មនុស្សព្រៃ

ពីវិគីភីឌា

កំណាព្យប្រស្នា មនុស្សព្រៃ (បទ ពាក្យ៨)

កំណាព្យប្រស្នា មនុស្សព្រៃ (បទ ពាក្យ៨)

ពីតូចដល់ធំសំងំក្នុងព្រៃ ស្វែងរកចំណីដោយការបរបាញ់

ផ្លែព្រួញតំរង់ផ្ចិតផ្ចង់ប្រមាញ់ មិនដែលចុះចាញ់ឧបសគ្គទាំងឡាយ។


ពេលចូលក្នុងភូមិអារម្មណ៍ចំលែក ជួបក្រុមមនុស្សប្លែកទាំងការតែងកាយ

គេប្រើគំនិតចំណេះដោះស្រាយ ឯស្រស់ឆោមឆាយដកព្រួញទាញធ្នូ។
 

ថ្ងៃមួយមេភូមិប្រកាសចាប់ខ្លា ចេញលិខិតសាររកជនគំរូ

មានព្វក្លាហានដៃកាន់ព្រួញធ្នូ ទាហានចិត្តស៊ូប្រដាប់អាវុធ។

និពន្ធដោយ សុខគឹមហេង ០៣ មិនា ២០១១