រៀល
| រៀល | |||||
|---|---|---|---|---|---|
|
|||||
| ISO 4217 Code | KHR | ||||
| User(s) | |||||
| អតិផរណា | 19.7% | ||||
| ប្រភព | The World Factbook, 2008 est. | ||||
| Subunit | |||||
| 1/10 | កាក់ | ||||
| 1/100 | សេន | ||||
| និមិត្តិសញ្ញា | |||||
| កាក់ | 50, 100, 200, 500 រៀល | ||||
| ក្រដាសប្រាក់ | |||||
| Freq. used | 1000, 2000, 5000, 10,000, 20,000, 50,000 រៀល | ||||
| Rarely used | 50, 100, 500 រៀល | ||||
| ធនាគារកណ្ដាល | ធនាគារជាតិនៃកម្ពុជា | ||||
| គេហទំព័រ | nbc.org.kh | ||||
រៀល (និមិត្តសញ្ញា ៛ ) ជារូបិយប័ណ្ឌរបស់ប្រទេសកម្ពុជា។ មានប្រាក់រៀលផ្សេងគ្នា២ គឺ ១ដែលត្រូវបានអោយប្រើរវាងឆ្នាំ ១៩៥៣ និងឆ្នាំ ១៩៧៥ និង ១ទៀតដែលត្រូវបានអោយប្រើពីថ្ងៃទី១ មេសា ១៩៨០។ នៅក្នុងប្រទេសកម្ពុជាប្រាក់ដុល្លាអាមេរិកក៏ត្រូវបានគេប្រើយ៉ាងទូលំទូលាយជាមួយប្រាក់រៀលដែរ។ ចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៨០ កម្ពុជាគ្មានប្រព័ន្ឋរូបិយវត្ថុទេ (គេមិនចាយលុយ)។
មាតិកា |
ប្រាក់រៀលដំបូង ១៩៥៣ ១៩៧៥ [កែប្រែ]
នៅឆ្នាំ១៩៥៣ សាខាស្ថាប័នបេសកកម្មប្រចាំកម្ពុជាឡាវវៀតណាម(Institut d'Emission des Etats du Cambodge, du Laos et du Vietnam) ប្រចាំនៅកម្ពុជាបានចេញផ្សាយនួវក្រដាសប្រាក់ព្យាស្ត្រនិងក្រដាសប្រាក់រៀល។ ស្របពេលជាមួយគ្នាដែរ សាខារបស់ស្ថាប័ននេះនៅវៀតណាមខាងត្បូងនិងឡាវក៏បានធ្វើដូចគ្នាដែរ ដោយចេញផ្សាយរៀងគ្នានូវប្រាក់ដុងនិងប្រាក់គីប។
កាក់ [កែប្រែ]
កាក់១០ ២០ និង ៥០ សេន នៅឆ្នាំ ១៩៥៣ ផលិតឡើងពីអាលុយមីញូម។
ក្រដាសប្រាក់ [កែប្រែ]
ក្រដាស់ប្រាក់ដំបូងក្រដាសប្រាក់ព្យាស្ត្រនិងក្រដាស់ប្រាក់រៀលត្រូវបានប្រើព្រមគ្នា។ តែដល់ឆ្នាំ ១៩៥៥ ធនាគារជាតិនៃកម្ពុជាបានប្រកាសអោយប្រើប្រាស់តែក្រដាសប្រាក់រៀល។ នៅពេលនោះមានក្រដាសប្រាក់ប្រភេទ ១ ៥ ១០ ២០ ៥០ ១០០ និង ៥០០ រៀល។ ក្រដាសប្រាក់ប្រភេទ ១០០០ និង ៥០០០ រៀលត្រូវបានបោះពុម្ព តែមិនត្រូវបានដាក់អោយប្រើប្រាស់ទេ។ ការរចនានៅលើប្រដាសប្រាក់គឺនិយាយអំពីជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ប្រវត្តិសាស្ត្រ និង រឿងទេវកថា។
សម័យខ្មែរក្រហម ១៩៧៥ ១៩៨០ [កែប្រែ]
ទោះបីជាខ្មែរក្រហមបានបោះពុម្ពក្រដាសប្រាក់ (មានប្រភេទ ០,១ ០,៥ ១ ៥ ១០ ៥០ និង ១០០ រៀល ដែលចុះកាលបរិច្ឆេទ១៩៧៥)ក៏ដោយ ក៏ក្រដាសប្រាក់នេះមិនត្រូវបានដាក់អោយប្រើប្រាស់ទេ ដោយសារគោលការណ៍បំបាត់ប្រាក់កាសនៅសម័យខ្មែរក្រហម។
ប្រាក់រៀលក្រោយឆ្នាំ១៩៨០ [កែប្រែ]
ប្រាក់រៀលត្រូវបានបង្កើតឡើងវិញនៅថ្ងៃទី ១ មេសា ១៩៨០។ នៅពេលនោះ ៤៛=១$។ ១៛ ស្មើ ១០កាក់ និង ស្មើនឹង ១០០សេន។ ដោយគ្មានក្រដាស់ប្រាក់ដែលត្រូវជំនួស រដ្ឋាភិបាលបានចែកប្រាក់រៀលទាំងនោះដល់ប្រជាពលរដ្ឋ។
នៅតំបន់ជនបទ ប្រាក់រៀលត្រូវបានប្រើដើម្បីទិញនូវទំនេញសព្វសារពើ។ នៅទីក្រុងនិងតំបន់មានទេសចរណ៍ គេនិយមចាយប្រាក់ដុល្លា។ នៅតំបន់ក្បែរព្រំដែនថៃ ដូចជាខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ក្រុងប៉ៃលិន គេក៏ឃើញមានចាយប្រាក់បាតថៃដែរ។
កាក់ [កែប្រែ]
កាក់ដំបូងជាកាក់៥សេន ដែលត្រូវបានផលិតពីអាលុយមីញ៉ូមនៅឆ្នាំ ១៩៧៩។ កាក់មិនត្រូវបានគេបោះពុម្ពទៀតទេ។ រហូតដល់ឆ្នាំ ១៩៩៤ ទើបគេឃើញមានការបោះពុម្ពកាក់ឡើងវិញ ដែលមានប្រភេទ ៥០ ១០០ ២០០ និង ៥០០ រៀល។ ប៉ុន្តែ ដោយកាក់មិនមានការពេញនិយមក្នុងការចាយវាយ វាក៏បានបាត់ស្រមោលបន្តិចម្ដងៗពីលើទីផ្សារ។
ក្រដាសប្រាក់ [កែប្រែ]
ក្រដាស់ប្រាក់ផលិតនៅឆ្នាំ ១៩៨០ មានប្រភេទ ១ ២ និង ៥ កាក់ ១ ៥ ១០ ២០ និង ៥០ រៀល។ ដោយសារមានវិបត្តិសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ១៩៩០ គេក៏បានបោះពុម្ពក្រដាសប្រាក់ប្រភេទថ្លៃជាង មាន ប្រភេទ ៥០ ១០០ ២០០ ៥០០ ១០០០ និង ២០០០ រៀល។ ក្រោយមក នៅឆ្នាំ ១៩៩៥ ក្រដាសប្រាក់ប្រភេទពី ១០០ ទៅ ១០០០០០ រៀលត្រូវបានចេញផ្សាយ។ ក្រដាសប្រាក់ប្រភេទលើ ១០០០០រៀល មិនសូវឃើញមានគេចាយទេ។ ក្រដាស់ប្រាក់ប្រភេទថ្មីៗត្រូវបានគេដាក់អោយប្រើប្រាស់ជាបន្តបន្ទាប់តាំងពីឆ្នាំ ២០០១ ដល់ ២០០៧។
ក្រដាស់ប្រាក់រៀលដែលកំពុងចរាចរនៅក្នុងទីផ្សារកម្ពុជាមានដូចតទៅ(លេខនៅក្នុងវង់ក្រចក ជាឆ្នាំដែលគេដាក់អោយប្រើប្រាស់ក្រដាសប្រាក់)៖
៥០៛(២០០២) ១០០៛(២០០១) ៥០០៛(២០០២ ២០០៤) ១០០០៛(២០០៥ ២០០៧) ២០០០៛(២០០៧) ៥០០០៛(២០០១ ២០០៤) ១០០០០៛(២០០១ ២០០៥) និង ៥០០០០៛(២០០១)។