វិសមភាពអូណូ

ដោយវិគីភីឌា

ក្នុងគណិតវិទ្យា វិសមភាពអូណូ (Ono's inequality) ជាទ្រឹស្តីបទសិក្សាពីត្រីកោណ​ក្នុងប្លង់អឺគ្លីដ។ ក្នុងទំរង់ដើមរបស់វាដែលប៉ាន់ប្រមាណដោយអូណូ (Ono) ក្នុងឆ្នាំ១៩១៤ គឺថាវិសមភាពមិនផ្ទៀងផ្ទាត់ទេ​ ប៉ុន្តែវាផ្ទៀងផ្ទាត់ចំពោះត្រីកោណដែលមានមុំទាំងបី​ជាមុំស្រួច ដូចដែលត្រូវបានបង្ហាញដោយ បាលីត្រែនដ៍ (Balitrand ) ក្នុងឆ្នាំ១៩១៦។

ពំណោលវិសមភាព[កែប្រែ]

ឧបមាគេមានត្រីកោណដែលមានមុំទាំងបីជាមុំស្រួចក្នុងប្លង់អឺគ្គីដ ដែលមានរង្វាស់ជ្រុង a, b និង c និង មានក្រលាផ្ទៃ A នោះគេបាន

\color{Mulberry}27 (b^2 + c^2 - a^2)^2 (c^2 + a^2 - b^2)^2 (a^2 + b^2 - c^2)^2 \leq (4 A)^6

វិសមភាពនេះមិនផ្ទៀងផ្ទាត់ចំពោះត្រីកោណទូទៅទេ ដែលបានបង្ហាញដោយប្រឆាំងនឹងសម្មតិកម្ម a = \frac{3}{4}, b = \frac{1}{2}, c = 1