ស្ទឹងស៊ីលីវូង
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
ស្ទឹងស៊ីលីវូង (ជាភាសាអង់គ្លេស៖ Ciliwung River) ជាស្ទឹងមួយដែលហូរកាត់រដ្ឋធានីចាការតា នៃប្រទេសឥណ្ឌូនេស៊ី។ ស្ទឹងនេះមានប្រភពពីតំបន់ពុនចាក់ (Puncak) នៅលើខ្ពង់រាបជ្វាខាងលិច និងហូរចូលទៅក្នុងឆកសមុទ្រចាការតា។
នៅឆ្នាំប្រមាណ១៧២០ មានរោងចក្រផលិតស្ករសជាច្រើននៅតាមដងស្ទឹងនេះ។ ក្នុងចំនោមរោងចក្រទាំង១៣០ មានរោងចក្រចំនួន៥០សង់ជាប់នឹងមាត់ស្ទឹងនេះតែម្ដង។ កម្មកររោងចក្រតែងតែបោះចោលកាកអំពៅចូលទៅក្នុងស្ទឹងនេះ ជាហេតុធ្វើអោយវាស្ទះមិនអាចហូរទឹកបាន។