រាត្រីពិសេស

ពីវិគីភីឌា

រាត្រីពិសេស​ (បទ ពាក្យ៧)

រាត្រីពិសេស​ (បទ ពាក្យ៧)

(១) រាត្រីសព្វដងចិត្តអំពល់ អារម្មណ៍វិលវល់ស្រណោះខ្មែរ

កិត្យានុភាពល្បីឥតប្រែ បច្ចុប្បន្នស្ទើរតែបាត់ស្រមោល។


(២) តែរាត្រីនេះហាក់ចម្លែក អារម្មណ៍ខុសប្លែកលែងតែលតោល

ព្រោះបានជួបមិត្តចិត្តមិនចោល ប្រែក្លាយស្រមោលមានព្រលឹង។


(៣) ពីមុនគិតថាមានតែខ្លួន បែងដៃបីបួនតស៊ូប្រឹង

ដើម្បីខ្មែរបានមាំហើយរឹង រាល់ពេលសញ្ជឹងខំចាក់ស្មុគ។


(៤) ពេលនេះបើកភ្នែកបើកវិញ្ញាណ ឃើញច្បាស់ថាមានសម្បត្តិស្ដុក

សម្បត្តិនៃខ្មែរជាម្ចាស់ស្រុក រួមគ្នាសាងសុខសាងនគរ។


(៥) សុវណ្ណភូមិអាណាចក្រខ្មែរ ចាំយូរថ្ងៃខែនឹងងើបឈរ

បង្អួតសម្រស់ស្រស់បវរ ល្បីល្បាញលាន់ខ្ទរសារជាថ្មី។

និពន្ធដោយ សុខគឹមហេង ១៨ វិច្ឆិការ ២០១០