សញ្ញាជាតិអាហ្វហ្គានីស្ថាន

ដោយវិគីភីឌា
សញ្ញាជាតិអាហ្វហ្គានីស្ថាន​ដែលប្រើតាំងពីឆ្នាំ២០០២

សញ្ញាជាតិអាហ្វហ្គានីស្ថាន ឃើញមានជាច្រើនសណ្ឋាននៅលើទង់ជាតិអាហ្វហ្គានីស្ថាន តាំងពីកំណរកំណើតប្រជាជាតិនេះមក។ តែគេក៏ឃើញមានអវត្តមាន​ក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩៨០ គឺនៅពេលដែលរបបកុម្មុយនីសកាន់កាប់ និងនៅចុងទសវត្សរ៍ឆ្នាំ១៩៩០ ពេលដែលពូកតាលីបង់កាន់កាប់។

មាតិកា

[កែប្រែ] រចនានិងអត្ថន័យ

  • នៅផ្នែកខាងលើជាពាក្យបង្រៀនរបស់ឥស្លាម សរសេរជាភាសាអារ៉ាប់ ថា៖ « لا إله إلا الله محمد رسول الله (lā ʾilāha ʾillallāh, Muḥammad rasūlu-llāh) (ជាភាសាអារ៉ាប់)» ដែលមានន័យថា «គ្មានព្រះក្រៅពីព្រះអាឡាទេ ហើយមូហាម៉ាត់ជាអ្នកនាំសាររបស់ព្រះអាឡា»
  • នៅចំកណ្ដាលជារូបព្រះវិហារម៉ូស ដែលមានជញ្ជាំងមីរ៉ាប់បែរមុខទៅម៉ិកកា និងមានកំរាលព្រំសំរាប់បន់ស្រន់នៅខាងក្នុង។
  • នៅចំខាងលើព្រះវិហារម៉ូសជាតំណាងអោយពន្លឺព្រះអាទិត្យរះ។
  • នៅអមសងខាងព្រះវិហារម៉ូសនេះមានអមដោយទង់ជាតិ២ ដែលតំណាងអោយទង់ជាតិអាហ្វហ្គានីស្ថាន។
  • នៅខាងក្រោមព្រះវិហារម៉ូសមានលេខអារ៉ាប់ ១២៩៨ ដែលជាឆ្នាំតាមប្រតិទិនឥស្លាម ត្រូវនឹងគ្រឹស្ដសករាជឆ្នាំ១៩១៩។ នេះជាឆ្នាំដែលអាហ្វហ្គានីស្ថានបាន​ឯករាជ្យពីចក្រភពអង់គ្លេស។
  • នៅជុំវិញជាកំរងកួរស្រូវសាលីដែលមានរុំដោយខ្សែបូរ។
  • នៅផ្នែកខាងក្រោម ជាឈ្មោះអាហ្វហ្គានីស្ថានសរសេរជាអក្សរអារ៉ាប់។

[កែប្រែ] សញ្ញាជាតិមុនៗ

[កែប្រែ] មើលផងដែរ

ទង់ជាតិអាហ្វហ្គានីស្ថាន

[កែប្រែ] តំណភ្ជាប់ក្រៅ

ឧបករណ៍ផ្ទាល់ខ្លួន

អថេរ
សកម្មភាព​
ទិសដៅ
សហគមន៍
បោះពុម្ព​/នាំចេញ​
ប្រអប់​ឧបករណ៍
ជាភាសាដទៃទៀត