សំទុះ
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
សំទុះ ជាទូទៅមានន័យថាជាបំរែបំរួលល្បឿន(នៅក្នុងស៊ីនេម៉ាទិច វ៉ិចទ័រល្បឿន)ធៀបទៅនឹងរយៈពេល។ នៅក្នុងអត្ថបទនេះយើងនឹងប្រើពាក្យសំទុះសំដៅទៅលើវ៉ិចទ័រសំទុះ លើកលែងតែក្នុងករណីមានបញ្ជាក់បន្ថែម។
មាតិកា |
[កែប្រែ] សញ្ញាណ
នៅក្នុងជីវភាពប្រចាំថ្ងៃ យើងអាចចាប់អារម្មណ៍ជាចលនាទាក់ទិននឹងសំទុះ៣ប្រភេទ៖
- ពេលយើងបង្កើនល្បឿន៖ សំទុះមានតំលៃវិជ្ជមាន មានន័យថាវាមានទិសដៅដូចនឹងវ៉ិចទ័រល្បឿន។
- ពេលយើងបន្ថយល្បឿន៖ សំទុះមានតំលៃអវិជ្ជមាន មានន័យថាវាមានទិសដៅផ្ទុយនឹងវ៉ិចទ័រល្បឿន។
- ពេលយើងប្ដូរទិសដៅចលនា(បត់)៖ សំទុំបំបែកជា២កុំប៉ូសង់គឺ សំទុះប៉ះ និង សំទុះកែង។ បើសិនជាយើងបត់ដោយមិនប្រែប្រួលល្បឿន នោះមានតែកុំប៉ូសង់កែងទេ។
[កែប្រែ] សំទុំមធ្យមនិងសំទុះខណៈ
- សំទុះមធ្យម៖ ជាទំហំស្កាលែរ។ សំទុះមធ្យម
នៅលើចន្លោះពេល
កំនត់ដោយរូបមន្ត៖
ដែល
និង
ជាល្បឿនរៀងគ្នានៅខណៈ
និង 
- សំទុះខណៈ៖ ជាទំហំវ៉ិចទ័រ។ សំទុះខណៈ
ជាដេរីវេនៃវ៉ិចទ័រល្បឿន
៖
ខ្នាតអន្តរជាតិរបស់សំទុះគឺ ម៉ែត្រក្នុងមួយវិនាទីការ៉េ m.s-2 ។
[កែប្រែ] សំទុះប៉ះនិងសំទុះកែង
នៅក្នុងចលនាកោង សំទុះខណៈមានរូបមន្ត៖
ដែល
និង
ជាសំទុះប៉ះនិងសំទុះកែង
និង
ជាវ៉ិចទ័រឯកតារបស់កុំប៉ូសង់ប៉ះនិងកែងនឹងគន្លង
ជាតំលៃល្បឿនខណៈ
ជាកាំកំនោង
[កែប្រែ] សំទុះនៅក្នុងឌីណាមិច
នៅក្នុងឌីណាមិច សំទុះរបស់អង្គធាតុក្រោមអំពើនៃកំលាំង កំនត់ដោយច្បាប់ញូតុន៖
ដែល
ជាម៉ាស់របស់អង្គធាតុ។ រូបមន្តនេះបញ្ជាក់ថា អោយតែមានកំលាំងមានអំពើទៅលើអង្គធាតុមួយ តែងតែមានសំទុះកើតឡើង។
[កែប្រែ] Jerk(jolt, surge, lurch) និង Jounce(snap)
Jerk ជាទំហំបញ្ជាក់ពីបំរែបំរួលសំទុះ ចំនែកJounce ជាទំហំបញ្ជាក់ពីបំរែបំរួល Jerk។ គេសរសេរ៖
ដែល
ជា Jounce
ជា Jerk
ជា សំទុះ
ជា ល្បឿន
ជា បំលាស់ទី
ជា ពេល




