មេដ្យាន
ក្នុងធរណីមាត្រ មេដ្យាននៃត្រីកោណគឺជាអង្កត់ដែលភ្ជាប់ពីកំពូលនៃត្រីកោណទៅកាន់ចំនុចកណ្តាលនៃជ្រុងឈមនឹងកំពូលនោះ។ ក្នុងត្រីកោណនីមួយៗតែងតែមានមេដ្យានបី ដែលមេដ្យាននីមួយៗគូសចេញពីកំពូលកាន់ជ្រុងឈមហើយកាត់ជ្រុងឈមនោះត្រង់ចំនុចកណ្តាល។
មាតិកា |
[កែប្រែ] ចំនុចប្រសព្វនៃមេដ្យានទាំងបី
មេដ្យានទាំងបីនៃត្រីកោណជួបគ្នាត្រង់ចំនុចមួយហៅថាទីប្រជុំទំងន់នៃត្រីកោណ។ កត់សំគាល់ថាទីប្រជុំទំងន់នៃត្រីកោណគឺស្ថិតនៅផ្នែកខាងក្នុងត្រីកោណជានិច្ច។ ពីរភាគបីនៃរង្វាស់មេដ្យាននីមួយៗគឺជារង្វាស់រវាងកំពូលនិងទីប្រជុំទំងន់ ដែលមួយភាគបីគឺជារង្វាស់ពីទីប្រជុំទំងន់ទៅចំនុចកណ្តាលនៃជ្រុងឈម។
[កែប្រែ] ការចែកក្រលាផ្ទៃស្មើគ្នា
មេដ្យានទាំងបីចែកត្រីកោណជា៦ត្រីកោណដែលមានក្រលាផ្ទៃស្មើៗគ្នា។ បន្ទាត់ដែលចែកក្រលាផ្ទៃនៃត្រីកោណជាពីរស្មើគ្នា គឺមិនកាត់តាមទីប្រជុំទំងន់ទេ។
សំរាយបញ្ជាក់
គេមានត្រីកោណ ABC ។ តាង D ជាចំនុចកណ្តាលនៃជ្រុង AB តាង E ជាចំនុចកណ្តាលនៃជ្រុង BC តាង F ជាចំនុចកណ្តាលនៃជ្រុង AC និងតាង O ជាទីប្រជុំទំងន់។
តាមនិមយន័យ 
ហេតុនេះ 
ដែល
តំណាងអោយក្រលាផ្ទៃនៃត្រីកោណ ABC ។
យើងបាន
ហេតុនេះ
និង 
ដោយ 
គេបាន 
ដោយប្រើវិធីដូចគ្នា យើងអាចបង្ហាញថា 
[កែប្រែ] រូបមន្តគណនារង្វាស់មេដ្យាន
ដោយអនុវត្តទ្រឹស្តីបទស្តេអាត (Stewart's theorem) ចំពោះត្រីកោណ ABC ដែលមានរង្វាស់ជ្រុង a b និង c (ដូចបង្ហាញក្នុងរូបខាងលើ) ;
រង្វាស់មេដ្យានគូសចេញពីកំពូល A ទៅកាន់ជ្រុង BC ;
រង្វាស់មេដ្យានគូសចេញពីកំពូល B ទៅកាន់ជ្រុង AC និង
រង្វាស់មេដ្យានគូសចេញពីកំពូល C ទៅកាន់ជ្រុង AB (
) យើងបានទំនាក់ទំនងរវាង
និង រង្វាស់ជ្រុងនៃត្រីកោណសំដែងដោយ
ដូចគ្នាដែរចំពោះមេដ្យានគូសចេញពីកំពូលផ្សេងទៀតនៃត្រីកោណ
[កែប្រែ] គណនាក្រលាផ្ទៃនៃត្រីកោណជាអនុគមន៍នៃរង្វាស់មេដ្យាន
មេដ្យាន
នៃត្រីកោណ ABC គឺគូសចេញពីកំពូល
ទៅកាន់ចំនុចកណ្តាល
នៃជ្រុងឈមនៃកំពូល A ។ មេដ្យានទាំងបីជួបគ្នាត្រង់ចំនុចមួយ G ហៅថាទីប្រជុំទំងន់នៃត្រីកោណ ABC ។ G ក៏អាចហៅថាបារីសង់នៃត្រីកោណ ABC ផងដែរ។ ចំនុច G ជាទ្រីលីនែអ៊ែ (ចំនុចធៀបនៃចំងាយរវាងជ្រុងទាំងបីនៃត្រីកោណនិងចំនុចនោះ) ដែល
(a, b, និង c ជារង្វាស់ជ្រុងនៃត្រីកោណ ABC) ។ លើសពីនេះទៅទៀត មេដ្យាននៃត្រីកោណមួយចែកជាមេដ្យានមួយទៀត (មេដ្យាននៃត្រីកោណមេដ្យាន) ដោយផលធៀប ២:១
តាង
ជារង្វាស់រៀងគ្នានៃមេដ្យានគូសចេញពីកំពូល A B និង C ។ គេបាន
តាង 
គេបានក្រលាផ្ទៃនៃត្រីកោណ ABC កំនត់ដោយ
[កែប្រែ] សូមមើលផងដែរ
- ទ្រឹស្តីបទមេដ្យាន
- កំពស់ត្រីកោណ
- ទ្រឹស្តីបទឆិវ៉ា (Ceva's theorem)


និង 







