ប្រវត្តិដែនដីសុខោទ័យ
អ្នកប្រាជ្ញជាតិ-អន្តរជាតិនានាអះអាងថាព្រះបាទជ័យវរ្ម័នទី៧ ជាមហាវីរក្សត្រដ៏អង់អាច ក្លាហានគួរឲ្យ គោរពស្រលាញ់ ហើយក្នុងរជ្ជកាលរបស់ព្រះអង្គ ប្រទេសជាតិមានការរីកចំរើនរុងរឿងដល់កំរិតកំពូល នាសម័យមហានគរដែលគ្រងរាជ្យសម្បត្តិពីគស ១១៨១ដល់១២២០។ ប៉ុនែ្តលោកអតីតសាស្រ្តាចារ្យ កេង វ៉ាន់សាក់ ក្នុងបទសំភាសន៍តាមវិទ្យុអាស៊ីសេរីថាព្រះបាទជ័យវរ័្មនទ៧ បានប្រគល់ដីសុខោទ័យ ឲ្យសៀម លុះនៅពេលព្រះអង្គសោយទិវង្គត ដែនដីនេះក៏ប្រកាសផ្តាច់ខ្លួនចេញពី កម្ពុជាតែម្តង។ បញ្អានេះ បើផែ្អកទៅតាមសៀវភៅប្រវត្តិសាស្រ្តរបស់លោករស់ ចន្រ្តាបុត្រ បញ្ជាក់ថា បន្ទាប់ពីព្រះបាទជ័យវរ័្មនទី៧ សោយទិវង្គត បុត្ររបស់ព្រះអង្គព្រះបាទឥន្រ្ទវរ័្មនទី២ (គស ១២០១-១២៤៣) ឡើងគ្រងរាជ្យសម្បត្តិបន្ត ប្រទេសជាតិមានការរីកចំរើនរុងរឿង និងគ្មានព្រឹត្តិការណ៍អ្វីដែលគួរឲ្យកត់សំគាល់ទេ។ លុះចូលមកដល់ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៨ (គស១២៤៣-១២៩៥) មានការចលាចលរង្គោះរង្គើនៃអាណាចក្រខែ្មរ ដោយសារព្រះអង្គប្រកាន់លទ្ធិព្រហ្មញ្ញសាសនា បញ្ជាឲ្យគេកំទេចព្រះពុទ្ធរូបវត្តអារាម ដែលបន្សល់ទុកពីសម័យមុនចោលទាំងអស់ ធ្វើឲ្យនាម៊ឺនសព្វមុខមន្រ្តី និងរាស្រ្តមិនសូវសប្បាយចិត្ត បង្កើតជាបក្សពួក ប្រឆាំងដោយកនែ្លង។ ចំណែកពួកថៃ ដែលខែ្មរហៅថា សៀមធ្លាប់រស់នៅខេត្តយូណាន់ ប្រទេសចិន ហើយដែលបានមកជ្រកកោនលើទឹកដីខែ្មរ ក៏ផ្សំគំនិតគ្នា រួមដៃជាមួយសេ្តចនាម៊ឺនមុខមន្រ្តី មេទ័ពខែ្មរ រៀបចំជាកងទ័ពពលសេនា ធ្វើសង្រ្គាមប្រកាសឯករាជ្យ នៅរដ្ឋសុខោទ័យ ។ កាលពីសតវត្សទី៨ នគររបស់ជនជាតិថៃ ឈ្មោះណាន់ឆាវស្ថិតនៅពាយ័ព្យនៃប្រទេសភូមា ដោយមាន សង្រ្គាមទប់ទល់នឹងកងទ័ពសេ្តចម៉ុងហ្គោលព្រះនាមយូប៊ីឡាយមិនបាន ក្រុមជនជាតិថៃបានធ្វើដំណើរ រំកិលចុះបន្តិចម្តងៗ ទៅទិសខាងត្បូង ដោយមួយពួកសំដៅមកប្រទេសភូមា និងមួយពួកសំដៅមកស្រុកខែ្មរ ។ ដំណើរសន្សឹមៗវាតទីរបស់ថៃមកលើទឹកដីខែ្មរ និងភូមាបានចាប់ផ្តើមក្នុងសតវត្សទី១២ នៅក្នុង ភូមិភាគអាស៊ីអាគេ្នយ៍នៅមានដំណើរចុះមកទិសខាងត្បូងទីបីមួយទៀត គឺការវាតទីទឹកដីរបស់យួនសំដៅ យកប្រទេសចាម។ ដំណើរថៃចុះមកវាតទីលើទឹកដីខែ្មរ មានសភាពដូចជាស៊ីសង្វាក់គ្នារវាងជនជាតិថៃ និងជនជាតិខែ្មរ ហើយ ជនជាតិថៃបានដាក់ខ្លួនទទួលយកវប្បធម៌ និងអរិយធម៌ខែ្មរ មកធ្វើជាកេរមរតកសម្បតិ្តជាតិសាសន៍ខ្លួន។ កាលនោះថៃមានឈ្មោះថា សៀម ឬស៊ីយ៉ាម។ ក្នុងសតវត្សទី១៣ សង្រ្គាមប្រយុទ្ធគ្នារវាងខែ្មរ និងសៀមចាប់ផ្តើមជាញឹកញាប់ ធ្វើឲ្យមានការខូចខាតជាច្រើន ដល់ប្រទេសជាតិ ហើយកាលនោះសេ្តចខែ្មរ មួយអង្គព្រះនាមរាមាកំហែង បានផ្តាច់ទឹកដីខែ្មរយក ទៅបង្កើតនគរសៀម និងបានយកទីក្រុងខែ្មរសុខោទ័យ ធ្វើជារាជធានី ។ ម៉្យាងទៀតក្នុងរជ្ជកាលព្រះអង្គបុត្រី បានលួចព្រះខ័នរាជ្យធ្វើអំពីមាស ទៅប្រគល់ ឲ្យស្វាមីជាមេទ័ពដ៏សំខាន់ក្នុងមហានគរដែលព្រះខ័នតំណាងឲ្យអំណាច និងរាជ្យសម្បត្តិ ។ ដូចេ្នះរាជបុត្រ របស់ព្រះអង្គ ដែលត្រូវឡើងគ្រងរាជ្យបន្ត ដោយគ្មានព្រះខ័នសំរាប់សំគាល់អំណាច និងរាជបល្ល័ង្កក៏លែង មានសិទ្ធិគ្រប់គ្រងនគរដែរ ។ ចំណែកបុគ្គលមានព្រះខ័នមានសិទ្ធិអំណាចគ្រប់គ្រាន់ ហើយព្រះបាទជ័យវរ្ម័នទី៨ក៏សំរេចព្រះទ័យដាក់រាជ្យក្នុង គ្រិស្តសករាជ១២៩៥ រីឯបុត្រព្រះអង្គក៏បង្កទ័ពធ្វើសង្រ្គាម ដណ្តើមរាជ្យ តែត្រូវបរាជ័យដោយត្រូវព្រះបាទឥន្រ្ទវរ័្មនទី៣ ចាប់បានធ្វើទារុណកម្ម ។ ការប្រកាសឯករាជ្យរបស់ថៃនេះ បើតាមប្រវត្តិសាស្រ្តកម្ពុជារបស់លោកអាដេម៉ារ ឡឺគែ្លរ អតីតរ៉េស៊ីដង់ បារាំងប្រចាំប្រទេសកម្ពុជាបញ្ជាក់ថា មុនពេលដែលពួកម៉ុងហ្គោលមកដល់ វាហាក់ដូចជាមានព្រឹត្តិការណ៍ ធំៗមួយចំនួនបានកើតឡើង ពីព្រោះថា គេឃើញមានពួកថៃនេះចុះមកតាំងលំនៅឋាន នៅភាគខាងត្បូង ស្រុកលាវ ត្រង់ហ្លួងប្រាបាង នៅម៉ង់ឈៀងម៉ៃបង្កើតជារដ្ឋសាវ និងរដ្ឋខ្លាំងមួយ នៅអាងទនេ្លមេណាម ខាងលើ។ ពីមុនពួកនេះជាសាមន្តរដ្ឋរបស់សេ្តចខែ្មរ មានរាជធានីនៅស័ង្ខលោកនាពាក់កណ្តាល សតវត្សទី១១ បន្ទាប់មកបាននៅសុខោទ័យ រួចបន្តវាតទីទៅតំបន់កែ្បរៗនោះ ដែលជាទឹកដីរបស់ពួក មនខែ្មរ ឬឡាតាំង ។ ផ្តើមចេញពីរាជធានីសុខោទ័យនេះហើយ និងបន្ទាប់មក នៅអយុធ្យាដែលពួកថៃ បង្កើតបានជាក្សត្រប្រទេសតូចៗមួយចំនួន កែ្បរអាងទនេ្លខាងលើ រួចបង្កើតជារាជាណាចក្រថៃ ឬសៀម លើកពីអយុធ្យាទៅបាងកកនៅសតវត្សទី១៨ ។ ចិនហៅរដ្ឋខាងជើងថា សៀនឡូមានរាជធានីនៅឡាហ្វាង និងរដ្ឋខាងត្បូងថា ឡូហ៊ូ ហើយក្រោយមកប្រទេសថៃ គឺសៀន ឬសៀម បានឯករាជ្យផុតពីកម្ពុជា ក៏ប៉ុនែ្ត ឡូហ៊ូស្ថិតនៅក្រោមការត្រួតត្រាដដែល។ នៅសម័យនោះហើយដែលលេចព្រះរោង ឬរាមាកំហែង ចេញមកជាមេ ឬចៅនៃទឹកដីសុខោទ័យដែលមិនដឹងថា ជ្រែករាជ្យ ឬយ៉ាងណានោះទេ តែជាអ្នកកសាង សន្តិវង្សសេ្តចស្រីសញ្ជនាលយៈសុខោទ័យ។ ព្រះរោងនេះតាមរឿងនិទានខែ្មរចាត់ទុកថា ជាមេកងខាង ដឹកជញ្ជូនទឹកសុទ្ធចេញពីល្អាងភ្នំស័ក្តិសិទ្ធិមួយកនែ្លង មកកាន់រាជធានីឥន្ទបត្ត និងជាអ្នកនាំគេឯងធ្វើ កញើ្ជល្អី លាបល័ក្ខ ប៉ុនែ្តក្រោយមកក៏គេចខ្លួនទៅសៀន។ នៅឯសៀនគឺជាមេបះបោរ ហើយក្រោយមក មានឋានៈជាចៅបន្ទាប់ពីបានជ័យជំនះលើទ័ពសៀន និងខែ្មរក៏ឡើងសោយរាជ្យ។ ចំណែករឿងសៀមថា ព្រះអង្គជាបុត្រសេ្តច ឬបុត្រចិញ្ចឹម ហើយរៀបអភិសេកជាមួយក្សត្រីរជ្ជទាយាទរបស់នគរសុខោទ័យ ម៉្លោះលហើយក៏ក្លាយជាព្រះរាជា ជាស្វាមីរបស់ព្រះក្សត្រី ។ តាមសិលាចារឹកសុខោទ័យបញ្ជាក់ថា បើសិន ជាមានការប្រដូចព្រះរាមាកំហែងទៅនឹងព្រះរោងពិតប្រាកដមែននោះ ព្រះអង្គគឺជាបុត្ររបស់មេទ័ពជា មេក្រុម ប្លន់រីករាយ និងជាសេ្តច។ ព្រះអង្គគឺជាអ្នករំដោះប្រទេសឲ្យបានឯករាជ្យ មិនប្រកាន់នគរសៀន ដែលសោយរាជ្យនៅ ឆ្នាំ១២៩៦ត្រូវនឹងមហាសករាជ១២១៨។
យោងតាមឯកសារប្រវត្តិសាស្រ្តនានា ក៏ដូចសិលាចារឹក និងរឿងព្រេងនិទានអាចសន្និដ្ឋានថា ទឹកដីសុខោទ័យ មិនបានបាត់បង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ទេ ពីព្រោះក្នុងសម័យព្រះអង្គមានអំណាច ខ្លាំងក្លា ហើយប្រទេសជាតិមានការរីកចំរើនរុងរឿងដល់កំរិតកំពូលទៀត ការបាត់បង់ទឹកដីនោះវាកើត មាននៅក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៨ ដែលកាលនោះមានចលាចលខ្លាំងពេលដែលបុត្រីលួច ព្រះខ័ន រាជ្យឲ្យទៅស្វាមី ហើយចំពេលដែលពួកថៃប្រកាសឯករាជ្យ ទាមទារដីសុខោទ័យធ្វើរាជាណាចក្រ ម៉្លោះ ហើយគ្មានលទ្ធភាពត្រួតត្រាទឹកដីសាមន្តរាជរបស់ខ្លួនបាន ។