សាវ័កព្រះពុទ្ធ
សាវ័ក ប្រែថា អ្នកស្តាប់ឱវាទ។ សាវ័កព្រះពុទ្ធ ឬហៅម្យ៉ាងទៀតថា ពុទ្ទបរិស័ទ គឺជាអ្នកទទួលយកការប្រៀនប្រដៅរបស់ព្រះពុទ្ធ ហើយយកមកប្រតិបត្តិតាម។
សាវ័កព្រះពុទ្ធចែកជាបួនជំពូក គឺ ភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា។
មាតិកា |
ភិក្ខុ [កែប្រែ]
ពាក្យថា ភក្ខុ ប្រែថា សមណអ្នកសូម, សមណអ្នកខ្លាចភ័យក្នុងវដ្តសង្សារ, អ្នកខ្លាចបាបជានិច្ច ជាអ្នកមានព្យាយាមដុតបំផ្លាញអំពើអាក្រក់។ នៅក្នុងសាសនានេះ ភិក្ខុ គឺសំដៅលើអ្នកបួសដែលមានភេទឧត្តមជាងសាមណេរ។
ខាងក្រោមនេះគឺជាព្រះនាមព្រះភិក្ខុមួយចំនួនក្នុងសម័យកាលដែលព្រះពោធិសត្វបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ
អគ្គសាវ័ក
- ព្រះសារីបុត្ត (អគ្គសាវ័កស្តាំ) ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានបញ្ញាច្រើន។
- ព្រះមហាមោគ្គលាន (អគ្គសាវ័កឆ្វេង) ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានឫទ្ធិច្រើន
ភិក្ខុកំពូល
- ព្រះអញ្ញាកោណ្ឌញ្ញៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានវស្សាច្រើន (បួសមុនគេបង្អស់)។
- ព្រះកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់ធុតង្គ (សមាទានព្រៃ)។
- ព្រះអនុរុទ្ធ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានទិព្វចក្ខុ (ភ្នែកទិព្វ)។
- ព្រះភទ្ទិយកាឡិគោធាយបុត្រ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានត្រកូលខ្ពង់ខ្ពស់។
- ព្រះលកុណ្តកភទ្ទិយៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានសំឡេងពិរោះ។
- ព្រះបិណ្ឌោលភារទ្វាជៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងបន្លឺសីហនាទ។
- ព្រះបុណ្ណមន្តានីបុត្ត ជាកំពូលលើភិក្ខុដទៃផ្នែកខាងធម្មកថិក។
- ព្រះមហាកច្ចាយនៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងចែកសេចក្តីក្នុងធម៌របស់ព្រះសាស្តាអោយពិស្តារបាន។
- ព្រះចូឡបន្ថកៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងនិម្មិតកាយជារូបរៀងដទៃសម្រេចដោយចិត្ត១ និងឈ្លាសក្នុងការផ្លាស់ប្តូរផ្លូវចិត្ត១។
- ព្រះមហាបន្ថកៈ
- ព្រះសុភូតិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាអ្នកនៅដោយឥតកិលេស១ និងជាអ្នកគួរដល់ទក្ខិណាទាន១។
- ព្រះរេវតខទិរវនិយៈ
- ព្រះកង្ខារេវតៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងត្រេកអរក្នុងការចូលឈាន គឺស្ទាត់ជំនាញខាងចូលឈានសមាបត្តិ។
- ព្រះសោណកោលិវិសៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាអ្នកប្រារព្ធសេចក្តីព្យាយាម។
- ព្រះសោណកុដិកណ្ណៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងពោលពាក្យពិរោះ។
- ព្រះសីវលី ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាអ្នកមានលាភ។
- ព្រះវក្កលិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាអ្នកមានសទ្ធាស៊ប់។
- ព្រះរាហុល ជាកំពូលលើភិក្ខុដទៃផ្នែកខាងអ្នកស្រឡាញ់ការសិក្សា។
- ព្រះរដ្ឋបាល ជាកំពូលលើភិក្ខុដទៃផ្នែកខាងចេញបួសដោយសទ្ធា។
- ព្រះកុណ្ឌធាន ជាកំពូលលើភិក្ខុដទៃផ្នែកខាងចាប់ស្លាកជាដំបូង។
- ព្រះវង្គីសៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានបដិភាណ។
- ព្រះឧបសេនវង្គន្តបុត្ត ជាកំពូលលើភិក្ខុដទៃផ្នែកអ្នកនាំមកនូវសេចក្តីជ្រះថ្លាដោយជុំវិញ។
- ព្រះទព្វមល្លបុត្ត ជាកំពូលលើភិក្ខុដទៃផ្នែកខាងចាត់ចែងទីសេនាសនៈ។
- ព្រះបិលិន្ទវច្ឆៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាទីស្រឡាញ់គាប់ចិត្តនៃទេវតាទាំងឡាយ។
- ព្រះពាហិយទារុចីរិយៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងត្រាស់ដឹងឆាប់រហ័ស។
- ព្រះកុមារកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងសម្តែងធម៌ដ៏វិចិត្រ។
- ព្រះមហាកោដ្ឋិតៈ
- ព្រះអានន្ទ ជាកំពូលលើភិក្ខុដទៃផ្នែកខាងពហុសូត១ មានសតិ១ មានគតិ១ មានធិតិ១ ជាពុទ្ធុប្បដ្ឋាក១
- ព្រះឧរុវេលកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានបរិវារច្រើន។
- ព្រះកាឡុទាយី ជាកំពូលលើភិក្ខុដទៃផ្នែកខាងធ្វើអោយត្រកូលជ្រះថ្លា។
- ព្រះពាកុលៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងគ្មានអាពាធ (គ្មានជំងឺ)។
- ព្រះសោភិតៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងរឭកឃើញនូវបុព្វេនិវាស។
- ព្រះឧបាលិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់នូព្រះវិន័យ។
- ព្រះនន្ទកៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងអោយឱវាទដល់ពួកភិក្ខុនី និងសម្តែងធម៌ធ្វើអោយបរិស័ទទាំង៤ពួកជ្រះថ្លាក្នុងព្រះសាសនា។
- ព្រះនន្ទសក្យៈ
- ព្រះមហាកបិន ជាកំពូលលើភិក្ខុដទៃផ្នែកខាងអោយឱវាទដល់ពួកភិក្ខុ។
- ព្រះសាគតៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងឈ្លាសវៃក្នុងតេជោធាតុ។
- ព្រះរាធៈ
- ព្រះមោឃរាជ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់ចីវរសៅហ្មង។
- ព្រះវិមល
- ព្រះសុពាហុ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់គុណធម៌ផ្នែកលោកុត្តរៈ។
- ព្រះបុណ្ណជិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានចិត្តរឹងមាំ។
- ព្រះគវម្បតិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងសម្តែងឫទ្ធិ។
- ព្រះនទីកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់គុណដ៏ប្រសើរ។
- ព្រះគយាកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់អរិយធម៌ដ៏វិសេស។
- ព្រះភគ្គុ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់នូវការចេះដឹង។
- ព្រះកិម្ពិលៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់នូវអរហត្តធម៌។
- ព្រះមហាចុន្ទ (ប្អូនប្រុសរបស់ព្រះសារីបុត្ត)
- ព្រះអជិតៈ
- ព្រះតិស្សមេត្តេយ្យ
- ព្រះបុណ្ណកៈ
- ព្រះមេត្តគួ
- ព្រះធោតកៈ
- ព្រះឧបសីវៈ
- ព្រះនន្ទត្ថេរ ជាកំពូលលើភិក្ខុដទៃផ្នែកខាងរក្សាទ្វារក្នុងឥន្ទ្រីយ៍ទាំងឡាយ (សង្រួមក្នុងភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្ត។
- ព្រះហេមកៈ
- ព្រះតោទេយ្យ
- ព្រះកប្បៈ
- ព្រះជតុកណ្ណី
- ព្រះភទ្រាវុធ
- ព្រះឧទយត្ថេរ
- ព្រះបោសាលៈ
- ព្រះបិង្គិយៈ
- ព្រះនាគិតៈ
- ព្រះនាលកៈ
- ព្រះបុណ្ណៈ
- ព្រះមេឃិយៈ
- ព្រះយសោជៈ
- ព្រះសភិយៈ
- ព្រះសេលៈ
- ព្រះឧទាយី
- ព្រះឧបវាណៈ
- ព្រះអង្គុលីមាល៍
- ព្រះវប្បៈ
- ព្រះភទ្ទិយៈ
សាវ័កដទៃទៀត
- ព្រះមហានាម
- ព្រះអស្សជិ
- ព្រះយស
- ព្រះចុន្ទត្ថេរ (ចុន្ទកាម្មារបុត្ត បុត្តរបស់ជាងមាស)
- ជីវកៈ
ភិក្ខុនី [កែប្រែ]
ភិក្ខុនី គឺស្រីដែលបួសជាភិក្ខុ។ នៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសមួយចំនួនសព្វថ្ងៃមិនមានទៀតទេ។
អគ្គសាវិកា
- ព្រះនាងខេមា ជាកំពូលលើភិក្ខុនីទាំងឡាយផ្នែកខាងមានបញ្ញា។
- ព្រះនាងឧប្បលវណ្ណា ជាកំពូលលើភិក្ខុនីទាំងឡាយផ្នែកខាងមានឫទ្ធិ។
ភិក្ខុនីកំពូល
សាវិកាដទៃទៀត
ឧបាសក [កែប្រែ]
ឧបាសក គឺជាអ្នកដល់ព្រះរតនត្រៃ ជាទីពឹងទីរលឹក គឺគ្រហស្ថដែលចូលកាន់ពុទ្ធសាសនាស៊ប់ ហើយកាន់សីលធម៌ខ្ជាប់ខ្ជួនតាមច្បាប់សម្រាប់ពុទ្ធសាសនិកជនជាគ្រហស្ថ។
ឧបាសកកំពូល
- អនាថបិណ្ឌិកសេដ្ឋី ជាកំពូលផ្នែកខាងអោយទាន។
ឧបាសកដទៃទៀត
- ព្រះបាទសុទ្ធោទនៈ
- ព្រះបាទវេស្សវ័ណ ជាព្រះសោតាបន្ន
- ព្រះបាទបសេនទិកោសល
- ព្រះបាទពិម្ពិសារ
- នន្ទមាណព
- មច្ឆរិយកោសិយសេដ្ឋី គឺសេដ្ឋីដែលមានសេចក្តីកំណាញ់យ៉ាងស្វិតស្វាញ។
ឧបាសិកា [កែប្រែ]
ឧបាសិកា គឺស្រី្តដែលដល់នូវព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាទីពឹងទីរលឹក។
ឧបាសិកាកំពូល
- នន្ទមាតា ជាព្រះអរិយបុគ្គលថ្នាក់អនាគាមី ព្រះនាងទ្រទ្រង់នូវព្រះពុទ្ធវចនៈ ជាពហុស្សូត។
- ខុជ្ជុត្តរា កំពូលផ្នែកខាងព្រះសូត្រ (សម្តែងធម្មបន្ត)។
- វិសាខា ជាស្រី្តកំពូលផ្នែកខាងអោយទាន។
- ព្រះនាងមល្លិកាទេវី កំពូលផ្នែកខាងអោយទានប្រណិត។
- ឧត្តរា កំពូលផ្នែកខាងមានខន្តីចិត្ត (អត់ធ្មត់)។
- ព្រះនាងសាមាវតី កំពូលផ្នែកខាងមានមេត្តាចិត្ត
ឧបាសិកាដទៃទៀត
- នាងបុណ្ណាទាសី
- សិរិមា
- មហាសុភទ្ទា
- ចូឡសុភទ្ទា
- សុជាតា (ប្អូនស្រីរបស់មហាឧបាសិកាវិសាខា)
- សុជាតា
- អម្ពបាលី