ភ្លៀងធ្លាក់ពេលអូននឹកបង

ពីវិគីភីឌា

ភ្លៀងធ្លាក់ពេលអូននឹកបង (បទ ពាក្យ៧)

ភ្លៀងធ្លាក់ពេលអូននឹកបង (បទ ពាក្យ៧)

(១) តំនក់ភ្លៀងធ្លាក់លើធរណី ធ្លាក់ពេលឆវីនឹកកល្យាណ

វាយោត្រជាក់បក់ប៉ះប្រាណ ពេលនេះខកខានគ្មានរូបពៅ។


(២) សង្ឃឹមភ្លៀងឈប់បងវិលវៃ រួមខ្នើយមេត្រីគ្រប់រដូវ

បេះដូងចាំស្នេហ៍ចាំមើលផ្លូវ បងមកឥឡូវឬយ៉ាងណា។


(៣) កាយារងារខ្វះកំដៅ ខ្វះបុ្រសឆោមឆ្លៅជិតឪរ៉ា

រងទុក្ខម្នាក់ឯងសែនខ្លោចផ្សារ តើប្រុសជីវ៉ាមានដឹងទេ។


(៤) បើបងលឺហើយសូមអាណិត ប្រុសស្នេហ៍ម្ចាស់ចិត្តកុំវៀចវេរ

ត្រលប់រកអូនបីបំពេរ ស្នេហាឋិតថេរជានិរន្ដន៍។


(៥) ជាតិនេះជាតិមុខអូនប្រាថ្នា រៀបរាប់វាចាខំបែបន់

រួមរស់នឹងថ្លៃម្ចាស់តូចតន់ ទោះមានអាសន្នមិនរារេ។

និពន្ធដោយ សុខគឹមហេង ០៨ កញ្ញា ២០១០បងនឹកតែស្រីបងនឹករាល់ថ្ងៃគ្មានពេលទំនេរ តើអូនដឹងអត់ណាស្រស់មាសស្នេហ