សមុទ្រជ្វា

ពីវិគីភីឌា
សមុទ្រជ្វា
ផែនទីសមុទ្រជ្វា
ជំរៅ ៦៧ម (អតិបរមា)
ប្រភេទ សមុទ្រស្ទើរបិទ
ទីតាំង មហាសមុទ្រឥណ្ឌា
ប្រទេសជាប់ជុំវិញ  ឥណ្ឌូនេស៊ី

សមុទ្រជ្វា (ជាភាសាអង់គ្លេស៖Java Sea) ជាសមុទ្រដែលមានទឹករាក់ស្ថិតនៅលើធ្នើរសមុទ្រស៊ុនដា។ វាមានផ្ទៃទឹក ៣១០ ០០០គ.ម។ វាកកើតឡើងនៅពេលដែលកំពស់ទឹកសមុទ្របានកើនឡើងនៅចុង​យុគទឹកកកចុងក្រោយ។ សមុទ្រជ្វាស្ថិតនៅចន្លោះកោះនានារបស់ប្រទេសឥណ្ឌូនេស៊ី មានកោះបរនេអូ(នៅខាងជើង) កោះជ្វា(នៅខាងត្បូង) កោះស៊ូម៉ាត្រា(នៅខាងលិច) និងកោះស៊ុឡាវេស៊ី(នៅខាងកើត)។ ច្រកការីម៉ាតាដែលនៅភាគឦសានសមុទ្រនេះតភ្ជាប់វាទៅកាន់សមុទ្រចិនខាងត្បូង។ ការនេសាទជាសកម្មភាពសេដ្ឋកិច្ចដ៏សំខាន់នៅសមុទ្រជ្វា។ គេរកឃើញមានជីវិតក្រោមសមុទ្រជាង៣០០០ប្រភេទនៅក្នុងតំបន់នេះ។ តំបន់ជុំវិញ​សមុទ្រជ្វា​ជាទីរមណីយដ្ឋានទេសចរណ៍ដ៏មានប្រជាប្រិយភាព​។ ការកំសាន្តជ្រមុជទឹកសមុទ្រផ្ដល់ឱកាសដល់អ្នកទេសចរណ៍រុករកនិងថតរូប​សត្វសមុទ្រ ផ្កាថ្ម ថ្មប៉ប្រះទឹក និង ខ្មោចនាវា ជាដើម។ សមរភូមិសមុទ្រជ្វា (ពីខែកុម្ភៈដល់ខែមិនា ១៩៤២) ជាសមរភូមិសមុទ្រដ៏ធំមួយនៅក្នុងសង្គ្រាមលោកលើកទី២។ កងទ័ពជើងទឹករបស់ហុល្លង់ អង់គ្លេស អូស្ត្រាលី និង អាមេរិក ស្ទើរតែត្រូវបានកំទេចទាំងស្រុង នៅពេលដែលពួកគេព្យាយាមការពារកោះជ្វាពីការវាយលុករបស់ជប៉ុន។