វិសុទ្ធិមគ្គ

ដោយវិគីភីឌា
ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា

DharmaWheelGIF.gif
គន្ថធុរៈ

ប្រពៃណីពុទ្ធសាសនា
ថេរវាទ · មហាយាន

ព្រះធម៌
សង្គាយនា · ឈាន
លោកុត្តរបដិច្ចសមុប្បាទ
លោកិយបដិច្ចសមុប្បាទ១២
ពោធិបក្ខិយធម៌ · អរិយសច្ច៤
បញ្ចក្ខន្ធ · អាយតនៈ
សស្សតទិដ្ឋិ · ឧច្ឆេទទិដ្ឋិ
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍
ច្បាប់នៃកម្ម · បញ្ញាព្រះពោធិសត្វ
វិសុទ្ធិមគ្គ · នីវរណធម៌
មិច្ឆត្តធម៌ · សំយោជនៈ
កិលេស · អាសវៈ
ពោជ្ឈង្គ៧ · អរិយអដ្ឋង្គិកមគ្គ
សម្បជញ្ញៈ · មហាភូតរូប
ចិត្ត៨៩ · ព្រះនិព្វាន៤ថ្នាក់

វិបស្សនាធុរៈ
អានាបានស្សតិ · សតិប្បដ្ឋាន
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍

ព្រះអភិធម្ម
វីថិចិត្ត

EN:Visuddhimagga

មាតិកា

[កែប្រែ] វិសុទ្ធិមគ្គ

វិសុទ្ធិមគ្គ (ភាសាអង់គ្លេស: Visuddhimagga ឬ The Path of Purification) គឺជាពុទ្ធិកធម្មបរិយាយ នៃថេរវាទ រៀបរៀងដោយព្រះពុទ្ធឃោស Buddhaghosa ក្នុងស្រីលង្កា ប្រមាណជាក្នុង គ.ស.៤៣០ ។ ក្រៅពីព្រះត្រៃបិដក គេចាត់ទុកគម្ពីរនេះថាជា គម្ពីរថេរវាទសំខាន់បំផុត។ ទ្រង់ទ្រាយរបស់វិសុទ្ធិមគ្គ ស្ថិតនៅលើ រថវិនិតសូត្រ Ratha-Vinita Sutta ដែលរៀបរាប់អំពីវឌ្ឍនភាព ពីភាពបរិសុទ្ធរបស់សាវ័ក ដល់ព្រះនិព្វាន តាមដំណើរ៧ជំហ៊ាន វិសុទ្ធិ៧។

[កែប្រែ] សេចក្តីសង្ខេប

គម្ពីរនេះចែកជា៤ផ្នែក ដែលពិភាក្សាអំពីៈ ១- សីល, ២- សមាធិ, ៣- ភូមិនៃបញ្ញា, ៤- បញ្ញា ៖

  • ទី១ ពន្យល់អំពីច្បាប់វិន័យ ហើយនិងវិធីរិះរកការប្រតិបត្តិត្រូវ ឬរកគ្រូដែលល្អ ។
  • ទី២ រៀបរាប់អំពីការធ្វើ សមថៈ កម្មដ្ឋានម្តងមួយៗ (សូមមើលអំពីកម្មដ្ឋាន៤០) ពន្យល់អំពីដំណាក់ការផ្សេងៗនៃសមាធិ ។
  • ទី៣ ពន្យល់អំពីបញ្ចក្ខន្ធ អាយតនៈ អរិយសច្ចៈ និង បដិច្ចសមុប្បាទ ។ ផ្នែកនេះបរិយាយ យ៉ាងច្រើនអំពី ការធ្វើវិភាគ ជាពិសេសរបស់ទ្រឹស្តីព្រះពុទ្ធសាសនា ។
  • ទី៤ អធិប្បាយអំពីការធ្វើ វិបស្សនា តាមការរីកចម្រើននៃបញ្ញា សង្កត់ខ្លាំងទៅលើប្រភេទផ្សេងៗ នៃការចេះដឹង ដែលបានមកពីការបដិបត្តិ ។

[កែប្រែ] ការធ្វើឲ្យបរិសុទ្ធ៧ថ្នាក់

ការប្រៀបធៀបការបដិបត្តិ ទៅនឹងរថបណ្តាក់៧នេះ ចង្អុលបង្ហាញប្រាប់អំពីទិសដៅ ។ គេត្រូវការសេចក្តីបរិសុទ្ធមួយសិន ដើម្បីឈោងទៅយក សេចក្តីបរិសុទ្ធ បន្ទាប់មួយទៀត ។ គេតែងហៅការបដិបត្តិនេះថា វិសុទ្ធិ៧ Satta-Visuddhi ៖

  • ១- សីលវិសុទ្ធិ សេចក្តីបរិសុទ្ធនៃសីល
  • ២- ចិត្តវិសុទ្ធិ សេចក្តីបរិសុទ្ធនៃចិត្ត
  • ៣- ទិដ្ឋិវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការយល់ឃើញ
  • ៤- កង្ខាវិតរណវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការឃើញច្បាស់ កន្លងសេចក្តីសង្ស័យ
  • ៥- មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃ ការដឹងច្បាស់ឃើញច្បាស់ ថាជាផ្លូវឬមិន មែនជាផ្លូវ
  • ៦- បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃ ការដឹងច្បាស់ឃើញច្បាស់ នូវផ្លូវបដិបត្តិ (ដែលជាហេតុឲ្យអរិយមគ្គកើតឡើង)
  • ៧- ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃ ការដឹងច្បាស់ឃើញច្បាស់ (នូវករណីយកិច្ច ដែលជាចំណែកនៃលោកុត្តរៈ) ។

[កែប្រែ] វិសុទ្ធិញាណកថា

ព្រះមហាថេរឧសោភណ (មហាសិសាយដាវ) ព្រះគ្រូដ៏ល្បីជាតិភូមាមួយរូប ក្នុងឆ្នាំ១,៩៥០ បានរៀបរៀងសៀវភៅមួយ ឈ្មោះថាវិសុទ្ធិញាណកថា Visuddhiñāna katha ដោយយកលំនាំតាមគម្ពីរវិសុទ្ធិមគ្គ ជាសេចក្តីរៀបរាប់ច្បាស់លាស់ តាមលំដាប់ថ្នាក់ដូចតទៅ៖

  • ១- សីលវិសុទ្ធិ សេចក្តីបរិសុទ្ធនៃសីល
  • ២- ចិត្តវិសុទ្ធិ សេចក្តីបរិសុទ្ធនៃចិត្ត
  • ៣- ទិដ្ឋិវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការយល់ឃើញៈ
១- នាមរូប-បរិច្ឆេទញាណ បញ្ញាពិចារណាអំពីនាមនិងរូប
  • ៤- កង្ខាវិតរណវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការឃើញច្បាស់ កន្លងសេចក្តីសង្ស័យៈ
១- បច្ចយបរិគ្គហញាណ បញ្ញាដោយការដឹងយល់អំពីបច្ច័យ
២- សម្មសនញាណ បញ្ញាដោយការយល់ច្បាស់
៣- ឧទយព្វយញ្ញាណ បញ្ញាយល់ដឹងអំពីការកើតនិងរលត់ ទាក់ទងនឹងឧប កិលេស១០ កាលណាវាទន់ខ្សោយ ។
  • ៥- មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃ ការដឹងច្បាស់ឃើញច្បាស់ ថាជាផ្លូវឬមិន មែនជាផ្លូវ
  • ៦- បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃ ការដឹងច្បាស់ឃើញច្បាស់ នូវផ្លូវបដិបត្តិ (ដែលជាហេតុឲ្យអរិយមគ្គកើតឡើង)
១- ភង្គញាណ បញ្ញាដឹងអំពីការបែកចេញពីគ្នា (នាមនិងរូប)
២- ភយតូបដ្ឋានញាណ បញ្ញាដឹងពីការគួរឲ្យភ័យខ្លាច នៃការកើតរលត់នៃ សង្ខារ ។
៣- អាទីនវញ្ញាណ បញ្ញាឃើញការទទួល ទុក្ខទោសក្នុងសង្ខារ
៤- និព្វិទាញាណ បញ្ញាឃើញការនឿយណាយ ក្នុងសង្ខារ
៥- មុញ្ចិតុកាម្យតា បញ្ញាឃើញបំណងចង់ រំដោះចេញពីសង្ខារ
៦- បដិសង្ខានុបស្សនាញាណ បញ្ញាពិនិត្យរកឧបាយរំដោះ ចេញពីសង្ខារ
៧- សង្ខារូបេក្ខាញ្ញាណ បញ្ញាឃើញសេចក្តីព្រងើយ ចំពោះសង្ខារទាំងពួង
៨- វុដ្ឋានគាមិនីវិបស្សនាញ្ញាណ បញ្ញានាំឲ្យដល់ការ ចេញចាកសង្ខារ
៩- អនុលោមញ្ញាណ បញ្ញាដឹងការតម្រូវតាម ឬប្រែប្រួលតាម ញាណ៨ខាងដើមនេះ ។
១០- គោត្រភូញាណ បញ្ញាចាស់ក្លា ឃើញនូវព្រះនិព្វាន
  • ៧- ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការដឹងច្បាស់ ឃើញច្បាស់ នូវករណីយកិច្ចដែលជាចំណែកនៃលោកុត្តរៈ
១- មគ្គញាណ
២- ផលញាណ
៣- បច្ចវេក្ខណញាណ បញ្ញាពិចារណាមគ្គ-ផល និងកិលេស
៤- ផលសមាបត្តិ ការសម្រេចបានផលចិត្ត
៥- មគ្គនិងផលខ្ពស់ៗខាងលើ ។
ឧបករណ៍ផ្ទាល់ខ្លួន

អថេរ
សកម្មភាព​
ទិសដៅ
សហគមន៍
បោះពុម្ព​/នាំចេញ​
ប្រអប់​ឧបករណ៍
ជាភាសាដទៃទៀត