មហាមោគ្គលាន

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី មហា​មោគ្គលាន)
ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

ថេរវាទ

   

ប្រទេស

  ស្រីលង្កា
កម្ពុជា • ឡាវ
ភូមា • ថៃ
 

Texts

 

ព្រះត្រ័យបិដក
Commentaries
Subcommentaries

 

History

 

Pre-sectarian Buddhism
Early schools • Sthavira
Asoka • Third Council
Vibhajjavada
Mahinda • Sanghamitta
Dipavamsa • Mahavamsa
Buddhaghosa

 

Doctrine

 

Saṃsāra • Nibbāṇa
Middle Way
អរិយដ្ឋង្គិកមគ្គ
អរិយសច្ច៤
Enlightenment Stages
Precepts • Three Jewels
Outline of Buddhism

 

ព្រះ​មហា​មោគ្គល្លាន (Maha-Moggallana) មាន​តំ​ណែង​ជា​អគ្គ​សាវ័ក​ឆ្វេង មាន​មហា​វីរភាព​ និង​មាន​កិត្តិគុណ​ដ៏ខ្ទរ​ខ្ទារ ជា​សមណៈ​លេខមួយ​ផ្នែក​ខាង​មាន​ឫទ្ធិ​ដែល​លេច​ធ្លោ​ក្នុង​ចំណោម​មហា​សាវ័ក​ទាំង​ឡាយ ។

អតីតជាតិ[កែប្រែ]

ក្នុងជាតិ​មួយ​លោក​បាន​កើត​ជា​សិរីវឌ្ឍកុដុម្ពី ដែល​ជា​មិត្ត​របស់​​សរទ​តាបស (ព្រះសារីបុត្រ) ។ ក្រោយ​ពី​សរទតាបស បាន​ប្រាថ្នា​តំណែង​ជា​អគ្គ​សាវ័ក​ស្តាំ​ក្នុង​សម្នាក់​ព្រះ​ពុទ្ធ​អនោមទស្សី​ហើយ ក៏​នឹក​ឃើញ​ដល់​មិត្ត​របស់​លោក​ គឺ​សិរី​វឌ្ឍៈ ហើយ​ក៏​មាន​បំណង​ឱ្យ​មិត្ត​របស់​លោក​បាន​ជា​អគ្គ​សាវ័ក​ឆ្វេងដែរ ។ លោក​ក៏​ធ្វើដំណើរ​ទៅ​កាន់​សម្នាក់​សិរីវឌ្ឍៈ ហើយ​ប្រាប់​ដំណើរ​រឿង​សព្វគ្រប់ រួច​ក៏​បបួល​ឱ្យ​សិរីវឌ្ឍ​ប្រាថ្នា​តំណែង​ជា​អគ្គសាវ័កឆ្វេង​ក្នុង​សាសនា​ព្រះ​គោតម​សម្ពុទ្ធ​ជា​ម្ចាស់​ ។ សិរីវឌ្ឍ​កុដុម្ពី​និយាយ​ជំ​ទាស់​ថា ខ្ញុំ​មិន​មាន​ការ​ស្និទ្ធ​ស្នាល​នឹង​ព្រះ​ពុទ្ធ​ជា​ម្ចាស់ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ សរទ​តាបស​ប្រាប់​ថា ការ​ក្រាប​ទូល​ចំពោះ​ព្រះ​ពុទ្ធ​ជា​ម្ចាស់ ជា​នាទី​របស់​យើង សូម​​សម្លាញ់​ឯង​ត្រៀម​អាហារ និង​គ្រឿង​សក្ការ​ទុក​ឱ្យ​ស្រេច​បាច់ សិរីវឌ្ឍ​កុដុម្ពី​ក៏​យល់​ក្នុង​ពាក្យ​ណែ​នាំ​នោះ ហើយ​ត្រៀម​ខាទ​នីយ​ភោជ​នីយា​ហារ និង​សាង​មណ្ឌប ហើយ​បាន​ធ្វើ​មហា​ទាន​ចំពោះ​ព្រះ​ភិក្ខុ​សង្ឃ​មួយ​សែន មាន​ព្រះ​អនោម​ទស្សី​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់ ទ្រង់​ជា​ព្រះ​ប្រធាន កាល​ធ្វើ​ទាន​ ៧ ​ថ្ងៃ​ស្រេច​ហើយ បាន​ប្រាថ្នា​តំ​ណែង អគ្គ​សាវក​ទី​២ តាម​ពាក្យ​ណែ​នាំ របស់​សរទ​តាបស​នោះ ។

ជាតិ​ចុង​ក្រោយ[កែប្រែ]

ព្រះ​មហា​មោគ្គល្លាន បាន​កើត​ក្នុង​ត្រកូល​ព្រាហ្មណ៍ គឺ​មោគ្គល្លានគោត្ត ក្នុង​ស្រុក​កោលិតគ្រាម ក្រុង​នាលន្ទា ដែល​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​រាជ​គ្រឹះ និង​ស្រុក​របស់​ព្រះ​សារី​បុត្រ ល្មម​ទៅ​មក​រក​គ្នា​បាន​ដោយ​មិន​លំបាក ។ បិតា​លោក​ជា​ព្រាហ្មណ៍​មាន​តំណែង​ជា​អភិបាល​ស្រុក ឬ​ហៅ​ម្យ៉ាង​ទៀត​ថា មន្ត្រី​ថ្នាក់​ស្រុក ឈ្មោះ​កោលិតព្រាហ្មណ៍ មាតា​ឈ្មោះ​នាង​ មោគ្គលី​ព្រាហ្មណី និង​មាន​ទ្រព្យ ៥៦០​ កោដិ​កហាបណៈ ។ តាំង​ពី​ដើម​ឡើយ លោក​មាន​ឈ្មោះ​ថា កោលិតៈ (Kolita) និង​ហៅ​តាម​ឈ្មោះ​របស់​ស្រុក​ព្រោះ​លោក​ជា​បុត្រ​របស់​ត្រ​កូល​ធំ​ក្នុង​ស្រុក​កោលិតគ្រាម ម្យ៉ាង​ទៀត​ហៅ​តាម​ឈ្មោះ​ គោត្ត គឺ​ឈ្មោះ​ត្រកូលថា មោគ្គល្លាន ។
ត្រកូល​របស់​លោក ជា​ត្រកូល​ស្តុក​ស្តម្ភ​ស្មើ​នឹង​ឧបតិស្ស​មាណព​ដែរ ហើយត្រកូល​ទាំង​ពីរ​នេះ​ជា​មិត្រ​ជាប់​ត​គ្នា​មក​អស់​៧​តំណ​បុព្វ​បុរស​ហើយ ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​ដែល​មាន​អាយុ​ស្រ​ករ​គ្នា បាន​ជា​មិត្រ​នឹង​គ្នា​ទៀត ។

ការ​បួស[កែប្រែ]

បន្ទាប់​ពី​បាន​ដំណឹង​អំពី​ព្រះ​សារីបុត្រ អ្នក​ទាំង​ពីរ​ក៏​នាំ​គ្នា​ទៅ​សម្នាក់​ព្រះ​សា​ស្តា សុំ​អនុញ្ញាត​ការ​បព្វជ្ជា​ឧបសម្បទា​ក្នុង​សម្នាក់​ព្រះមាន​ព្រះ​ភាគ ។ ក្រោយ​ពេល​បួស​បាន​៧​ថ្ងៃ កោលិតៈ ក៏​បាន​សម្រេច​អរហត្ត​ផល​ជា​ព្រះ​អរហន្ត ក្រោយ​ពេល​លោក​បាន​បួស​ហើយ លោក​ក៏​មាន​ឈ្មោះ​ថ្មី​ថា មោគ្គល្លាន (Moggallāna, Maudgalyāyana) ចំណែក​ឈ្មោះដើម ​កោលិតៈ ក៏​បាត់​ទៅ ។

តំណែង​កំពូល[កែប្រែ]

ដោយ​សារ​ព្រះ​មហា​មោគ្គល្លាន លោក​មាន​មហិទ្ធានុភាព ទើប​បាន​ទទួល​កាល​សរសើរ​អំពី​ព្រះ​បរម​សាស្តា និង​តែង​តាំង​លោក​ក្នុង​ចំណោម​ព្រះ​អរិយ​ទាំង​ឡាយ ជា​អ្នក​ច្រើន​ទៅ​ដោយ​ឫទ្ធិ ។

ការសំដែងឫទ្ធិ[កែប្រែ]

ភាវៈ​ជា​អ្នក​មាន​ឫទ្ធិ​ច្រើនរបស់​ព្រះ​មោគ្គល្លាន ចាត់​ទុក​ជា​ប្រយោជន៍​ក្នុង​ការ​ជួយ​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធ​សាសនា ផ្នែក​ដែល​ត្រូវ​ប្រើ​ឥទ្ធិបាដិហារិយ៍ គឺ​ការ​សម្តែង​ឫទ្ធិបានដ៏​អស្ចារ្យ ដើម្បី​ទូន្មាន​អ្នក​ដែល​វង្វេង ប្រកាន់​ខ្លួន យល់​ខុស​ថា មាន​តែ​អញ​នៅ​ក្នុង​លោក​នេះ និង​អ្នក​ដែល​មើល​ងាយ​ព្រះ​ពុទ្ធ​សាសនា ឱ្យ​ប្តូរចិត្ត និង​បាន​ទទួល​ផល​ល្អវិញ ដូចជា​លោកបាននិមន្ត​ទៅ​ឋាន​ទេវតា​ និងបាន​សួរ​ពី​បុព្វហេតុ​ដែល​ទេវតា​ទាំង​នោះ​បាន​កើត​ជា​ទេវតា ឬក៏លោកបាន​និមន្ត​​ទៅ​ឋាន​នរក​ ហើយ​មក​ប្រាប់​ញាតិ​របស់​សត្វ​នរក​នោះ​វិញ ដើម្បី​ញុំាង​ឱ្យ​មនុស្ស​ទាំង​ឡាយ​ខ្លាច​បាប និង​មាន​ចិត្ត​ធ្វើបុណ្យកាន់​តែច្រើន ។ លោក​បាន​សម្តែង​ឫទ្ធិ​ទូន្មាន​ដល់ស្តេច​នាគ​កំណាច​មួយក្បាលឈ្មោះ នន្ទោបនន្ទនាគរាជ ដែល​ជា​សត្វ​មាន​មិច្ឆាទិដ្ឋិ ឱ្យ​មក​ជា​សត្វ​មាន​សមាទិដិ្ឋវិញ ។

ទូន្មាន​ស្រី​ពេស្យា[កែប្រែ]

កាលនោះ ព្រះ​មហា​មោគ្គល្លានទ្រង់​គង់​នៅ​ក្នុង​ព្រៃ​ មាន​ស្រី​ពេស្យា​ម្នាក់​មក​ប្រលោម​លួង​លោម​លោក​ លោក​ក៏​បាន​ទូន្មាន​ស្រី​នោះ ដូច្នេះថា "(នែ​ស្រី​ផ្កាមាស) ថ្វឺយ នាង​រាប់​អាន​ខ្លួន​អ្នក​ដទៃ​ ដែល​ជា​ខ្ទម​គឺ​រាង​ឆ្អឹងបែប​ចម្អឹងៗ មាន​សាច់​និង​សរសៃ​រួបរឹតហើយ ពេញ​ (ដោយ​គ្រឿង​មិន​ស្អាត) មាន​ក្លិន​ស្អុយ ។ ម្នាល​នាង​មាន​ពក​ឰដ៏​ទ្រូង ដូច​បិសាច ក្នុងកាយ​របស់​នាង ដែល​​ពេញ​ដោយ​លាមក ស្រោប​ដោយ​ស្បែក (នេះ) មាន​ទ្វារ​សម្រាប់​​បង្ហូរ​ចេញ​ ៩ តែង​ហៀរ​ហូរ​គ្រប់​ពេល ។ ភិក្ខុ​គប្បី​វៀរ​បង់​នូវ​សរីរៈនាង ដែល​មាន​មុខ​ហូរ​ ៩ មាន​ក្លិន​អាក្រក់ បុគ្គល​អ្នក​ចង់​ស្អាត ដើរ​វាង​គូថៈ យ៉ាង​ណា​មិញ ភិក្ខុ​ចៀសវាង​នូវ​សរីរៈ​របស់​នាង​ ក៏​យ៉ាង​នោះ​ដែរ ។ អាត្មា​ដឹង​នូវ​សរីរៈ​នោះ​យ៉ាង​ណា បើ​មហាជន​ដឹង​នូវ​សរីរៈ​នោះ​យ៉ាង​នោះ គប្បី​តែ​ចៀស​វាង​សរីរៈ​នោះ​អំពី​ចម្ងាយ ដូច​គេ​ចៀស​វាង​កន្លែង​គូថៈ​ក្នុង​កាល​ដែល​ភ្លៀង​បង្អុរ​ចុះ " ។

កាល​ស្រី​ពេស្យានោះ​បាន​ស្តាប់​ហើយ ក៏​កើត​សេចក្តី​សង្វេក មាន​ភាព​តក់​ស្លុត​ផ្លូវ​ចិត្ត ទើបក្រាប​ទូល​តប​ថា "បពិត្រ​សមណៈ លោក​មាន​ថេរ​វាចា​យ៉ាង​ណា បពិត្រ​លោក​អ្នក​មាន​ព្យាយាម​ច្រើន ហេតុនោះ​ក៏​យ៉ាង​នឹង​មែនហើយ តែ​គង់​មាន​ជន​ពួក​ខ្លះ​ លិច​នៅ​ក្នុង​សរីរៈ​នោះ​ដែរ ដូច​គោ​ចាស់​លិច​នៅ​ក្នុង​ភក់" ។

ព្រះ​មហាមោគ្គល្លានក៏​មាន​ថេរ​ដីកា​បន្ត​ថា "នរណា​សម្គាល់ ដើម្បី​ជ្រលក់​នូវ​អាកាស ដោយ​រមៀត​ឬ​ដោយ​គ្រឿងជ្រ​លក់​ឯទៀត ការងារ​របស់​អ្នក​នោះ នាំ​ឱ្យ​តែ​កើត​ការ​លំបាក​ទេ ។ ចិត្ត​ដែល​តម្កល់នៅ​​ល្អក្នុង​សន្ដាន​នោះ ក៏​ស្មើ​គ្នា​នឹង​អាកាស នាង​កុំ​ត្រេកអរ (​នឹង​យើង) ដោយ​ចិត្ត​លាមក ដូច​សត្វស្លាប (​មមាច) ​ត្រេក​អរ​នឹង​ភ្លើងឡើយ ។ នាង​ចូរ​មើល​រាង​កាយ ដែល​ធ្វើឱ្យ​វិចិត្រ​ហើយ ជាទី​ប្រជុំ​នៃ​ដំបៅ ដែល​ឆ្អឹង​ ៣០០ ​កំណាត់​ផ្តុំ​គ្នា​ហើយ ឈឺ​ជា​និច្ច ដែល​ពួក​ជន​ពាល​ប្រាថ្នា​ដោយ​ច្រើន សេចក្តី​ទៀងទាត់​និង​ការ​មាំ​មួនរបស់​រាង​កាយ​នេះ​ មិនមាន​ឡើយ" ។ (សៀវភៅ​ភាគ ៥៧ ទំព័រ​ទី ១២០ - ១២១)

បរិនិព្វាន[កែប្រែ]

ព្រះ​មហា​មោគ្គល្លាន (Moggallāna) ត្រូវ​ចោរ​ព័ទ្ធ​វាយសម្លាប់

ព្រះ​មហា​មោគ្គល្លាន ​​បាន​ធ្វើ​ឱ្យ​មនុស្ស​ទំាងឡាយ​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ច្រើន ក៏​បាន​ធ្វើ​ឱ្យ​ពួក​តិរ្ថិយ (ពួក​ក្រៅពុទ្ធ​សាសនា) មាន​ការ​ច្រណែន​នឹង​ព្រះ​ពុទ្ធ​សាសនា ពួក​គេ​ក៏​បាន​ប្រជុំ​គ្នា​រក​វិធី​សំលាប់​ព្រះ​មហា​មោគ្គល្លាន ។ ពួក​តិរ្ថិយ​ក៏​បាន​ជួល​ចោរដោយ​ប្រាក់​មួយពាន់​កហាបណៈ ឱ្យ​ទៅ​សំលាប់​លោក​នៅ​តំបន់​កាឡសិលា​ក្នុង​ដែន​មគធៈ ។ ពួក​ចោរ​ទាំង​នោះ​ក៏​ទៅឡោមព័ទ្ធ​កុដិ​របស់​ព្រះថេរៈ ៗក៏​ដឹងខ្លួន លោក​ក៏​គេច​ចេញ​ទៅ​តាម​ប្រហោង​កូនសោរដោយ​អានុភាព​ឫទ្ធិ ។ ថ្ងៃ​បន្ទាប់​ពួក​ចោរក៏​ព័ទ្ធទៀត ព្រះ​ថេរៈ​ក៏​ប្រើ​ឥទ្ធិ​ឫទ្ធិ​ទំលាយ​ហោជាង​ហោះ​ទៅ​លើ​អាកាស ។ ពួក​ចោរ​បាន​ព្យាយាម​រហូត​អស់​២​ទៅ​៣​ខែ នៅ​តែ​ចាប់​ព្រះ​ថេរៈ​មិន​បាន ។ ព្រះ​មហា​មោគ្គល្លាន ​ក៏​ពិចារណា​ហេតុ​ផល​របស់​កម្ម ធ្វើ​ឱ្យ​លោក​ជ្រាប​ដល់​ភាវៈ​នៃ​បាប​កម្ម​ដែល​ខ្លួន​ធ្លាប់​ធើ្វទុក ទើប​មិន​គេច​ទៅណា​ដើម្បី​ប្រឈម​មុខ​នឹង​កម្ម​អាក្រក់​របស់​លោក ។ ពួក​ចោរ​ក៏​ចាប់​បាន​ព្រះ​ថេរៈ ហើយ​ក៏​នាំ​គ្នា​ទះ​តប់​រហូត​ឆ្អឹង​ទាំង​ឡាយ​របស់​លោក​បែក​ខ្ទេច​ទៅជា​ចំណិត​តូចៗ​ប្រមាណ​ប៉ុន​គ្រាប់​អង្ករ ពួក​ចោរ​យល់​ថា ព្រះថេរៈ​ធ្វើ​មរណកាល​ហើយ ក៏​សែង​យក​លោក​ទៅ​ចោល​ក្នុង​គុម្ព​ព្រៃ​មួយ ហើយ​ក៏​គេច​ទៅ ។ ព្រះ​មហា​មោគ្គល្លាន ​បាន​ទទួល​ការ​ឈឺ​ចាប់​ក្រៃ​លែង​ តែ​លោក​សង្រួម​ចិត្ត​គិត​ពិចារណា​ថា យើង​គួរ​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ​ជាមុន​សិន ហើយ​នឹង​បរិនិព្វាន​ក្នុង​កាល​ជា​ខាង​ក្រោយ ។ លុះ​គិត​ហើយ លោក​បាន​ប្រមូល​អត្តភាព​ដោយ​កម្លាំងនៃ​ឫទ្ធិ ធ្វើ​ឱ្យ​រាង​កាយ​មាំទាំ​ល្អ ហោះ​ទៅ​កាន់​សំណាក់​ព្រះ​មាន​ព្រះភាគ ថ្វាយបង្គំ​ព្រះអង្គ​ទូល​លា​បរិនិព្វាន ។ ព្រះ​តថាគត​ក៏​ឱ្យ​ព្រះ​មហា​មោគ្គល្លាន ​សម្តែង​ធម៌​ជា​លើក​ចុង​ក្រោយមុន​នឹង​ព្រះ​មហា​មោគ្គល្លាន​បរិនិព្វាន ។ ព្រះ​មហា​មោគ្គល្លាន ​ក៏​បាន​ធ្វើតាម​ព្រះ​ពុទ្ធ​តម្រាស់ ហើយ​ក៏​បរិនិព្វាន​ក្នុង​ថ្ងៃ​ ១៥​រោច ខែ​កត្តិក

បុព្វកម្ម​ក្នុង​អតីតជាតិ[កែប្រែ]

ក្នុង​អតី​តជាតិ មាន​កុលបុត្រ​ម្នាក់​ជា​អ្នក​ក្រុង​ពារាណសី បាន​ធ្វើ​កិច្ច​ការ​ផ្សេងៗ មាន​ដាំបាយ​ជាដើម​បម្រើ​ឪពុក​ម្តាយ​ពិការ​ភ្នែក ។ លុះ​កន្លង​តមក មាតាបិតាបុរស​នោះ​អាណិត​កូន ទើប​រក​គូស្រករ​ឱ្យ​កូន​ដើម្បី​ឱ្យ​បាន​ជួយ​ជា​ដៃជើង​ខ្លះ​ក្នុង​ផ្ទះ ។ ស្រីនោះ​កាល​ចូល​មក​ជា​កូន​ប្រសារ​ តាំង​ចិត្តធ្វើ​នាទី​បម្រើ​ឪពុក​ម្តាយ​ក្មេក​បាន​ល្អ​ត្រឹម​ពីរបី​ថ្ងៃប៉ុណ្ណោះ ក្រោយមក​បន្តិច​ មិន​ព្រម​បម្រើ ទាំង​មិន​ចង់​ឃើញ​អ្នក​ទាំង​ពីរ​នោះ​ទៀត​ផង ទើប​ប្រាប់​ដល់​ស្វាមី​ថា មិន​ចង់​នៅ​រួម​ជា​មួយ​ឪពុក​ម្តាយ​ក្មេក​ រក​ហេតុ​ផល​ផ្សេងៗ​មក​និយាយ តែ​ស្វាមី​មិន​ជឿ ។ ក្នុង​ពេល​ស្វាមី​ចេញ​ទៅ​ធ្វើការ​ក្រៅ​ផ្ទះ នាង​យក​សម្រាម និង​ពពុះ​បបរ​ចោល​ប្រតេក​ប្រតាក លុះ​ស្វាមី​ត្រឡប់​មក​ឃើញ នាង​ក៏​ថា មនុស្ស​ចាស់​ទាំង​ពីរ​នោះ​ជា​អ្នក​ធ្វើ ។ កាល​ស្រី​នោះ​រៀប​រាប់​ត្អូញ​ត្អែរមិន​ចេះ​ចប់​មិន​ចេះ​ហើយ កុលបុត្រ​នោះ​ជា​អ្នក​បំពេញ​បារមី​ពេញ​ហើយ​ក៏​ដោយ ធ្វើ​ឱ្យ​អស់​សេចក្តី​ស្រឡាញ់​ម្តាយ​ឪពុក​របស់​ខ្លួន​បាន គេ​និយាយនឹង​ស្រី​នោះ​ថា ខ្ញុំ​នឹង​ដឹង​កិច្ច​ដែល​គួរ​ធ្វើ​ដល់​អ្នក​ទាំង​ពីរនោះ ថាហើយ គេ​អញ្ជើញ​ឪពុក​ម្តាយ​ឱ្យ​បរិភោគ​ស្រេច​ហើយ ក៏​នាំ​ទៅលេង​ញាតិ​នៅ​ស្រុក​ឯណោះ ។ លុះទៅ​ដល់​កណ្តាល​ព្រៃ គេ​និយាយ​បញ្ឆោត​ថា សូម​លោក​ឪពុក​កាន់​ខ្សែ​គោ គោ​ទាំង​ពីរ​នឹង​ទៅ​តាម​សញ្ញា​របស់​ជន្លួញ ព្រោះ​ក្នុង​ទី​នេះ​មាន​ចោរ​លាក់​ខ្លួន ខ្ញុំ​នឹង​ចុះ​ដើរ​ទៅ ថា​ហើយក៏​បញ្ជូន​ខ្សែ​ឱ្យ​ឪពុកកាន់ កាល​គេ​ដើរ​ទៅ​បាន​បន្តិច ក៏​ក្លែង​ធ្វើ​ជា​សម្លេង​ចោរ ។ មាតាបិតា​ឮ​សម្លេង ស្មាន​ថា​ជា​ចោរ​ពិត ក៏​ស្រែក​ប្រាប់​កូន​ថា "​កូនអើយ ពុក​ម៉ែ​ចាស់​ហើយ ចូរ​កូន​រក្សា​ចំពោះ​ខ្លួន​កូន​ឱ្យ​ផុត​ចាក​ភយន្តរាយ​ចុះ" ។ កូន​ប្រុស​នោះ​បាន​ធ្វើ​សម្លេង​ឱ្យ​ដូច​ជា​ចោរ ហើយ​វាយ​មាតា​បិតា​ឱ្យ​ស្លាប់​ហើយ​ចោល​សាកសពរបស់​​ពួក​គាត់​ទីនោះ រួច​ត្រឡប់​មក​ផ្ទះ​​វិញ ។
ដោយ​សារ​កម្ម​នេះ ព្រះ​មហាមោគ្គល្លាន ​សូម្បី​បាន​ជា​ព្រះអរហន្ត​ហើយ​ក៏​ដោយ ក៏មិនអាច​គេច​រួច​ពី​​កម្ម​ដែល​លោក​បាន​ប្រព្រឹត្ត​កន្លង ។ ហេតុ​ដូចនេះ បុគ្គល​គប្បី​រឭក​ពាក្យ​ទូន្មាន​របស់​ព្រះបរម​សាស្តា​ថា "នត្ថិ កម្មំ សមំ ពលំ" (កម្លំាង​អ្វី​ ស្មើ​នឹង​កម្លាំង​កម្ម​មិន​មាន) ។

ឯកសារយោង[កែប្រែ]

ព្រះត្រៃបិដក > វិនយបិដក >​ មហាវគ្គ > បឋមភាគ > មហាខន្ធកៈ > បព្វជ្ជា​នៃ​បរិព្វាជក​ឈ្មោះ​សារីបុត្ត​និង​មោគ្គល្លាន ពាក្យ​នៃ​សារីបុត្ត (សៀវភៅ​ភាគ ១០ ទំព័រ​ទី ១២៤)

ព្រះត្រៃបិដក > វិនយបិដក > ចុល្លវគ្គ > តតិយភាគ > សង្ឃភេទក្ខន្ធកៈ > រឿង​កូន​អ្នក​ស្រុក​កោឡិយៈ ឈ្មោះ​កក្កុធៈ (សៀវភៅ​ភាគ ១១ ទំព័រ​ទី ១៥)

ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > សគាថវគ្គ > មោគ្គល្លានសូត្រ ទី ១០ (សៀវភៅភាគ ៣០ ទំព័រទី ១៧៦)

ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > ភិក្ខុសំយុត្ត > កោលិតសូត្រ ទី ១ (សៀវភៅ​ភាគ ៣២ ទំព័រ​ទី ២៧៥)

ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > ភិក្ខុសំយុត្ត > ឃដសូត្រ ទី ៣ (សៀវភៅ​ភាគ ៣២ ទំព័រ​ទី ៣៧៩)

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ថេរគាថា > ថេរគាថា សដ្ឋិកនិបាត (សៀវភៅ​ភាគ ៥៧ ទំព័រ​ទី ១២០)