សម្បជញ្ញៈ
| ផ្នែកមួយនៃ ព្រះពុទ្ធសាសនា |
|
ព្រះធម៌ |
|
វិបស្សនាធុរៈ |
|
ព្រះអភិធម្ម |
មាតិកា |
សម្បជញ្ញៈ [កែប្រែ]
(ភាសាអង់គ្លេស: Clear Comprehension, សំស្រ្កឹត Skt.: samprajanya )
សម្បជញ្ញៈ Sampajañña ជាពាក្យបាលី មានន័យថា សេចក្តីយល់ច្បាស់ សេចក្តីដឹង ច្បាស់ ជាប់ជានិច្ចក្នុងការយល់ដឹង អំពីសេចក្តីមិនទៀង (អនិច្ចំ) មានស្មារតីរលឹក ឬដឹងខ្លួនពេញលេញ ព្រមទាំងសេចក្តីប្រយ័ត្ន សេចក្តីសង្កេតពិនិត្យ សេចក្តីវិនិច្ឆ័យសេចក្តីយល់ សេចក្តីប្រុងប្រៀបខ្លួន ។
សម្បជញ្ញៈជាពាក្យបាលី ប្រើនៅក្នុងសូត្រផ្នែកថេរវាទ ។ ពាក្យសំស្រ្កឹត សំប្រាជញ Samprajaña ឃើញមានប្រើនៅក្នុង គម្ពីរសំស្រ្កឹតដែលប្រើប្រាស់ (ក្នុងការបកប្រែ) ដោយពួកគ្រូបង្ហាត់សមាធិផ្សេងៗ ដូចជាព្រះគ្រូហ្សេន នាមធិកញ៉កហាន់ Thich Nhat Hanh ព្រះសង្ឃជាតិវៀតណាម ហើយនិងក្នុងប្រពៃណីទិបេតាន (នៃប្រទេសទីបេ) ។
ពីបិដកបាលី [កែប្រែ]
សេចក្តីយល់ច្បាស់ ជាពាក្យដែលព្រះពុទ្ធ សំដែងជារឿយៗ ជាប់ពីក្រោយការចម្រើនសតិ ក្នុងសតិប្បដ្ឋានសូត្រ៖
-
- ក្នុងទីនេះ (ក្នុងការបង្រៀននេះ) ភិក្ខុរស់នៅដោយពិនិត្យកាយ ក្នុងកាយ ក្លៀវក្លាដោយយល់ច្បាស់ ហើយមានសតិរលឹក ឈ្នះអភិជ្ឈានិងទោមនស្ស ក្នុងលោកនេះ ។ ភិក្ខុនោះរស់នៅ ដោយពិនិត្យវេទនា ក្នុងវេទនា ក្លៀវក្លា ដោយយល់ច្បាស់ ហើយមាន សតិរលឹក ឈ្នះអភិជ្ឈានិងទោមនស្ស ក្នុងលោកនេះ ។
- ភិក្ខុនោះរស់នៅ ដោយពិនិត្យចិត្ត ក្នុងចិត្ត ក្លៀវក្លា ដោយយល់ច្បាស់ ហើយមានសតិរលឹក ឈ្នះអភិជ្ឈានិងទោមនស្ស ក្នុងលោកនេះ ។
- ភិក្ខុនោះរស់នៅ ដោយពិនិត្យធម្មារម្មណ៍ ក្នុងធម្មារម្មណ៍ ក្លៀវក្លា ដោយយល់ច្បាស់ ហើយមានសតិរលឹក ឈ្នះអភិជ្ឈានិងទោមនស្ស ក្នុងលោកនេះ ។
សេចក្តីយល់ច្បាស់ កើតឡើងអំពីអានាបានស្សតិ ហើយបន្ទាប់មក ក៏កើតឡើងជាប់ពីក្រោយ ការចម្រើនសតិ នៃសតិប្បដ្ឋានទាំង៤ ។
សេចក្តីពន្យល់បិដក [កែប្រែ]
ខណៈដែលនិកាយទាំងឡាយ (និកាយ=ប្រជុំធម៌ជាក្រុម) មិនបានពន្យល់ពាក្យសម្បជញៈ ថាតើព្រះពុទ្ធចង់មាន ព្រះបន្ទូលថាដូចម្តេច អដ្ឋកថាបាលីបានវែកញែក ក្នុងន័យនៃអត្ថបទទាំង៤ ដើម្បីឲ្យយល់ថាៈ
-
-
- បំណង (សាត្ថកៈ) គឺវៀរចាកអំពើ ដែលមិនទាក់ទងនឹងមគ្គ
- ភាពសមរម្យ (សប្បាយៈ) គឺតាមរកអំពើថ្លៃថ្នូរ និងដោយប្រុងប្រយ័ត្ន
- ដែនត្រួតត្រា (គោចរៈ) គឺរក្សាការវៀរចាកកាម ដែលស្ថិតស្ថេរនឹងសតិ
- គ្មានភាពល្ងិតល្ងង់ (អសម្មោហៈ) គឺឃើញធម្មជាតិពិត ទៅតាមសច្ចៈធម៌ (ត្រៃលក្ខណ៍) ។
-
អដ្ឋកថាសហសម័យ [កែប្រែ]
ក្នុងការឆ្លងឆ្លើយរវាងភិក្ខុពោធិ និងលោក B. Alan Wallace , ភិក្ខុពោធិបានបញ្ញាក់អំពីទស្សនៈរបស់ព្រះថេរៈញ៉ាណាបោនិកា Nyanaponika Thera ចំពោះសម្មាសតិនិងសម្បជញ្ញៈដូចតទៅៈ
...ខ្ញុំគួរបន្ថែមថា ព្រះថេរៈញ៉ាណាបោនិកា ផ្ទាល់ខ្លួន មិនឃើញថាការប្រុងប្រយ័ត្នតែ ម្យ៉ាង ថាជាការយកបាននូវ ខ្លឹមសារនៃសម្បជញ្ញៈពេញបរិបូណ៌ទេ ប៉ុន្តែគ្រាន់តែជាដំណាក់ការដំបូង ក្នុងការចម្រើន សម្មាសតិសមាធិ ។ ព្រះអង្គគាំទ្រថា ក្នុងការចម្រើនសម្មាសតិត្រឹមត្រូវ សតិត្រូវតែរួមបញ្ចូលគ្នា ជាមួយសម្បជញ្ញៈ សេចក្តីយល់ដឹងច្បាស់ ហើយមានតែពេលណា ដែលរបស់ទាំងពីរនេះ ធ្វើការជាមួយគ្នាទេ ដែលសម្មាសតិ អាចបំពេញបំណងបាន ។
ថ្ងៃនិងយប់ (Nhat Hanh) [កែប្រែ]
ព្រះគ្រូហ្សេន Thich Nhat Hanh ជាតិវៀតណាម បានសរសេរចំពោះវគ្គ នៃសតិប្បដ្ឋានសូត្រខាងលើ អំពីសម្បជញ្ញៈ ដូចតទៅៈ
លំហាត់នេះគឺជាការពិនិត្យមើល និងការដឹងនូវសកម្មភាពរបស់កាយ គឺជាការបដិបត្តិដ៏សំខាន់របស់ភិក្ខុ ។ ពេលដែលអាត្មា បួសនេនជាដំបូង ៤៨ឆ្នាំកន្លងមក សៀវភៅទី១ ដែលលោកគ្រូឲ្យអាត្មា យកទៅរៀនឲ្យចាំ គឺសៀវភៅគាថា ដើម្បីហាត់នៅពេលលាងដៃ ដុសធ្មេញ លាងមុខ គ្រងស្បង់ចីវរ បោសសម្រាមទីធ្លា សម្រាកកាយ ងូតទឺក ។ ល ។
...កាលណានេនបានដាក់ខ្លួនឯង ដើម្បីហាត់រៀនហើយ នេននោះនឹងឃើញថា សកម្មភាពរបស់ខ្លួនរាល់ថ្ងៃ ក្លាយទៅជាការស្រុះស្រួលចិត្ត អំណរគុណ និងគំនិតល្អិតល្អន់ ។ សតិរលឹកទៅជា ឃើញច្បាស់លាស់ ក្នុងសកម្មភាព តាមផ្លូវកាយនិងវាចា ។
កាលណាសកម្មភាពណាមួយ បានដាក់ចុះក្រោមពន្លឺ នៃសតិហើយ កាយនិងចិត្តទៅជាស្ងប់ ប្រកបដោយសន្តិភាព និងពេញទៅដោយ សេចក្តីរីករាយ ។ នេះគឺជា លំហាត់មួយ ដែលត្រូវយកមកប្រើថ្ងៃនិងយប់ រហូតអស់មួយជីវិត ...។