ស្ម័គ្រ សុន្ទរវេជ

ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា

ទៅកាន់៖ ទិសដៅ, ស្វែងរក

ស្ម័គ្រ សុន្ទរវេជ (១៣ មិថុនា ១៩៥៣) ជា​នាយករដ្ឋមន្ត្រី​ថៃ​ទី​២៥។ ជា​ប្រធាន​គណៈបក្ស​កម្លាំង​ប្រជាជន អតីត​អភិបាល​ក្រុង​ទេព​មហា​នគរ (បាងកក)។ លោក​ជា​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រូប និង​មាន​កំណើត​នា​ក្រុង​ទេពមហានគរ (បាងកក)។ លោក​ស្ម័គ្រ​ត្រូវ​បាន​រដ្ឋសភា​ថៃ​បោះ​ឆ្នោត​ជាប់​ជា​នាយក​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០០៨ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

មាតិកា

[កែប្រែ] ប្រវត្តិ​

ស្ម័គ្រ សុន្ទរវេជ កើតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៥៣ នៅក្រុងទេពមហានគរ (បាងកក) ជាប្រធានគណៈបក្សកម្លាំងប្រជាជន និងអតីតអភិបាលក្រុងទេពមហានគរ។ ឪពុកឈ្មោះ ស្មៀន សុទ្ទរវេជ និង អុមផាន់ សុទ្ទរវេជ ដែលជាសែស្រឡាយចិនត្រកូល លី (李)។ លោកមានបងប្អូនចំនួន ៥ នាក់។

[កែប្រែ] ការ​សិក្សា

  • មតេ្ដយ្យ​សិក្សា​សាលា​រៀន​ស្ត្រី​បាង​ខុនព្រហ្ម
  • បឋម​សិក្សា​សាលា​រៀន​ទេវេស្ត​សិក្សា
  • វិទ្យាល័យ​សេនខាប្រៀល
  • សាលាបច្ចេកទេស​អាសាំសិន​ពាណិជ្ជ
  • ឧត្ដម​សិក្សា នីតិសាស្ត្រ​បណ្ឌិត សាកលវិទ្យាល័យ​ធម្មសាស្ត្រ

[កែប្រែ] ប្រវត្តិ​នយោបាយ

  • សមាជិក​គណៈបក្ស​ប្រជាធិបតេយ្យ (១៩៦៨-១៩៧៦)
  • សមាជិក​សភា​តំណាង​រាស្ត្រ (១៩៧៣-១៩៧៥, ១៩៧៦, ១៩៧៩-១៩៨៣, ១៩៨៦-១៩៩០, ១៩៩២-២០០០)
  • ស្ថាបនិក​គណៈបក្ស​ប្រជាករ​ថៃ (១៩៧៩-២០០០)
  • ឧបនាយករដ្ឋមន្ត្រី​ក្រសួង​កសិកម្ម (១៩៧៥-១៩៧៦)
  • ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ (១៩៧៦)
  • រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ (១៩៧៦-១៩៧៧)
  • រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍ (១៩៨៣-១៩៨៦, ១៩៩០-១៩៩១)
  • អភិបាល​ក្រុង​បាងកក (២០០០-២០០៣)
  • ព្រឹទ្ធសមាជិក (២០០៦)
  • មេ​ដឹក​នាំ​គណៈបក្ស​កម្លាំង​ប្រជាជន (២០០៧-បច្ចុប្បន្ន)

[កែប្រែ] ប្រធាន​បក្ស

[កែប្រែ] នាយក​រដ្ឋមន្ត្រី

[កែប្រែ] គ្រឿង​ឥស្សរិយយស

  • គ.ស.​១៩៧៤ តរិតាភ័ណ្ឌ​មកុដ​ថៃ
  • គ.ស.​១៩៧៥ តរិតាភ័ណ្ឌ​ដំរី​ស
  • គ.ស.​១៩៧៦ ទវិតិយាភ័ណ្ឌ​មកុដ​ថៃ
  • គ.ស.​១៩៧៧ រ័ត្ននាភ័ណ្ឌ (ថ្នាក់​ទី​២)
  • គ.ស.​១៩៧៩ ប្រថមភ័ណ្ឌ​មកុដ​ថៃ
  • គ.ស.​១៩៨១ ប្រថមភ័ណ្ឌ​ដំរី​ស
  • គ.ស.​១៩៨៣ មហា​ប្រមាភ័ណ្ឌ​ដំរី​ស
  • គ.ស.​១៩៨៤ ទុតិយចុលចមក្លៅ
  • គ.ស.​១៩៨៤ មហាវជិរមកុដ
  • គ.ស.​១៩៩៦ ប្រថមតិរេកគុណាភ័ណ្ឌ
  • គ.ស.​២០០២ ទុតិយចុលចមក្លៅពិសេស

[កែប្រែ] ព័ត៌មាន​ទាក់ទង



ស្ម័គ្រ សុន្ទរវេជ
ស្ម័គ្រ សុន្ទរវេជ
ព័ត៌មាន​មួយ​ចំនួន
ឈ្មោះ ស្ម័គ្រ សុន្ទរវេជ
កំណើត ១៣ មិថុនា ១៩៣៥
ឋានៈ នាយករដ្ឋមន្ត្រី​ទី​២៥
អំណាច ២៨ មករា ២០០៨ ដល់ បច្ចុប្បន្ន
បន្ត​ពី សុរយុទ្ធ ចុលានន្ទ
បន្ត​ដោយ ...
គណៈបក្ស គណៈបក្ស​កម្លាំង​ប្រជាជន
ឧបករណ៍ផ្ទាល់ខ្លួន