វិគីភីឌាភាសាខ្មែរ
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
![]() |
|
|
រូបថតអេក្រង់
|
|
| URL | http://km.wikipedia.org/ |
| ពាណិជ្ជកម្ម? | ទេ |
| ប្រភេទវិបសាយ | សព្វវចនាធិប្បាយ លើអ៊ីនធឺណិត |
| ចុះឈ្មោះ | ជំរើស |
| ទីតាំង | ក្រុងម៉ៃអាមី រដ្ឋផ្ល័រីដា |
| ភាសា | ខ្មែរ |
| ម្ចាស់ | មូលនិធិវិគីមេឌា |
| បានបង្កើតដោយ | |
| ពេលបង្កើត | ថ្ងៃទី១៥ មករា ឆ្នាំ២០០៥ |
វិគីភីឌាភាសាខ្មែរគឹជាគំរោងរបស់វិគីមេឌា។ វិគីភីឌា និងសព្វវចនាធិប្បាយ នៅលើអ៊ិនធឺណេត អាចអោយ អ្នកប្រើប្រាស់នៅលើ ពិភពលោកចូលរួមចំនែកបាន។
មាតិកា |
[កែប្រែ] ការបញ្ចូល
បំណងវិគីភីឌា គឺដើម្បីអោយអ្នកនិយាយភាសាខ្មែរ បានប្រើវិគីភីឌានូវភាសារបស់ខ្លួន។ វិគីភីឌាត្រូវបានសរសេរជាចើ្រនភាសា។ បំណងធំរបស់យើងគឺ អោយមាន អត្ថបទច្រើនដូច វិគីភីឌា ជាភាសាអង់គេ្លស។ វិគីភីឌាគឺជាប្រភពផ្តល់ចំណេះដឹងល្អៗនិងពិសេសសំរាប់ យុវជនកម្ពុជា។
[កែប្រែ] សេចក្តីផ្តើម
វិគីភីឌាភាសាខ្មែរបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៥ ជាពិសេសមកពីទឹកដៃរបស់ជនបរទេសដែលស្រឡាញ់វប្បធម៌ខ្មែរ ឬស្រឡាញ់វិគីភីឌា។
បច្ចុប្បន្ន វិគីភីឌាភាសាខ្មែរនៅមានទំហំតូចដោយហេតុថា:
- ប្រជាជនខ្មែរភាគច្រើនជាអ្នកស្រែ(៩០%)។ មានខ្មែរតិចតូចដែលប្រើកុំព្យូទ័រ និងអ៊ិនធឺណិត។
- ពលរដ្ឋខ្មែរដែលប្រើអិនធឺំណិត (Internet)គឺជាមនុស្សដែលធ្វើការជាមួយអង្គការអន្ដរជាតិ
ឬក្រុមហ៊ុន។
- ប្រទេសខ្មែរត្រូវការ ការបង្កើតអោយមានជា សូហ្វវែរ(Software) សំរាប់ប្រើប្រាស់ក្នុងការសរសេរភាសាខ្មែរនៅលើអ៊ិនធឺណិត (Internet)។
[កែប្រែ] កាលបរិច្ឆេទសំខាន់ៗ
- ថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៥ វិគីភីឌាភាសាខ្មែរបានកកើតឡើង។
- ថៃ្ងទី២០ ខែកុម្ភះ ឆ្នាំ២០០៧ វិគីភីឌាភាសាខ្មែរមាន ១០០អត្ថបទ។
- ថៃ្ងទី១៣ ខែធ្នូ ឆ្នាំ២០០៧ វិគីភីឌាភាសាខ្មែរកើនបាន ៥០០អត្ថបទ។
- ថៃ្ងទី៣ ខែមិនា ឆ្នាំ២០០៨ វិគីភីឌាភាសាខ្មែរកើនបាន ១០០០អត្ថបទ។
- ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨ វិគីភីឌាភាសាខ្មែរកើនបាន ២០០០អត្ថបទ។
