បារាំង

ដោយវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី សាធារណរដ្ឋ​បារាំង)
សាធារណរដ្ឋបារាំង
Flag of France.svg Armoiries république française.svg
ទង់​ជាតិ​បារាំង បដិរូបជាតិបារាំង
បាវចនា សេរីភាព ភាពស្មើគ្នា ភាតរភាព
ភ្លេងជាតិ ឡា​ម៉ាសេឡាសេ
EU-France.svg
អាណាខេត្ដរបស់បារាំងក្នុងពិភពលោក
រាជធានី ប៉ារីស
ប្រធានាធិបតេយ្យ​ នីកូឡាស់ សាកូស៊ី
នាយករដ្ឋមន្រ្ដី ហ្រាន្ដកូស ហ្វីឡុន
ភាសា​ផ្លូវ​ការ​ ភាសាបារាំង
ផ្ទៃដី​

674 843 គម

ចំនួន​ប្រជាជន​
 – ដង់ស៊ីតេ/គម²
៦៥,៤៤៧,៣៧៤​ នាក់
 ១១៥ នាក់/គម²
រូបបិយប័ណ្ណ អ៊ឺរ៉ូ ហ្រ្វង់
ល្វែង​ម៉ោង​
រដូវក្ដៅ
UTC +១
UTC +២
កូដទូរស័ព្ទប្រទេស ៣៣

ប្រទេសបារាំង ដែលមានឈ្មោះផ្លូវការថាសាធារណរដ្ឋបារាំង គឺជាប្រទេសមួយនៅអឺរ៉ុបខាងលិច​និង​ជា​សមាជិក​នៃ​សហភាពអឺរ៉ុប។ បារាំង​ជា​រដ្ឋ​ដ៏​ចំណាស់​ក្នុង​ចំនោម​​រដ្ឋធំៗនៅអឺរ៉ុប។ បូករួម​ទាំង​ដែន​ដីឯ​នាយ​សមុទ្រ បារាំង​មាន​ផ្ទៃដី​សរុបប្រហែល ៦៧៥ ៤១៧​ គ.ម និងមានប្រជាជន ប្រមាណ ៦៤,៥ លាន​នាក់​។ ភាសាប្រើប្រាស់ជាផ្លូវការគឺភាសាបារាំង។ បារាំងមានភាសាតំបន់ចំនួន៧៧ភាសា។ បារាំង​ជា​ប្រទេស​មាន​អនុភាព​សេដ្ឋកិច្ច​ពិភពលោក​លំដាប់​ទី ៥ ឬ ទី៦។

មាតិកា

លក្ខណៈទូទៅរបស់ប្រទេសបារាំង [កែប្រែ]

Lavender field.jpg
Bora Bora - Mt Otemanu.jpg
Place du Capitole
Château de Chambord

ផ្ទៃដី [កែប្រែ]

មានផ្ទៃដីចំនួន ៥៥០០០០ គីឡូម៉ែត្រការេ។ ប្រទេសបារាំងលាតសន្ធឹងលើទឹកដីនៃទ្វីបអឺរ៉ុបភាគខាងលិច ប្រហែល១ភាគ១៥នៃផ្ទៃ ដីសហភាពអឺរ៉ុប ទាំងមូល ហើយជា ប្រទេសមួយដែលមានតំបន់សមុទ្រធំទូលាយ (ជា តំបន់សេដ្ឋកិច្ច ផ្ដាច់មុខលាតសន្ឋឹងលើផ្ទៃ១១លាន គម២)។

ស្ថានភាពដី [កែប្រែ]

(les Terres australes et antarctiques françaises)​នៅទ្វីបអូសេអានីនិងមហាសមុទ្រអង់តាទិក , ហ្គាដឺលូប(la Guadeloupe) ម៉ាទីនីក(la Martinique) កោះសាំងម៉ាតាំង(l’île Saint-Martin)​កោះសាំងបេទេលេមី(l’île Saint-Barthélemy) នៅសមុទ្រការ៉ាអ៊ីប

អាកាសធាតុ [កែប្រែ]

ប្រទេសបារាំងស្ថិតក្រោមឥទ្ធិពលអាកាសធាតុ៣ប្រភេទ៖

  • ផ្នែកខាងលិចនៃប្រទេសបារាំងទទួលរងឥទ្ធិពលអាកាសធាតុមហាសមុទ្រ
  • ផ្នែកខាងត្បូងទទួលរងឥទ្ធិពលអាកាសធាតុម៉េឌីទេរ៉ាណេ
  • ភាគកណ្ដាល និងខាងកើតទទួលរងឥទ្ធិពលអាកាសធាតុពីដែនទ្វីបជាអាកាសធាតុក្ដៅ ត្រជាក់ខ្លាំង ។

បរិស្ថាន [កែប្រែ]

Louis XIV of France
Château de Versailles
Declaration of Human Rights

តំបន់ផលិតផលកសិកម្ម និងព្រៃឈើគ្របដណ្ដប់លើផ្ទៃដី៤៨លានហិកតា គឺស្មើនឹង៨២%នៃផ្ទៃដីគោក។ ព្រៃ​ក្រាស់​លាត​សន្ធឹង​លើ​២៦%​នៃ​ផ្ទៃ​ដី​ហើយ​ជាប់​ចំណាត់​ថ្នាក់​លេខ​៣នៅអឺរ៉ុប បន្ទាប់ពី ស៊ុយអែដ និងហ្វាំងឡង់ ។ ផ្ទៃដីព្រៃឈើនៅប្រទេសបារាំងបានកើន៤៦%ចាប់តាំងពីឆ្នាំ១៩៤៥ ហើយនឹងកើន​ឡើង​ទ្វេ​ដង​ក្នុង​រយៈពេល២០០ឆ្នាំ។ លើលពីនេះ គេឃើញមាន ដើមឈើចំនួន១៣៦ប្រភេទផ្សេងគ្នានៅក្នុងប្រទេសបារាំង ដែលនេះគឺជាករណីពិសេសមួយសំរាប់​ប្រទេស​​នៅ​ក្នុងទ្វីបអឺរ៉ុប។

ចំនួនសត្វព្រៃមាន ការកើនឡើង ក្នុងរយៈពេលតែ២០ឆ្នាំ សត្វប្រើសមានចំនួនកើន ឡើងទ្វេ ដង រីឯពពួកសត្វឈ្លូសវិញកើនឡើងបីដង។

ដើម្បីថែរក្សា និងលើកតំកើងបេតិកភណ្ឌធម្មជាតិរបស់ប្រទេសបារាំង រដ្ឋបានបង្កើត ៖

  • ឧទ្យានជាតិចំនួន៧
  • តំបន់ការពារធម្មជាតិ១៥៦កន្លែង
  • តំបន់ការពាររុក្ខជាតិ និងសត្វចំនួន៥១៦កន្លែង
  • តំបន់រមណីដ្ឋាន ៤២៩កន្លែង ស្ថិតក្រោមការការពាររបស់ការិយាល័យការពារដែន សមុទ្រ
  • រាប់បញ្ចូលផងដែរនូវឧទ្យានធម្មជាតិ៤៣កន្លែង។

នៅលើឆាកអន្ដរជាតិ ប្រទេសបារាំងជាភាគីនៃសន្ធិសញ្ញា និងអនុសញ្ញាជាច្រើនក្នុងនោះ មានទាំង អនុសញ្ញា អង្គការសហប្រជាជាតិស្ដីអំពីអា-កាសធាតុ ជីវៈចំរុះ និងការប្រែក្លាយ ជាតំបន់រហស្ថាន។

ប្រជាជន [កែប្រែ]

មានប្រជាជនរស់នៅ៦៣,៨ លាននាក់ (២០០៨)។ ដង់សីតេប្រជាជន: ៩៨,១ នាក់/គម។ទីក្រុងដែលមានប្រជាជនរស់នៅលើសពី ១០០ ០០០នាក់ មានចំនួន៥៧។ ក្នុងនោះមានទីក្រុង៥ ដែលមានប្រជាជន រស់នៅច្រើនជាងគេ ៖

ទីក្រុង ប្រជាជនក្នុងឆ្នាំ២០០៦
1. បារីស ៩,៦ លាន
2. លីល ១,៧ លាន
3. លីយ៉ុង ១,៤ លាន
4. ម៉ាកសី ១,៣ លាន
5. ទូលូ ១ លាន

ការគ្រប់គ្រងរដ្ឋបាល [កែប្រែ]

ទឹកដីនៃសាធារណរដ្ឋបារាំងចែកជា ៖

  • មេត្រូប៉ូល រួមមានទាំងអស់២២តំបន់ និង៩៦ខេត្ដ
  • ខេត្ដឯនាយសមុទ្រចំនួន៤ (DOM) ហ្គាដឺឡុប ម៉ាកទីនិក ហ្គីយាន ឡារ៉េអ៊ុយនីញុង
  • ដែនដីឯនាយសមុទ្រចំនួន៧: Polynésie française, Wallis et Futuna, Mayotte, Saint-Pierre និងMiquelon, les Terres australes និងantarctiques françaises, Saint-Barthélémy, Saint-Martin,
  • និង La Nouvelle Calédonie.

ស្ថាប័ននានារបស់បារាំង [កែប្រែ]

រដ្ឋធម្មនុញ្ញ [កែប្រែ]

រដ្ឋធម្មនុញ្ញថ្ងៃទី ៤ តុលា ឆ្នាំ១៩៥៨ ចែងពីដំណើរការស្ថាប័ននានានៃសាធារណរដ្ឋទី៥។

រដ្ឋធម្មនុញ្ញត្រូវបានគេសើរើ ពិនិត្យឡើងវិញជាច្រើនដងទាក់ទងនឹង ៖

  • ការបោះឆ្នោតប្រធានាធិបតីជាសកល និងដោយចំពោះ (១៩៦២)
  • ការដាក់បញ្ចូលជំពូកថ្មីមួួយស្ដីការទទួលខុសត្រូវខាងព្រហ្មទណ្ឌរបស់សមាជិករដ្ឋាភិបាល(១៩៩៣)
  • ការបង្កើតសម័យប្រជុំរួមមួយរវាងស្ថាប័នសភា
  • ការពង្រីកដែនធ្វើប្រជាមតិ(១៩៩៥)
  • អន្ដរបញ្ញត្ដិស្ដីពីលក្ខន្ដិកៈរបស់កោះណូវែលកាលេដូនី ( Nouvelle-Calédonie ) (១៩៩៨)
  • ការបង្កើតសហព័ន្ធសេដ្ឋកិច្ចនិងរូបិយវត្ថុ
  • ភាពស្មើគ្នារវាងបុរសនិងស្ដ្រីនៅក្នុងការទទួលអណត្ដិបោះឆ្នោតនានា និងទទួលនូវដែលគេជ្រើសរើស
  • ការទទួលស្គាល់យុត្ដាធិការនៃតុលាការព្រហ្មទណ្ឌអន្ដរជាតិ(១៩៩៩)
  • ការកាត់បន្ថយអាណត្ដិប្រធានាធិបតី(២០០០)
  • កែទំរង់ការទទួលខុសត្រូវខាងព្រហ្មទណ្ឌរបស់ប្រមុខរដ្ឋ
  • បញ្ចូលការហាមឃាត់់ទោសប្រហារជីវិតក្នុងរដ្ឋធម្មនុញ្ញ
  • កំណែទំរង់ភាពស្វយ័តរបស់កោះណូវែលកាឡេដូនី(២០០៧)

ក្រុមប្រឹក្សាធម្មនុញ្ញ [កែប្រែ]

French Republic
President Nicolas Sarkozy
Palace of Luxembourg


ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិក៩រូប និងមានសមត្ថកិច្ចត្រួតពិនិត្យជាពិសេសនៃ ភាពត្រឹម ត្រូវ តាមច្បាប់ នៃការបោះឆ្នោតនានា និងពិនិត្យធម្មនុញ្ញភាពនៃច្បាប់រៀបចំអង្គការ ព្រម ទាំងច្បាប់ ដែលដាក់មកអនុម័ត។

ប្រធានាធិបតីនៃសារធារណរដ្ឋ [កែប្រែ]

ប្រមុខរដ្ឋត្រូវបានជ្រើសរើសសំរាប់រយៈពេល៥ឆ្នាំតាមរយៈការបោះឆ្នោតជាសកល និង ដោយចំពោះ (អណត្ដិ​​រយៈ​ពេល​៥​ឆ្នាំ​នេះ​បាន​បង្កើត​ឡើង​បន្ទាប់​ពី​ការ​ធ្វើ​ប្រជាមតិ​នៅ​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០០០)។ លោក នីកូឡា សាកូហ្ស៊ី ជាប្រធានាធិបតីទី៦នៃសាធារណរដ្ឋ ទី៥ លោកបានជាប់ឆ្នោតនៅថ្ងៃទី៧ឧសភា ឆ្នាំ​២០០៧ ។

ប្រធានាធិបតីតែងតាំងនាយករដ្ឋមន្ដ្រី និងសមាជិករដ្ឋាភិបាលតាមសំណើររបស់នាយក រដ្ឋមន្ដ្រី (មាត្រា ទី៨នៃរដ្ឋធម្មនុញ្ញ)។

ប្រធានាធិបតីដឹកនាំគណៈរដ្ឋមន្ដ្រី ប្រកាសអោយប្រើច្បាប់នានា ជាបញ្ជាការនៃកងកម្លាំង ប្រដាប់អាវុធ។ ប្រធានាធិបតីអាចរំលាយរដ្ឋសភា ហើយ​ក្នុង​ករណី​ធ្ងន់​ធ្ងរ​ ប្រធានាធិបតីមានអំណាចពិសេស (មាត្រាទី១៦)។

នាយករដ្ឋមន្ដ្រី និងរដ្ឋាភិបាល [កែប្រែ]

ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ដ្រី រដ្ឋាភិបាលកំណត់ និងដឹកនាំនយោបាយជាតិ។ នាយករដ្ឋមន្ដ្រី ទទួល ខុសត្រូវចំពោះរដ្ឋសភា (មាត្រាទី២០)។ នាយក​រដ្ឋ​មន្ដ្រី​ដឹក​នាំ​សកម្មភាពរដ្ឋាភិបាលនិងធានានូវការអនុវត្ដច្បាប់ (មាត្រាទី២១)។ លោក François Fillon ត្រូវ បានតែងតាំងជានាយក រដ្ឋមន្ដ្រីនៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០០៧។

សភា [កែប្រែ]

សភាមានពីរថ្នាក់ ៖
- ព្រឹទ្ធសភា ៖ ព្រឹទ្ធសមាជិកត្រូវជ្រើសតាំងសំរាប់រយៈពេល៦ឆ្នាំ(ពីមុនមានរយៈពេល៩ឆ្នាំ) ចាប់តាំងពីឆ្នាំ ២០០៣ ដោយការបោះឆ្នោតជាសកល និងមិនចំពោះ ហើយត្រូវបានផ្លាស់ ប្ដូរសមាជិក ៣០% ក្នុងរយៈ ពេលបីឆ្នាំម្ដង។ ការបោះឆ្នោតលើកចុងក្រោយ បានប្រព្រឹត្ដ ទៅនៅខែ កញ្ញាឆ្នាំ២០០៤។
- រដ្ឋភាជាតិ ៖ តំណាងរាស្ដ្រត្រូវបានជ្រើសតាំងសំរាប់រយៈពេល៥ឆ្នាំដោយការបោះឆ្នោត ជាសកល និង ដោយចំពោះ។ ការបោះឆ្នោតលើកចុងក្រោយបាន ប្រព្រឹត្ដទៅនៅខែមិថុ- នា ឆ្នាំ២០០៧។
ក្រៅពីត្រួតពិនិត្យរដ្ឋាភិបាល សភាទាំងពីរថ្នាក់មានតួនាទីរៀបចំ និងអនុម័តច្បាប់។ ក្នុងករណីមិនមានការយល់ព្រម រដ្ឋសភាជាតិធ្វើការសំរេចជាស្ថាពរ។

ព្រឹទ្ធសភា [កែប្រែ]

ក្រោយ​ការបោះឆ្នោតខែកញ្ញឆ្នាំ២០០៤ ព្រឹទ្ធសភាមានសមាជិក៣៣១នាក់ដែលមកពី ៖

  • គណបក្សសហព័ន្ធសំរាប់ចលនាប្រជាជន ( UMP ) ៖ ១៥៨នាក់
  • គណបក្សសង្គមនិយម ៖ ៩៦នាក់
  • ក្រុមគណបក្សកណ្ដាលនិយម ៖ ៣០នាក់
  • គណបក្សកុម្មុយនិស្ដ គណបក្សសាធារណរដ្ឋ និងគណបក្សពលរដ្ឋ ៖ ២៣នាក់
  • គណបក្សសម្ព័ន្ធភាពប្រជាធិបតី និងសង្គមអឺរ៉ុប ៖១៦នាក់
  • បេក្ខជនឯករាជ្យ ៖ ៦នាក់ ។

រដ្ឋសភាជាតិ [កែប្រែ]

រដ្ឋសភាជាតិ

បន្ទាប់ពីការបោះឆ្នោតថ្ងៃទី១០ និង១៧ឆ្នាំ២០០៧មិថុនា រដ្ឋសភាជាតិមានតំណាងរាស្ដ្រ៥៧៧នាក់ មកពី ៖

  • គណបក្សសហព័ន្ធសំរាប់ចលនាប្រជាជន (UMP) ៖ ៣១៤នាក់ (សម្ព័ន្ធភាព៦គណបក្ស)
  • ក្រុមសង្គមនិយម និងប្រជាជនៈ ១៨៦នាក់(សម្ព័ន្ធ១៨គណបក្ស)
  • ក្រុមប្រជាធិបតីឆ្វេងនិយម និងសាធារណរដ្ឋ ៖ ២៤នាក់ (គ្មានសម្ព័ន្ធភាព)
  • ក្រុមគណបក្សកណ្ដាលនិយមថ្មី ៖ ២០នាក់(សម្ព័ន្ធភាព២គណបក្ស)
  • តំណាងរាស្ដ្រមិនស្ថិតក្នុងក្រុមណាមួយ ៖ ២០នាក់

តុលាការ [កែប្រែ]

តុលាការជាអ្នកការពារសេរីភាពបុគ្គល (មាត្រា៦៦នៃ រដ្ឋធម្មនុញ្ញ)។ អំណាចតុលាការបា- រាំងបានរៀបចំ ទៅតាមភាពខុសគ្នាជាមូលដ្ឋានរវាង ៖

  1. តុលាការយុត្ដិធម៌ត្រូវទទួលខុសត្រូវជំលោះរវាងបុគ្គល និងបុគ្គល។
  2. តុលាការរដ្ឋបាលដោះស្រាយជំលោះរវាងប្រជាជននិងអំណាចសាធារណៈ។

តុលាការមានពីរលំដាប់ថ្នាក់ ៖
1. យុត្ដាធិការរដ្ឋប្បវេណី តុលាការនីតិរួម (តុលាការជាន់ខ្ពស់) រឺនីតិពិសេសផ្សេងៗ (សាលាតំបូង តុលាការពាណិជ្ជ កម្ម តុលាការកិច្ចការសន្ដិសុខសង្គម និងក្រុមតុលាការការងារដែលដោះស្រាយជំលោះ រវាងបុគ្គលិក និយោជិក និងនិយោជក។
2. យុត្ដិធិការព្រហ្មទណ្ឌទទួលបន្ទុកវិនិច្ឆ័យលើបទល្មើស៣ប្រភេទ ៖

  • បទលហុដែលវិនិច្ឆ័យដោយតុលាការនគរបាល
  • បទល្មើសដែលវិនិច្ឆ័យដោយតុលាការលហុ
  • បទឧក្រិដ្ឋដោយសាលាឧក្រិដ្ឋ

មានតុលាការដោយឡែកសំរាប់រដ្ឋប្បវេណី និងព្រហ្មទណ្ឌតុលាការកុមារ។

សាលាវិនិច្ឆ័យ ៖គឺជាតុលាខ្ពស់ជាងគេ ហើយទទួលខុសត្រូវពិនិត្យបណ្ដឹងសារទុក្ខលើអង្គច្បាប់ប្រឆាំងនឹងសាលដីការបស់សាលាឧទ្ធរណ៍។យុត្ដាធិការ​​​​ខ្ពស់​ជាង​គេក្នុង​តុលាការរដ្ឋបាលគឺក្រុមប្រឹក្សារដ្ឋដែលមានសមត្ថកិច្ចធ្វើការវិនិច្ឆ័យចុងក្រោយ គេបង្អស់លើភាពត្រឹមត្រូវនៃលិខិតរដ្ឋបាលតាមច្បាប់។ ក្រុម​ប្រឹក្សា​រដ្ឋ​នេះ​ក៏ផ្ដល់​ការពិគ្រោះផងដែរដល់រដ្ឋាភិបាលក្នុងការផ្ដល់ជាគំនិតស្ដីពីសេចក្ដី ព្រាងច្បាប់និង សេចក្ដីព្រាងក្រឹត្យមួយចំនួន។

ភ្លេង និងបាវចនាជាតិ [កែប្រែ]

La Defense
French Armed Forces2.JPEG
ESM St Cyr cadets DSC03272.JPG
Tour de France

បទចំរៀងសំរាប់កងទ័ពនៅទីក្រុង Rhin ដែលត្រូវបានតែងឡើងនៅទីក្រុងស្ដ្រាសបួ ឆ្នាំ ១៧៩២ បានក្លាយជាបទ Marseillaise ហើយចុងបញ្ចប់់ត្រូវបាន ប្រើជាភ្លេងជាតិនៅ ថ្ងៃទី១៤ កក្កដា ឆ្នាំ១៧៩៥។

បាវវចនារបស់សាធារណៈរដ្ឋបារាំងគឺ “សេរីភាព សមភាព ភាតរភាព“។

ទង់ជាតិបារាំង [កែប្រែ]

នៅឆ្នាំ១៧៨៩ លោកឧត្ដមសេនីយ Fayette បាន បន្ថែមពណ៌សដែលជានិមិត្ដរូបនៃរាជា និយម ទៅលើ សញ្ញាទង់ជាតិដែលមានពណ៌ខៀវ និង ពណ៌ក្រហម របស់កងទ័ពជាតិទីក្រុង ប៉ារីស ។ ទង់ជាតិបីពណ៌ជា និមិត្ដរូបផ្លូវការរបស់ សាធារណរដ្ឋបារាំង។

ការពារជាតិ [កែប្រែ]

នៅឆ្នាំ២០០៧ ថវិកាការពារជាតិឡើងដល់ ៣៦,២៥ពាន់លានអឺរ៉ូ គឹស្មើនឹង២,០២%នៃ ផលិតផល ក្នុងស្រុកសរុប និងថវិកាជាតិ១០,៨២%។

ច្បាប់ស្ដីពីការរៀបចំកម្មវិធីផ្នែកយោធាឆ្នាំ២០០៣-២០០៨កំនត់ពីមធ្យោបាយ និងចំនួនទ័ព ដើម្បី ឆានាទៅ សំរេចគោលបំណងរបស់ប្រធានាធិបតី និង​រដ្ឋា​ភិបាល​ក្នុងការផ្ដល់អោយ ប្រទេសបារាំងការ ការពារមួយ ដោយស្របទៅតាមតំរូវការរបស់ខ្លួន។ច្បាប់​នេះ​មាន​គោល​ដៅ​បង្កើត​កិច្ច​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ធ្វើ​អោយ​ឧបករណ៍ការពារជាតិ របស់យើងអាចឆ្លើយ តបទៅនឹងបញ្ហាចំពោះមុខនានា។

កិច្ចខំប្រឹងប្រែងខាងលើស្ដែងអោយឃើញតាមរយៈ ៖

  • ការពង្រឹងមធ្យោបាយប្រយុទ្ធប្រឆាំង នឹងភេវរកម្ម។
  • សុវត្ថិភាព និងភាពទុកចិត្ដនៃការទប់ស្កាត់អាវុធនុយក្លេអ៊ែររបស់ប្រទេសបារាំង។
  • ការចូលរួមរបស់ប្រទេសបារាំងក្នុងការបង្ការ និងដោះស្រាយជលោះផ្សេងៗ (ចំនួនទ័ព ប្រមាណពី១៥ ទៅ២០ ០០០នាក់ត្រូវបានដាក់ពង្រាយក្នុងប្រតិបត្ដិការ )។
  • សហប្រតិបត្ដិការយោធាក្នុងអង្គការអូតង់ និងសហគមអឺរ៉ុប។

នៅឆ្នាំ២០០៦ ទ័ពកងកំលាំងប្រដាប់អាវុធកើនឡើងដល់៣៤៧ ៩០៣នាក់ គិតទាំងយោធា និងជន ស៊ីវិល ហើយបែងចែកដូចខាងក្រោម ៖

  • កងទ័ពជើងគោកមាន ១៣៣ ៦២៧នាក់
  • កងទ័ពអាកាសមាន ៥៩ ១១៨នាក់
  • កងទ័ពជើងទឹកមាន ៤២ ៧៥២នាក់
  • កងអាវុធហត្ថមាន ៩៧ ៧២៣នាក់
  • ក្នុងសេវាសាធារណៈ (សុខភាព ការងារសង្គមកិច្ច)មាន១៤ ៦៨៣នាក់


សេដ្ឋកិច្ច [កែប្រែ]

បារាំងជាប្រទេសមានអនុភាពសេដ្ឋកិច្ចពិភពលោកលំដាប់ទី៦បន្ទាប់ពី សហរដ្ឋអាមេរិក ជប៉ុន អាលឺម៉ង់ ចិន និង អង់គ្លេស។​

កសិកម្ម [កែប្រែ]

នៅក្នុងចំនោមប្រទេសក្នុងសហភាពអឺរ៉ុប បារាំងនាំមុខគេក្នុងផលិតផលកសិកម្ម។ ផលិតផលសំខាន់ៗមាន គ្រាប់ធុញ្ញជាតិ (ស្រូវសាឡី ពោត) ស្ករ ស្រា ផលិតផលពីទឹកដោះគោ បន្លែផ្លែឈើ​​ ​និង សាច់សត្វ។

ប្រភពពត៌មាន [កែប្រែ]

សូមមើលផងដែរ [កែប្រែ]