ស្ទឹងព្រៃប្រស់

ពីវិគីភីឌា

"ស្ទឹងព្រៃប្រស់"ជាស្ទឹងមួយដែលហូរកាត់ខេត្តកំពង់ធំស្ថិតក្នុងស្រុកកំពង់ស្វាយនៅតាមបណ្តោយផ្លូវជាតិលេខ៦ពីភ្នំពេញទៅសៀមរាប។ស្ទឹងនេះជារម្មណីយដ្ឋានទេសចរណ៍ធម្មជាតិំំំំំំំំំំំំំំមួយកន្លែង​ ដែលល្បីក្នុងខេត្តកំពង់ធំ។​នៅថ្ងៃមានបុណ្យទានម្តងៗ ឬមានពិធីផ្សេងៗតែងតែមានភ្ញៀវទេសចរណ៍នានាទៅ ដើរកំសាន្តទាំងជនជាតិខ្មែរ​ និងជនបរទេស។នៅរដូវវស្សាស្ទឹងព្រៃប្រស់មានទឹក ដ៏ថ្លាឈ្វេងនិង ស្រស់ស្អាតសំរាប់ លេងកំសាន្ត ប្រកបដោយទេសភាពស្រស់បំព្រង។នៅអបមាត់ទឹក មានរម្មណីយដ្ឋាន​ និងអាហារដ្ឋាន ដែលអ្នកស្រុករស់នៅតាមតំបន់នោះជាអ្នកបើក​ ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ ភ្ញៀវទេសចរណ៍។អាហារដ្ឋានទាំងនោះ គឺធ្វើឡើងយ៉ាងស្អាត មានអង្រឹងសម្រាប់អង្គុយ​ នៅលើមាត់ទឹកជាមួយខ្យល់អាកាសដ៏បរិសុទ្ធ​ បន្ថែមជាមួយរសជាតិអាហារយ៉ាងឈ្ងុយឆ្ងាញ់។យើងអាចកម្មង់អាហារ បានជាច្រើន តាមតម្រូវការ ដូចជា មាន់ដុត បាញ់ឆែវ ត្រីដុត​ បុកល្ហុង​ ប្រហិត....... ផ្លែឈើគ្រប់មុខ​ និងភេសជ្ជៈ គ្រប់ប្រភេទ ជាមួយសេវាកម្មរហ័សទាន់ចិត្ត។​និយាយរួម ស្ទឹងព្រៃប្រស់ សមជាកន្លែងសម្រាប់ លំហែកាយជាលក្ខណៈក្រុមគ្រួសារ និងដំណើរកំសាន្តផ្សេងៗ សំរាប់ប្រជាជនយើង​។