ភ្នំនៅកម្ពុជា
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
ប្រទេសកម្ពុជាមានសណ្ឋានដីរាងបាតខ្ទះ និងជាតំបន់ដីកើតពីការងើបឡើងនៃធ្នើរសមុទ្រ។ ហេតុនេះប្រទេសកម្ពុជាមិនសូវមានភ្នំខ្ពស់ៗទេ។ ខាងក្រោមនេះជាបញ្ជីរាយនាមឈ្មោះភ្នំ និង ជួរភ្នំ នៅក្នុងប្រទេសកម្ពុជា (ក្នុងវង់ក្រចកជាទីតាំង)៖ (សូមជួយសរសេរបំពេញបន្ថែមផងបើអ្នកស្គាល់ឈ្មោះភ្នំដទៃទៀត)
- ជួរភ្នំក្រវ៉ាញ
- ជួរភ្នំដងរ៉ែក
- ជួរភ្នំដំរី
- ភ្នំកុយ (ក្រុងប៉ៃលិន)
- ភ្នំក្ដោង (ខេត្តបាត់ដំបង)
- ភ្នំក្រពើ (ខេត្តបាត់ដំបង)
- ភ្នំក្រាំងរមាស (ខេត្តកំពង់ឆ្នាំង)
- ភ្នំក្រោម (ខេត្តសៀមរាប)
- ភ្នំគូលែន (ខេត្តសៀមរាប)
- ភ្នំជី (ខេត្តកំពង់ធំ)
- ភ្នំជីសូរ (ខេត្តតាកែវ)
- ភ្នំដា (ខេត្តតាកែវ)
- ភ្នំដិន (ខេត្តតាកែវ)
- ភ្នំណាមលា (ខេត្តមណ្ឌលគីរី)
- ភ្នំនាងកង្រី (ខេត្តកំពង់ឆ្នាំង)
- ភ្នំនាងរំសាយសក់ (ខេត្តបាត់ដំបង)
- ភ្នំតាម៉ៅ (ខេត្តតាកែវ)
- ភ្នំទ្រុងទា (ខេត្តបាត់ដំបង)
- ភ្នំទ្រុងមាន់ (ខេត្តបាត់ដំបង)
- ភ្នំបាក់ (ខេត្តបន្ទាយមានជ័យ)
- ភ្នំបាណន់ (ខេត្តបាត់ដំបង)
- ភ្នំបាយ៉ង (ខេត្តតាកែវ)
- ភ្នំបាឃ្លះ (ខេត្តពោធិ៍សាត់)
- ភ្នំបូកគោ (ខេត្តកំពត)
- ភ្នំប្រុសភ្នំស្រី (ខេត្តកំពង់ចាម)
- ភ្នំព្រៃក្មេង (ខេត្តកំពង់ស្ពឺ)
- ភ្នំយ៉ាត (ក្រុងប៉ៃលិន)
- ភ្នំរាប់បាត (ខេត្តកំពង់ឆ្នាំង)
- ភ្នំសន្ទុក (ខេត្តកំពង់ធំ)
- ភ្នំសន្ទូច (ខេត្តកំពង់ឆ្នាំង)
- ភ្នំសំកុះ (ខេត្តពោធិ៍សាត់)
- ភ្នំសំបុក (ខេត្តក្រចេះ)
- ភ្នំសំពៅ (ខេត្តបាត់ដំបង)
- ភ្នំហប់ (ខេត្តសៀមរាប)
- ភ្នំហាន់ជ័យ (ខេត្តកំពង់ចាម)
- ភ្នំអណ្ដើក (ខេត្តបាត់ដំបង)
- ភ្នំឱរ៉ាល់ (ចំនុចប្រសព្វខេត្តកំពង់ស្ពឺ,ខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់)