មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

ពីវិគីភីឌា
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
柬埔寨人权中心
ឯកសារ:Cchrlogo.png
រូបសញ្ញា​មជ្ឈមណ្ឌល
អក្សរ​កាត់ម.ស.ម.ក ឬ CCHR
អង្គការក្រោយចក់ សុភាព
ស្ថាបនាខែវិច្ឆិកា ២០០២ ដោយ​លោក កឹម សុខា (សព្វ​ថ្ងៃ​ជា​អនុប្រធាន គណបក្សសង្គ្រោះជាតិ)
ប្រភេទNGO
គោល​បំណងសិទ្ធិមនុស្ស
ទី​ស្នាក់ការកណ្ដាលភ្នំពេញ, កម្ពុជា
បុគ្គលិក
23 [១]
គេហទំព័រcchrcambodia.org

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ( ភាសា​អង់គ្លេស ៖ Cambodian Center for Human Rights ឬ​ឈ្មោះ​កាត់​ហៅ​ថា CCHR ) (ភាសាចិន:柬埔寨人权中心)ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ធ្វើ​ការ​លើ​បញ្ហា​សិទ្ធិ​មនុស្ស ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ អង្គការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​អំពី​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស។

ប្រវត្តិ[២][កែប្រែ]

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក កឹម សុខា (សព្វ​ថ្ងៃ​ជា​អនុ​ប្រធាន​គណបក្សសង្គ្រោះជាតិ) នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០០២ ។ នៅ​ខែ​ធ្នូ​ ​​ឆ្នាំ​២០០៥​​ លោ​ក ​រួមជាមួ​យ​ស​ក​​ម្មជ​ន​ដទៃ​​​ទៀ​ត​​ត្រូូវ​បា​ន​ចា​ប់​ខ្លួ​ន និ​ង​ឃុំ​ខ្លួ​ន ពី​ប​ទ​​ព្រហ្ម​ទ​ណ្ឌ​បរិ​ហា​រកេរ្តិ៍​ ដោយ​សារ​​ម​តិយោ​បល់​ដែ​ល​ជ​ន​មិន​ស្គាល់​អ​​ត្ត​សញ្ញាណ​ម្នា​ក់​បា​ន​សសេ​​រ​នៅ ​បដា​ដែ​​លបា​ន​តាំ​ង​​បង្ហាញ​​​នៅក្នុ​​​ង​ការ​ប្រា​រ​ព្ធ​​ទិវា​សិ​​ទ្ធិ​ម​នុ​ស្ស​អ​ន្ត​រ​​ជា​តិ ។​ ស​ក​ម្ម​ជ​ន​​ទាំង​អស់​ត្រូ​វ​​បា​ន​ដោះ​លែ​ង​ ​បន្ទា​ប់​ពី​​មា​ន​កា​រ​ដា​ក់​ស​ម្ពា​ធ​ពី​អ​ន្តរ​ជា​តិ និ​ង​យុទ្ធនា​កា​រ​​សេ​រីភា​ព​នៃ​កា​រ​​បញ្ចេ​ញ​​ម​តិ​​ដែ​ល​ដឹ​ក​នាំ​ដោ​យ​ លោ​ក អ៊ូ​ ​​វី​រៈ​ ដែល​នា​ពេលនោះ​ ជា​​នា​យ​ក​ត​ស៊ូ​​មតិ​នៃ​ម.ស.ម.ក ​​នា​ពេល​នោះ​ ។​ នៅ​ដើម​​ឆ្នាំ​២០០៧ ​លោ​ក កឹ​ម​ ​សុ​ខា​ បាន​លាឈ​ប់​ពី ​ម.ស.ម.ក​ ​ទៅចា​ប់​​ផ្តើម​​​​ការងារ​ក្នុងឆា​​ក​នយោបាយ​។​ លោ​ក​ ​អ៊ូ​ ​វីរៈ​​ ​ត្រូវបាន​តែងតាំងជា​ប្រ​ធា​ន​ជំ​នួសលោ​ក​ ​កឹ​ម​​ ​សុ​ខា ​។​ ​នៅ​ក្នុ​ង​ឆ្នាំ​ដដែ​ល​នោះ​ លោ​ក អ៊ូ វីរៈ​​ ​​បាន​ទ​ទួ​ល​​ពានរង្វា​ន់​សិ​ទ្ធិម​នុ​ស្ស​រី​ប៊ុ​ក​ ​ស​ម្រា​ប់ស្នា​ដៃ​​របស់​លោ​ក​​ក្នុ​ង​កា​រ​លើ​ក​ក​ម្ព​ស់​សេ​រី​ភា​ព​ប​ញ្ចេ​ញ​ម​តិ ​។​ ​លោ​ក ​អ៊ូ​ វីរៈ បា​ន​ប​ន្ត​​ដឹក​នាំ​​ម.ស.ម.ក រហូត​ដល់​ខែ​មីនា ឆ្នាំ​២០១៤ ហើយ​បាន​ផ្ទេរ​តំណែង​នេះ​ទៅ​កាន់​កញ្ញា ចក់ សុភាព ឲ្យ​កាន់​តំណែង​បន្ត។

ចា​ប់តាំ​ង​ពី​កា​​រ​ប​ង្កើ​ត​ឡើង​​ដំ​បូ​ង ម.ស.ម.ក ​ផ្តោ​​ត​លើ​កា​រ​ផ្តល់​អំ​ណាច​ដ​ល់​ស​ហ​គ​ម​ន៍ និ​ងជា​អ​ង្គ​កា​​រ​មិនមែ​ន​រដ្ឋាភិ​បា​លទី​មួយ​ ដែ​ល​បា​​ន​ស​​ម្រ​ប​សម្រួល​​​​វេទិ​​កា សាធារណៈ​​នៅទូ​ទាំ​ង​ក​ម្ពុ​ជា​ ។​ វេ​​ទិ​កា​​សាធា​រ​ណៈ​ទាំ​ងអ​ស់​ត្រូវ​បា​ន​​ផ្ស​ព្វ​ផ្សា​យ​នៅ​តា​ម​វិ​ទ្យុ​ស​ម្លេង​ប្រជា​ធិ​បតេ​​យ្យ​ ​ដែ​ល​ជា​ក​ម្ម​វិ​ធី​វិ​ទ្យុ​​មួយ​​​ត្រូវ​​បាន​បង្កើ​ត​​ឡើ​ង​ដោ​យ​ ម.ស.ម.ក នៅឆ្នាំ​២​​០​០​៣​ ​និ​ង​នៅ​តាម​ស្ថា​នី​​យ​វិ​ទ្យុឯ​ក​រា​ជ្យ​៦​ទៀ​ត​​នៅក​​ម្ពុ​ជា​។​ ​នៅ​ខែ​មិ​ថុ​នា ​ឆ្នាំ​២​០​០​៧​ ​មជ្ឈ​ម​ណ្ឌល​កម្ពុជា​ដើ​ម្បី​ប្រ​ព័​ន្ធ​ផ្ស​ព្វ​​ផ្សា​យ​ឯ​ក​រា​ជ្យ​​ត្រូវ​បា​ន​បង្កើ​ត​ឡើ​ង ដើ​ម្បីដំ​​ណើ​រកា​រក​ម្មវិ​ធី​វិទ្យុ​ស​​ម្លេង​​ប្រ​ជាធិ​ប​​តេយ្យ​​ដែល​ជា​​ស្ថានី​យ​វិ​ទ្យុ​ឯ​ករា​​ជ្យ​មួ​យ​។​ ​វេទិកា​​​សា​​ធា​រ​ណៈ​ក៏​​ត្រូ​វ​បា​ន​ផ្ស​ព្វ​ផ្សា​យ​តា​មប្រ​ព័​ន្ធ​ ​​Y​out​u​b​e​ ផងដែរ​។​

អភិបាល​កិច្ច[៣][កែប្រែ]

ម​ជ្ឈ​មណ្ឌ​ល​សិ​ទ្ធិ​ម​នុ​ស្ស​ក​ម្ពុ​ជា​ (ម.ស.ម.ក) ត្រូ​វ​បា​នគ្រ​ប់​គ្រ​ងដោ​យ​យោ​ង​ទៅ​តា​ម​រ​ដ្ឋ​ធ​ម​នុ​ញ្ញ​ក​ម្ពុ​ជា​។​ ​យើ​ង​មា​ន​ក្រុមប្រឹក្សា​ភិបាល​​ និ​ង​ក្រុម​ប្រឹ​ក្សា​​ផ្តល់​​យោ​​​ប​ល់ ដែល​ជាជន​ឆ្នើម​ដែ​ល​មា​ន​ជោ​គ​ជ័​យ​ និ​ង​​ឥ​ទ្ធិ​ព​ល​ និ​ង​មា​ន​កា​រ​ប្តេ​ជ្ញា​ចិ​ត្ត​មោះ​មុ​តលើ​​​សិទ្ធិមនុស្ស និ​ងគាំ​ទ្រ​ការ​​ងា​ររ​ប​ស់​យើ​ង​។​ ​​ការ​​​ងា​រ​ប្រ​ចាំ​ថ្ងៃ​របស់ម.ស.ម.ក ត្រូ​វបាន​គ្រប់គ្រ​ងដោយ​​​គណៈកម្មាធិកា​រ​គ្រប់​គ្រង ដែល​មាន​លោក​ អ៊ូ​ ​វី​រៈ ជា​ប្រ​ធាន​។​ គ​ណ​ក​ម្មាធិកា​រ​គ្រ​ប់​គ្រ​ងនេះ​​ចង់​បង្កើត ​និ​ង​ប​ណ្តុះ​ប​ណ្តាល​នូ​វ​ស្ថាប័​ន​​រឹ​ងមាំ​ ​និ​ងមា​ន​ប្រសិទ្ធិ​ភាព​​​ដែ​ល​កា​រ​គ្រ​ប់​គ្រ​ង​ថ្នាក់​ក​ណ្តា​ល​ត្រូ​វ​បា​​ន​ដាក់​ក​ម្រិ​ត​ ​ដើ​ម្បី​ឲ្យមា​ន​កា​រ​ទ​ទួ​ល​ខុ​ស​ត្រូ​វ​ និង​ឱ​កាស​បន្ថែ​មសម្រា​ប់​ឲ្យអ្ន​ក​ដឹក​នាំ​គម្រោ​ង​បាន​ប​ញ្ចេញ​គំនិ​ត​​សំខាន់​ៗ​ ​។​ ​ជោ​គ​ជ័​យ​រ​បស់​ម.ស.ម.ក ​បា​ន​ចាក់​ឬ​សទៅ​ក្នុង​កា​រ​​ខិត​ខំ​ធ្វើ​​ការ​នៃ ​បុគ្គលិក​​​ពូកែ​ៗ ​។​​ ​

ម្ចាស់​ជំនួយ និង សម្ពន្ធ​មិត្ត[៤][កែប្រែ]

នៅលើ​ទំព័រ​នេះ លោកអ្នក​នឹង​អាច​ស្វែងរក​ព័ត៌មាន អំពី​អ្នកគាំទ្រ​និង​ម្ចាស់ជំនួយ ទាំង​បច្ចុប្បន្ន​និង​អតីត​រប​ស់ ម​.​ស​.​ម​.​ក និង​អំពី​ទិដ្ឋភាព​ការងារ ​ម​.​ស​.​ម​.​ក ដែល​អ្នកគាំទ្រ​និង​ម្ចាស់ជំនួយ​ទាំងនោះ​បានផ្តល់​វិភាគទាន សម្រាប់​ទំនុកបម្រុង​ដល់ ៖ គម្រោង​ពង្រឹង​អំណាច​សហគមន៍​, កិច្ច​ស្រាវជ្រាវ និង​តស៊ូ​មតិ​, ឬ​ប្រភព​មូលនិធិ​ចម្បង​នៃ ​ម​.​ស​.​ម​.​ក ។​

ម​.​ស​.​ម​.​ក​បាននិងកំពុង​ប្រឹងប្រែង​ធ្វើ​សកម្មភាព​របស់ខ្លួន ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ម្ចាស់ជំនួយ និង​អ្នកគាំទ្រ​ជាច្រើន សម្រាប់​បណ្តា​គម្រោងការ ទាំង​រយៈពេល​វែង និង​រយៈពេល​កំណត់ ។ ម​.​ស​.​ម​.​ក​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ ដល់​ម្ចាស់ជំនួយ​និង​អ្នកគាំទ្រ​របស់ខ្លួន ចំពោះ​កិច្ច​ឧបត្ថម្ភ​ខាង​ហិរញ្ញវត្ថុ ខាង​បច្ចេកទេស និង​ខាង​ផ្សេងៗ​ទៀត ដែល​អនុញ្ញាត​ឲ្យ​ការងារ​របស់ខ្លួន​ប្រព្រឹត្ត​ទៅមុខ​បាន ។ យើងខ្ញុំ​ដឹង​យ៉ាងច្បាស់​ថា កិច្ច​ឧបត្ថម្ភ​មួយ​ភាគ​ធំ​សម្រាប់​ផ្តល់ជូន​យើងខ្ញុំ កើតចេញពី​សមាណចិត្ត​សប្បុរស នៃ​បណ្តា​ពលរដ្ឋ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក ហើយ​យើងខ្ញុំ​សូម​អរគុណ​ដល់​លោកអ្នក​ទាំងអស់នោះ ។​

តាមរយៈ​ទំព័រ​នេះ លោកអ្នក​អាច​ចូល​ដោយផ្ទាល់ ទៅកាន់​គេហទំព័រ​នៃ​ម្ចាស់ជំនួយ និង​អ្នកគាំទ្រ​នានា ដោយ​ចុច​លើ​រូប​សញ្ញា​របស់​អ្នក​ទាំងនោះ ។ លោកអ្នក​ក៏​អាច​ចូលទៅ​កាន់​គម្រោង​របស់​ម​.​ស​.​ម​.​ក ដែល​សប្បុរសជន​ទាំង​នោះបាន​ឧបត្ថម្ភ​ផងដែរ ដោយ​ចុច​លើ​ឈ្មោះ​នៃ​គម្រោង​ទាំងអស់នោះ ប្រសិនបើ​ឈ្មោះ​នោះ​ត្រូវបាន​សរសេរ​ជា​អក្សរ​ពណ៌​ខៀវ ។​ បើ​លោក​អ្នកមាន​ចំណាប់អារម្មណ៍​ចង់ដឹង លោកអ្នក​អាច​ស្វែងរក​ព័ត៌មាន ទាក់ទង​នឹង​ទំហំ​កិច្ច​ឧបត្ថម្ភ​ខាង​ហិរញ្ញវត្ថុ ដែល​ម​.​ស​.​ម​.​ក​ទទួលបាន​ពី​សប្បុរសជន​ទាំងអស់នោះ និង​ពី​វិភាជន៍​មូលនិធិ​នៃ​កិច្ច​ឧបត្ថម្ភ​នោះ នៅក្នុង “​របាយការណ៍​សមតុល្យ​មូ​លិ​និ​ធិ​ប្រចាំខែ​” រប​ស់ម​.​ស​.​ម​.​ក ចុះផ្សាយ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ​របស់ខ្លួន ។ របាយការណ៍​ប្រចាំខែ​នេះ បរិយាយ​អំពី​ខ្ទង់​ចំណូល និង​ខ្ទង់ចំណាយ បែងចែក​ទៅតាម​ប្រភេទ​សប្បុរសជន និង​ប្រភេទ​គម្រោង ដែល​ត្រូវបាន​លម្អិត​ជា​បី​ចំណាត់ថ្នាក់ ៖ ធនធានមនុស្ស​, កិច្ច​ឧបត្ថម្ភ​រដ្ឋបាល និង​ចំណាយ​គាំទ្រ​, និង​ចំណាយ​គម្រោង​ផ្ទាល់ ។

ស្ថាប័ន​ពាក់​ព័ន្ធ និង កិច្ច​សហការ[៥][កែប្រែ]

ម​ជ្ឈ​​ម​​​ណ្ឌ​លសិ​​ទ្ធិ​ម​នុ​ស្ស​ក​ម្ពុជា (ម.ស.ម.ក) ​បា​​នសម្របសម្រួល​​​​ ​និ​​​ង​​​ធ្វើ​​កា​​​រ​​​ស​​​​ហ​​​ប្រ​​តិ​​​ប​​​ត្តិ​​​កា​​​រក្រៅ​ផ្លូ​វ​កា​រ​​​ជា​​មួ​​យ​​​​អ​​​ង្គ​​​កា​​​រ និ​ង​ស​ក​ម្ម​​​ជ​ន​សិ​ទ្ធិ​ម​នុស្ស​ជា​​​ច្រើន​។​ ​ទំ​នា​ក់​​ទំនង​ទាំ​ង​នេះ​​ បាន​ជួយ​ព​ង្រី​ង​​កា​រ​ងា​រ​រ​ប​ស់​យើ​ង​ក្នុ​ង​​កា​រ​លើក​ក​ម្ព​ស់​ និង​កា​រ​កា​រ​ពា​រ​សិ​ទ្ធិ​មនុ​ស្ស​នៅ​​កម្ពុជា​។ យើ​ង​ធ្វើ​ការ​ជាមួ​យ​អ្ន​ក​ផ្សេង​​​​ទៀ​ត​តា​ម​រ​យៈ​គោ​ល​កា​រ​ណ៍​ «តាម​កា​រ​ចាំបាច់»​។​ យើ​ង​ជឿ​ជា​ក់​ថា​ស​​ម្ព័ន្ធ​​ភា​ព​​លើ​បញ្ហា​ជា​​ច្រើ​​ន​ដែ​ល​ទូ​លំ​ទូ​លាយ​ក្នុ​ងកា​​រ​និ​យា​យ​ជា​ស​ម្លេ​ង​​​តែ​មួយ​​គឺ​តែ​ង​តែ​ត្រូ​វ​បាន​ប្រ​ឌិ​ត​ឡើ​ង​ និង​មិ​ន​បា​ន​ឆ្លុះ​​បញ្ចាំង​ពី​​តម្រូវ​កា​រនៅ​ថ្នាក់​មូលដ្ឋានឡើយ ​។ ពួក​គេអា​ចមា​ន​ភា​ព​ទ​​ន់​ខ្សោ​យ​ ជាជាង​កា​រ​ព​ង្រឹ​ង​សង្គម​​​ស៊ីវិល​​​​​ច​ម្រុះ​មួ​យ​ និង​បាន​ប៉ះពា​ល់​ដ​ល់​​កចលនា​​ផ្លាស់​ប្តូ​រ​ដែលដឹកនាំ​​ដោយ​ពល​រ​ដ្ឋ​។

ថ្នាក់​ជាតិ[កែប្រែ]

យើ​ង​ស​ម្រ​ប​ស​ម្រួ​ល​ប​ណ្តា​​ញសិ​ទ្ធិ​ម​​នុ​ស្ស​ដើ​ម្បី​ប​ង្កើ​ត​ឲ្យ​មា​ន​ស​ម្ព័​ន្ធ​ភា​ព​តា​ម​បែ​ប​ធ​ម្ម​ជា​តិ​មួ​យ​ ​និ​ង​កា​រ​ផ្ទេ​រ​ជំ​នា​ញ​ ​ចំ​ណេះ​ដឹ​ង​ និ​ងធ​ន​ធា​ន​ដ​ល់​ ​អ្ន​ក​ធ្វើ​កា​រ​ដើ​ម្បី​លើ​ក​កម្ព​ស់​ ​និ​ង​កា​រ​ពា​រ​សិ​ទ្ធិ​ម​នុ​ស្ស​។​ ​អ្ន​ក​ទាំ​ង​នេះ​រួ​ម​មា​ន​ ​អ​ង្គ​កា​រ​មិ​នមែ​​ន​រ​ដ្ឋា​ភិ​បា​ល​ អង្គ​ការ​តាម​វិ​ស័យ ​និ​ង​អ​ង្គ​កា​រ​​តា​ម​ស​ហ​គម​ន៍ ​ព្រម​ទាំ​ង​អ្នក​កា​រ​ពា​រ​សិ​ទ្ធិ​ម​​នុស្ស​។ គេហទំ​ព័​រ​សិ​ទ្ធិ​ម​នុ​ស្ស​ក​ម្ពុជា​ S​it​h​i​.​o​r​g​ ​​រ​បស់យើង​គាំ​ទ្រ​ប​ណ្តា​ញ​ ​ដោ​យ​​ផ្សា​រ​ភ្ជា​ប់​អ្ន​ក​ចូល​​រួម​ ​និ​ង​ប​​ង្ហា​ញ​ពី​កា​រ​ងា​រ​រ​ប​ស់ពួក​គេ​។​ យើង​ផ្ត​ល់​ការ​​​បណ្តុះ​​ប​ណ្តា​ល​​ដល់​អ្នក​ចូល​រួម​បណ្តា​ញ​ ​និ​ងធ្វើ​កា​រ​​សហ​កា​រ​លើ​កា​រ​​ផ្តួច​ផ្តើ​​មរួម​​គ្នា​លើ​កា​រ​ងា​រ​ត​ស៊ូម​​តិ និ​ងផ្តល់​នូវ​ជំនួ​យ​ខ្នាត​តូ​ច​។​ ​អ្ន​ក​ចូ​ល​រួ​ម​​​​បណ្តាញ​​​រួ​ម​មា​ន​ ​ស​ហ​ជី​ព​​កា​រ​ងា​រ​ ​អ​ង្គ​កា​រ​យុវ​ជ​ន​ ​ក្រុ​ម​ជ​ន​ជា​តិ​ដើ​ម​ភា​គ​តិ​ច​ និ​ង​​សមាគម​អាជី​វ​ក​ម្ម​ជា​ដើ​ម​។​

យើង​បា​នធ្វើ​កា​រ​​ ​និ​ង​ស​ម្រ​ប​ស​ម្រួ​ល​ជា​មួ​យ​ក្រុម​អង្គ​​កា​រ​មិ​ន​មែ​ន​រ​ដ្ឋា​ភិ​បា​ល និ​ងអ​ង្គកា​រតា​មវិ​ស័​យ​តាមរយៈ​​ស​ម្ព័​ន្ធភា​ព​ដើម្បី​​សេ​រី​ភា​ព​នៃ​កា​រ​បញ្ចេញ​ម​តិ​នៅ​ក​ម្ពុ​ជា ហៅកាត់​ថា​អាហ្វិក​ ​(​A​F​E​C​)​ ​ដើម្បី​លើ​​កក​ម្ព​ស់​ ​និ​​ង​កា​រ​ពា​រ​សេរី​ភា​​ព​​​ប​ញ្ចេ​ញ​​ម​តិ​​ សេ​​រី​ភាព​​ព័​ត៌មា​ន​ និង​សេរី​ភាព​​ជួប​ប្រជុំ​ ។​​ ​ប្រ​ធា​នម.ស.ម.ក​ ​លោ​ក​ អ៊ូ​ ​​វី​រៈ គឺជា​អនុ​ប្រ​ធា​ន​ក្រុមកា​រ​ងា​​រ​មិ​នមែ​​ន​រដ្ឋាភិបាល​​ដើ​ម្បី​​បង្កើត​​​ស្ថាប័​នសិ​ទ្ធិម​នុ​ស្ស​ជា​តិ​ ​និ​ង​អ​ភិ​វ​ឌ្ឈ​ន៍​ប​ន្ថែ​ម​ទៀ​ត​នូ​វ​​គណៈក​ម្មា​ធិកា​រ​អ​ន្ត​ររដ្ឋាភិបាល​អា​ស៊ា​នស្តីពី​​សិ​ទ្ធិ​ម​នុ​ស្ស ​។​

ថ្នាក់​តំបន់[កែប្រែ]

យើ​ងធ្វើ​កា​រ​ជា​មួ​យ​អ​ង្គ​​ការ​​ថ្នា​ក់​តំ​ប​ន់​មួ​យ​ចំ​នួ​ន​ដូ​ច​ជា​៖

  • គ​ណៈម្មា​ធិ​កា​រ​សិទ្ធិ​ម​​នុស្ស​អា​ស៊ី​ ​(​AH​R​C)​ ​ដើ​ម្បី​លើ​ក​ម្ព​ស់​ និ​ងកា​រ​ពា​រ​សិ​ទ្ធិ​​ម​នុ​ស្ស​នៅ​អា​ស៊ី​ ​តា​ម​រ​យៈ​ការធ្វើ​យុ​ទ្ធ​នា​កា​រ​ ចេញ​របាយការណ៍​ ​​និង​​សេ​ច​ក្តី​ប្រកាស​ព័​ត៌​មា​នរួ​ម​គ្នា ​។​
  • សម្ព័​ន្ធ​ភា​ព​សា​រ​ព័​ត៌​មា​នអាស៊ីអាគ្នេយ៍​ហៅកាត់ថា ស៊ីប៉ា ​(​S​E​A​P​A​)​ ​ដែល​ជា​អ​ង្គ​កា​រ​ថ្នា​ក់​តំ​ប​ន់​តែ​មួ​យ​គត់​​ដែ​ល​មា​នអា​​ណ​ត្តិ​ច្បា​ស់​លា​ស់​ក្នុ​ង​កា​រលើ​​ក​ក​ម្ព​ស់​​ និង ​កា​រ​ពា​​រ​សេ​រី​ភា​ព​សា​រ​ព័​ត៌​មា​ន​នៅ​អា​ស៊ី​អា​គ្នេ​យ៍​ ​តា​ម​រ​យៈ​សេ​ច​ក្តី​ថ្លែ​ង​កា​រ​ណ៍​រួ​ម​គ្នា​ទា​ក់​ទ​ង​នឹ​ង​សេ​រី​ភា​ព​សារព័ត៌មាន​។​ ​ស៊ីប៉ា ​ចូ​ល​រួ​ម​ជា​មួ​យ​និ​ង​អាហ្វិក​ ​ ដែ​ល​ស​ម្រប​ស​ម្រួ​ល​ដោយ ម.ស.ម.ក​ ​ដើ​​ម្បី​ដា​ក់​ជូ​ន​របាយការណ៍​ស្តី​ពី​សេ​រី​ភា​ព​នៃ​កា​រ​ប​ញ្ចេ​ញ​ម​​តិ​ទៅ​កាន់​​យន្តការ​ពិ​និត្យរបាយការណ៍​ជា​​ស​ក​ល​ស្តី​ពីស្ថា​ន​ភា​ព​សិ​ទ្ធិ​ម​នុ​ស្ស​​នៅ​កម្ពុជា​។

ថ្នាក់​អន្តរជាតិ[កែប្រែ]

ដៃ​គូ​រ​អ​ន្តរ​ជា​​តិ​រ​ប​ស់​យើ​ង​រួ​ម​មា​ន​ ​ប​ណ្តា​ញ​ផ្ទះ​សិ​ទ្ធិ​ម​នុ​ស្ស​ ​មា​ត្រា​១​៩​ ​អ​ង្គ​កា​រ​លើ​ក​លែ​ង​ទោ​ស​អ​ន្ត​រ​ជា​តិ​ ​អ​ង្គ​កា​រ​ឃ្លាំ​មើ​ល​សិ​ទ្ធិ​ម​នុ​ស្ស​ ​ស​ហ​​​​​​​​​​ព័​ន្ធ​អន្តរ​ជា​តិ​ស្តីពី​សិទ្ធិមនុស្ស អ​ង្គ​កា​រ​ហ្រ្វី​ឌុ​ម​ហោស និ​ង ​ស​ង្គ​ម​​ផ្នែ​ក​ច្បា​ប់​នៅ​ប្រ​ទេ​ស​អ​ង់​គ្លេស​ និ​ង​ប្រ​ទេ​​ស​វ៉េល​ ស​ក​លវិទ្យា​ល័​យ​អុកស្វដ​​​ ​និ​ង​ ​ស​ក​ល​វិទ្យា​​ល័​​​យ​សូ​សិច ​។​

ម​.​ស​.​ម​.​ក​. ក៏​ជា​ដៃគូ​អភិវឌ្ឍន៍​មួយ​របស់ អង្គការ តស៊ូ​រមតិ​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (A4ID)​។ A4ID គឺជា​អង្គការ​សប្បុរស​មួយ ដែល​នាំមក​រួមគ្នា​នូវ វិជ្ជាជីវៈ ច្បាប់ និង អភិវឌ្ឍន៍ ដើម្បី​ទទួលបាន​នូវ​ឥទ្ធិពល​អតិបរមា ដើម្បី សម្រេច​ឱ្យបាន​នូវ គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍​។ ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍន៍ ពួកគេ​ធ្វើការ​ផ្សព្វផ្សាយ ពី​តួនាទី​នៃ​ការហ្វឹកហាត់​ការ និង ពី​អ្នកស្ម័គ្រចិត្ត​អាជីព ក៏ដូចជា យកតាម​គំរូ​ការងារ​របស់​យើង​ផងដែរ ឧទាហរណ៍ ទាក់ទង​នឹង សេចក្តីស្នើច្បាប់​ស្តីពី​អង្គការ​ជាដើម​។ ពួកគេ​ក៏​ខិតខំ​ជួយ ម​.​ស​.​ម​.​ក​. ប្រសិនបើ​គេ​មាន​ធនធាន​សមស្រប ដោយ​ផ្តល់នូវ​អនុសាសន៍ និង ណែនាំ​ផ្នែក​ច្បាប់ ដល់​ជនរងគ្រោះ​ពី​ការរំលោភ​សិទ្ធិមនុស្ស សកម្មជន​សិទ្ធិមនុស្ស និង​ក៏ដូចជា​ក្នុងការ​ធ្វើការ​ស្រាវជ្រាវ​ផងដែរ​។​

ម.​ស.ម.ក.​ ក៏​មាន​ទំនាក់​ទំនង​ជា​អចិន្ត្រៃយ៍​ជា​មួយ​នឹង​ មជ្ឈ​មណ្ឌល​ច្បាប់​ និង នយោបាយ​សកល នៃ​សកល​វិទ្យាល័យ សាន់តា​ ក្លារ៉ា​ ព្រម​ទាំង​ជាមួយ​នឹង​​មជ្ឈ​មណ្ឌល​សាលា​នីតិសាស្រ្ត ដើម្បី​ច្បាប់​ និង យុត្តិ​ធម៌​សកល​ នៃ​សកល​វិទ្យាល័យ សាន់​ហ្វ្រាន់​ស៊ីស្កូ ផង​ដែរ​ ដែល​បណ្តា​និស្សិត​មក​ពី​សកល​វិទ្យាល័យ​ទាំង​នោះ​តែង​តែ​បាន​ទទួល​ឱ្យ​មក​ ហាត់​ការ​នៅ​ម.ស.ម.ក. តាម​រយៈ​កម្ម​វិធី អ្នក​ហាត់​ការ​អន្តរជាតិ​ របស់​ម.ស.ម.ក. ។

កំណត់ចំណាំ[កែប្រែ]

  1. http://cchrcambodia.org/index_old.php?url=aboutus/aboutus.php&p=cchr_team/staff.php&id=2&show=team&lang=khm
  2. ជីវប្រវត្តិ, http://cchrcambodia.org/index.php?url=aboutus/aboutus.php&p=history.php&id=2&lang=khm[តំណភ្ជាប់ខូច]
  3. អភិបាលកិច្ច, http://cchrcambodia.org/index.php?url=aboutus/aboutus.php&p=governance.php&id=2&lang=khm[តំណភ្ជាប់ខូច]
  4. ម្ចាស់​ជំនួយ និង សម្ពន្ធ​មិត្ត, http://cchrcambodia.org/index.php?url=aboutus/aboutus.php&p=donor.php&id=2&show=partner&lang=khm Archived 2011-09-12 at the វេយប៊ែខ ម៉ាស៊ីន.
  5. ស្ថាប័ន​ពាក់ព័ន្ធ និង កិច្ច​សហការ, http://cchrcambodia.org/index.php?url=aboutus/aboutus.php&p=affiliation.php&id=2&lang=khm[តំណភ្ជាប់ខូច]

តំណភ្ជាប់ខាងក្រៅ[កែប្រែ]

.