សញ្ញាជាតិប៊្រុយណេ

ពីវិគីភីឌា
សញ្ញាជាតិប៊្រុយណេដែលមានប្រើតាំងពីឆ្នាំ១៩៣២

សញ្ញាជាតិប៊្រុយណេ បច្ចុប្បន្នត្រូវបានប្រើតាំងពីឆ្នាំ១៩៣២ ដោយយករចនាបថតាមលំនាំ​រូបសញ្ញា​របស់ព្រះបរមរាជវាំង​ប៊្រុយណេ។ សញ្ញាជាតិនេះមានប្រើនៅលើទង់ជាតិប៊្រុយណេដែរ។

រចនានិងអត្ថន័យ[កែប្រែ]

  • ផ្នែកកណ្ដាលជាដងទង់ ដែលរាប់ពីលើមកមាន ទង់ជាតិ ឆត្ររាជ និង ស្លាប។ ទង់ជាតិ និង ឆត្ររាជ ជាតំណាងអោយព្រះរាជា។ ស្លាបមានរោម៤ជាតំណាងអោយការរក្សាយុត្តិធម៌ ភាពសុខសាន្ត វិបុលភាព និង​សន្តិភាព។
  • នៅក្រោមដងទង់ជា​រូបអឌ្ឍច័ន្ទ​មានចារឹកបាវចនាជាតិជាអក្សរអារ៉ាប់ដែលមានន័យថា «នៅចាំបំរើក្រោមឱវាទព្រះជាម្ចាស់ជានិច្ច»។ រូបអឌ្ឍច័ន្ទជា​តំណាងសាសនាឥស្លាម​ដែលជាសាសនារបស់រដ្ឋ។
  • នៅក្រោមរូបអឌ្ឍច័ន្ទ មានរូបខ្សែបូរដែលមានចារឹកជាអក្សរអារ៉ាប់អានថា «ប៊្រុយណេដារូសាឡឹម» ដែលមានន័យថា «ប៊្រុយណេទឹកដីសន្តិភាព»។
  • នៅអមសងខាង មានរូបដៃ២ ដែលតំណាងអោយរដ្ឋាភិបាល​ដែលប្ដេជ្ញាបំរើប្រជាជនដោយស្មោះត្រង់។

តំណភ្ជាប់ក្រៅ[កែប្រែ]

ការិយាល័យនាយករដ្ឋមន្ត្រីប៊្រុយណេ Archived 2011-04-29 at the វេយប៊ែខ ម៉ាស៊ីន.