ស៊ីសុវត្ថិ មុនីវង្ស

ពីវិគីភីឌា
ស៊ីសុវត្ថិ មុនីវង្ស
ព្រះចៅក្រុងកម្ពុជា
ព្រះមហាក្សត្រកម្ពុជា
កម្ពុជាក្រោមអាណានិគម
រជ្ជកាល០៩ សីហា ១៩២៧ – ២៤ មេសា ១៩៤១
រាជាភិសេក០៩ សីហា ១៩២៧
អង្គមុនស៊ីសុវត្ថិ
អង្គក្រោយនរោត្តម សីហនុ
ប្រសូត(1875-12-27)27 December 1875
ភ្នំពេញ សហភាពឥណ្ឌូចិន
សុគត24 April 1941(1941-04-24) (អាយុ 65 ឆ្នាំ)
ភ្នំពេញ សហភាពឥណ្ឌូចិន
រាជពន្ធភាពសម្តេចព្រះអគ្គមហេសី មហាក្សត្រី នរោត្តម កាន់វិមាន់ នរលក្ខណ៍ទេវី
ព្រះនាម
ព្រះបាទ​សម្តេច​ព្រះសិរីមុនី​វរ្ម័ន​ក្រុម​ហ្លួង​ចៅចក្របាងស្ស ស៊ីសុវត្ថិ មុនីវង្ស នៃ​ព្រះរាជាណចក្រកម្ពុជា​
វង្សស៊ីសុវត្ថិ
បិតាព្រះករុណាព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ
មាតាសម្តេចព្រះវររាជនី វ៉ាន់
សាសនាពុទ្ធសាសនាថេរវាទ

ស៊ីសុវត្ថិ មុនីវង្ស (ប្រសូតថ្ងៃទី២៧ ធ្នូ ១៨៧៥ - ២៤ មេសា ១៩៤១) (ព្រះចៅ​ក្រុង​កម្ពុជា) គឺជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ពីឆ្នាំ១៩២៧ ដល់ឆ្នាំ១៩៤១។ ព្រះអង្គគឺជាព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី៩ ខែសីហា ឆ្នាំំំំ១៩២៧ រហូតដល់​ទ្រង់​សោយ​ទិវង្គត​ក្នុង​ឆ្នាំ១៩៤១។ ក្នុង​រាជ្យរបស់ព្រះអង្គប្រទេសកម្ពុជា​ជា​អាណាព្យាបាល​របស់​បារាំង។ ព្រះអង្គ គឺជាចៅប្រុសរបស់ព្រះបាទអង្គឌួង ហើយជាព្រះអយ្យកោរបស់ព្រះបាទនរោត្តម សីហនុ និងមានជាចៅទួតរបស់ទ្រង់គឺព្រះបាទនរោត្តម សីហមុនី។ ព្រះអង្គគឺជាព្រះមហាក្សត្រនៃសមាជិករាជវង្សស៊ីសុវត្ថិ ព្រោះ​ស្តេចសោយរាជ្យទាំងអស់របស់ព្រះអង្គគឺជាសមាជិកនៃសមាជិករាជវង្សនរោត្តម

ព្រះគោរម្យងារ​ព្រះអង្គ​គឺព្រះបាទ​សម្តេច​ព្រះសិរីមុនី​វរ្ម័ន​ក្រុម​ហ្លួង​ចៅចក្របាងស្ស ស៊ីសុវត្ថិ មុនីវង្ស នៃ​ព្រះរាជាណាចក្រកម្ពុជា​

ព្រះ​បាទ ស៊ីសុវត្ថិ មុនីវង្ស គឺ​ជា​ព្រះរាជបុត្រ​ទី៦​ និង​ជា​ព្រះរាជបុត្រា​ទី​២​នៃ​ព្រះបាទស៊ីសុវត្ថិ[១] ព្រះមាតា​គឺ​អ្នកម្នាង​ វ៉ាន់ ដែល​ក្រោយ​មក​មាន​ព្រះគោរម្យងារជា សម្តេចព្រះ​វររាជនី។ ព្រះអង្គ​ទ្រង់ព្រះសម្ភពនៅ​រាជាធានី​ភ្នំពេញ ក្នុង​គ.ស. ១៨៧៥។ នៅ​ពេល​នោះ ព្រះបិតុលា​ព្រះអង្គ​គឺ​ព្រះបាទ​នរោត្តមកំពុង​គ្រង​រាជ្យ​នៅ​ឯ​ក្រុង​ឧត្តុង្គ​ដែល​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​​របស់​បារាំង។ ក្នុង​គ.ស. ១៨៨៤ បន្ទាប់​ពី​បារាំង​បាន​គ្រប់គ្រង​ប្រទេសឡាវ និង​កាន់កាប់​ប្រទេស​វៀតណាម ប្រទេសកម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ដែល​ស្ថិត​ក្រោម​នឹម​អាណានិគម​និយមបារាំង។ ប្រទេស​សៀម​បាន​ចាញ់​សង្គ្រាម​ តែ​មិន​ត្រូវ​បាន​កាន់កាប់​ឡើយ។ ព្រះរាជវង្សានុវង្ស​បាន​យាង​ចេញ​ពី​ក្រុង​ឧត្តុង្គ​មក​រាជាធានី​ថ្មី​គឺ​ភ្នំពេញ​ជា​ទី​ដែល​ព្រះបាទ​ស៊ីសុវត្ថិ មុនីវង្ស​ទ្រង់​បាន​គង់​នៅ។

នៅ​ក្នុង​ឆ្នាំ១៩០៤ ក្រោយពី​ព្រះបិតុលា​(ព្រះបាទនរោត្តម) ព្រះអង្គបានយាងសោយព្រះទិវង្គត ព្រះបិតាព្រះអង្គ​គឺ​ព្រះបាទស៊ីសុវត្ថិ​ដែល​ជា​ព្រះរាជទាយាទ​​បាន​ឡើងគ្រង​រាជ្យ​ជា​ព្រះមហាក្សត្រ។ នៅ​ពេល​នោះ ព្រះអង្គ​ក៏​បាន​ក្លាយ​ជា​ព្រះរាជាទាយាទ​នៃ​ព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គ​បាន​យាង​អម​ព្រះរាជដំណើរ​ព្រះបាទស៊ីសុវត្ថិ​ទៅ​កាន់​ប្រទស​បារាំង[១]។ នៅ​ពេលនោះ ព្រះអង្គ​បាន​ចូល​សិក្សា​នៅ​ក្នុង​សាលា​យោធា សាំង-មេសង់។ ព្រះអង្គ​បាន​បញ្ចប់​ការ​សិក្សា​រយៈពេល​២​ឆ្នាំ និង​ក្រោយ​មក​បាន​ឋាន្តរសក្តិ​ជា អនុសេនីយ៍​ត្រី នៅ​​ក្នុង​ជួរ​កង​អាសា​បរទេស​របស់​​បារាំងសែស។ ព្រះអង្គ​ត្រូវ​បាន​អោយ​ទៅ​កាន់ទីក្រុង​ប្រ៊ីវ និង​បន្ទាប់​មក​ទៅ​កាន់​ទីក្រុង​ប៉ារីស។ នៅ​ក្នុង​ឆ្នាំ១៩០៩ ព្រះអង្គ​បាន​យាង​ត្រឡប់​មក​កម្ពុជា​វិញ។ ព្រះអង្គ​ត្រូវ​បាន​តម្លើង​ឋាន្តរសក្តិ​ជា​​បន្តបន្ទាប់គឺអនុសេនីយ៍​ទោ ឆ្នាំ១៩១០, អនុសេនីយ៍ឯក ឆ្នាំ១៩១៦, មេបញ្ជាការ​នៃ​កងវរសេនាតូច ឆ្នាំ១៩២២, រួច​ព្រះអង្គ​បាន​រួច​ផុត​ពី​កាតព្វកិច្ច​យោធា។ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១ ព្រះអង្គ​បាន​បំពេញ​តួនាទីជា​នាយទាហាន​ស្ម័គ្រ​ចិត្ត​យ៉ាង​សកម្ម។ ការបំពេញភារកិច្ច​យោធា​នេះ​ដែល​នាំ​អោយ​ព្រះអង្គ​បាន​ទទួល​មេដាយ ចាង​ណាង​ក្រុម​សេនា​កង​អាសា​បរទេស និង​មាន​ព្រះគោរម្យងារ​ជា​សម្តេច​ព្រះកែវហ្វា។ បន្ទាប់​មក​ព្រះអង្គ​បាន​ទទួល​ព្រះតំណែង​ជា"​អគ្គលេខាធិការនៃគណៈរដ្ឋមន្រ្តី" និង​ជា​"អធិបអធិបតីនៃក្រុមសង្គហព្រះរាជវង្សានុវង្ស"។

ព្រះបាទ​មុនីវង្ស​មាន​ស្នំ​ជាង​ច្រើន មាន​យ៉ាង​តិច៦អង្គ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ក្រោយ​ពី​បាន​ប្រសូត​បុត្រ​អោយ​ទ្រង់។[១] នៅ​ក្នុង​ចំណោម​ស្រី​ទាំង​នោះ​ ស្រ្តី​ម្នាក់​ដែល​ត្រូវ​បានគេ​ហៅ​ថា "មាឃ" ជា​សមាជិក​នៃ​ក្រុម​របាំ​ព្រះរាជទ្រព្យ ដែល​មាន​ងារ​ជា​"ឃុន​ព្រះម្នាង​បុប្ផា​នរល័ក្ខមាឃ"។ នៅ​ក្នុង​ឆ្នាំ​១៩៣៤ ឬ​១៩៣៥ ប្អូនជីដូន​មួយ​២​រូប​បាន​មក​រស់​នៅ​ជាមួយ​អ្នក​ម្នាង​ មាឃ។[២] ប្អូន​​ជីដូនមួយ​ដែល​អាយុ​ក្មេង​ជាងគេ​ប្រហែល​៦ទៅ៧​ឆ្នាំ ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា​ជា​"សាឡុត ស" ដែល​ក្រោយ​ដូរ​ឈ្មោះ​ជាប៉ុល ពត ហើយ​បាន​រស់​នៅ​ក្រោម​ការគ្រប់គ្រង​របស់​អ្នក​ម្នាង​មាឃ​រហូត​ដល់ឆ្នាំ១៩៤២។ នៅក្នុងឆ្នាំ១៩២៧ ព្រះបិតា​ទ្រង់​បាន​សោយព្រះទិវង្គត ព្រះបាទ​ស៊ីសុវត្ថិ​ មុនីវង្ស បានឡើងសោយរាជ្យនៅក្នុងព្រះជន្ម៥២ព្រះវស្សា ដូច​ជា​ព្រះបិតុលា និង​ព្រះបិតា​ទ្រង់ដែរ ព្រះបាទ​មុនីវង្ស​​គឺ​ជា​បដិទាន​នាម ឬ​ជា​បុគ្គល​ដែល​មាន​ឋានៈខ្ពង់ខ្ពស់​តែ​គ្មាន​អំណាច​នៃ​រដ្ឋបាល​បារាំង និង​ដែល​អំណាច​ពេញលេញ​នោះ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​នៃ​អគ្គទេសាភិបាល​បារាំងឯណោះ។

ក្នុង​រាជ្យព្រះបាទមុនីវង្ស ប្រទេស​កម្ពុជាហាក់​បាន​បើក​ចំហ​ចំពោះ​ឥទ្ធិពល​កុម្មុយនីស្ត​ដែល​នៅ​ខាង​ក្រៅ។ នៅ​ឆ្នាំ១៩៣០ មេដឹកនាំ​សញ្ជាតិ​វៀតណាម ហូ ជីមិញបាន​រក​ឃើញ"គណបក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន"ដែល​បាន​ទទួល​ប្រជាប្រិយភាព​គួរអោយ​កត់​សម្គាល់​នៅ​ក្នុង​ប្រទេសកម្ពុជា។ ជនកុម្មុយនីស្ត​​កម្ពុជា​បាន​កំណត់​គោលបំណង​ជា​អទិភាព​មួយ​គឺ​ការ​ផ្តួល​រំលំ​ពួក​បារាំង។

នៅ​ឆ្នាំ​១៩៤០ ពេល​ដែល​បារាំង​បាន​ចាញ់​ពួក​"ណាស៊ី"អាល្លឺម៉ង់, របបវីស៊ីបារាំងសែស បាន​កាន់​អំណាច​នៅ​​ដែនដី​អាណានិគមឯ​បរទេសដែល​មិន​មែន​ជា​ដែនដី​នៅ​បារាំង។ នៅ​ចុង​ឆ្នាំ​១៩៤០ ព្រះបាទ​មុនីវង្ស​បាន​កត់សម្គាល់​អំពី​ការ​លុកលុយចូល​ប្រទេស​វៀតណាម​ពី​សំណាក់​ពួក​ជប៉ុន។ ពួក​ជប៉ុន​បាន​ឈ្លានពាន​និង​កាន់កាប់​កម្ពុជា​នៅ​ដើម​ឆ្នាំ​១៩៤១។ ពួក​ជប៉ុន​បាន​អោយពួក​មន្រ្តី​របប​វិឈី​បារាំង​សញ្ជាតិ​ខ្មែរ​អោយកាន់ការណ៍​ខុសត្រូវ​តែ​ក្រោម​ការ​ការពារ​ពី​សំណា់​ជប៉ុន។ ​ស្តេចខ្មែរត្រូវមើលមុខពួកវីឈីបារាំង ដែលបែរមុខទៅជនជាតិជប៉ុន។ នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​កម្ពុជា ថៃឡង់ដ៏​ដែល​ជា​សម្ព័ន្ធមិត្ត​នឹង​ជប៉ុន​បាន​កាន់កាប់​ដែនដី​មួយ​ចំនួន។ ក្រោយ​ពី​បាន​ទ្រង់​ជ្រាប​ពី​ស្ថានកាណ៍​នោះ​មក​ ព្រះបាទ​ស៊ីសុវត្ថិ មុនីវង្ស​បាន​សព្វព្រះរាជហឬទ័យ​សម្រាក​ពី​ព្រះរាជកិច្ច និង​យាង​ទៅ​កាន់​ព្រះរាជដំណាក់​នៅ​លើ​ភ្នំបូកគោ ក្នុង​ខែត្រ​កំពត​នៅ​ចុង​ឆ្នាំ​១៩៤១ និង​បាន​សោយព្រះទិវង្គត​នៅ​ទីនោះ​ក្នុង​ឆ្នាំ​តែ​មួយ។ ព្រះ​បរមបច្ឆាមរណនាមព្រះអង្គ​គឺ ""ព្រះករុណា​ព្រះ ស៊ីសុវត្ថិ មុនីវង្ស​ ព្រះខត្តិយកោដ្ឋ""។

បើ​ទោះ​បី​ជា​ព្រះរាជបុត្រព្រះបាទ​មុនីវង្ស​គឺ​ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុន្នីរ៉េត សក្តិសម​នឹង​គ្រង​រាជសម្បត្តិ​ អាជ្ញាធរ​បារាំង​បាន​សម្រេច​ជ្រើស​រើស​ព្រះរាជនត្តា​ព្រះបាទមុនីវង្ស និង​ជា​ព្រះរាជបុត្រ​នៃ​អ្នកម្ចាស់ក្សត្រីស៊ីសុវត្ថិ កុសុមៈ និង​ព្រះអង្គម្ចាស់ នរោត្តម សុរាម្រិត គឺ​ព្រះអង្គម្ចាស់នរោត្តម សីហនុ​អោយ​ស្នង​ព្រះរាជបល្ល័ង្កបន្ត ដោយ​ពួក​បារាំង​ជឿ​ថា​ទ្រង់​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការបញ្ចុះបញ្ចូល​ជាង​ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនី្នរ៉េត

ព្រះរាជសន្តិវង្ស[កែប្រែ]

ព្រះរាជអគ្គមហេសី ព្រះមហេសី ព្រះស្នំ[កែប្រែ]

ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ព្រះអង្គមានព្រះរាជអគ្គមហេសី ព្រះមហេសី និងព្រះស្នំ ចំនួនសរុប ១៦អង្គ រូប មានដូចជា៖

មើលបន្ថែម៖ រាយព្រះនាមព្រះមហេសី និង ព្រះស្នំនៃ ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស

រាយព្រះនាមព្រះរាជឱរស និងព្រះរាជធីតា[កែប្រែ]

ព្រះរាជឱរសនិងព្រះរាជធីតានៃព្រះបាទសម្តេច ស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស[កែប្រែ]

ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ព្រះអង្គព្រះរាជឱរសចំនួន ២៧ ព្រះអង្គ និង ព្រះរាជធីតា ៣៤ ព្រះអង្គ សរុប ៦១ ព្រះអង្គមានដូចជា៖

មើលបន្ថែម៖ រាយព្រះនាមព្រះរាជឱរស និងព្រះរាជធីតា នៃព្រះបាទសម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស

ស្នាដៃ[កែប្រែ]

ព្រះអង្គមានកិត្តិយសក្នុងហេដ្ឋារចនាសម្ព័ន្ធដូចជា មហាវិថីព្រះមុនីវង្ស និងស្ពានព្រះមុនីវង្ស ត្រូវបានគេដាក់ឈ្មោះជាកិត្តិយសរបស់ព្រះអង្គក្នុងរាជធានីភ្នំពេញ

ឯកសារយោង[កែប្រែ]

  1. ១,០ ១,១ ១,២ Jeldres, Julio A., 2003, The Royal House Of Cambodia, Monument Books, Phnom Penh
  2. Chandler, David P., 1992, Brother Number One: A political biography of Pol Pot, Silkworm Books, Thailand: 8