រដូវ​រងារ និង​រដូវ​រំហើយ។ លុះ​ព្រះ​បរម​ពោធិសត្វព្រះ​ជន្ម​បាន​២៩​ព្រះ​វស្សា​ ​ព្រះ​នាង​ពិម្ពា ក៏​ប្រសូត​​ព្រះ​រាជ​បុត្រ​មួយ​​អង្គ​ព្រះ​នាម​ រាហុល។

និមិត្ត៤យ៉ាង[កែប្រែ]

ដោយ​ចង់​អោយ​ព្រះ​សិទ្ធត្ថ​បាន​ជា​ស្តេច​ចក្រ​ពត្តិ ដូច​ដែល​ព្រាហ្មណ៍​ទាយ​ទុក​នោះ​ ព្រះ​សុទ្ធោទន​ទ្រង់​ចាត់​អោយ​គេ​យាម​មិន​អោយ​មាន​មនុស្ស​ចាស់ ជរា ឈឺ រឺ​ស្លាប់ អោយ​ព្រះ​សិទ្ធត្ថ​ទ្រង់​យល់​ឃើញ​ឡើយ អ្នក​បំរើ​ភិលៀង​នៅ​ក្នុង​ដំ​ណាក់​របស់​ព្រះ​អង្គ​មាន​សុទ្ធ​សឹង​យុវវ័យ​ ទាំង​អស់។ ការ​គង់​នៅ​ក្នុង​រាជ​វាំង​ ព្រះ​សិទ្ធត្ថ​ទ្រង់​សោយ​សុខ​ដោយ​កាម​លោកីយ​គ្រប់​ប្រការ។ នៅ​ថ្ងៃ​មួយ​ ព្រះបរម​ពោធិសត្វ​ទ្រង់​មាន​ព្រះ​ទ័យ​អផ្សុក​យ៉ាង​ខ្លាំង ព្រះ​អង្គ​ក៏​ត្រាស់​អោយ​ឆន្ន​អាមាត្យ​រៀបចំ​ក្បួន​ដើម្បី​នឹង​ទៅ​ក្រសាល​ឧទ្យាន។ នៅ​តាម​ផ្លូវ​ព្រះ​អង្គ​ទត​ឃើញ​ បុរស​ចាស់​ មាន​ឆ្អឹង​ជំនីរ​ដូច​ជា​បង្កង់ មាន​ខ្នង​កោង មាន​ឈើ​ច្រត់​ជា​គ្រឿង​ទប់​ទល់ កំ​ពុង​ញាប់​ញ័រ​ក្រហល់​ក្រហាយ មាន​វ័យ​កន្លង​ហើយ លុះ​ព្រះ​ពោធិសត្វ​ឃើញ​ហើយ ក៏​សួរ​ទៅ​ឆន្ន​អាមាត្យ​ថា បុរស​នេះ​​ធ្វើ​ដូច​ម្តេច​ បាន​ជា​សក់​គាត់​​មិន​ដូច​ជា​សក់​អ្នក​ឯ​ទៀត ទាំង​កាយ​គាត់​ក៏​មិន​ដូច​កាយ​អ្នក​ដទៃ​ដែរ។ ឆន្ន​អាមាត្យ​ក៏​ក្រាប​បង្គំ​ទូល​ថា បពិត្រ​ព្រះ​អង្គ​ នេះ​គេ​ហៅ​ថា បុរស​ចាស់ តពី​នោះ​គាត់​នឹង​មិន​រស់​នៅ​យូរ​ប៉ុន្មាន​ទេ។ ទោះ​ព្រះ​អង្គ​ក៏​គង់​នឹង​ចាស់​ជា​ធម្មតា​ មិន​អាច​កន្លង​សេចក្តី​ចាស់​ទៅ​បាន​ទេ។ កាល​កន្លងទៅ ព្រះ​អង្គ​ក៏​យាង​ក្រសាល​ឧទ្យាន​ម្តង​ទៀត។ ព្រះ​អង្គ​បាន​ទត​ឃើញ​បុរស​មាន​អាពាធ​ដល់​នូវ​សេចក្តី​ទុក្ខ ឈឺ​ធ្ងន់ ដេក​ត្រាំ​ក្នុង​ទឹក​មូត្រ​និង​លាមក​របស់​ខ្លួន មាន​ជន​ទាំង​ឡាយ​ដទៃ​លើក​អោយ​ក្រោកឡើង ផ្តេក​អោយ​ដេក លុះ​ទត​ឃើញ​ហើយ ព្រះ​អង្គ​ក៏​សួរ​ទៅ​ឆន្ន​អាមាត្យ​ថា បុរស​នេះ​ធ្វើ​ដូច​ម្តេច​ បាន​ជា​ភ្នែក​របស់​គាត់​មិន​ដូច​ជា​ភ្នែក​អ្នក​ដទៃ ក្បាល​ក៏​មិន​ដូច​ជា​ក្បាល​អ្នក​ដទៃ។ ឆន្ន​អាមាត្យ​ក្រាប​ទូល​ថា បពិត្រ​ព្រះ​សម្មតិទេព បុរស​នេះ​ហៅ​ថា បុរសឈឺ។ បុរស​នេះ​មិន​អាច​នឹង​រួច​ពី​ជំងឺ​បាន​ឡើយ ទោះ​ព្រះ​អង្គ​ក៏​នឹង​​មាន​ជំងឺ​ជា​ធម្មតា មិន​អាច​កន្លង​សេចក្តី​ឈឺ​ចាប់​បាន​ឡើយ។ ថ្ងៃ​បន្ទាប់​ក្រោយ​មក ព្រះ​ពោធិសត្វ​ក៏​ទៅ​ក្រសាល​ឧទ្យាន​ទៀត។ ម្តងនេះ ព្រះ​អង្គ​បាន​ទត​ឃើញ​បុរស​ស្លាប់​ ក៏ត្រាស់​សួរ​ឆន្នអាមាត្យ នោះជា​អ្វី។ ឆន្ន​អាមាត្យ​ក្រាប​ទូល​ថា បពិត្រ​ព្រះ​អង្គ ព្រោះ​បុរស​នោះ​ហៅ​ថា​​ធ្វើ​មរណ​កាល​ហើយ។ ញាតិ​ទាំង​ឡាយ​នឹង​មិន​ឃើញ​បុរស​នោះ​ទៀត​ឡើយ ទាំង​បុរស​នោះ​សោត​ក៏​លែង​បាន​ឃើញ​ញាតិ​ទាំង​ឡាយ​របស់​គាត់​ដែរ។ ទោះ​បី​ព្រះ​អង្គ​ក៏​នឹង​ធ្វើ​មរណ​កាល​ដូច​គ្នា មិន​អាច​កន្លង​សេច​ក្តី​ស្លាប់​បាន​ឡើយ។ ព្រះបរម​ពោធិសត្វ​ក៏​មាន​សេចក្តី​សង្វេក​ជា​ខ្លាំង សញ្ជប់​សញ្ជឹង​គិតថា ជរា ព្យាធិ និង​មរណា តែង​មាន​ប្រាកដ​ដល់​សត្វ​លោក។ ថ្ងៃ​កន្លងមក​បន្ទាប់​ព្រះ​អង្គក៏​ទៅ​ក្រសាល​ឧទ្យាន​ម្តង​ទៀត។ ព្រះពោធិសត្វ​បាន​ទត​ឃើញ​បុរស​មាន​សីសៈ​រលីង ជា​អ្នក​បួស ស្លៀក​ដណ្តប់​សំពត់​កាសាវពស្ត្រ លុះ​ឃើញ​ហើយ ក៏​សួរ​ឆន្ន​អាមាត្យ បុរសនេះ​ធ្វើ​ដូច​ម្តេច​ បាន​ជា​ក្បាល​របស់​គាត់​មិន​ដូច​ក្បាល​អ្នក​ដទៃ ទាំង​សំពត់​របស់​គាត់ ក៏​មិន​ដូច​របស់​អ្នក​ដទៃ។ ឆន្ន​អាមាត្យ​ក្រាប​ទូល​ថា បពិត្រ​ព្រះ​សម្មតិទេព នេះ​គេ​ហៅ​ថា អ្នកបួស។ បុរស​នោះ​ប្រព្រឹត្ត​ធម៌​ដោយ​ប្រពៃ មិន​បាន​បៀត​បៀន​ តែង​អនុគ្រោះ​ដល់​សត្វ​ដទៃ។ ព្រះ​អង្គ​ក៏​ពិចារណា​ថា អ្នក​បួស​​​គឺ​ជា​ការ​ស្រួល​ណាស់​ព្រោះ​មិន​បៀតបៀន​គេ តែង​អនុគ្រោះ​ដល់​គេ។[២]

នៅ​​ក្នុង​​រាជ​​វាំង ព្រះ​​អង្គ​​ទ្រង់​​ទត​​ឃើញ​ជា​រឿយ​ៗ ភិលៀង អាមាត្យ ទាំង​ឡាយ​ដេក​លក់ ខ្លះ​ហៀរ​​ទឹក​មាត់ ខ្លះ​របូត​សំពត់​អាវ នៅ​ស្តូក​ស្តឹង​គ្មាន​វិញ្ញណ​ដូច​ជា​អង្គត់​ឈើ​មួយ​ដុំ ធ្វើ​អោយ​ព្រះ​អង្គ​ទ្រង់​មាន​ការ​សង្វេក​ និង​គិត​ដល់​និមិត្ត​ទាំង​៤​ដែល​ព្រះ​អង្គ​ទត​ឃើញ។ ព្រះអង្គ​ទ្រង់​ព្រះ​ចិន្តា​ពិចារណា​ដល់​​សមណ​អ្នក​បួស​យ៉ាង​ស្រ​គត់​ស្រគម​ គួរ​ជា​ទី​ជ្រះ​ថ្លា​នៃ​សត្វ​លោក​ទាំង​ឡាយ​ ព្រះ​អង្គ​ក៏​មាន​សទ្ធា​ពេញ​​ព្រះ​ហរទ័យ ត្រេក​អរ​ជា​ក្រៃ​ពេក ក៏​គិត​នឹង​ចេញ​សាង​ផ្នួស។


សាងផ្នួស


ក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសិទ្ធត្ថ គោតម មានការនឿយណាយ ខ្ពើមរអើមរូបសង្ខារ និងលោកសន្និវាសនេះយ៉ាងខ្លាំង​ហើយព្រះអង្គ​សព្វ​ព្រះ​ហរ​ទ័យ​ដោះ​ស្រាយ​បញ្ហា ​ជិវិត​ដោយ​ការ​ចេញ​សាង​ព្រះ​ផ្នួស ដើម្បី​ស្វែង​រក​នូវ​ព្រះ​សម្មា​សម្ពោ​ធិ​ញាណ​ធម៌។ កណ្តាល​រាត្រី​ស្ងាត់​ព្រះ​សិទ្ធត្ថ ចូល​ទៅ​បបោស​អង្អែល​រាហុល​បុត្រា​ជា​ទី​ស្រលាញ់ ងាក​បែរ​សំ​លឹង​ទៅ​ភរិយា​ពិម្ពា​កំពុង​លង់​លក់​ក្នុង​បន្ទុំ មាន​ដំណាល​ថា ទេវតា​នៅ​ស្ថាន​តុសិត​​បាន​ចុះ​មក​ជួយ​ព្រះ​សិទ្ធត្ថ​ដោយ​ធ្វើ​អោយ​ព្រះ​នាង ​ពិម្ពា និង​រាហុល លង់​លក់​ក្នុង​បន្ទំ​យ៉ាង​ស៊ប់ ដើម្បី​កំ​អោយ​ភ្ញាក់​ធ្វើ​ការ​រំខាន​ដល់​ការ​សំរេច​ចិត្ត របស់​ព្រះ​អង្គ ហើយ​ជប់​សេះ​រាជ​រដ្ឋ ជូន​ដំណើរ​ព្រះ​សិទ្ធត្ថ​ទៅ​ដល់​ព្រៃ​ទៅ​ហោង។ ព្រះអង្គទ្រង់ដកព្រះខ័នចាប់ក្តាប់កោរព្រះកេសា ហើយអធិដ្ឋានថា «បើអាត្មាអញនេះ ពិតជាបានត្រាស់ជាព្រះពុទ្ធ មែន ចូរកេសាទាំងឡាយនៃអាត្មាអញនេះឈប់ដុះតទៅទៀតចុះ» អធិដ្ឋានហើយព្រះសិទ្ធត្ថទ្រង់បាច ព្រះកេសាទាំ ងឡាយឡើងទៅលើអាកាស ហ្វូងទេវតាទាំងឡាយកាន់ភាជន៍មាស មកទទួលត្រងយកទៅទុកនៅស្ថានទេវលោ កក្នុងគ្រានោះទៅ។ កោណ្ឌញ្ញព្រាហ្មណ៍ គឺព្រាហ្មមួយអង្គក្មេងជាងគេ ដែលកាលធ្វើពិធីថ្វាយព្រះនាមបានទាយថាព្រះអង្គពិតជាបានត្រា ស់ដឹងជាព្រះពុទ្ធនោះ កាលបើដឹងថាព្រះសិទ្ធត្ថចេញសាងផ្នួសហើយ ក៏មានសទ្ធាជ្រះថ្លារួមជាមួយសមណព្រាហ្មណ៍៤ អង្គទៀតចេញ ទៅបួសតាមបំរើព្រះអង្គដែរ អ្នកបួសទាំង៥នាក់នោះហៅថា បញ្ចវគិយ៍ភិក្ខុ។

សាសនាអីុស្លាម[កែប្រែ]

ប្រជាជននៅក្នុងភូមិនេះ៣៥%គោរពសាសនាអីុស្លាម ហើយជារៀរាល់ឆ្នាំគេប្រារពពិធីបុណ្យសាសនាបីដងធំៗ គឺដើម្បីគោរពទៅដល់ព្រះជាម្ចាស់(Allah)របស់ពួកគេ​ និងដើម្បីឧទ្ទិសទៅដល់ជីដូនជីតាដែលបានស្លាប់ទៅ។​ ការរៀបអាពាហ៏ពិពាហ៏គេធ្វើទៅតាមប្រពៃណីទំនៀមទំលាប់របស់ពួកគេផងដែរ។

  1. National Institute of Statistics, Ministry of Planning (2013)[http://www.stat.go.jp/info/meetings/cambodia/pdf/ec_pr07.pdf Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.]
  2. [១]