វិមានឯករាជ្យ

ពីវិគីភីឌា
វិមានឯករាជ្យ

វិមានឯករាជ្យ(អង់គ្លេស: Independence Monument) ត្រូវបានកសាងនៅឆ្នាំ១៩៥៨ ក្នុងរាជ្យ ព្រះបាទនរោត្តម សុរាម្រិត(១៩៥៥-១៩៦០) ជានិមិត្តរូបបញ្ចក់ថា កម្ពុជាបានទទួលឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣។​ វិមានឯករាជ្យមានទីតាំងស្ថិតនៅផ្លូវប្រសព្វគ្នារវាងមហាវិថីព្រះនរោត្តម និងមហាវិថីព្រះសីហនុ ចំកណ្តាលទីក្រុង ភ្នំពេញ

វិមានឯករាជ្យមានកំពស់ ២០ម៉ែត្រ មាន ៥ជាន់ លំអដោយក្បាលពស់នាគរាជចំនួន១០០ សង់តាមគំរូរចនាបរបស់ទអង្គរ រចនាប្លង់ដោយស្ថាបត្យករខ្មែរដ៏ល្បីល្បាញ គឺ លោក វណ្ណ មូលីវណ្ណ ។ នៅចុងឆ្នាំ២០០៧ សាលាក្រុងភ្នំពេញ បានស្ថាបនាកែលំអរវិមានឯករាជ្យឲមានសំរស់កាន់តែប្រសើរឡើងថែមមួយកំរិតទៀត គួរជាទីទាកទាញ ដែលការកែលំអរនេះចំនាយថវិការអស់ប្រហែល៥០០លានរៀល។