សំយោជនៈ

ដោយវិគីភីឌា
ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា

DharmaWheelGIF.gif
គន្ថធុរៈ

ប្រពៃណីពុទ្ធសាសនា
ថេរវាទ · មហាយាន

ព្រះធម៌
សង្គាយនា · ឈាន
លោកុត្តរបដិច្ចសមុប្បាទ
លោកិយបដិច្ចសមុប្បាទ១២
ពោធិបក្ខិយធម៌ · អរិយសច្ច៤
បញ្ចក្ខន្ធ · អាយតនៈ
សស្សតទិដ្ឋិ · ឧច្ឆេទទិដ្ឋិ
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍
ច្បាប់នៃកម្ម · បញ្ញាព្រះពោធិសត្វ
វិសុទ្ធិមគ្គ · នីវរណធម៌
មិច្ឆត្តធម៌ · សំយោជនៈ
កិលេស · អាសវៈ
ពោជ្ឈង្គ៧ · អរិយអដ្ឋង្គិកមគ្គ
សម្បជញ្ញៈ · មហាភូតរូប
ចិត្ត៨៩ · ព្រះនិព្វាន៤ថ្នាក់

វិបស្សនាធុរៈ
អានាបានស្សតិ · សតិប្បដ្ឋាន
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍

ព្រះអភិធម្ម
វីថិចិត្ត

សំយោជនៈ១០ [កែប្រែ]

សំយោជនៈ ជាគ្រឿងញ៉ាំងចិត្តឲ្យជាប់ដោយកិលេស ជាគ្រឿងចងក្រៀកសត្វឲ្យជាប់ក្នុងវដ្តសង្សារ គឺការវិលកើតវិលស្លាប់ឥតឈប់ឈរ ។ សំយោជនៈអាចប្រៀបបានទៅ នឹងខ្សែច្រវាក់ដែលចងភ្ជាប់កដៃកជើង មិនឲ្យរួចខ្លួនទៅកាន់ព្រះនិព្វានបាន លុះត្រាតែផ្តាច់សំយោជនៈឲ្យអស់រលីង ទើបសម្រេចនូវអរហត្តផលបាន ជាទីបំផុតនៃសេចក្តីទុក្ខ។

សំយោជនៈមាន១០គឺៈ

  • ១- សក្កាយទិដ្ឋិ ការឃើញកាយថាជារបស់ខ្លួន
  • ២- វិចិកិច្ឆា សេចក្តីសង្ស័យស្ទាក់ស្ទើរ
  • ៣- សីលពត្តបរាមាសៈ ការស្ទាបអង្អែលនូវសីលវ័ត (បណ្តោយចិត្តទៅក្នុងពិធីបុណ្យឬការ​បួងសួងក្រៅសាសនា)
  • ៤- កាមរាគៈ សេចក្តីតម្រេកក្នុងកាម
  • ៥- បដិឃៈ សេចក្តីថ្នាំងថ្នាក់ចិត្ត
  • ៦- រូបរាគៈ តម្រេកក្នុងរូបភព
  • ៧- អរូបរាគៈ តម្រេកក្នុងអរូបភព
  • ៨- មានៈ សេចក្តីប្រកាន់មាំ
  • ៩- ឧទ្ធច្ចៈ ចិត្តរសាប់រសល់
  • ១០- អវិជ្ជា សេចក្តីល្ងង់ ឬសេចក្តីមិនដឹង ។