សុត្តន្តបិដក
ព្រះត្រ័យបិដក > សុត្តន្តបិដក
សុត្តន្តបិដក ឬ ព្រះសូត្រ គឺជាឈ្មោះគម្ពីរក្នុងព្រះពុទ្ធសាសនាមួយផ្នែក ក្នុងចំណោមគម្ពីរព្រះត្រ័យបិដកទាំង ៣ ផ្នែក ។
គេចែកគម្ពីរក្នុងព្រះសូត្រជា ៥ ផ្នែក គឺ ទីឃនិកាយ, មជ្ឈិមនិកាយ, សំយុត្តនិកាយ, អង្គុត្តរនិកាយ និង ខុទ្ទកនិកាយ ។
មាតិកា |
គម្ពីរទីឃនិកាយ [កែប្រែ]
ទីឃនិកាយ គឺជានិកាយដែលមានសូត្រ៣៤សូត្រ មានព្រហ្មជាលសូត្រជាដើមចាត់ជា៣វគ្គ។ និកាយនេះមានឈ្មោះថាទីឃនិកាយ ព្រោះជាទីប្រជុំ និងជាទីនៅរបស់សូត្រទាំងឡាយដែលមានខ្នាតវែង។
គម្ពីរមជ្ឈិមនិកាយ [កែប្រែ]
មជ្ឈិមនិកាយ ជានិកាយដែលមានសូត្រ១៥២សូត្រ មានមូលបរិយាយសូត្រជាដើម។ ជានិកាយដែលមានខ្នាតកណ្តាល ចាត់ជា១៥វគ្គ។
គម្ពីរសំយុត្តនិកាយ [កែប្រែ]
សំយុត្តនិកាយ គឺជានិកាយដែលមានសូត្រ ៧.៧៦២សូត្រ មានឱឃតរណសូត្រជាដើម ដែលត្រាស់ទុកដោយអំណាចនៃទេវតាសំយុត្តជាដើម។
គម្ពីរអង្គុត្តរនិកាយ [កែប្រែ]
អង្គុត្តរនិកាយ គឺជានិកាយដែលមានសូត្រ ៩៥៥៧ សូត្រ មានចិត្តបរិយាទានសូត្រជាដើម ដែលត្រាស់ទុកដោយអំណាចនៃការបន្ថែមឡើង ចែកជាពួកៗ។
គម្ពីរខុទ្ទកនិកាយ [កែប្រែ]
ខុទ្ទកនិកាយ(Khuddaka Nikaya) គឺជាចង្កោមព្រះសូត្រខ្លីៗ និង ជាសៀវភៅចុងក្រោយបំផុតក្នុងចំណោមគម្ពីរទាំង ៥ នៃគម្ពីរព្រះត្រៃបិដក ។ ព្រះត្រ័យបិដកភាសាខ្មែរ បានរៀងគម្ពីរទាំងឡាយនៅក្នុងនិកាយនេះចាប់តាំងពី សៀវភៅលេខ ៥២ រហូតដល់ លេខ ៧៧ ដែលបរិយាយអំពីប្រធានបទផ្សេង ដែលលើកឡើងដោយព្រះពុទ្ធ និង សាវ័កសំខាន់ៗរបស់ព្រះពុទ្ធ ។ សៀវភៅ "ប្រវត្តិពុទ្ធសាសនា នៅប្រទេសឥណ្ឌា " (A History of Indian Buddhism), សាស្ត្រាចារ្យ ហ៊ីរ៉ាកាវ៉ា អាគីរ៉ា (Hirakawa Akira, 1915-2002) បានលើកឡើងថា គម្ពីរខុទ្ធកនិកាយ បង្ហាញឲ្យឃើញនូវការគោរពដំណាក់កាលនៃការចងក្រងគម្ពីរព្រះត្រៃបិដក ក្នុងនោះបណ្តាឯកសារថ្មីៗមិនត្រូវបានគេយកទៅដាក់បញ្ចូលក្នុងគម្ពីរដើមទាំង ៤ នៃសុត្តន្តបិដកទេ គឺគេយកមកចងទុកក្នុងគម្ពីរខុទ្ទកនិកាយ ។ គម្ពីរដើមទាំង ៤ នៅក្នុងសុត្តន្តបិដក គឺ ទីឃនិកាយ (Digha Nikaya), មជ្ឈិមនិកាយ (Majjhima Nikaya), សំយុត្តនិកាយ (Samyutta Nikaya) និង អង្គុត្តរនិកាយ (Anguttara Nikaya) ។
ហេតុដែលព្រះពុទ្ធតាំងព្រះសូត្រ [កែប្រែ]
ហេតុដែលនាំអោយព្រះអង្គសំដែងព្រះសូត្រ មាន៤ប្រការគឺ
- អត្តជ្ឈាសយ ប្រព្រឹត្តទៅតាមព្រះអធ្យាស្រ័យរបស់ព្រះអង្គ។ ក្នុងបណ្តាហេតុ៤ប្រការនេះ ព្រះសូត្រណាដែលអ្នកដទៃមិនបានទូលអារាធនា ព្រះអង្គត្រាស់ទេសនាដោយព្រះអធ្យាស្រ័យរបស់ព្រះអង្គឯងតែម្យ៉ាង (មាន អាកង្ខេយ្យសូត្រ វត្ថសូត្រ មហាសតិប្បដ្ឋានសូត្រ មហាសឡាយតនវិភង្គសូត្រ អរិយវង្សសូត្រ ជាដើម) ឈ្មោះថា មានហេតុដែលទ្រង់តាំងឡើងអោយប្រព្រឹត្តទៅតាមព្រះអធ្យាស្រ័យរបស់ព្រះអង្គ។
- បវជ្ឈាសយ ប្រព្រឹត្តទៅតាមអធ្យាស្រ័យរបស់អ្នកដទៃ។ គឺទ្រង់សម្លឹងមើលឧបនិស្ស័យ អធ្យាស្រ័យ ការពេញចិត្ត ការចូលចិត្ត អភិនិហារ នឹងភាវៈដែលនឹងត្រាស់ដឹងបានរបស់ជនពួកដទៃ ថាគួរសម្តែងធម៌បែបណាដើម្បីអាចញុំាងជនទាំងនោះអោយសម្រេចមគ្គផលបាន។
- បុច្ឆាវសិក ប្រព្រឹត្តទៅដោយអំណាចនៃការសួរ។ ពួកបរិស័ទទាំងឡាយ ចូលទៅគាល់ព្រះមានព្រះភាគដោយចំងល់ណានីមួយ ហើយបានទូលសួរដល់ព្រះអង្គ ទ្រង់ក៏សម្តែងធម៌ទេសនាទៅតាមអំណាចនៃការសួរនោះ។
- អគ្គុប្បត្តិក ប្រព្រឹត្តទៅដោយហេតុដែលកើតឡើង។ គឺពេលដែលព្រះមានព្រះភាគ ទ្រង់អាស្រ័យហេតុការណ៍ដែលកើតឡើង ទើបត្រាស់ទេសនា។
ឯកសារយោង [កែប្រែ]
- ព្រះត្រៃបិដក បាលី-ខ្មែរ របស់វិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យ [១]
- អានឬស្តាប់នៅគេហទំព័រ ព្រះធម៌សម្រាប់ខ្មែរ [២]
- អដ្ឋកថា សុមង្គលវិលាសិនី (ពុទ្ធសករាជ ២៥៥៣)
- ព្រះត្រៃបិដកជាភាសា ថៃ [៣]
- គេហទំព័រពុទ្ធសាសនាជាភាសា អង់គ្លេស [៤]
- គេហទំព័រពុទ្ធសាសនាជាភាសា អង់គ្លេស [៥]
- ឯកសារ ខុទ្ទកនិកាយ របស់វិគីភីឌា ជាភាសា អង់គ្លេស [៦]
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||