Jump to content

ភូមិសាស្ត្រ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ភូមិវិទ្យា)
ផែនទីនៃផែនដី

ភូមិសាស្ត្រភូមិវិទ្យា គឺសិក្សាអំពីផែនដី ។ វិទ្យាសាស្ត្រ​នេះបង្រៀនលក្ខណៈ​ស្ទង់មហាសមុទ្រ ​​ជួរភ្នំ ​។ល។ ក៏រៀន​ផងដែរអំពី​ប្រជាជននៅដីមួយ (ប្រជាពលរដ្ឋ)​ និង​គូរផែនទី។​

តាមវិគីភីឌាបារាំង ភូមិវិទ្យាគឺ​ជាការសិក្សាអំពីភូមិសាស្ត្រលើផែនដី ជាពិសេសសិក្សាអំពីផ្ទៃនៃផែនដី ។ តាមជនជាតិក្រិក នេះគឺជាការពណ៌នាមួយយ៉ាងត្រឹមត្រូវបំផុតអំពីផែនដី ។ វាជាវិទ្យា សាស្ត្រមួយដែល​ឆ្លើយតបនឹងរបកគំហើញថ្មី និងសំដៅកំណត់នយោបាយទន្ទ្រានកាន់កាប់ទឹកដីដែលមានប្រយោជន៍។ ស្ត្រាបុង (Strabon) ភូមិវិទូជនជាតិក្រិក អំឡុង​ឆ្នាំ ៥៧ ម.គ.ស.បាននិយាយថា​ ភូមិវិទ្យាជាគោលដ្ឋានសំរាប់បង្ហាត់បង្រៀន អ្នកដែលចង់មានសិទ្ធិសំរេច។

បួនទំលាប់ជាប្រវត្តិសាស្រ្តក្នុងការស្រាវជ្រាវភូមិវិទ្យាគឺ ការវិភាគលំហនៃបាតុភូតធម្មជាតិនិងមនុស្សជាតិ (ភូមិវិទ្យាប្រៀបដូចនឹងការសិក្សានៃរបាយ), បណ្តាការសិក្សាបរិវេណ(បណ្តា​​ទីកន្លែង និងបណ្តាតំបន់), សិក្សាទំនាក់ទំនងធរណី-មនុស្ស, និងស្រាវជ្រាវក្នុងវិទ្យាសាស្ត្រផែនដី។ ​ទោះជាយ៉ាងណាក្តី ភូមិវិទ្យាទំនើបជាវិធានប្រមូលផ្តុំគ្រប់វិទ្យាសាស្ត្រក្នុងគោលដៅស្វែងយល់ពិភពលោក និងរាល់ស្មុគ្រស្មាញធម្មជាតិមនុស្សជាតិរបស់ពិភពលោកដោយហេតុថាជាស្ពានរវាងវិទ្យាសាស្ត្រមនុស្ស និងវិទ្យាសាស្ត្ររូបនិយម, ភូមិវិទ្យាត្រូវបានចែកចេញជាបីមែកធាងចំបង គឺ

  • ភូមិវិទ្យាមនុស្ស,
  • ភូមិវិទ្យាបរិឋាន
  • និង ភូមិវិទ្យារូបនិយម។

អាចនិយាយថាភូមិវិទ្យាជា"មាតានៃគ្រប់វិទ្យាសាស្ត្រ" និងជា "ជនសំយោគចំណេះដឹង"

បណ្តាភូមិវិទូនៃសម័យទំនើបតែងតែចោទសំណួរចំបងៗ ចំនួន 4 កាលបើគេទាំងអស់គ្នានិយាយដល់ផែនដី ៖

  • ១- អ្នកណា (who) : បណ្តាបុគ្គល/បណ្តាសង្គម កាន់កាប់លំហ រួមនឹងបណ្តាតំលៃនិងបណ្តារបៀបរស់នៅរបស់គេទាំងនោះ
  • ២- អ្វី (what) : ផលប៉ះពាល់នៃជនទាំងនេះ អាចជាសេដ្ឋកិច្ច, សង្គម, ឬបរិធាន, ផលបានមកពីបណ្តាស្ថាប័នរបស់គេ, នៃការស្រាវជ្រាវ, នៃបណ្តាបច្ចេកទេស, នៃបណ្តាបម្លាស់ប្តូរ ឬទំនាញផលពី

បណ្តាធនធានធម្មជាតិ

  • ៣- នៅទីណា​ (where) :ទីតាំងនៃបណ្តាសកម្មភាពទាំងនេះនៃមនុស្ស
  • ៤- ពេលណា (when) : ប្រវត្តិកាលដែលបុគ្គលទាំងឡាយ ឬសង្គមទាំងឡាយ ផលិតបណ្តាលំហដែលបន្ថែមលើលំហដែលមានរួចហើយ

ជាការពិតណាស់ ការវិភាគភូមិវិទ្យាគ្រប់ជ្រុងជ្រោយមួយទាមទារអោយមានសំណួរហូរហៀរបន្ថែមទៀត ដូចជា ( ហេតុអ្វី(why)? - កម្មវត្ថុទាំងឡាយនៃបណ្តាបុគ្គល/បណ្តាសង្គម; យ៉ាងមេច(how)? - បណ្តាទំនាក់ទំនងនៃអំណាចក្នុងលំហ; ទៅដល់ណា?(until where) - បណ្តាកំរិតព្រំដែន, បណ្តាភាពរអាក់រអួល, បណ្តាកំរិតកំណត់... )

ប្រវត្តិនៃពាក្យភូមិវិទ្យា

[កែប្រែ]

ភូមិវិទ្យាដែលពាក្យអង់គ្លេសប្រែថាGeography។ Geography (ដែលគួបផ្សំដោយបណ្តាពាក្យក្រិក Geo (γη) ឬ Gaea​ (γαια) មានន័យថា "ផែនដី"; និងពាក្យ​graphein​(γραφειν) មានន័យថា "បរិយាយ" ឬ "សរសេរ" ឬ "គូរផែនទី") ជាការសិក្សាអំពីផែនដីនិងកត្តាពិសេសរបស់វា ព្រមទាំងសិក្សាអំពីរបាយនៃជីវិតនៅលើផែនដី។បើបកប្រែតាមន័យត្រង់, ភូមិវិទ្យាមានន័យថា "អធិប្បាយផែនដី"។ អ្នកដែលប្រើពាក្យភូមិសាស្ត្រ (geography) មុនគេបង្អស់ គឺលោក Eratosthenes (២៧៥- ១៩៥​ ម.គ.ស.) នៅប្រទេសក្រិក។

Eratosthenes(២៧៥- ១៩៥ ម.គ.ស.) គឺជាមនុស្សដំបូងដែលប្រើភូមិសាស្រ្តនៅប្រទេសក្រិក។គេឲ្យឈោ្មះ<<យាឡា>> (γαια)។ ប្រជាជនក្រិកគឺជាមនុស្សដំបូងដែលធើ្វផែនទី។ ប៉ុនែ្តមនុស្សទាំងអស់បានគឹតថាផែនដីគឺជារាបសើ្ម។ប្រហែលប្រជាជនក្រិកបានដិងមុនគេ។មាន មនុស្សខ្លះនៅប្រទេសនោះដែលបានដឹង។

  • Parmenides.
  • Pythagoras.
  • Anaxagoras:លោកនេះបានដិងពីពោ្រះការកាន់របស់គ្រាស។
  • Eratosthenes: លោកនេះបានគិតខ្នាតរបស់ផែនដី។

ចំណែករបស់សិក្សានេះ

[កែប្រែ]
លោក Alexander Von Humbolt, អ្នកត្រួសត្រាយភូមិវិទ្យាម្នាក់ដំបូងគេ

មានពីរចំណែក:

ភូមិសាស្ត្ររបស់ផែនដី

[កែប្រែ]

ផែនដីមាន:

  • (lithosphere)
  • ជលាដែន
  • បរិយកាស
  • (pedosphere)
  • ជីវគោល។

ភូមិសាស្រ្តរបស់ផែនដីមានដែរ

  • ជីវភូមិសាស្រ្ត។
  • អាកាសធាតុសាស្រ្ត។
  • សិក្សានៃសមុទ្រ។
  • ដែលច្រណែន។
  • ប្រជពីវិភាគ។
  • ភូមិសណ្ធានវិឡា។
  • ជលកកវិឡា។

ភូមិសាស្រ្តរបស់ប្រជាជន

[កែប្រែ]

ប្រជាជននៅដីមួយ។

បណ្តាទី្វបលើផែនដី

[កែប្រែ]

នៅផែនដីមាន៧ទ្វីប។៥មានមនុស្សរស់នៅ និង ២មិនមានមនុស្សរស់នៅ។

  • ទី្វបដែលមានមនុស្សរស់នៅ
  • ​ទី្វបដែលអត់មានមនុស្សរស់នៅ

បណ្តាមែកធាងនៃភូមិវិទ្យា

[កែប្រែ]

ភូមិវិទ្យារូបនិយម

[កែប្រែ]

ភូមិវិទ្យារូបនិយម សិក្សាអំពីវិទ្យាសាស្ត្រផែនដី។ វាមានគោលដៅស្វែងយល់លក្ខណះរូបធាតុនៃផែនដី ព្រមទាំងស្រទាប់ស្វែរលីតូ, ស្រទាប់ស្វែរអ៊ីដ្រូ, ស្រទាប់ស្វែរខ្យល់អាកាស, ស្រទាប់ស្វែរប៉េដូ និងស្រទាប់ស្វែរប៊ីយូ។ ភូមិវិទ្យារូបនិយមត្រូវបានចែកចេញជាច្រើនផ្នែកធំទូលាយ ដូចជា៖

ផែនទីរូបធាតុនៃពិភពលោក
  • ភូមិវិទ្យាជីវៈ
  • ភូមិវិទ្យាអាកាសធាតុ និងភូមិវិទ្យាបូរាណអាកាសធាតុ
  • ភូមិវិទ្យាឆ្នេរសមុទ្រ
  • ភូមិវិទ្យាបរិថាន និងគ្រប់គ្រង
  • ភូមិវិទ្យាប្រថពី (វាស់ក្រឡាផែនដី)
  • ភូមិវិទ្យាសណ្ឋានផែនដី
  • ភូមិវិទ្យាជលកក
  • ភូមិវិទ្យាជលសាស្រ្ត (ភូមិវិទ្យាបឹងបួរ)
  • ភូមិវិទ្យាបរិស្ថានទេសភាព
  • ភូមិវិទ្យាមហាសមុទ្រ
  • ភូមិវិទ្យាប៉េដូ
  • Palaeogeography

ភូមិវិទ្យាមនុស្ស

[កែប្រែ]

ភូមិវិទ្យាមនុស្ស ជាមែកធាងមួយនៃភូមិវិទ្យា ដែលផ្តោតទៅលើប្រព័ន្ធសិក្សានៃបណ្តាលំនាំនិងបណ្តាវិធី ដើម្បីសំលៀងអន្តរកម្មរបស់មនុស្សជាមួយនិងបរិថាន ដោយយោងទៅលើបណ្តា ហេតុនិងផលពិសេសនៃសកម្មភាពមនុស្សក្នុងរបាយលំហលើផ្ទៃនៃផែនដី ។ ភូមិវិទ្យាត្រូវបានប្រមូលផ្តុំទៅលើសំណួរថា"នៅទីណា", រីឯភូមិវិទ្យាមនុស្ស ទោះជាយ៉ាងណាក្តី ក៏ផ្តោតលើចំលើយថា "ហេតុម្តេច" នៃ "នៅទីណា"។

ភូមិវិទ្យាមនុស្សសំដៅបណ្តាទិដ្ឋភាព មនុស្ស, នយោបាយ, វប្បធម៌, សង្គម, និង សេដ្ឋកិច្ច ។ ខណះពេលដែលបញ្ហាចំបងនៃភូមិវិទ្យាមនុស្សមិនមែនជាទេសភាពរូបនិយមនៃផែនដី (មើលភូមិវិទ្យារូបនិយម),​ វាជាការពិបាកនឹងអាចប្រព្រឹត្តទៅបានដើម្បីពិភាក្សាភូមិវិទ្យាមនុស្សដោយមិនយោងទៅលើស្ថានភាពរូបនិយមដែលពោរពេញដោយបណ្តាសកម្មភាពមនុស្ស ហើយដែលភូមិវិទ្យាបរិថានកំពុងលេចធ្លោដែលជាទំនាក់ទំនងជាមួយភូមិវិទ្យាមនុស្ស និងភូមិវិទ្យារូបនិយម។ ភូមិវិទ្យាមនុស្ស ត្រូវបានចែកជាច្រើនផ្នែកធំទូលាយ, ដូចជា ៖

ដង់ស៊ីតេប្រជាជនតាមតំបន់នៃពិភពលោក, 2006
  • ភូមិវិទ្យាសេដ្ឋកិច្ច
  • ភូមិវិទ្យាដឹកជញ្ជូន
  • ភូមិវិទ្យាអភិវឌ្ឍន៍
  • ភូមិវិទ្យាប្រជាជន ឬ ប្រជាសាស្ត្រ
  • ភូមិវិទ្យាទីក្រុង
  • ភូមិវិទ្យាសង្គម
  • ភូមិវិទ្យាឥរិយា
  • ភូមិវិទ្យាទស្សនៈ (Geosophy)
  • ភូមិវិទ្យាវប្បធម៌

.

  • ភូមិវិទ្យានយោបាយ ឬ Geopolitics សំដៅសិក្សាអំពីភូមិសាស្ត្រ, ប្រវត្តិសាស្រ្ត និង វិទ្យាសាស្រ្តសង្គម...
  • ភូមិវិទ្យាប្រវត្តិ
  • ភូមិវិទ្យាកាល (Time geography)
  • ភូមិវិទ្យាតំបន់
  • ភូមិវិទ្យាទេសចរណ
  • ភូមិវិទ្យាយុទ្ធវិធី
  • ភូមិវិទ្យាយោធា
  • ភូមិវិទ្យាស្រ្តី
  • បណ្តាភូមិវិទ្យាកុមារ

ភូមិវិទ្យាបរិស្ថាន

[កែប្រែ]

ភូមិវិទ្យាតំបន់

[កែប្រែ]

បណ្តាវិស័យពាក់ព័ន្ធ

[កែប្រែ]

បណ្តាបច្ចេកទេសនៃភូមិវិទ្យា

[កែប្រែ]

ផែនទីវិទ្យា

[កែប្រែ]

បណ្តាប្រព័ន្ធពត៌មាននៃភូមិវិទ្

[កែប្រែ]

Remote sensing

[កែប្រែ]

បណ្តាវិធីបរិមាណនៃភូមិវិទ្យា

[កែប្រែ]

បណ្តាវិធីគុណភាពនៃភូមិវិទ្យា

[កែប្រែ]

បញ្ជីសំរាំងបណ្តាឈ្មោះភូមិវិទូដែលគួរកត់សំគាល់

[កែប្រែ]
ភូមិវិទូ ដោយ Johannes Vermeer
  • Eratosthenes (276 ម.គ.ស - 194 ម.គ.ស) - បានគណនាទំហំនៃផែនដី
  • Ptolemy (គ.ស 90– គ.ស​​ 168) - បានចងក្រងចំណេះដឹងក្រិកនិងរ៉ូម៉ាំងដាក់ក្នុងសៀវភៅឈ្មោះ Geographia.
  • Alexander Von Humboldt (1769–1859) - បានបោះផ្សាយសៀវភៅលោកធាតុ និងជាអ្នកបង្កើតភូមិវិទ្យាជីវះវិស័យរង
  • Carl Ritter (1779-1859) - បានទទួលងារជាអធិបតីដំបូងនៃភូមិវិទ្យានៅសកលវិទយាល័យប៊ែរឡាំង (ប្រទេសអាល្លឺម៉ង់)
  • William Morris Davis (1850-1934) - ជាបិតានៃភូមិវិទ្យាអាមេរិកាំង និងជាអ្នកអភិវឌ្ឍអំពីជុំនៃសំណឹក
  • Paul Vidal de la Blache (1845-1918) - ជាអ្នកបង្កើតសាលាភូមិវិទ្យានយោបាយបារាំងនិងបានសរសេរបណ្តាគោលការនៃភូមិវិទ្យាមនុស្ស
  • Walter Christaller (1893-1969) - ជាភូមិវិទូមនុស្ស និងជាអ្នកបង្កើតទ្រឹស្តីមណ្ឌលមជ្ឍឹម
  • David Harvey (1935-) - ភូមិវិទូតាមលទ្ធិម៉ាក និងជាអ្នកនិពន្ធបណ្តាទ្រឹស្តីក្នុងភូមិវិទ្យាលំហនិងភូមិវិទ្យាតំបន់ទីក្រុង
  • Arnold Henry Guyot (1807-1884) - ជាអ្នកបានកត់សំគាល់លើរចនាសម្ព័ន្ធនៃបណ្តាផ្ទាំងទឹកកក និងស្វែងយល់បន្ថែមអំពីចលនានៃទឹកកក, ពិសេសល្បឿនរអិលនៃទឹកកក
  • Nigel Thrift (1949-) - ជាអ្នកផ្តល់ប្រភពនៃទ្រឹស្តីមិនតំណាង
  • Michael Frank Goodchild (1944-) - ជាអាហារូបករី GIS លេចធ្លោម្នាក់និងជាអ្នកឈ្នះបានមេដៃនៃការបង្តើត RGS នៅឆ្នាំ 2003
  • Yi-Fu Tuan (1930-) - ជាអាហារូបករីចិន-អាមេរិកាំង បានសិក្សាជាក្រេឌីតដោយចាប់ផ្តើមពីភូមិវិទ្យាមនុស្សជាមុខវិជ្ជាមួយ

ឯកសារបង្អែក

[កែប្រែ]

wikipedia អង់គ្លេស

អត្ថបទដែលទាក់ទង

[កែប្រែ]