មហាអំណាច អាប់ស៊ីស

ដោយវិគីភីឌា

មហាអំណាច​អាប់ស៊ីស (ភាសាអង់គ្លេស​៖ Axis Powers) គឺជា​បណ្ដា​ប្រទេស​ទាំងឡាយ​ណា ដែល​ប្រឆាំង​នឹង​ប្លុក​សម្ព័ន្ធមិត្ត ក្នុងកំលុង​ពេល​នៃ​សង្គ្រាមលោកលើកទី២​។ មហាអំណាច​០៣​សំខាន់ៗ​នៃ​ប្លុក​អាប់ស៊ីស​មាន​៖ អាល្លឺម៉ង់ អ៊ីតាលី និង ជប៉ុន ដែល​បាន​ចូលរួម​ក្នុង​បក្សសម្ព័ន្ធ​យោធា ស្ដីពី​ការចុះហត្ថលេខា​លើ​កតិកាសញ្ញា​ត្រីភាគី នៅ​ខែ​កញ្ញា ឆ្នាំ​១៩៤០ ដែល​បង្កើត​ជាផ្លូវការ​នូវ​មហាអំណាច​អាប់ស៊ីស​។